នៅថ្ងៃទី៤ មីនា លោក ហ៊ុន សែន
បានឆ្លើយតបចំពោះអ្នកនយោបាយមួយចំនួនដែលកំពុងឃោសនាថា
កាលណាគណបក្សខ្លួនឈ្នះឆ្នោត
នឹងដំឡើងប្រាក់ខែឲ្យមន្ត្រីរាជការទាហាន ប៉ូលិស
និងកំណត់ប្រាក់ខែគោលកម្មកររោងចក្រឲ្យបានខ្ពស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅថ្ងៃទី៤ មីនា ថា រដ្ឋាភិបាលបច្ចុប្បន្នកំពុងតែប្រឹងប្រែងដំឡើងប្រាក់ខែឲ្យមន្ត្រី រាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធហើយ ប៉ុន្តែការឡើងនោះមិនបានដល់កម្រិតមួយដូចអ្នកនយោបាយមួយចំនួនបាន លើកឡើងនោះទេ ដោយសារការចំណាយលើប្រាក់ខែមានគោលការណ៍កំណត់។
លោក ហ៊ុន សែន៖ «នៅក្នុងគោលការណ៍នៃច្បាប់ហិរញ្ញវត្ថុដែល គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចឲ្យច្បាស់លាស់ ការចំណាយមិនឲ្យលើសពី ៤០% នៃការចំណាយចរន្តសម្រាប់វិស័យបុគ្គលិក ឬក៏មិនឲ្យលើស ៤% នៃ GDP ហៅការផលទុនក្នុងស្រុកសរុប។ នេះគឺជាចំណាយចរន្ត វិធីចំណាយសម្រាប់បុគ្គលិក។ អ៊ីចឹងទេ បើសិនជាមិនធ្វើដូច្នេះ គឺមហន្តរាយមុខជាធ្ងន់ធ្ងរ។ អ៊ីចឹងទេបញ្ហានេះ ខ្ញុំគិតថា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នឹងមានការយោគយល់ចំពោះរាជរដ្ឋាភិបាលក្នុង ១ឆ្នាំឡើង ២០% វាជាការប្រឹងប្រែងណាស់ទៅហើយ»។
លោក ហ៊ុន សែន សុំឲ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធយោគយល់ចំពោះការលំបាករបស់រដ្ឋាភិបាលដែល មិនអាចដំឡើងប្រាក់ខែឲ្យច្រើនដូចពួកគេចង់បាន ពីព្រោះការចំណាយរបស់រដ្ឋាភិបាលមានច្រើនជំពូក ហើយរដ្ឋាភិបាលក៏មិនអាចបោះពុម្ពលុយ ឬខ្ចីលុយពីបរទេសដើម្បីយកមកដំឡើងប្រាក់ខែបានដែរ៖ «សម្រាប់ យើងឡើងម្ដងបន្តិច តែមានអ្នកដូចជប់។ ទេអាក្រដាសប្រាក់នោះមានអីពិបាកទៅវី! និយាយតាមមួយបែបទៅ។ បញ្ជា ជា ចាន់តូ បោះព្រឹបបានរាប់លានសន្លឹកឥឡូវហ្នឹង មានអីពិបាក ប៉ុន្តែធ្វើបែបនេះវាមិនត្រឹមត្រូវ»។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីបានកើតឡើងដោយសារកាលពីពេល ថ្មីៗនេះ អ្នកដឹកនាំ និងសមាជិកគណបក្សសង្គ្រោះជាតិ ដែលកើតឡើងពីការបង្រួបបង្រួមគ្នារបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានចុះទៅជួបសំណេះសំណាលជាមួយសមាជិកតាមមូលដ្ឋាន បានលើកឡើងពីលទ្ធភាពដំឡើងប្រាក់ខែរបស់រដ្ឋាភិបាល។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្ស សម រង្ស៊ី មានប្រសាសន៍ថា តាមគោលការណ៍ហិរញ្ញវត្ថុ គឺរដ្ឋាភិបាលអាចចំណាយលើប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធបានត្រឹម ៤% នៃផលទុនក្នុងស្រុកសរុបមែន ប៉ុន្តែរដ្ឋាភិបាលពិតជាមានលទ្ធភាពអាចផ្ដល់ប្រាក់បៀវត្សរ៍ឲ្យ មន្ត្រីរាជការចំនួន ២៥០ដុល្លារ ក្នុងមួយខែបាន។
លោក សុន ឆ័យ៖ «ក៏ប៉ុន្តែយើងត្រូវដឹងថា នៅប្រទេសកម្ពុជាយើង បើយើងពិនិត្យលើផលិតផលសរុបនៅក្នុងប្រទេសវិញ តួលេខរបស់រដ្ឋាភិបាលនោះវាខុសពីតួលេខដែលមានការសិក្សាត្រឹមត្រូវ។ មុនយើងនិយាយ ៤% នៃផលិតផលសរុបក្នុងស្រុកនោះ យើងត្រូវដឹងថា តើផលិតផលសរុបក្នុងស្រុកនោះវាប៉ុន្មានពិតប្រាកដ? តាមការសិក្សា ផលិតផលសរុបក្នុងស្រុកនោះមានចំនួន ១៦.០០០លានដុល្លារ ហើយបើយើងនិយាយថា ៤% នៃ ១៦.០០០លានដុល្លារនោះ គឺវាមានចំនួន ៧០០លានដុល្លារដែរក្នុងមួយឆ្នាំ។ សម្រាប់ប្រាក់ខែមន្ត្រីរាជការរបស់យើងនេះ សព្វថ្ងៃរដ្ឋាភិបាលចំណាយប្រហែល ៥០០លានដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ»។
លោក សុន ឆ័យ បានបន្ថែមថា តាមព័ត៌មានប្រមូលបាន និងការសិក្សាមានលក្ខណៈវិទ្យាសាស្ត្របានរកឃើញថា រដ្ឋាភិបាលមានលទ្ធភាពប្រមូលពន្ធ និងប្រាក់ចំណូលពីវិស័យផ្សេងៗច្រើនរយលានដុល្លារ ដើម្បីយកមកចំណាយមួយចំណែកក្នុងការដំឡើងប្រាក់ខែឲ្យមន្ត្រី រាជការរស់នៅបានសមរម្យ។ វិស័យទាំងនោះ មានទេសចរណ៍ ពាណិជ្ជកម្ម សណ្ឋាគារ ពន្ធដីមិនប្រើប្រាស់ពន្ធដីសម្បទានសេដ្ឋកិច្ច ពន្ធពីអាជីវកម្មរ៉ែ ថាមពល ល្បែងកាស៊ីណូជាដើម។
លោក សុន ឆ័យ៖ «ហើយមួយវិញទៀត នៅក្នុងចំណោមមន្ត្រីរាជការ កងទ័ពយើងនេះ មានមនុស្សដែលមានតែឈ្មោះ អត់មានមនុស្ស ដែលគេហៅថា ឈ្មោះខ្មោចនោះ ដែលគេយកទៅប្រើដើម្បីលួចបន្លំយកប្រាក់បៀវត្សរ៍ច្រើនលានដុល្លារ»។
លោក សុន ឆ័យ បានបញ្ជាក់ថា បើគិតតាមតួលេខត្រួសៗ គឺរដ្ឋាភិបាលអាចរកចំណូលបន្ថែមពីលើចំណូលប្រចាំឆ្នាំបច្ចុប្បន្ន ប្រហែល ៥០០លានដុល្លារទៀត ក្នុងមួយឆ្នាំៗ បើសិនជាមានការប្រមូលពន្ធពីគ្រប់វិស័យបានត្រឹមត្រូវ។
អ្នកវិភាគឯករាជ្យខាងនយោបាយ និងសង្គម លោក កែម ឡី មានប្រសាសន៍ថា តាមលោកយល់ដឹង រដ្ឋាភិបាលមានលទ្ធភាពអាចឡើងប្រាក់ខែឲ្យមន្ត្រីរាជការបាន បើសិនជារដ្ឋាភិបាលធ្វើការពិនិត្យកែទម្រង់លើចំណុចមួយចំនួន ដូចជាធ្វើការពិនិត្យ និងវិភាគរៀបចំភារកិច្ចមន្ត្រីរាជការឲ្យបានត្រូវមុខជំនាញ រៀបចំផ្ទេរក្រុមហ៊ុន សហគ្រាស អង្គភាពរដ្ឋគ្រប់គ្រងមួយចំនួនឲ្យក្លាយទៅជាអង្គភាពពាក់កណ្ដាល ស្វយ័ត ឬសហគ្រាសសាធារណៈ ប្រមូលពន្ធឲ្យបានគ្រប់មុខ បំបាត់ការចំណាយក្រៅផ្លូវការក្នុងវិស័យដំណើរការក្រុមហ៊ុន និងរោងចក្រឯកជន ដែលមានជាង ៥ម៉ឺនអង្គភាពនៅកម្ពុជា។
លោក កែម ឡី៖ «ហើយចំណុចចុងក្រោយ គេហៅថា បេឡាសន្តិសុខសង្គមនោះ។ យើងធ្វើរបបសន្តិសុខសង្គមនេះសម្រាប់តែមន្ត្រីរាជការ និងកម្មកររោងចក្រ។ ប្រសិនបើយើងពង្រីកអាហ្នឹងឲ្យលឿនបន្តិច។ ខ្ញុំដឹងថា រដ្ឋាភិបាលក៏កំពុងតែគិតគូរដែរ។ បើសិនបុគ្គលិក NGO ត្រូវបង់ពន្ធឲ្យបានគ្រប់ៗគ្នា អ្នកជំនួញតាមផ្សារត្រូវបង់ពន្ធឲ្យបានគ្រប់គ្នា យើងប្រមូលបានច្រើនទៀត ប៉ុន្តែយើងធានាប្រាក់ចូលនិវត្តន៍គេ។ ដូច្នេះបើសិនជាយើងនៅធ្វើដដែល បើយើងថាបាន គឺបាន បើយើងថាមិនបានគឺមិនបានហើយ»។
ប្រភពសមាជិកសភាបានឲ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា មានមន្ត្រីរាជការជាង ២០ម៉ឺននាក់ និងកងទ័ពប្រមាណ ១២ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment