A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 23 March 2013

Funcinpec Party's new president Princess Norodom Arun Reaksemy to follow Sihanouk's policies [She is a puppet of Nhiek Bun Chhay like her husband Keo Put Reaksmey was] ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ថ្មី ដើរ​តាម​នយោបាយ​សីហនុ​និយម​

Left-Right: Nhiek Bun Chhay, Keo Put Reaksmey (sunglasses), Princess Arun Reaksmey, You Hokry and Sao Rany.
 
(ថ្ងៃទី 23 មីនា 2013,) | ដោយ: រតនា CEN
ភ្នំពេញ: នៅក្នុង​សមាជ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៣ ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណ រស្មី បាន​ថ្លែង​ទៅកាន់​សមាជិក​បក្ស​ថា សមាជ​ថ្ងៃនេះ បានដាក់​ចេញ​នូវ​គោលនយោបាយ​សំខាន់ៗ​របស់​គណបក្ស ដែល​តម្រង់ទិស​តាម​មាគ៌ា​នយោបាយ សីហនុ​និយម​។ សីហនុ​និយម គឺ​ធ្វើការ​អភិវឌ្ឍន៍​មួយ​ដែល​យក​សេចក្ដី ចម្រើន​របស់​ប្រជារាស្ដ្រ ជា​គោលដៅ​ដ៏​ឧត្ដម​បំផុត ពោលគឺ​អនុវត្ដ​តាម​គោលការណ៍​មូលដ្ឋាន​គ្រប់គ្រង​នៃ​គន្លង​ព្រហ្ម​វិហារធម៌ ៖ “​មេ​ត្ដា​” “​ករុណា​” “​មុទិតា​” និង​“​ឧបេក្ខា​”​។

​ ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណ រស្មី បាន​ថ្លែងបន្តថា មួយវិញទៀត គោលការណ៍​សីហនុ​និយម នៃ​អង្គ​សម្ដេចឪ សម្ដេច​តា​នៃ​យើង យក​សន្ដិភាព និង​ការផ្សះផ្សា​ជា​មូលដ្ឋាន​, ដូចនេះ ត្រូវ​នឹង​អត្ថន័យ​ជាក់ស្ដែង នៃ​ពាក្យ​ប្រជាធិបតេយ្យ ដែល​រិះរក​ការដោះស្រាយ​ទំនាស់ តាម​សន្ដិវិធី យក​សន្ដិភាព ជា​គោលដៅ​ចុងក្រោយ និង​ដែល​ត្រូវការ​ចាំបាច់ នូវ​ការ​ផ្សះ ផ្សា​ជាតិ ដើម្បី​ធានា​ឱ្យ​ប្រជាធិបតេយ្យ រស់រាន​បាន ជា​និរន្ដ​។ មកដល់​ត្រឹមនេះ យើង​ឃើញថា “​សីហនុ​និយម​” គឺជា​របៀប​ដឹកនាំ​ដែល​តម្រង់ ទិស​តាម​ព្រះពុទ្ធសាសនា​ផង និង​តាម​លទ្ធិប្រជាធិបតេយ្យ​ផង ហើយ​យើង ក៏​មិនមាន​ការសង្ស័យ​ឡើយ​ថា ហេតុអ្វី​បានជា​កម្ពុជា ក្នុង​របប​សង្គមរាស្ដ្រនិយម នៃ​ទសវត្សរ៍​ទី​៦០ របស់​សម្ដេចឪ សម្ដេច​តា​នៃ​យើង មាន​ភាព​លូតលាស់ រុងរឿង​គួរឱ្យកត់សម្គាល់ ថែមទាំង​ប្រកបដោយ​សន្ដិភាព ឯករាជ្យ​ពេញលេញ និង​បូរណភាព បរិបូរណ៍​ទៀតផង​។ នេះ​កាន់តែ​ធ្វើឱ្យ​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ ថា ការដឹកនាំ​តាម​មាគ៌ា សីហនុ​និយម នៅតែមាន​ប្រយោជន៍​ជានិច្ច សម្រាប់​ដោះស្រាយ​ដោយ​សន្ដិវិធី​នូវ​បញ្ហា​ធំៗ និង​ដ៏​ស្មុគស្មាញ​ច្រើន​ទៀត ដែល​ប្រទេស​យើង​កំពុង​ប្រឈម ដូច​សព្វថ្ងៃនេះ ហើយ​ទាមទារ​នូវ​ការអភិវឌ្ឍន៍​មួយ ដែល​ត្រូវ​បែងចែក​ផល​នៃ​ការអភិវឌ្ឍន៍​នោះ ដោយ​សមធម៌​ជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ ទន់ខ្សោយ និង​ងាយ​រងគ្រោះ ។


​គោលនយោបាយ​ជា​គ្រឹះ​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​ការលើកស្ទួយ​ឱ្យមាន​សន្ដិភាព និង​ការ ផ្សះផ្សា​, ឱ្យមាន​លទ្ធិ​ប្រជា​ធិ​តេ​យ្យ ពិតប្រាកដ និង​នីតិរដ្ឋ​, សិទ្ធិមនុស្ស និង​សិទ្ធិ​ស៊ីវិល​, សេដ្ឋកិច្ច​ទីផ្សារ ដែល​និយម​សង្គម និង​និយម​បរិ​ដ្ឋា​ន​សាស្ដ្រ និង​ការ​បំបាត់ចោល មូលហេតុ​នៃ​ភាពក្រីក្រ ឈរលើ​គោលការណ៍​ជួយ​ប្រជាពលរដ្ឋ ឱ្យ​ចេះ​ជួយ​ខ្លួនឯង​។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​មិនមាន​ចំណោទ​ខ្លាំង​ទេ ក្នុងការ​អនុវត្ដ​គោលនយោបាយ​នេះ ព្រោះ​អ្វីៗ​ដែល​ត្រូវ​លើកស្ទួយ​នោះ គឺជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​គុណ​តម្លៃ របស់​ទស្សនៈ​សីហនុ​និយម​រួចទៅហើយ​។

​ ព្រះអង្គម្ចាស់​ក្ស​ត្រី អរុណ រស្មី បាន​ថ្លែង​បញ្ជាក់ថា នៅ​ឆ្នាំ​១៩៩៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោត តែ​ចែក​អំណាច​ជាមួយ​គណបក្ស​ទាំងបី​ឯទៀត​។ បន្ទាប់មក អ្វីដែល​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​បំពេញ​តួនាទី​ជា​ដៃគូ ក្នុង​រាជរដ្ឋាភិបាល គឺ​មិន​ខុសពី​គោលការណ៍​ផ្សះផ្សា​សីហនុ​និយម ដែល​គណបក្ស ហ្វ៊ុនស៊ិនប៉ិច បាន​ផ្ដើម​នា​ឆ្នាំ​១៩៩៣ នោះឡើយ​។

​ក្នុង​ស្មារតី​ ដ៏​ដែល​នេះ គណបក្ស នឹង​អញ្ជើញ​សមាជិក​គណបក្ស​ទាំងអស់ ដែលមាន​អាសនៈ នៅក្នុង​សភា និង​អ្នកស្នេហាជាតិ​ផ្សេងៗ​ទៀត ឱ្យចូល​រួម​ជា​សមាជិក​រដ្ឋាភិបាលចំរុះ ប្រសិនបើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោត​នៅ​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៣ ខាងមុខនេះ​៕​






- See more at: http://www.cen.com.kh/localnews/show_detail/19?token=MTM1NzI3Nz#sthash.PXGEV77l.dpuf

4 comments:

Anonymous said...

SHE IS A TRUE TOYS OF NHIEK BUN CHAY
A reaLLY daughter of bastard the dog sihanouk

Anonymous said...

What is the different ranarith and arun reals may?
Is not it a double standard?
One can do one can't do politic.

Anonymous said...

Keo Puth Raksmey loves to have his wife on top as for he is incompetent .

Anonymous said...

គណបក្ស ហ៊្វុន ស៊ិន ប៉ិច មានឈ្មោះពីរោះរណ្ដំទៅនឹង

គណបក្ស ហ៊ុន សែន បិច ច្បិចថ្ពាល់ កំភើ ភើ !!!