Ieng Sary
PHNOM PENH (The Cambodia Herald) -- Relatives of Ieng
Sary, 87, gather at Cambodian-Soviet Friendship hospital to wish him
well as he lay on his death bed, Pailin deputy governor Ieng Vuth said
Wednesday.
"He's in critical condition and it doesn't look good," the son of Ieng Sary said on an interview over the phone.
Defense lawyer, Ang Udom, also said today Ieng Sary was in critical condition, and at the last stages of his life.
On March 4th, he was sent to receive treatment at the Cambodian-Soviet Friendship Hospital because his condition was getting worse, he hasn't eaten since then.
Doctors said that Ieng Sary may die today or within the next few days and were unable to comment any further.
ភ្នំពេញ ៖ រហូតមកដល់រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ នេះ
ស្ថានភាពជំងឺ របស់អតីតមេដឹកនាំខ្មែរក្រហម លោក អៀង សារី ដែលកំពុងត្រូវ
បានឃុំខ្លួន និងកាត់ទោសដោយសាលាក្ដីខ្មែរក្រហមនោះ មានសភាពធ្ងន់
ធ្ងរមែនទែនហើយ ដែលបច្ចុប្បន្នកំពុងត្រូវបានសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ
រុស្ស៊ី ពីសំណាក់គ្រូពេទ្យជំនាញធំៗ ។ ចំណែកកូនចៅរបស់លោក ក៏ត្រូវបានគេឃើញថា
នាំគ្នាធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ទីដែលឪពុករបស់ខ្លួន កំពុង
សម្រាកព្យាបាលជំងឺផងដែរ តែក្រុមគ្រូពេទ្យ និងកម្លាំងសន្ដិសុខ
នៅមិនទាន់អនុញ្ញាតឱ្យចូល ទៅក្នុងបន្ទប់កន្លែង ព្យាបាលនៅឡើយនោះទេ ។
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត ភក្ដ្រា បានថ្លែងនៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ ថា ក្រុមជំនាញវេជ្ជសាស្ដ្រ នៃសាលាក្ដីខ្មែរក្រហម មួយក្រុម នឹងចាប់ផ្ដើមធ្វើការពិនិត្យសុខភាព អតីតមេដឹកនាំខ្មែរ ក្រហមចំនួន ២រូប ដែលគេដឹងថា មានសុខភាពឌ្រុតទ្រោមខ្លាំងជាងគេ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ខាងមុខ នេះហើយ។
លោក នេត ភក្ដ្រា បានឱ្យដឹងបន្ដថា អតីតមេដឹកនាំខ្មែរក្រហមទាំងពីរនោះ មានសុខភាពទន់ខ្សោយ ដែលចាំបាច់ត្រូវមានការធ្វើពិសោធន៍ ថាតើគាត់ អាចមានលទ្ធភាព ចូលរួមបានគ្រប់គ្រាន់ នៅក្នុងដំណើរការ សវនាការដែរ ឬយ៉ាងណា។ ក្រុមអ្នកឯកទេស មានអង់គ្លេស ខ្មែរ និងណូវែលហ្សេឡង់ នឹងចាប់ផ្ដើមវាយតម្លៃ សុខភាព នាថ្ងៃទី១៧ ខែមីនា ។
ដោយឡែកប្រភពព័ត៌មាន ពីមន្ទីរពេទ្យរុស្ស៊ី បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែមីនា គេឃើញ ក្រុមគ្រួសារ និងកូនចៅរបស់លោក អៀង សារី បានទៅជួបជុំគ្នា នៅមន្ទីរពេទ្យរុស្ស៊ី រីឯស្ថានភាពជំងឺលោក អៀង សារី ត្រូវបានគេអះអាងថា កាន់តែធ្ងន់ធ្ងរទៅៗ ។
ថ្លែងប្រាប់អ្នកកាសែត លោក អៀង វុធ អភិបាលរងខេត្ដប៉ៃលិន និងត្រូវជាកូនប្រុស របស់លោក អៀង សារី បាន អះអាងថា ស្ថានភាពជំងឺរបស់គាត់ អៀង សារី ) ធ្ងន់ធ្ងរហើយ ហើយបងប្អូនក៏បានមកជួបជុំគ្នាអស់ហើយដែរ ។
នៅរសៀលថ្ងៃទី១៣ ខែមីនា នៅមន្ទីរពេទ្យកាល់ម៉ែត គេឃើញសាច់ញាតិលោក អៀង សារី រួមទាំងអ្នកកាសែត មួយចំនួនផងដែរ បានធ្វើដំណើរ ទៅទីនោះ តែសន្ដិសុខនៅម្ដុំបន្ទប់ ដែលលោក អៀង សារី កំពុងសម្រាកព្យាបាល គេឃើញមានកម្លាំងសមត្ថកិច្ច ឈរយាមកាមយ៉ាងតឹងរ៉ឹង ហើយសូម្បីតែសាច់ញាតិ ក៏មិនត្រូវបានគេអនុញ្ញាតឱ្យ ចូលដែរ ។
លោក អៀង សារី អតីតមេដឹកនាំខ្មែរក្រហម អតីតជារដ្ឋមន្ដ្រីក្រសួងការបរទេស ដែលគេចាត់ទុកថា ជាបងធំទី២ បានកើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩២៥ នៅភូមិលឿងវ៉ា ខេត្ដត្រាវិញ ដែលបច្ចុប្បន្នស្ថិតនៅក្នុង ទឹកដីកម្ពុជាក្រោម ដែលគ្រប់គ្រង ដោយប្រទេសវៀតណាមសព្វថ្ងៃ ។
លោក អៀង សារី ក្រោយពីបានធ្វើ សមាហរណកម្មជាមួយរាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៦មក គឺលោកបានមករស់នៅ ដោយស្ងប់ស្ងាត់ជាមួយនឹង ភរិយានៅក្នុងភូមិគ្រឹះមួយ ខាងក្រោយវត្ដស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប៉ុន្ដែក្រោយពី ការបង្កើតសាលាក្ដី សម្រាប់ធ្វើ ការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហមរួចមក លោក អៀង សារី និងប្រពន្ធ របស់គាត់ អៀង ធីរិទ្ធ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ រួមជាមួយអតីតមេ ដឹកនាំខ្មែរក្រហមមួយចំនួនទៀត រួមមាន នួន ជា និងខៀវ សំផន ។ ក្រោយពីការឃុំខ្លួន និងបញ្ជូនទៅបើក សវនាការជាបន្ដបន្ទាប់ ចុងក្រោយគឺនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ លោក អៀង សារី ត្រូវបានគេបញ្ជូនមក ធ្វើការសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី សាជាថ្មីទៀត ដែលស្ថានភាពលើកនេះ ត្រូវបានគេអះអាងថា ជំងឺរបស់លោក ធ្ងន់ធ្ងរមែនទែនហើយ ខណៈដែលរូបលោកមានអាយុ ៨៧ឆ្នាំទៅ ហើយនោះ ៕
"He's in critical condition and it doesn't look good," the son of Ieng Sary said on an interview over the phone.
Defense lawyer, Ang Udom, also said today Ieng Sary was in critical condition, and at the last stages of his life.
On March 4th, he was sent to receive treatment at the Cambodian-Soviet Friendship Hospital because his condition was getting worse, he hasn't eaten since then.
Doctors said that Ieng Sary may die today or within the next few days and were unable to comment any further.
អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត ភក្ដ្រា បានថ្លែងនៅថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៣ ថា ក្រុមជំនាញវេជ្ជសាស្ដ្រ នៃសាលាក្ដីខ្មែរក្រហម មួយក្រុម នឹងចាប់ផ្ដើមធ្វើការពិនិត្យសុខភាព អតីតមេដឹកនាំខ្មែរ ក្រហមចំនួន ២រូប ដែលគេដឹងថា មានសុខភាពឌ្រុតទ្រោមខ្លាំងជាងគេ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ ខាងមុខ នេះហើយ។
លោក នេត ភក្ដ្រា បានឱ្យដឹងបន្ដថា អតីតមេដឹកនាំខ្មែរក្រហមទាំងពីរនោះ មានសុខភាពទន់ខ្សោយ ដែលចាំបាច់ត្រូវមានការធ្វើពិសោធន៍ ថាតើគាត់ អាចមានលទ្ធភាព ចូលរួមបានគ្រប់គ្រាន់ នៅក្នុងដំណើរការ សវនាការដែរ ឬយ៉ាងណា។ ក្រុមអ្នកឯកទេស មានអង់គ្លេស ខ្មែរ និងណូវែលហ្សេឡង់ នឹងចាប់ផ្ដើមវាយតម្លៃ សុខភាព នាថ្ងៃទី១៧ ខែមីនា ។
ដោយឡែកប្រភពព័ត៌មាន ពីមន្ទីរពេទ្យរុស្ស៊ី បានឱ្យដឹងថា នៅរសៀលថ្ងៃទី១៣ ខែមីនា គេឃើញ ក្រុមគ្រួសារ និងកូនចៅរបស់លោក អៀង សារី បានទៅជួបជុំគ្នា នៅមន្ទីរពេទ្យរុស្ស៊ី រីឯស្ថានភាពជំងឺលោក អៀង សារី ត្រូវបានគេអះអាងថា កាន់តែធ្ងន់ធ្ងរទៅៗ ។
ថ្លែងប្រាប់អ្នកកាសែត លោក អៀង វុធ អភិបាលរងខេត្ដប៉ៃលិន និងត្រូវជាកូនប្រុស របស់លោក អៀង សារី បាន អះអាងថា ស្ថានភាពជំងឺរបស់គាត់ អៀង សារី ) ធ្ងន់ធ្ងរហើយ ហើយបងប្អូនក៏បានមកជួបជុំគ្នាអស់ហើយដែរ ។
នៅរសៀលថ្ងៃទី១៣ ខែមីនា នៅមន្ទីរពេទ្យកាល់ម៉ែត គេឃើញសាច់ញាតិលោក អៀង សារី រួមទាំងអ្នកកាសែត មួយចំនួនផងដែរ បានធ្វើដំណើរ ទៅទីនោះ តែសន្ដិសុខនៅម្ដុំបន្ទប់ ដែលលោក អៀង សារី កំពុងសម្រាកព្យាបាល គេឃើញមានកម្លាំងសមត្ថកិច្ច ឈរយាមកាមយ៉ាងតឹងរ៉ឹង ហើយសូម្បីតែសាច់ញាតិ ក៏មិនត្រូវបានគេអនុញ្ញាតឱ្យ ចូលដែរ ។
លោក អៀង សារី អតីតមេដឹកនាំខ្មែរក្រហម អតីតជារដ្ឋមន្ដ្រីក្រសួងការបរទេស ដែលគេចាត់ទុកថា ជាបងធំទី២ បានកើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩២៥ នៅភូមិលឿងវ៉ា ខេត្ដត្រាវិញ ដែលបច្ចុប្បន្នស្ថិតនៅក្នុង ទឹកដីកម្ពុជាក្រោម ដែលគ្រប់គ្រង ដោយប្រទេសវៀតណាមសព្វថ្ងៃ ។
លោក អៀង សារី ក្រោយពីបានធ្វើ សមាហរណកម្មជាមួយរាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៦មក គឺលោកបានមករស់នៅ ដោយស្ងប់ស្ងាត់ជាមួយនឹង ភរិយានៅក្នុងភូមិគ្រឹះមួយ ខាងក្រោយវត្ដស្វាយពពែ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប៉ុន្ដែក្រោយពី ការបង្កើតសាលាក្ដី សម្រាប់ធ្វើ ការកាត់ទោស អតីតមេដឹកនាំខ្មែរក្រហមរួចមក លោក អៀង សារី និងប្រពន្ធ របស់គាត់ អៀង ធីរិទ្ធ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០០៧ រួមជាមួយអតីតមេ ដឹកនាំខ្មែរក្រហមមួយចំនួនទៀត រួមមាន នួន ជា និងខៀវ សំផន ។ ក្រោយពីការឃុំខ្លួន និងបញ្ជូនទៅបើក សវនាការជាបន្ដបន្ទាប់ ចុងក្រោយគឺនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ លោក អៀង សារី ត្រូវបានគេបញ្ជូនមក ធ្វើការសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី សាជាថ្មីទៀត ដែលស្ថានភាពលើកនេះ ត្រូវបានគេអះអាងថា ជំងឺរបស់លោក ធ្ងន់ធ្ងរមែនទែនហើយ ខណៈដែលរូបលោកមានអាយុ ៨៧ឆ្នាំទៅ ហើយនោះ ៕
4 comments:
It's agaist Ieng Sary's will to admit him in hospital : - The very day of their victory , the Khmer Rouge soldiers ( per order of Ieng Sary's clique ) evacuated all the patients , closed down the hospital , including the one he is staying now and abolished western medicine . Some of the evicted
patients who were unable to move , have to be carried on
stretchers or hospital beds - many died on their ways to the
Cambodia country side . I feel upset & angry to see that this
killer is being taken care of by good western medical doctors
for free while most of his victims are still living in precarious lives - lack of foods and medical care . God will burn him in Hell a long with Pot Pot & Sihanouk .
u are my hero, i loved u
regretted to hear u passed away,
may buddha protect u & blesses u
i loved you oum SARY
Have no sympathy for him at all. He was one of the killers and the murderers of khmer people. He was the person who lured khmer students in France to come back home during the 1975 to 1979. He was one of the youn and chen spy to drag Cambodia becomes under year zero. Go to hell bastard.
It's so ridiculous ! After he demolished Buddhist temples , defrocked & killed Buddhist monks, you want Buddha to protect & bless his soul . You om SARY
hated Buddha ,he won't accept your prayer .
Post a Comment