A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 5 March 2013

Cambodian activist [Mam Sonando] slams 'unjust' jail term at appeal សាលាឧទ្ធរណ៍​បើក​សវនាការ​ករណី​លោក ម៉ម សូណង់ដូ


Give our kids a better deal
Mam Sonando, Beehive radio owner, is being escorted to court of appeal

PHNOM PENH (AFP) -- A prominent critic of Cambodia's government lashed out against his 20-year jail term at an appeal hearing Tuesday, as hundreds of supporters massed outside the court calling for his release.

Radio station owner Mam Sonando, who has dual Cambodian-French citizenship, was convicted in October on charges including insurrection and inciting people to take up arms against the state.

"The allegations are very unjust," Sonando, who is considered by Amnesty International to be a prisoner of conscience, told a hearing at the Appeal Court in Phnom Penh packed with foreign diplomats and rights activists.

"I cannot accept the conviction by the lower court," he added, saying he was a scapegoat for "troublemakers" who wanted him to take the blame for unrest triggered by a land dispute.

The 71-year-old is accused of involvement in an alleged plot to establish an autonomous region in eastern Kratie province.


Rights groups have called the charges baseless and said the government was seeking to justify its harsh crackdown on a land dispute there in May, when a teenage girl was shot dead by security forces clashing with demonstrators.
  

As a radio station boss, "my work is to educate people to respect laws and the constitution, to know democracy and to know their rights", Sonando said, asking the judges to summon his accusers to confront him in court.

Outside about 500 protesters gathered shouting "Free Mam Sonando!"

Sonando heads the campaign group the Association of Democrats, and his independent Beehive station broadcasts programmes critical of the government.

He was arrested previously in 2003 and 2005 for his political activities and for allegedly defaming Prime Minister Hun Sen's government.

The 61-year-old strongman premier has ruled Cambodia since 1985 and has vowed to remain in power until he is 90 years old.

Activists say land conflicts are Cambodia's most pressing human rights issue. Protests have intensified and campaigners say the authorities are increasingly cracking down on dissent.
សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា បើក​សវនាការ​សំណុំ​រឿង​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ថា​បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ដែល​ប្ដឹង​ទាស់​ដោយ​ជន​ជាប់​ចោទ ៣​នាក់ បន្ទាប់​ពី​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​មាន​ទោស។
ដោយ សុ ជីវី RFA
2013-03-05
ម៉ម សូណង់ដូ មីនា ៣០៥
ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ ពេល​នាំ​ចូល​បន្ទប់​សវនាការ​សាលាឧទ្ធរណ៍​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មីនា ឆ្នាំ​២០១៣។
RFA
ជន​ជាប់​ចោទ​ទាំង​បី​រូប​នោះ​មាន​លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​ត្រូវ​កាត់​អោយ​ជាប់​ពន្ធនាគារ ២០​ឆ្នាំ និង​កសិករ ២​នាក់​ទៀត​ដែល​ត្រូវ​កាត់​អោយ​មាន​ទោស​ពី ៣ ទៅ ៥​ឆ្នាំ។
ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍​សម្រេច​លើក​ពេល​សវនាការ​លើ​រឿង​ ក្ដី​លោក ម៉ម សូណង់ដូ និង​អ្នក​ភូមិ​ប្រម៉ា ២​នាក់​ជា​បណ្ដោះ​អាសន្ន ដោយ​គ្រោង​នឹង​បន្ត​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា។
បន្ទាប់​ពី​បាន​សាកសួរ​ជន​ជាប់​ចោទ​ទាំង ៣​នាក់ គឺ​លោក ម៉ម សូណង់ដូ អ្នក​ភូមិ​ប្រម៉ា ២​នាក់ គឺ​លោក ទូច រាម និង​លោក កាន់ សុវណ្ណ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលាឧទ្ធរណ៍ លោក​ចៅក្រម ឃុន លាងម៉េង បាន​សម្រេច​ផ្អាក​សវនាការ​រង់ចាំ​ជំនុំ​ជម្រះ​បន្ត​ទៀត​នៅ​ព្រឹក​ថ្ងៃ​ បន្ទាប់។
អង្គ​សវនាការ​ពេញ​មួយ​ព្រឹក​ចៅ​ក្រម​បាន​សាកសួរ​លោក ម៉ម សូណង់ដូ ពី​រឿង​រ៉ាវ​ដែល​ទាក់​ទង​ដល់​រឿង​ក្ដី ដើម្បី​បញ្ជាក់​បន្ថែម​លើ​ចម្លើយ​ដែល​បាន​ចង​ក្រង​ទុក​ដោយ​សាលា​ដំបូង។ លោក ម៉ម សូណង់ដូ ដែល​កាត់​សក់​ខ្លី ពាក់​អាវ​ស​ដៃ​ខ្លី មាន​ដាក់​ក្រវាត់ក ឈរ​ក្នុង​រង្វង់​ក្រចក​សេះ នៅ​តែ​អះអាង​ថា លោក​ពុំ​បាន​បង្កើត​ក្រុម​មនុស្ស ដើម្បី​ប្រឆាំង​អ្នក​រាជការ​សាធារណៈ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។
នៅ​ក្រៅ​សវនាការ គឺ​នៅ​ពេល​ដែល​ត្រូវ​នាំ​ឡើង​ឡាន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​ស​វិញ លោក ម៉ម សូណង់ដូ នៅ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ចំពោះ​សវនាការ​សាលាឧទ្ធរណ៍​នៅ​ឡើយ ដោយ​លោក​រង់ចាំ​សេចក្ដី​សម្រេច​របស់​ចៅក្រម​សាលាឧទ្ធរណ៍ ស្រប​គ្នា​នេះ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​អ្នក​គាំទ្រ​រូប​លោក។
នៅ​មុន​ពេល​សវនាការ​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា មេធាវី​ការពារ​អោយ​លោក ម៉ម សូណង់ដូ គឺ​លោក ស សូវាន និង​លោក សំ សុខគង់ បាន​ស្នើ​ចៅក្រម​ពិចារណា​ពន្យារពេល​ការ​ជំនុំ​ជម្រះ ដោយ​សំអាង​ថា ជន​ជាប់​ចោទ​ចំនួន ៧​រូប​ផ្សេង​ទៀត ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ទៅ​ជា​សាក្សី​ដាក់​បន្ទុក លោក ម៉ម សូណង់ដូ នោះ​ពុំ​មាន​វត្តមាន​ក្នុង​សវនាការ​ដើម្បី​តតាំង​ក្ដី។ ប៉ុន្តែ​ត្រូវ​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ជំទាស់ និង​បាន​អះអាង​ថា សាលា​ឧទ្ធរណ៍​បាន​កោះ​ហៅ​សាក្សី​ទាំង ៧​នាក់ ដែល​ជា​អ្នក​ភូមិ​ប្រម៉ា នោះ​ដែរ ប៉ុន្តែ​ពួកគេ​មាន​សិទ្ធិ​មិន​ចូល​រួម។
លោក​មេធាវី ស សូវាន មាន​ប្រសាសន៍​ថា សាក្សី​ដាក់​បន្ទុក​លោក ម៉ម សូណង់ដូ ទាំង​៧ នាក់​គឺ​មាន​សារៈសំខាន់ ដើម្បី​មក​តតាំង​គ្នា។ លោក​មាន​ចម្ងល់​ថា​ហេតុ​អ្វី​ចៅ​ក្រម​កោះហៅ​ដើម​បណ្ដឹង​រដ្ឋប្បវេណី ដែល​ពុំ​មាន​សារសំខាន់​អ្វី​ក្នុង​រឿង​ក្ដី​នេះ​ទៅ​វិញ ខណៈ​ដែល​ចៅក្រម​មាន​សិទ្ធិ​អំណាច​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​កោះ​ហៅ​សាក្សី និង​នាំ​ខ្លួន​មក​កាន់​តុលាការ។
នៅ​ខាង​ក្រៅ​របង​សាលា​ឧទ្ធរណ៍​សវនាការ ប្រជាពលរដ្ឋ​ជាង ៣០០​នាក់ ដែល​ភាគ​ច្រើន​ជា​សមាជិក​សមាគម​អ្នក​ប្រជាធិបតេយ្យ បាន​ប្រមូល​ផ្ដុំ​គ្នា​លើក​បដា លើក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​ពលរដ្ឋ រូបថត​លោក ម៉ម សូណង់ដូ និង​ស្រែក​ទាមទារ​អោយ​ដោះ​លែង​លោក ម៉ម សូណង់ដូ។ ពួក​គេ​ប្រកាស​ប្រាប់​សាលា​ឧទ្ធរណ៍​ថា លោក ម៉ម សូណង់ដូ ដែល​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ គឺ​ពុំ​មាន​ទោស។
លោក ម៉ម សូណង់ដូ ដែល​មាន​វ័យ ៧១​ឆ្នាំ បាន​ជាប់​ពន្ធនាគារ​រយៈ​ពេល ៧​ខែ​ហើយ ចាប់​តាំង​ពី​លោក​ត្រូវ​ជាប់​ចោទ​ពី​បទ​មេ​គំនិត​បង្កើត​ចលនា​តំបន់​អបគមន៍​ ក្នុង​ភូមិ​ប្រម៉ា ឃុំ​កំពង់ដំរី ខេត្ត​ក្រចេះ។ ហើយ​លោក​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​អោយ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ១០​លាន​រៀល កាល​ពី​ខែ​តុលា ឆ្នាំ​២០១២។ ចំណែក​អ្នក​ភូមិ​ប្រមា លោក ទូច រាម ត្រូវ​កាត់​អោយ​មាន​ទោស ៥​ឆ្នាំ និង​លោក កាន់ សុវណ្ណ មាន​ទោស ៣​ឆ្នាំ។ ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ ត្រូវ​សហគមន៍​អន្តរជាតិ​រិះ​គន់​ថា មាន​សភាព​ចម្លែក ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ជា​ដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: