A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 14 March 2013

Villagers in Ratanakiri provicne accused a Vietnamese company of grabbing their lands ពលរដ្ឋ​ខេត្ត​រតនគិរី​ចោទ​ក្រុមហ៊ុន​វៀតណាម​រំលោភ​យក​ដី

ការ​រំលោភ​ទន្ទ្រាន​យក​ដី​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ខេត្ត​រតនគិរី ហើយ​នៅ​ពេល​ថ្មីៗ​នេះ អ្នក​ស្រុក​បាន​ចោទ​ទៀត​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក (Elev BM Joint Stock) បាន​បន្ត​រំលោភ​យក​ដី​អ្នក​ស្រុក​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​រួច ​ហើយ។
 
ដោយ រដ្ឋា វិសាល RFA Service
2013-03-13
អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ៤​គ្រួសារ កំពុង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស ប្ដឹង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​វៀតណាម ឈ្មោះ អេលែវ ប៊ីអឹម ហ្យ័ញ ស្តុក តាម​ផ្លូវ​តុលាការ​ពី​បទ​រំលោភ​ដី​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​ពលរដ្ឋ។
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​យ៉ាសោម ឃុំ​សឺង ស្រុក​បរកែវ លោក ភីត ដាយ នៅ​ថ្ងៃ​ពុធ ទី១៣ ខែ​មីនា ឆ្នាំ​២០១៣ មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ស្រែ​អ្នក​ភូមិ​ជាង ១១​ហិកតារ ត្រូវ​ក្រុមហ៊ុន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ភ្ជួរ​រាស់​អស់​ពាក់​កណ្ដាល និង​កំពុង​បន្ត​ភ្ជួរ​រាស់​បន្ថែម​ទៀត ដើម្បី​យក​ដី​ដាំ​កៅស៊ូ។ លោក​បន្ត​ថា ដី​ស្រែ​ដែល​ក្រុមហ៊ុន​កំពុង​រំលោភ​យក គឺ​ជា​ដី​ដែល​ក្រុម​និស្សិត​បាន​វាស់វែង​ចេញ​ចុង​សន្លឹក​សម្គាល់​កម្មសិទ្ធិ កាត់​ចេញ​ពី​ដី​សម្បទាន​ក្រុមហ៊ុន​រួច​ហើយ៖ «ដំបូង គាត់​ទៅ​ឈូស​ហ្នឹង ខ្ញុំ​ទៅ​ប្រាប់​ដែរ ខ្ញុំ​ថា​ម៉េច​បង​ឯង​ឈូស​នៅ​ហ្នឹង គាត់​ថា​ខ្ញុំ​ឈូស​ខ្លាច​ឆេះ​ដល់​ដើម​ឈើ​ពួក​ខ្ញុំ។ ដល់​ពេល​ថ្ងៃ​នេះ ខ្ញុំ​ទៅ​ទៀត ឃើញ​គេ​កំពុង​ភ្ជួរ​បាទ គេ​ឈូស​ពាក់​កណ្ដាល​តែ​ម្តង។ គេ​នៅ​ភ្ជួរ​នៅ​ឡើយ តែ​បាន​អ៊ីចឹង​ខ្ញុំ​មក​ប្រាប់​មេ​ភូមិៗ​ទើប​តែ​មក​ហ្នឹង​ណា!»

នេះ​គឺ​ជា​សេចក្តី​រាយការណ៍​ថ្មី​មួយ​ទៀត​ដែល​អ្នក​ភូមិ​បាន​ចោទ​ថា ក្រុមហ៊ុន​អេលែវ បាន​រំលោភ​ដី​ប្រជាពលរដ្ឋ​ជា​លើក​ទី​បី ហើយ​ក្រុម​អាជ្ញាធរ​មិន​ទាន់​ចាត់​វិធាន​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ នៅ​ឡើយ។
វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី១៣ ខែ​មីនា មិន​អាច​ស្វែង​រក​តំណាង ឬ​អាសយដ្ឋាន​ក្រុមហ៊ុន​ទាក់ទង​សុំ​អធិប្បាយ​ពី​សេចក្តី​ចោទ​ប្រកាន់​របស់​ អ្នក​ភូមិ​បាន​ទេ។
យ៉ាង​នេះ​ក្តី មេ​ឃុំ​ស៊ឹង លោក រម៉ាម ថាំង មាន​ប្រសាសន៍​បញ្ជាក់​ថា តំណាង​ក្រុមហ៊ុន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កិច្ច​អន្តរាគមន៍​របស់​ មន្ត្រី​មូលដ្ឋាន​ដែល​បាន​បញ្ជាក់​ថា ដី​ប្រជាពលរដ្ឋ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​ដោយ​ក្រុម​ការងារ និង​ក្រុម​និស្សិត​របស់​រាជ​រដ្ឋាភិបាល​រួច​ហើយ​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​ភូមិ-ឃុំ មិន​មាន​លទ្ធភាព​បញ្ឈប់​ការ​រំលោភ​នេះ​បាន​ឡើយ៖ «អាជ្ញាធរ ​យ៉ាប់​ណាស់​ពួក​នេះ និយាយ​គេ​លែង​ស្តាប់​យើង។ អា​មុន​ហ្នឹង ទប់ស្កាត់​ហើយ ថ្ងៃ​នេះ​ឃាត់ ស្អែក​វា​សម្រាក​ពីរ​បី​ថ្ងៃ ធ្វើ​ទៀត​យ៉ាប់​អ៊ីចឹង​ណា ពួក​ក្រុមហ៊ុន​ហ្នឹង»
អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បាន​កត់​សម្គាល់​ថា ក្រុមហ៊ុន​អេលែវ បាន​រំលោភ​កិច្ច​សន្យា​វិនិយោគ និង​បង្ក​ផល​ប៉ះពាល់​ច្រើន​លើក​ជាមួយ​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្ដឹង​ក្រុមហ៊ុន​តាម​ផ្លូវ​តុលាការ ពីព្រោះ​ដី​របស់​អ្នក​ភូមិ រាជ​រដ្ឋាភិបាល​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ប្រជាពលរដ្ឋ៖ «ប្រជាពលរដ្ឋ ​បាន​មក​អាដហុក យើង ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ចូល​ទៅ​តុលាការ​ជា​លើក​ទី​២ ដើម្បី​ឲ្យ​តុលាការ​ចាត់​វិធាន​ការ​ទៅ​លើ​ក្រុមហ៊ុន​ហ្នឹង​តាម​ផ្លូវ​ ច្បាប់»
ប្រធាន​ភូមិ​យ៉ាសោម លោក រចំ វិន ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​ឆ្នាំ​២០១៣ រហូត​មក​ក្រុមហ៊ុន​អេលែវ បាន​ឈូស​ឆាយ​ព្រៃ​ឈើ​ចំណី​បឹង កាយ​ប្រឡាយ​ប៉ុនប៉ង​បង្ហូរ​ទឹក​បឹង និង​កាយ​ប្រឡាយ​លើ​ដី​ស្រែ​ប្រជាពលរដ្ឋ​ដែល​បាន​វាស់វែង​ដោយ​ក្រុម​យុវជន​ ស្ម័គ្រចិត្ត​របស់​រាជ​រដ្ឋាភិបាល ហើយ​យក​ដី​ស្រែ​នោះ​ដាំ​កៅស៊ូ​អស់​ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: