-ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករ អំពាវនាវឲ្យប្រជាកសិករ ដំាដុះស្រូវក្រអូប និង ស្រូវមាន គ្រាប់វែង
ភ្នំពេញៈ យោងតាម ទិន្នន័យរបស់ លេខាធិការដ្ឋាន ច្រកចេញ-ចូលតែមួយ សម្រាប់បំពេញបែបបទ នាំចេញអង្ករ ដែលមជ្ឈ មណ្ឌលដើមអម្ពិលទទួលបាន ឲ្យដឹងថា នៅរយៈពេលត្រីមាសទី១ ឆ្នាំ២០១៣ កម្ពុជា បាននាំចេញអង្ករ កើនឡើងជិត ៣០០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១២ ។
ភ្នំពេញៈ យោងតាម ទិន្នន័យរបស់ លេខាធិការដ្ឋាន ច្រកចេញ-ចូលតែមួយ សម្រាប់បំពេញបែបបទ នាំចេញអង្ករ ដែលមជ្ឈ មណ្ឌលដើមអម្ពិលទទួលបាន ឲ្យដឹងថា នៅរយៈពេលត្រីមាសទី១ ឆ្នាំ២០១៣ កម្ពុជា បាននាំចេញអង្ករ កើនឡើងជិត ៣០០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១២ ។
ទិន្នន័យដដែល បានឲ្យដឹងថា នៅបីខែដើមឆ្នាំ២០១៣ ប្រទេសកម្ពុជា
បាននាំចេញអង្ករ ទៅកាន់បរទេសបានចំនួន ៩៥.២២៨តោន កើនឡើង ២៦១ ភាគរយ
បើធៀបនឹងឆ្នាំ ២០១២ ដែលមានត្រឹមតែ ៣៦.៤៣០ តោនប៉ុណ្ណោះ។ អង្ករ ដែលកម្ពុជា
នាំចេញច្រើនជាងគេ ទៅកាន់បរទេសរួមមានអង្ករចម្រុះ ដែលមានបរិមាណ ៤៥៦៩៧តោន
និងអង្ករ ផ្កាម្លិះ មានចំនួន ៤២.៣០៦ តោន ហើយក្រៅពីនោះ មានអង្ករនាងម្លិះ
សុម៉ាលី ជាដើម ។ ប្រទេសដែលកម្ពុជា នាំចេញច្រើន ជាងគេ គឺទី១- ប្រទេសប៉ូឡូញ
មានបរិមាណ ១៥.២០០ តោន ។ ទី២-ប្រទេសបារាំង មាន១៥.១៦៩តោន ។ ទី៣-ប្រទេស
ថៃមានចំនួន ១៣.០០០ តោន ។ ទី៤- ប្រទេសម៉ាឡេស៊ី ចំនួន ១២.១៣៧តោន និងទី៥
ប្រទេសចិនបានចំនួន៨.៧៥៤តោន និងក្រៅពីនោះមានប្រទេសចំនួន ៣៥ ទៀត
ដែលកម្ពុជាបាននាំចេញ ។
ប្រធានសហព័ន្ធ អ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ
និងជាប្រធានក្រុមហ៊ុន នាំចេញអង្ករខ្មែរហ្វូដ បានបង្ហាញ ពីក្តីរីករាយ
ចំពោះការកើនឡើង នៃការនំាចេញអង្ករនេះ ហើយថា ទាំងរាជរដ្ឋាភិបាល
ក្រុមហ៊ុននាំចេញអង្ករ ម៉ាស៊ីនកិន ស្រូវ និងអង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន
កំពុងតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឲ្យសម្រេចតាមគោលដៅ
របស់សម្តេចតេជោ ក្នុងការចេញអង្ករឲ្យបាន ១ លានតោនក្នុងឆ្នាំ២០១៥ ។
«ខ្ញុំគិតថា ការនាំចេញអង្ករ អាចនឹងគ្រប់ផែនការ របស់រាជរដ្ឋាភិបាល
ដែលកំណត់ឲ្យបាន ១លានតោននៅឆ្នាំ២០១៥»។ សម្រាប់ឆ្នាំ២០១៣នេះ ប្រធានសហព័ន្ធ
អ្នកនាំចេញអង្ករលោកឧកញ៉ា គឹម សាវុធ រំពឹងថា កម្ពុជានឹងអាចនាំចេញអង្ករបាន ៣៥
ម៉ឺនតោន ។ អង្ករក្រអូប កំពុងតែមានតម្រូវការខ្លាំង នៅលើទីផ្សារពិភពលោក។
តាមរយៈតម្រូវការយ៉ាងខ្លាំងនេះ លោកឧកញ៉ា គឹម សាវុធ បានអំពាវនាវ
ដល់ប្រជាកសិករ អង្គការនានា ក្រសួងកសិករ និងភាគីពាក់ព័ន្ធផ្សេងៗទៀត
ជួយជំរុញឲ្យប្រជាកសិករ ធ្វើការដាំដុះ ស្រូវក្រអូប ហើយប្រសិនបើដីណា
ដែលមិនអាចដាំដុះ ស្រូវក្រអូបបាន ប្រជា កសិករអាចដាំដុះស្រូវ ដែលមានគ្រាប់វែង
ព្រោះថា ប្រទេសស្រូវទំាងពីរនេះ កំពុងតែមានតម្រូវការ ទីផ្សារ
និងលក់បានតម្លៃថ្លៃទៀតផង ។
លោកបញ្ជាក់ថា « ពិភពលោកកំពុងមានតម្រូវការអង្ករក្រអូប
។…ស្រូវក្រអូបមានតម្លៃថ្លៃ ដោយប្រជាជនអាចលក់បាន តម្លៃចម្លោះពី ១.២០០ រៀលទៅ
១.៦០០រៀល ក្នុង ១ គីឡូក្រាម ដែលជាហេតុធ្វើឲ្យពួកគាត់បានចំណូលខ្ពស់។ បើមិន
អាចដាំដុះអង្ករក្រអូបមិនបានទេ សូមដាំដុះអង្ករ ដែលមានគ្រាប់វែង
ព្រោះវាក៏មានតម្រូវការទីផ្សារដែរ»។
ជាមួយគ្នានេះដែរ ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៣ នៅចំពោះមុខ តំណាងប្រជាកសិករជាង ៥០ នាក់
មកពី១០ខេត្ត ក៏បានអំពាវនាវ ដល់ប្រជាកសិករ ឲ្យធ្វើផលិតស្រូវ
ដែលទីផ្សារមានតម្រូវ ការ ជាពិសេសស្រូវក្រអូបផងដែរ ។
បើតាមទិន្នន័យ ពីច្រកចេញ-ចូលតែមួយ បានឲ្យដឹងថា
ក្រុមហ៊ុនដែលបាននាំចេញអង្ករច្រើនជាង គេទៅទីផ្សារ អន្តរជាតិ រួមមាន
ទី១-ក្រុមហ៊ុន Golden Rice បានចំនួន ១២.២១០តោន ។ ទី២-ក្រុមហ៊ុន Khmer Food
បានចំនួន ១២.១៩២តោន។ ទី៣-ក្រុមហ៊ុន AMRURICE បានចំនួន១០.៥៦១តោន និង
មានក្រុមហ៊ុននាំចេញអង្ករផ្សេងទៀតមានចំនួន៤៨ក្រុមហ៊ុន៕
No comments:
Post a Comment