(ថ្ងៃទី 23 មីនា 2013,) | ដោយ: រតនា CEN
ភ្នំពេញ:
នៅក្នុងសមាជរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច
កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ព្រះអង្គម្ចាស់ក្សត្រី អរុណ
រស្មី បានថ្លែងទៅកាន់សមាជិកបក្សថា សមាជថ្ងៃនេះ
បានដាក់ចេញនូវគោលនយោបាយសំខាន់ៗរបស់គណបក្ស
ដែលតម្រង់ទិសតាមមាគ៌ានយោបាយ សីហនុនិយម។ សីហនុនិយម
គឺធ្វើការអភិវឌ្ឍន៍មួយដែលយកសេចក្ដី ចម្រើនរបស់ប្រជារាស្ដ្រ
ជាគោលដៅដ៏ឧត្ដមបំផុត
ពោលគឺអនុវត្ដតាមគោលការណ៍មូលដ្ឋានគ្រប់គ្រងនៃគន្លងព្រហ្មវិហារធម៌ ៖
“មេត្ដា” “ករុណា” “មុទិតា” និង“ឧបេក្ខា”។
ព្រះអង្គម្ចាស់ក្សត្រី អរុណ រស្មី បានថ្លែងបន្តថា មួយវិញទៀត
គោលការណ៍សីហនុនិយម នៃអង្គសម្ដេចឪ សម្ដេចតានៃយើង យកសន្ដិភាព
និងការផ្សះផ្សាជាមូលដ្ឋាន, ដូចនេះ ត្រូវនឹងអត្ថន័យជាក់ស្ដែង
នៃពាក្យប្រជាធិបតេយ្យ ដែលរិះរកការដោះស្រាយទំនាស់ តាមសន្ដិវិធី
យកសន្ដិភាព ជាគោលដៅចុងក្រោយ និងដែលត្រូវការចាំបាច់ នូវការផ្សះ
ផ្សាជាតិ ដើម្បីធានាឱ្យប្រជាធិបតេយ្យ រស់រានបាន ជានិរន្ដ។
មកដល់ត្រឹមនេះ យើងឃើញថា “សីហនុនិយម” គឺជារបៀបដឹកនាំដែលតម្រង់
ទិសតាមព្រះពុទ្ធសាសនាផង និងតាមលទ្ធិប្រជាធិបតេយ្យផង ហើយយើង
ក៏មិនមានការសង្ស័យឡើយថា ហេតុអ្វីបានជាកម្ពុជា
ក្នុងរបបសង្គមរាស្ដ្រនិយម នៃទសវត្សរ៍ទី៦០ របស់សម្ដេចឪ
សម្ដេចតានៃយើង មានភាពលូតលាស់ រុងរឿងគួរឱ្យកត់សម្គាល់
ថែមទាំងប្រកបដោយសន្ដិភាព ឯករាជ្យពេញលេញ និងបូរណភាព បរិបូរណ៍ទៀតផង។
នេះកាន់តែធ្វើឱ្យយើងមានជំនឿយ៉ាងមុតមាំ ថា ការដឹកនាំតាមមាគ៌ា
សីហនុនិយម នៅតែមានប្រយោជន៍ជានិច្ច
សម្រាប់ដោះស្រាយដោយសន្ដិវិធីនូវបញ្ហាធំៗ និងដ៏ស្មុគស្មាញច្រើនទៀត
ដែលប្រទេសយើងកំពុងប្រឈម ដូចសព្វថ្ងៃនេះ
ហើយទាមទារនូវការអភិវឌ្ឍន៍មួយ ដែលត្រូវបែងចែកផលនៃការអភិវឌ្ឍន៍នោះ
ដោយសមធម៌ជូនដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទន់ខ្សោយ
និងងាយរងគ្រោះ ។
គោលនយោបាយជាគ្រឹះរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច
គឺការលើកស្ទួយឱ្យមានសន្ដិភាព និងការ ផ្សះផ្សា,
ឱ្យមានលទ្ធិប្រជាធិតេយ្យ ពិតប្រាកដ និងនីតិរដ្ឋ, សិទ្ធិមនុស្ស
និងសិទ្ធិស៊ីវិល, សេដ្ឋកិច្ចទីផ្សារ ដែលនិយមសង្គម
និងនិយមបរិដ្ឋានសាស្ដ្រ និងការបំបាត់ចោល មូលហេតុនៃភាពក្រីក្រ
ឈរលើគោលការណ៍ជួយប្រជាពលរដ្ឋ ឱ្យចេះជួយខ្លួនឯង។
គណបក្សហ្វ៊ុនស៊ិនប៉ិច នឹងមិនមានចំណោទខ្លាំងទេ
ក្នុងការអនុវត្ដគោលនយោបាយនេះ ព្រោះអ្វីៗដែលត្រូវលើកស្ទួយនោះ
គឺជាផ្នែកមួយនៃប្រព័ន្ធគុណតម្លៃ របស់ទស្សនៈសីហនុនិយមរួចទៅហើយ។
ព្រះអង្គម្ចាស់ក្សត្រី អរុណ រស្មី បានថ្លែងបញ្ជាក់ថា នៅឆ្នាំ១៩៩៣
គណបក្សហ្វ៊ុនស៊ិនប៉ិច ឈ្នះឆ្នោត តែចែកអំណាចជាមួយគណបក្សទាំងបីឯទៀត។
បន្ទាប់មក អ្វីដែលគណបក្ស ហ្វ៊ុនស៊ិនប៉ិច បានបំពេញតួនាទីជាដៃគូ
ក្នុងរាជរដ្ឋាភិបាល គឺមិនខុសពីគោលការណ៍ផ្សះផ្សាសីហនុនិយម ដែលគណបក្ស
ហ្វ៊ុនស៊ិនប៉ិច បានផ្ដើមនាឆ្នាំ១៩៩៣ នោះឡើយ។
ក្នុងស្មារតី
ដ៏ដែលនេះ គណបក្ស នឹងអញ្ជើញសមាជិកគណបក្សទាំងអស់ ដែលមានអាសនៈ
នៅក្នុងសភា និងអ្នកស្នេហាជាតិផ្សេងៗទៀត
ឱ្យចូលរួមជាសមាជិករដ្ឋាភិបាលចំរុះ ប្រសិនបើគណបក្សហ្វ៊ុនស៊ិនប៉ិច
ឈ្នះឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ៕
4 comments:
SHE IS A TRUE TOYS OF NHIEK BUN CHAY
A reaLLY daughter of bastard the dog sihanouk
What is the different ranarith and arun reals may?
Is not it a double standard?
One can do one can't do politic.
Keo Puth Raksmey loves to have his wife on top as for he is incompetent .
គណបក្ស ហ៊្វុន ស៊ិន ប៉ិច មានឈ្មោះពីរោះរណ្ដំទៅនឹង
គណបក្ស ហ៊ុន សែន បិច ច្បិចថ្ពាល់ កំភើ ភើ !!!
Post a Comment