ប្រជាពលរដ្ឋរស់នៅជាយដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន
ចោទប្រកាន់មន្ត្រីយោធាការពារវរព្រំដែន៨២១ ថា
គឺជាអ្នកស្ថិតនៅពីក្រោយទាហានឈុតខ្មៅថៃ
ដែលបណ្ដេញពលរដ្ឋខ្មែរមិនឲ្យដាំដុះ
ឬធ្វើកសិកម្មក្នុងអធិបតីភាពរបស់កម្ពុជា។ ប៉ុន្តែ
បញ្ហានេះត្រូវបានមេបញ្ជាការរងវរព្រំដែន៨២១ ច្រានចោល ដោយអះអាងថា
ជាតំបន់ស និងថាកម្ពុជា
ពុំដែលមានគំនិតចង់បំផ្លាញជាតិរបស់ខ្លួនទេ។
មន្ត្រីនគរបាលការពារព្រំដែន ដែលឈរជើងក្នុងខេត្តប៉ៃលិន ទល់មុខនឹងខេត្តចន្ទបូរី របស់ថៃ រងការចោទប្រកាន់ថា បានស្នើកិច្ចអន្តរាគមន៍ពីយោធាថៃ មកបណ្ដេញពលរដ្ឋខ្លួនចេញពីដីដែលធ្លាប់កាន់កាប់ ដោយចាត់ទុកថា ជាតំបន់កំពុងស្ថិតក្រោមការវិនិច្ឆ័យរបស់គណៈកម្មការជំនាញនៃប្រទេស ទាំងពីរនៅឡើយ។
លោកស្រី ហាន សុខុម ជាម្ចាស់កម្មសិទ្ធិដីប្រមាណ ៥ហិកតារ ដែលត្រូវទាហានឈុតខ្មៅថៃ ហាមឃាត់មិនឲ្យដាំដំឡូងមី និងដំណាំកសិកម្មផ្សេងទៀត មានប្រសាសន៍នៅថ្ងៃទី៤ មេសា ថា កម្លាំងការពារព្រំដែនឈុតខ្មៅថៃ ជាច្រើននាក់បានចុះមករារាំងគ្រួសាររបស់លោកស្រី នៅព្រឹកថ្ងៃទី៤ មេសា មិនឲ្យបង្កបង្កើតផលលើដីដែលធ្លាប់កាន់កាប់តាំងពីឆ្នាំ២០០៨ ទេ។ លោកស្រីអះអាងថា អ្វីដែលធ្វើឲ្យយោធាថៃ ហានចូលមកហាមឃាត់ពលរដ្ឋខ្មែរ ក្នុងទឹកដីរបស់កម្ពុជា បែបនេះ ព្រោះតែមានការបើកដៃដោយមន្ត្រីយោធារបស់កម្ពុជា។
លោកស្រីគិតថា ហេតុផលនេះកើតឡើងដោយសារគំនុំ ហើយលោក អែម ជាតិ មេបញ្ជាការរងនគរបាលវរព្រំដែន៨២១ ខ្ចីដៃទាហានថៃ ប្រើប្រាស់ ដើម្បីគាបសង្កត់លើគ្រួសាររបស់លោកស្រី៖ «គេគុំប្ដីខ្ញុំតាំងពី ថ្ងៃមុនហ្នឹងណា តាំងពីប៉ុស្តិ៍អាស៊ីសេរី មកហ្នឹង។ តាំងពីហ្នឹង គេចោទប្រកាន់ ហើយឥឡូវគេមកឃាត់ដីហ្នឹងមិនឲ្យធ្វើទៀតណាបង។ ទាហានក៏គេអត់ហ៊ានមាត់ដែរ ទាហាននៅហ្នឹង តែខ្ញុំហ្នឹង ក៏ថាម៉េចក៏ខ្ញុំធ្វើរាល់ឆ្នាំបាន ហើយមកឥឡូវខំឃាត់ខ្ញុំអាម៉េច។ ហើយគេថា អើយអាហ្នឹងមកពីប៉ូលិសខាងព្រំដែនហ្នឹង។ ប៉ូលិស អែម ជាតិ ហ្នឹងណា ជាអ្នកទៅទំនាក់ទំនងថៃ តាំងពីថ្ងៃទី២ ហ្នឹងមក។ ដល់អ៊ីចឹងទៅ វាមានបញ្ហាដីហ្នឹងហ្មងបង»។
ដីដែលត្រូវទាហានថៃ ដេញពលរដ្ឋខ្មែរមិនឲ្យធ្វើកសិកម្មបន្ត គឺស្ថិតនៅចំណុចទួលរំដេង នៅចន្លោះបង្គោលឡាក់លេខ៦៥ និងបង្គោលឡាក់លេខ៦៧ ក្នុងសង្កាត់បរតាំងស៊ូ ខេត្តប៉ៃលិន។
ប៉ុន្តែ មេបញ្ជាការរងនគរបាលវរព្រំដែន៨២១ លោក អែម ជាតិ ដែលរងការចោទប្រកាន់ថាគឺជាអ្នកបោះដៃឲ្យទាហានថៃ បណ្ដេញពលរដ្ឋខ្មែរចេញពីទឹកដីកម្ពុជា បដិសេធចំពោះបញ្ហានេះ ដោយចាត់ទុកថា យោធាកម្ពុជា ពុំដែលមានបំណងអាក្រក់ណាមួយស្វែងរកកិច្ចអន្តរាគមន៍ពីទាហានថៃ ដើម្បីជិះជាន់ និងបំផ្លិចបំផ្លាញជាតិរបស់ខ្លួនទេ។ លោកបញ្ជាក់ថា អ្វីដែលភាគីថៃ ហាមប្រាមនេះ នោះក៏ព្រោះតែជាតំបន់កំពុងប្រទង់ប្រទាញនៅឡើយ៖ «អត់ទេ ដែលមានទាហាន ដែលមានទាហានខ្មែរយើងឲ្យមកណា»។
កាលពីខែមីនា ឆ្នាំ២០១១ កសិករឈ្មោះ តាំង ម៉េង ត្រូវជាប់ពន្ធនាគារ ព្រោះតែត្រូវគេរកឃើញថា លោកបានកាន់កាប់លើដីតំបន់ស តាមបណ្ដឹងរបស់មេបញ្ជាការវរព្រំដែន៥៥៥ ត្រង់ចំណុចទួលរំដេង ដីក្បែរតំបន់នោះដែរ។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សៃហុង ដែលចុះអង្កេតដោយផ្ទាល់បញ្ហានេះ ចាត់ទុកថា នេះជាសញ្ញាគំរាមកំហែងផ្នែកនយោបាយយ៉ាងពិតប្រាកដចំពោះអ្នក ខ្វល់ខ្វាយពីបញ្ហាបូរណភាពទឹកដី និងអធិបតីភាព។ លោកគិតថា ពួកគេគួរត្រូវបានលើកទឹកចិត្តពីរដ្ឋាភិបាល ជាជាងការគំរាមកំហែង៖ «វាជាលក្ខណៈហៅថាក្នុងនាមកងកម្លាំងប្រដាប់អាវុធអ្ហា យើងរក្សាសន្តិសុខជូនប្រជាពលរដ្ឋទូទៅ។ តែសំខាន់ត្រង់ថា គាត់ស្នេហាជាតិសម្បើមណាស់។ គាត់ស្មោះត្រង់ គាត់ស្នេហាជាតិ គាត់មើលឃើញអ្វីដែលពិតប្រាកដ គាត់រក្សា គាត់យល់ច្បាស់»។
ទាក់ទិនបញ្ហានេះ អតីតមេប៉ុស្តិ៍បរថ្មី នៃសង្កាត់បរយ៉ាខា លោក មួន ទឹម ហៅ ញ៉ន ត្រូវបានស្នងការនគរបាលខេត្តប៉ៃលិន បញ្ចប់ពីតួនាទី និងកំពុងរឹតបន្តឹងសិទ្ធិសេរីភាព ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ។ មូលហេតុដែលឈានដល់ការដកហូតតួនាទីនេះ កើតឡើងក្រោយពីលោកត្រូវគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងរស់នៅលើដីតំបន់ស តាមព្រំដែនកម្ពុជា-ថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment