ពលរដ្ឋខ្មែរនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាប់ព្រំដែនថៃ
និយាយថា ភាគីថៃ បានព្យាយាមទិញដីពីពលរដ្ឋខ្មែរ
ដែលរស់នៅជាប់ព្រំដែនតំបន់អតីតយោធាបារ៉ា
ធ្លាប់ឈរជើងក្រោយឆ្នាំ១៩៧៩ នៅតាមខ្សែបន្ទាត់ជួរភ្នំដងរែក។
លោកស្រី ហៀន សុខុម មានប្រសាសន៍កាលពីថ្ងៃទី១៩ មីនា ថា យោធាឈុតខ្មៅថៃ ដែលតែងល្បាតតាមខ្សែបន្ទាត់ព្រំដែន បានព្យាយាមបញ្ចុះបញ្ចូលពលរដ្ឋខ្មែរនៅតាមជាយដែន ដើម្បីលក់ដីឲ្យទៅប្រទេសថៃ ក្នុងតម្លៃមួយដែលពលរដ្ឋខ្មែរចង់បាន។
លោកស្រីគិតថា នេះជាមធ្យោបាយថ្មីមួយទៀតរបស់រដ្ឋាភិបាលទីក្រុងបាងកក ដែលចង់បានទឹកដីកម្ពុជា ដាក់ឲ្យស្ថិតក្រោមគ្របគ្រងរបស់ខ្លួន៖ «ចង់ បានលុយដែរ វាឲ្យលុយឈប់ធ្វើដីហ្នឹង ថាអ៊ីចឹង។ ខ្ញុំថា ខ្ញុំអត់ចង់បានទេលុយនោះ បើសិនជាខ្ញុំយកលុយពីថៃ ព្រោះខ្ញុំនឹងលក់ដីខ្មែរ អ៊ីចឹងខ្ញុំអត់យកទេ អត់យកទេ ខ្ញុំខ្លាចជាប់គុក ៧ពូជ ខ្ញុំនិយាយអ៊ីចឹង។ លក់ដីខ្មែរជាប់គុក ៧ពូជ ថាអ៊ីចឹង អ៊ីចឹងនិយាយឥតត្រូវគ្នាទេ»។
អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រឲ្យដឹងថា ជម្លោះដណ្ដើមទឹកដីរវាងអាណាចក្រដែលមានព្រំដែនជាប់គ្នារវាង កម្ពុជា និងថៃនេះ បានកើតមានឡើងតាំងពីសតវត្សទី១៣ ពោលគឺនៅអំឡុងឆ្នាំ១២៨០។ ជម្លោះនេះនៅតែបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។ អ្នកសិក្សាផ្នែកប្រវត្តិសាស្ត្រឲ្យដឹងទៀតថា គិតមកដល់សតវត្សទី២១ នេះបានន័យថា ជម្លោះដណ្ដើមទឹកដីរវាងកម្ពុជា និងថៃ មានរយៈពេលជាង ១ពាន់ឆ្នាំមកហើយ។
លោក កែម ឡី អ្នកស្រាវជ្រាវ និងជាអ្នកវិភាគសង្គម បានបង្ហាញថា មានហេតុផលមួយចំនួនដែលជំរុញឲ្យប្រទេសកម្ពុជា ត្រូវបាត់បង់បូរណភាពទឹកដីបន្ថែមទៀត ក្នុងនោះ ទំនងជាដោយសារប្រទេសមានសង្គ្រាម អ្នកដឹកនាំរវល់ពុំបានគ្របគ្រងឲ្យបានដិតដល់ពីអធិបតេយ្យភាព និងបូរណភាពទឹកដី។
ក្រោយពីមានសន្តិភាពពេញលេញវិញ អ្នកនយោបាយ និងពលរដ្ឋ សប្បាយភ្លេចគិតជាតិ កត្តាជីវភាពក្រីក្រជំរុញឲ្យពលរដ្ឋនៅតាមព្រំដែនបាត់បង់ភក្ដីភាព ចំពោះទឹកដី រៀបការឆ្លងសាសន៍ ការនិយមវប្បធម៌ថៃ ជាជាងកម្ពុជា និងការទិញដីនៅខ្សែបន្ទាត់ព្រំដែនជាដើម។ ស្ថិតក្រោមហេតុផលនេះ លោក កែម ឡី គិតថាយន្តការទាំងនេះហើយគឺជាផ្នែកមួយដែលរុញច្រានប្រទេស កម្ពុជា ត្រូវមានផ្ទៃដីរួមតួចចង្អៀត រហូតមកដល់ពេលបច្ចុប្បន្ន។
លោកស្រី ហៀន សុខុម ឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់ពុំមានការឆ្លើយតបណាមួយឲ្យមានប្រសិទ្ធភាពនៅឡើយ ចំពោះគោលនយោបាយពង្រីកទឹកដីគ្មានព្រំដែនរបស់ភាគីថៃ៖ «ខ្ញុំ ព្រួយសព្វថ្ងៃហ្នឹង ថៃមិនមែនដូចខ្មែរយើងទេ។ សព្វថ្ងៃបើថា ចំណុចណាដែលនេះអ៊ីចឹង មានព្រៃ គឺថា វាថាដីវាហើយ។ ខ្ញុំបារម្ភអ៊ីចឹងដែរ ខ្ញុំថា អនាគតទៅ ទៅដល់ប៉ៃលិនណោះ ព្រោះវាចង្អុលរហូតប៉ៃលិនណោះ។ ទាហាន ពេលខ្ញុំនៅធ្វើចម្ការដីវានៅឆ្ងាយណាស់។ ខ្ញុំនិយាយថា អ៊ីចឹងអស់ប៉ៃលិនហើយអ៊ីចឹងនោះ អនាគតទៅ»។
ក៏ប៉ុន្តែលោក វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា មានប្រសាសន៍កាលពីចុងខែកុម្ភៈថា អ្វីដែលនៅបន្តមានជាប់គាំង និងមានភាពចម្រូងចម្រាសមិនអាចឈានដល់កិច្ចព្រមព្រៀងតាមគោលការណ៍ ដែលទទួលស្គាល់ដោយអាណាព្យាបាលបារាំង ក្នុងឆ្នាំ១៩០៤ ដែលបានកំណត់រួចហើយ ពីខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និងថៃនេះ នោះក៏ព្រោះតែមានការជំទាស់ដោយភាគីថៃប៉ុណ្ណោះ។
លោកបន្តថា៖ «ឥឡូវនេះដែលយើងធ្វើជាមួយសៀម ដោយវាមិនមានរឿងរ៉ាវជាមួយ ដោយសារវាមិនគោរពអាកិច្ចព្រមព្រៀងសន្ធិសញ្ញាទាំងអស់ហ្នឹង វាមិនគោរពខ្សែព្រំដែនដែលមាននៅលើផែនទីទាំងអស់ហ្នឹង»។
ចំណែកប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន តែងប្រកាសជំហរអំពីគោលនយោបាយរបស់លោកថា ក្នុងរបបគ្របគ្រងរបស់គណបក្សប្រជាជនកម្ពុជា នឹងមិនឲ្យចំណែកណាមួយនៃទឹកដីកម្ពុជា ត្រូវបាត់បង់បន្ថែមទៀតឡើយ សូម្បីតែមួយមិល្លីម៉ែត្រ។
យ៉ាងណាក៏ដោយ គោលនយោបាយនេះត្រូវបានអតីតក្រុមអ្នកតស៊ូរបស់យោធាខ្មែរក្រហម រិះគន់ថា ការអះអាងនេះនឹងមិនមានប្រសិទ្ធភាពនោះទេ។ អ្វីដែលក្រុមអតីតអ្នកតស៊ូរបស់របបខ្មែរក្រហម មិនសាទរចំពោះគោលនយោបាយរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នោះ ព្រោះមានតំបន់មួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែន ដូចជា ច្រកជាំសាង៉ាំ ខេត្តឧត្តរមានជ័យ ភ្នំប៉ោយ ជួរភ្នំដងរែក ច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ច្រកជប់គគីរ ក្នុងស្រុកបន្ទាយអំពិល និងចំណុចអូរអែម ក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ជាដើម ដែលធ្លាប់ឃុំគ្រងដោយកងទ័ព ប៉ុល ពត និងយោធាបារ៉ា ក្រោយឆ្នាំ១៩៧៩ នោះ តែបច្ចុប្បន្នត្រូវស្ថិតក្រោមការគ្រោងស្ទើរទាំងស្រុងដោយប្រទេស ថៃ ក្រោយឆ្នាំ១៩៩៣។
វិទ្យុអាស៊ីសេរីពុំទាន់អាចស្នើសុំការអត្ថាធិប្បាយចំពោះបញ្ហានេះបានទេពីមន្ត្រីស្ថានទូតថៃ ប្រចាំកម្ពុជា។
ចំណែកអតីតយោធាខ្មែរក្រហម លោក ឃិន ប៉ុន និយាយថា លោកហាក់ពុំមានជំនឿនោះឡើយចំពោះគោលនយោបាយបច្ចុប្បន្ន ដែលធានា និងការពារអំពីអធិបតេយ្យភាព បញ្ចៀសមិនឲ្យមានការឈ្លានពានរបស់ប្រទេសជិតខាងនេះ។ លោកគិតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងមិនឲ្យបាត់បង់ទឹកដីទៅប្រទេសថៃ ឬប្រទេសវៀតណាម សូម្បីមួយមិល្លីម៉ែត្រនោះ គឺទំនងពុំអាចទៅរួចទេ ក៏ប៉ុន្តែអ្វីដែលបានបាត់បង់ទៅហើយនោះ គឺអាចច្រើនជាងមួយមិល្លីម៉ែត្រ។
លោកបន្តថា៖ «សួរថាអ៊ីចឹងប្រទេសគេគ្រប់គ្នា ដែលគេមានអធិបតេយ្យភាពរបស់គេហ្នឹង គេអត់ស្គាល់អត់ដឹងដីគេត្រឹមម៉ាន រឿងអីដែលទៅជាយើងចំណេញដីនេះ ព្រោះដីវាអត់មានកើតថ្មី។ ដីនោះវាចាស់ ព្រំដែននោះមានតែគេចូល វាអត់មានអាយើងចេញទៅកន្លែងណា។ អ្វីដែលយើងបាត់បង់ទៅប្រទេសវៀតណាមវិញ គាត់ថា មានចេញមានចូល ប៉ុន្តែយើងឃើញតែអាចេញ ឥឡូវហ្នឹងវាអត់ឃើញអាចូលមកនេះ អាយើងចូលទៅយួនវាអត់ឃើញមាន»។
បញ្ហានេះត្រូវបានលោក វ៉ា គឹមហុង អះអាងថា គេមិនត្រូវព្រួយបារម្ភច្រើនពេកនោះទេ អំពីអធិបតេយ្យភាព និងបូរណភាពទឹកដីនេះ។ លោកបន្តថា ជោគវាសនាប្រទេសកម្ពុជា ជាផ្នែកមួយក្នុងការទទួលខុសត្រូវដ៏សំខាន់ និងជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ម្យ៉ាងប្រទេសកម្ពុជា និងថៃ បានព្រមព្រៀងរួចជាស្រេចទៅលើអនុស្សរណៈយោគយល់គ្នា ឬ អឹមអូយូ (MOU) ក្នុងពេលកន្លងទៅ ដែលទទួលយកគោលការណ៍ជាសកលរបស់រដ្ឋការនៃប្រទេសបារាំង ក្នុងការចែកខណ្ឌសីមាប្រទេសទាំងពីរតាមរយៈបង្គោលឡាក់ដែលមានស្រាប់ ចំនួន ៧៣បង្គោល។
លោកបន្តថា កិច្ចការដែលនៅសេសសល់របស់គណៈកម្មការជំនាញរបស់ប្រទេសទាំងពីរ គឺត្រូវរុករកបង្គោលឡាក់មួយចំនួនទៀតប៉ុណ្ណោះ៖ «គេបោះ ៧៣បង្គោលតាំងពីហ្នឹងអស់តើ! ឥឡូវនេះធ្វើទៅគណៈកម្មការរកបង្គោលចាស់ហ្នឹងឲ្យវាឃើញទៅ។ រកឲ្យឃើញហើយរកទីតាំងឲ្យវាពិតប្រាកដទៅណា។ បាទ! អត់មានទៅបោះអីទេ ហើយបើថា ឃើញហើយល្អូកគ្នាត្រូវហើយ យើងរកឯកភាពគ្នាធ្វើកំណត់ហេតុ ស៊ីញេអីទៅ ប៉ុន្តែរហូតដល់ឥឡូវយើងរកហើយ តែរកវាមិនទាន់បានគ្រប់ទាំងអស់រកបានមួយចំនួនហើយយើងត្រូវរ៉ូវ គ្នាខ្លះមិនត្រូវរ៉ូវគ្នា»។
បើទោះជាបែបនេះក្ដី សម្រាប់ពលរដ្ឋ និងអតីតយោធាខ្មែរក្រហមនៅតាមព្រំដែន ពុំមានជំនឿថា ភាគីថៃអាចទទួលយកគោលការណ៍នេះទេ ព្រោះការរំកិលព្រំដែនតាមរយៈបង្គោល ត្រូវគេសង្ស័យថា ផលិតដោយរដ្ឋាភិបាលទីក្រុងបាងកក ដោយឯកតោភាគី និងបានបោះចូលក្បែរភូមិខ្មែរនៅជាប់ព្រំដែនជាបន្តបន្ទាប់ក្នុង ដំណាក់កាលចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
Many poor farmers ,at the Khmer-Thai & Khmer- Vietnam
borders , who haven't have enough capital ( seeds fertilizers , foods etc...) on top of government negligence , have decided to lease their own properties to Thai or Vietnam - Dei Khmer Sre Thai OR Dei Khmer Sre Yuon .
Vietnam government has awarded Vietnamse citizenship to
Khmers at the border - many Khmers have became dual citizens to take advantage of good & free Vietnam medical
care , they also can sent their children to free Vietnam schools , they get food assistance ...It's new form of Vietnamization .
Thai & Vietnam are simultaneously moving in Khmer territory
if there is no government protection measure .
Post a Comment