ភ្នំពេញៈ យោងតាមប្រភពព័ត៌មានពីមន្រ្តីគណ
បក្សហ៊្វុនស៊ិនប៉ិច បានឲ្យដឹងនៅយប់ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ ២០១៣ ថា
គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមិនមានផែនការណាមួយប្តឹងសម្តេចក្រុមព្រះ នរោត្តម
រណឬទ្ធិ ប្រធាន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រខ្មែរនោះទេ
ជុំវិញការលក់យន្តហោះ មី១៧ ដែលគណបក្សហ្វ៊ុនស៊ិនប៉ិច បាន លើកឡើង
ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃចន្ទ កន្លងទៅនេះ។
សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ គណបក្សហ៊្វុនស៊ិនប៉ិច
បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបាន បញ្ជាក់ពីបំណងរបស់ខ្លួន
ប្តឹងសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ រឿងព្រះអង្គលក់យន្តហោះកាលពីពេលកន្លង
ទៅ។
ការចេញសេចក្តីប្រកាសព័ត៌មានខាងលើនេះ បន្ទាប់ពីមានការផ្សាយព័ត៌មាននានាថា
សម្តេចក្រុមព្រះមានផែន ការទៅគង់ជាប្រធានកិត្តិយសគណបក្សសង្រ្គោះជាតិ។
សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ បានមានព្រះបន្ទូលច្រានចោលព័ត៌មាននេះទាំងស្រុង ហើយព្រះអង្គមិនយាងចូល ធ្វើនយោបាយវិញទេ។
ព្រះអង្គបានមានបន្ទូលថា
«ព្រះអង្គសូមស្បថមុខព្រះភក្ដ្រព្រះបរមកោដ្ឋសម្ដេចឪថា មិនចូលធ្វើនយោបាយទេ
ហើយក៏មិនដែលជួប កុំថាឡើយមេដឹកនាំ សូម្បីតែកូនមន្ដ្រីបក្សប្រឆាំង ក៏មិនដែលផង
ក្នុងការនិយាយអំពីរឿង ធ្វើជាប្រធានកិត្ដិយសគណបក្សសង្គ្រោះជាតិស្អីគេនោះ» ។
តាមរយៈការទូរស័ព្ទផ្ទាល់មកកាន់លោក សយ សុភាព
សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ សូមបញ្ជាក់ ជូនសម្ដេច នាយករដ្ឋមន្ដ្រី
ក៏ដូចប្រជារាស្ដ្រថា ព្រះអង្គមិនធ្វើនយោបាយទេ ។ ផ្ទុយទៅវិញ រាជវង្សានុវង្ស
គួរនៅក្រៅឆាក នយោបាយ ព្រោះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន
លោកបានសន្យាថែរក្សាព្រះរាជបល្ល័ង្កមុខ ព្រះបរពសព ព្រះមហាវីរក្សត្រ ៕
3 comments:
-មានគេចង់បង្ខូចព្រះនាមព្រះអង្គពីរឿង កន្ទុំរុយ ?!
-មិនមែនទេ ! គេចង់បង្ខូចព្រះនាមព្រះអង្គពី
នរោត្តម រណឫទ្ធិ ឲ្យទៅជា នរោត្ត មរណឬទ្ធិ !!!
Two CPP's dogs are fighting each other .Hun Sen declared in public that Prince Ranariddh did not sell the chopper & the PM was so sure that the Prince will not join CNRP . That means that Hun Sen told Nhek Bun Chhay do not sue Ranariddh as long as he won't join opposition party .
7:00 pm, you are right. Hun sen told Nhiek Bunchhay to declare that Funcinpec will sue Prince Ranariddh to scare him and then Hun Sen pretended to say publicly that he did not believe the prince has sold the party's chopper. Hun Sen did this because he is scared that the royalist or Ranadhh's supports will vote for the opposition. Hun Sen is a good pretender!
Post a Comment