អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង លោក ដូវ ហ្សេរ៉ា (Dov Zera)
នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមសប្ដាហ៍ក្រោយ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ លោក ដូវ ហ្សេរ៉ា
ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយថវិកាថ្មីមួយ
ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់។
មន្ត្រីអនុព័ន្ធសារព័ត៌មាននៃស្ថានទូតបារាំង ប្រចាំនៅកម្ពុជា លោក ទឹង សុខលីម បញ្ជាក់ថា ថវិកាជំនួយថ្មីចំនួន ៧៤លានដុល្លារនេះ នឹងផ្តល់តាមទម្រង់ផ្សេងៗដល់ស្ថាប័នដែលអនុវត្តន៍គម្រោងកម្មវិធី នីមួយៗ៖ «ទម្រង់នៃការផ្តល់ជំនួយនេះ គឺមានជំនួយខ្លះ គេហៅថាមានការធានាពីរដ្ឋ ជំនួយខ្លះទៀតអត់មានការធានាពីរដ្ឋ ហើយជំនួយខ្លះ យើងផ្ដល់ដល់វិស័យឯកជនតែម្តង អត់មានការធានាពីរដ្ឋទេ ខ្លះទៀតយើងផ្តល់ដល់ស្ថាប័នរដ្ឋ»។
គម្រោងកម្មវិធីចម្បងនៃទឹកប្រាក់ជំនួយនេះ គឺផ្ដោតជាសំខាន់ទៅលើប្រព័ន្ធស្រោចស្រព ការទទួលបានទឹកស្អាតនៅរាជធានីភ្នំពេញ និងការស្រាវជ្រាវនៅក្នុងវិស័យជំងឺឆ្លងថ្មីៗនៅអាស៊ីអាគ្នេយ៍។
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (អា.អេហ្វ.ដេ) (l’Agence Française de Développement = AFD) បានចាប់ផ្ដើមផ្តល់ជំនួយដល់កម្ពុជា ក្នុងឆ្នាំ១៩៩៣ ដែលមានថវិកាសរុបចំនួនជិត ៣៥១លានដុល្លារអាមេរិក។
លោក ទឹង សុខលីម ឱ្យដឹងបន្ថែមអំពីកម្មវិធីទិសដៅដែលគាំទ្រដោយជំនួយរបស់ប្រទេសបារាំង ក្នុងរយៈពេល ២០ឆ្នាំមកនេះ៖ «តាំង ពីឆ្នាំ១៩៩៣ ក្រុមទីភ្នាក់ងារ អា.អេហ្វ.ដេ បានន័យថា ទាំងភ្នាក់ងារ អា.អេហ្វ.ដេ និងភ្នាក់ងារសម្ព័ន្ធរបស់ខ្លួន គឺជួយដល់វិស័យច្រើន យើងមាន ជាក់ស្តែងយើងមានផ្តល់ហិរញ្ញប្បទានទៅដល់ការជួសជុលផ្សារធំថ្មី ដល់គម្រោងទឹកស្អាតនៅទីក្រុងភ្នំពេញ តាមរយៈរដ្ឋាករស្វយ័តទឹកទីក្រុងភ្នំពេញ ការដាក់អំពូលបំភ្លឺសាធារណៈនៅទីក្រុងភ្នំពេញ វិស័យកសិកម្ម ជួយដល់ការដាំដំណាំស្រូវ ការដាំកៅស៊ូជាលក្ខណៈគ្រួសារ ហើយនិងជួយលើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យវាយនភ័ណ្ឌ»។
ទន្ទឹមនឹងជំនួយគាំទ្រ ដែលផ្តល់តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ប្រទេសកម្ពុជា ក៏បានទទួលជំនួយឧបត្ថម្ភពីខេត្តនានាក្នុងប្រទេសបារាំង ផងដែរ ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការវិមជ្ឈការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ។
ចាប់តាំងពីឆ្នាំ២០០៦ មក សហគមន៍ដែនដីទាំងអស់របស់ប្រទេសបារាំង បានផ្តល់ជំនួយសរុបចំនួន ៥លាន ៣សែនដុល្លារអាមេរិក ដល់គម្រោងអភិវឌ្ឍន៍ផ្សេងៗនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងការទប់ស្កាត់បញ្ហាអាហារូបត្ថម្ភតាមរយៈអង្គការពីរ គឺអង្គការ អាគ្រីស៊ុឌ (Agrisud) និងអង្គការ ហ្គេ្រត (GRET)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

No comments:
Post a Comment