សង្គមស៊ីវិល និងប្រជាពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
បានស្នើឲ្យរាជរដ្ឋាភិបាលពន្លឿនការអភិវឌ្ឍតាមព្រំដែន
និងលើកទឹកចិត្តកសិករឲ្យទៅសង់លំនៅឋានឲ្យបានច្រើន
ដើម្បីទប់ស្កាត់ការលួចរំកិលបង្គោលព្រំដែនពីប្រទេសជិតខាង។
សំណើនេះ បានកើតមានបន្ទាប់ពីពួកគេសង្កេតឃើញថា ប្រទេសថៃ នៅតែប៉ុនប៉ងលួចរំកិលបង្គោលព្រំដែនរំលោភចូលទឹកដីកម្ពុជា តាមតំបន់គ្មានមនុស្សរស់នៅ។
អ្នកវិភាគបញ្ហាសង្គម និងប្រជាពលរដ្ឋមួយចំនួន រស់នៅតាមបន្ទាប់ព្រំដែនកម្ពុជា-ថៃ នាខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន បានអះអាងថា របងការពារព្រំដែនដែលរឹងមាំ និងមានប្រសិទ្ធភាព គឺលំនៅឋានពលរដ្ឋ និងការអភិវឌ្ឍនៅតំបន់នោះ។
អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី ដែលបានចុះផ្ទាល់ដល់មូលដ្ឋានខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅខែមីនា ឆ្នាំ២០១៣ មានប្រសាសន៍ថា ការអភិវឌ្ឍឲ្យមានប្រព័ន្ធទឹក ភ្លើង សាលារៀន ឬមន្ទីរពេទ្យ ពិសេសផ្លូវថ្នល់នៅតាមបន្ទាត់ព្រំដែនមានពលរដ្ឋរស់នៅ និងមានសកម្មភាពសេដ្ឋកិច្ច គឺជារនាំងដ៏រឹងមាំ ដើម្បីទប់ស្កាត់ការលួចរំកិលព្រំដែនពីប្រទេសជិតខាងមានប្រសិទ្ធភាព ជាងការបោះកំណត់បង្គោលព្រំដែនថ្ម។
ជាងនេះទៀត លោកស្នើឲ្យប្រមុខរដ្ឋាភិបាលគួរចំណាយពេលវេលាចុះស៊ើបអង្កេតជា សម្ងាត់ ដើម្បីឲ្យប្រាកដថា តើមានការរំកិលព្រំដែនពីភាគីថៃ ចូលក្នុងទឹកដីខ្មែរពិតដូចពលរដ្ឋអះអាងដែរទេ?
លោក កែម ឡី បន្តថា សព្វថ្ងៃនេះមានបញ្ហាជាច្រើនដែលមន្ត្រីដឹកនាំតាមរាជធានីខេត្តជាប់ តាមព្រំដែនថៃ មួយចំនួនមិនបានផ្តល់ព័ត៌មានពិតជូនរដ្ឋាភិបាល ហើយជានិច្ចជាកាល ពួកគេបាននិយាយបំផ្លើសការពិត ឬភូតកុហកថ្នាក់ដឹកនាំ។
ចំណែកប្រជាពលរដ្ឋមានលំនៅឋានតាមព្រំដែនកម្ពុជា-ថៃ ក៏បានអះអាងថា សព្វថ្ងៃនេះរដ្ឋាភិបាលហាក់មិនបានលើកទឹកចិត្តឲ្យពលរដ្ឋទៅសង់ផ្ទះ ឬជំរុញការអភិវឌ្ឍតាមព្រំដែនឲ្យបានច្រើនទេ។ លោកថា ការយឺតយ៉ាវនេះ ជាហេតុនាំឲ្យថៃ មានឱកាសលួចរំកិលព្រំដែន ឬពង្រាយទ័ពចូលឈរជើងតាមព្រំដែនក្នុងទឹកដីខ្មែរនៅតាមតំបន់គ្មាន ពលរដ្ឋរស់នៅ និងសមត្ថកិច្ចប្រចាំការ។
កសិកររស់នៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ស្នើមិនបង្ហាញអត្តសញ្ញាណយល់ឃើញថា របងការពារព្រំដែនមិនឲ្យថៃ លួចរំកិលព្រំដែនបាននោះ គឺលំនៅឋាន និងការអភិវឌ្ឍឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន។ ប្រជាពលរដ្ឋបានស្នើឲ្យប្រមុខរាជរដ្ឋាភិបាលជួយគិតគូរបញ្ហានេះ។
ស្រដៀងគ្នាដែរសម្រាប់ពលរដ្ឋរស់នៅស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក៏បានឲ្យដឹងដែរថា សព្វថ្ងៃនេះបើសិនរដ្ឋាភិបាលមិនលើកទឹកចិត្តឲ្យពលរដ្ឋទៅសង់ផ្ទះ បានច្រើនតាមបន្ទាត់ព្រំដែនទេ ថៃ នឹងបន្តលួចរំកិលព្រំដែនចូលទឹកដីខ្មែរជារហូត។
ពលរដ្ឋអះអាងថា សកម្មភាពលួចរំកិលព្រំដែនចូលទឹកដីខ្មែររបស់ថៃ គឺភាគច្រើនថៃ បានរំកិលចូលនៅតាមតំបន់ព្រៃ និងគ្មានផ្ទះប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រចាំការ ហើយភាគច្រើនជាតំបន់ដែលរដ្ឋាភិបាលមិនទាន់មានការអភិវឌ្ឍ។
បញ្ហាថៃ រុលចូលតាមព្រំដែននេះ ពលរដ្ឋបានបន្ទោសទៅលើអាជ្ញាធរថាមិនមានសកម្មភាពតបត ឬប្រតិកម្មទៅភាគីថៃ ទេ។ ប៉ុន្តែសមត្ថកិច្ចខ្មែរមានពេលខ្លះ បែរជាមកហាមពលរដ្ឋខ្លួនឯងមិនឲ្យសង់លំនៅឋាន ឬដាំដំណាំនៅលើទឹកដីចម្ការរបស់ខ្លួន ដែលនៅជិតព្រំដែន ដោយលើកហេតុផលថា ជាតំបន់សទៅវិញ។ បញ្ហានេះ វាខុសប្លែកពីភាគីថៃ ដែលសមត្ថកិច្ចគេបានលើកទឹកចិត្តឲ្យពលរដ្ឋគេទៅសង់ផ្ទះតាមព្រំដែន និងអភិវឌ្ឍន៍គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងគេមិនដែលគិតថាមានតំបន់សតាមព្រំដែនទេ។
រឿងនេះ ពលរដ្ឋព្រួយបារម្ភថា ទៅថ្ងៃអនាគតទំនងជាទឹកដីតាមព្រំដែនខ្មែរនឹងត្រូវបាត់បង់ច្រើន ថែមទៀតទៅឲ្យថៃ បើអាជ្ញាធរនៅតែគាបសង្កត់ពលរដ្ឋរបៀបសព្វថ្ងៃនេះ។ ត្រង់ចំណុចនេះ លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកអភិវឌ្ឍន៍សង្គម យល់ថា រាល់ថ្ងៃនេះ មន្ត្រីតាមខេត្តជាប់ព្រំដែនថៃ ខ្លះ មានការលាក់លៀមព័ត៌មានពិតនៃសកម្មភាពថៃ រុលរំលោភទឹកដីតាមព្រំដែន មិនឲ្យប្រមុខដឹកនាំបានដឹងទេ។ លោកថា បញ្ហានេះទាមទារឲ្យប្រមុខដឹកនាំត្រូវបើកការស៊ើបអង្កេតជាបន្ទាន់។
ជាមួយគ្នានេះដែរ លោកបានស្នើឲ្យប្រមុខរដ្ឋាភិបាលពន្លឿនការអភិវឌ្ឍឲ្យមាន មន្ទីរពេទ្យ សាលារៀន ប្រព័ន្ធទឹកភ្លើង ផ្លូវថ្នល់ និងលើកទឹកចិត្តពលរដ្ឋសង់លំនៅឋានរស់នៅតាមព្រំដែនឲ្យបានច្រើន ទើបជារនាំងការពារព្រំដែនមានប្រសិទ្ធភាព។
មន្ត្រីសង្គមស៊ីវិលរូបនេះ ក៏បានស្នើឲ្យរដ្ឋាភិបាលពិចារណាដកហូតដីសម្បទានសេដ្ឋកិច្ចតាម ព្រំដែនមានដូចជានៅខេត្តបន្ទាយមានជ័យ ជាដើម ដែលទុកចោលគ្មានការអភិវឌ្ឍមកជាសម្បត្តិរដ្ឋវិញ ព្រោះការទុកដីឲ្យនៅទំនេរបែបនេះ ជាដើមហេតុនាំឲ្យថៃ មានឱកាសរំលោភចូលដីខ្មែរតាមព្រំដែន។
ពលរដ្ឋរស់នៅជាប់ព្រំដែន បានអះអាងថា ជិត ២០ឆ្នាំមកនេះ ភាគីថៃ បានលួចរំកិលព្រំដែនចូលមកក្នុងទឹកដីខ្មែរ ដែលអតីតកងទ័ពខ្មែរក្រហមធ្លាប់គ្រប់គ្រងអំឡុងពេលមានសង្គ្រាមចាប់ ពី ១គីឡូម៉ែត្រឡើងទៅ ហើយថា សកម្មភាពនេះសមត្ថកិច្ចថ្នាក់មូលដ្ឋានមិនហ៊ានតវ៉ា ឬប្រតិកម្មជាមួយថៃ ទេ។
សមត្ថកិច្ចមិនបញ្ចេញឈ្មោះមួយចំនួនប្រចាំការតាមច្រកព្រំដែន កម្ពុជា នាខេត្តបន្ទាយមានជ័យ បានទទួលស្គាល់ថា ប្រទេសថៃ ពិតជាបានរំលោភ និងពង្រាយកងទ័ពចូលមកក្នុងទឹកដីខ្មែរជាបន្តបន្ទាប់ពិតមែន ប៉ុន្តែមិនហ៊ានប្រតិកម្មទេ ព្រោះយល់ថា មិនមែនជាសមត្ថកិច្ចពួកគេត្រូវដោះស្រាយទេ វាជាភារកិច្ចរដ្ឋាភិបាល។
បញ្ហានេះ មន្ត្រីខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានខេត្តបន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង ជាដើម ក៏បានបដិសេធន៍មិនធ្វើអត្ថាធិប្បាយទេ ជុំវិញបញ្ហាថៃ រំកិលព្រំដែនចូលក្នុងដីខ្មែរនេះ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឆ្នាំ២០១២ មានប្រសាសន៍ថា ការអភិវឌ្ឍតាមព្រំដែនជាយុទ្ធសាស្ត្រមួយក្នុងការរក្សាអធិបតីភាព បូរណភាពទឹកដីកម្ពុជា មិនឲ្យបរទេសលួចរំកិលព្រំដែន។ លោកសង្កត់ធ្ងន់ថា យុទ្ធសាស្ត្រសាងសង់កាស៊ីណូ តាមបន្ទាត់ព្រំដែនជាប់ជាមួយប្រទេសជិតខាង ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រទប់ស្កាត់ការលួចរំកិលព្រំដែនពី ប្រទេសជិតខាង ចូលទឹកដីកម្ពុជា ដែរ។ លោកបន្តថា ផែនការអភិវឌ្ឍន៍តាមព្រំដែន ដើម្បីទប់ស្កាត់ការលួចរំកិលបង្គោលព្រំដែន គឺរដ្ឋាភិបាលបានគិតគូរយូរមកហើយ។ ជាងនេះទៀត លោកនាយករដ្ឋមន្ត្រី និងមន្ត្រីក្រោមឱវាទ សុទ្ធតែបានអះអាងថា នឹងរក្សាអធិបតីភាពកម្ពុជា មិនឲ្យបរទេស ឬថៃ ឈ្លានពានសូម្បីតែ១មិល្លីម៉ែត្របានទេ។ ប៉ុន្តែ ការអះអាងនេះ ពលរដ្ឋរិះគន់ថា ជាការអះអាងផ្ទុយពីការពិត។
យ៉ាងនេះក្តី ពលរដ្ឋបានស្នើឲ្យរដ្ឋាភិបាលជំរុញការអភិវឌ្ឍតាមព្រំដែន ឲ្យបានច្រើនដូចដែលរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍នៅទីក្រុងដែរ ព្រោះថា សព្វថ្ងៃនេះ រដ្ឋាភិបាលមិនទាន់អភិវឌ្ឍន៍តំបន់ព្រំដែនបានច្រើនទេ។ ពលរដ្ឋឲ្យដឹងថា ប្រទេសថៃ ព្រំដែនគេដល់ត្រឹមណា គេអភិវឌ្ឍឲ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ មានប្រព័ន្ធទឹកភ្លើង សាលារៀន និងមន្ទីរពេទ្យ ពិសេសផ្លូវថ្នល់ដល់ត្រឹមនោះ។ ជាងនេះ ថៃ បានលើកទឹកចិត្តពលរដ្ឋខ្លួន ឲ្យទៅសង់លំនៅឋានតាមព្រំដែនច្រើនកុះករ និងមានសកម្មភាពសេដ្ឋកិច្ច ដែលសកម្មភាពនេះ រដ្ឋាភិបាលកម្ពុជា អនុវត្តមិនទាន់បានទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment