A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 28 March 2013

Cambodian people worry about losing lands on the western (Thai) borders ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ខ្លាច​បាត់បង់​បូរណភាព​ទឹកដី​នៅ​ភាគ​ខាងលិច​

អតីត​អ្នកតស៊ូ​ខ្មែរ​ដែល​រស់​នៅតាម​ព្រំដែន​ជាប់​ជាមួយ​ ប្រទេស​សៀម​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​មាន​សេចក្តី​ព្រួយបារម្ភ​ខ្លាច​ដី​ ខ្មែរ​មួយផ្នែក​ត្រូវ​បាត់បង់​ទៅខាង​ប្រទេស​ សៀម ដូច​ករណី​ដែល​ប្រជាកសិករ​ខ្មែរ​នៅ​ព្រំដែន​ប៉ែក​ខាងកើត​អះអាង​អំពី​ ការបាត់បង់​បូរណភាព​ទឹកដី​ដោយសារ​អំពើ​ឈ្លានពាន​របស់​យួន​។ សេចក្តី​ព្រួយបារម្ភ​នេះ​បាន​កើតឡើង​នៅពេលដែល​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា ​បង្គោល​លេខ​១៧ ធ្វើ​ពី​ស៊ីម៉ងត៍ នៅ​ចំណុច​ភ្នំ​ប៉ោយ លើ​ខ្នងភ្នំ​ដងរែក ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​ភាគី​សៀម​រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ​ជិត​៥០០​ម៉ែត្រ​ពី​ព្រំប្រទល់ ​ចាស់ ក្នុងសម័យ​អាណានិគម​បារាំង​។ ដោយហេតុថា​រហូតមក​ដល់ពេលនេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនសូវ​យកចិត្ត​ទុក​ចំពោះ​ការបាត់បង់​បូរណភាព​ទឹកដី​នៅ​ភាគ​ខាងលិច​នោះទេ មុនពេល​ដែល​ការបោះបង្គោល​ព្រំដែន​ខ្មែរ​-​សៀម ត្រូវ​ចាប់ផ្តើម​នាពេលខាងមុខ​។ លើស​នេះ​ទៅទៀត​ទាហាន​សៀម​ឈរជើង​តាម​ព្រំដែន​តែងតែ​ធ្វើ​សកម្មភាព​រំលោភ​ចូល​ ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខ្មែរ​តាម​ព្រំដែន​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​ ទាហាន​សៀម​ឈ្លានពាន​ម្តងណា​ឡើយ​។​
​ក្រុមអ្នកតាមដាន​បញ្ហា​ព្រំដែន​ខ្មែរ​ជាមួយ​ប្រទេសជិតខាង​បាន​លើកឡើងថា​ មិនមែន​តែ​ប្រជាក សិ​ករ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​យួន​ប៉ុណ្ណោះ​ទេ ដែល​ព្រួយបារម្ភ​អំពី​ការបាត់បង់​ដីស្រែ​ចំការ​តាមរយៈ​ដំណើរការ​បោះបង្គោល​ ព្រំដែន​គោក​ខ្មែរ​-​យួន​នាពេល​កន្លងមក​។ នៅតាម​ព្រំដែន​សៀម​ឯណោះ​វិញ ក៏​ប្រជាកសិករ​ខ្មែរ​ព្រួយបារម្ភ​អំពី​ការបាត់បង់​ដីធ្លី​ស្រែចំការ​ដែល​ ពួកគាត់​ធ្លាប់​រស់នៅ និង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ជា​យូរ​ឆ្នាំ​មកហើយ​នោះដែរ​។ សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ ​-​សៀម បានកើត​មាននៅ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ព្រះវិហារ បន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន​ជាដើម ព្រោះ​ពួកគាត់​មើលឃើញថា​សព្វថ្ងៃនេះ​ទឹកដី​ខ្មែរ​តាម​បណ្តោយ​ព្រំដែន​ មួយផ្នែក​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​អតីត​យោធា​ខ្មែរក្រហម រណសិរ្ស​ជាតិ​រំដោះ​ពលរដ្ឋ​ខ្មែរ និង រណសិរ្ស​ហ្វ៊ុន​ស៊ិន​បុ​ិ​ច​ត្រូវបាន​ទាហាន​សៀម​ចូលមក​កាន់កាប់​ស្ទើរតែ​ ទាំងស្រុង​។

​តាម​សេចក្តីរាយការណ៍​ពី​អ្នកសង្កេតការណ៍ និង​សកម្មជន​ព្រំដែន​មួយចំនួន​បាន​រិះគន់ថា​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​យក​ បង្គោល​ថ្ម​ជាច្រើន​បង្គោល​មក​កប់​តាម​ព្រំដែន​ជា​ឯកតោភាគី​បន្ថែមទៀត​ ប៉ុន្តែ​រដ្ឋាភិបាល​ខ្មែរ​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន មិន​អើពើ​ចំពោះ​បញ្ហា​នោះ​ទាល់តែសោះ​។ បង្គោល​ថ្មី​ដែល​រដ្ឋាភិបាល​ក្រុង​បាងកក​យកមក​កប់​តាម​ព្រំដែន​ជា​ឯកតោភាគី​ មានដូចជា​នៅក្នុង​ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ តាម​ជួរ​ភ្នំ​ដងរែក ក្រុង​សំរោង ម្តុ្ត​ុំ​ច្រកព្រំដែន​អូរ​ស្មាច់ នៅ​ម្តុំ​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង នៅ​ព្រំដែន​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​និង​នៅក្នុង​សង្កា​ត់បរ​យា​ខា ក្រុងប៉ៃលិន​ជាដើម​។ សកម្ម​ភាពមិនប្រក្រតី​របស់​ភាគី​សៀម​គឺ​ពុំមាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល​ ខ្មែរ​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាល់តែសោះ ប្រការនេះ​អាចធ្វើឱ្យ​ការរុករក ឬ​កំណត់​បង្គោល​ព្រំដែន​គោក​រវាង​ខ្មែរ​-​សៀម នា​ថ្ងៃ​អនាគត​ប្រហែលជា​រដ្ឋាភិបាល​ខ្មែរ​មិនអាច​ថែរក្សា និង​ការពារ​បូរណភាព​ទឹកដី​របស់ខ្លួន​ឱ្យ​គង់វង្ស​ទេ​។​
​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​បាន​លើកឡើងថា​រដ្ឋាភិបាល​ លោក ហ៊ុន សែន មិន​ហ៊ាន​ចេញមុខ​ប្រឈម​ជាមួយ​សៀម ឬ​ខ្លាច​សៀម ទើប​មិន​ហ៊ាន​តតាំង ហើយ​ខ្លាំង​បានតែ​ជាមួយ​ខ្មែរ​គ្នាឯង​ប៉ុណ្ណោះ​។ ជាក់ស្តែង​រដ្ឋាភិបាល​លោក ហ៊ុន សែន បានដឹងថា​ភាគី​សៀម​ដាក់ពង្រាយ​ទាហាន​ចូល​ឈរជើង​លើ​ទឹកដី​ខ្មែរ​តាម​ព្រំដែន​ នៃ​តំបន់​មួយចំនួន ប៉ុន្តែ​មិន​ហ៊ាន​បញ្ចេញ​ប្រតិកម្ម​ប្រឈម​ជាមួយ​ភាគី​សៀម​ទេ ហើយ​បែរជា​ប្រកាន់​ជំហរ​សម្របសម្រួល​ជាមួយ​សៀម​យ៉ាង​ទន់ភ្លន់​ទៅវិញ​។ កត្តា​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​- ​សៀម ព្រួយបារម្ភ​ខ្លាច​រដ្ឋាភិបាល​ខ្មែរ​មិនអាច​ការពារ​ទឹកដី​របស់ខ្លួន​បាន​នា​ ថ្ងៃ​អនាគត ព្រោះ​គេ​គិតថា​សកម្មភាព​រុករក​បង្គោល ឬ​ផែនការ​បោះបង្គោល​កំណត់​ព្រំដែន​គោក​រវាង​ប្រទេស​ទាំងពីរ​មិនទាន់​ ដំណើរការ​ផង បែរជា​ទាហាន​សៀម​បំពាន​ចូល​ឈរជើង​លើ​ទឹកដី​ខ្មែរ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី ​ទាំងអស់​។ សកម្មភាព​របស់​ភាគី​សៀម​ប្រហែល​មកពី​គេ​ដឹងថា​មេដឹកនាំ​ខ្មែរ​ជាពិសេស​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ជំហរ​ទន់ជ្រាយ​គិតគូរ​តែ​រឿង​អំណាច និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិនដែល​គិតគូរ​អំពី​ផលប្រយោជន៍​ជាតិ និង​ការពារ​បូរណភាព​ទឹកដី​ឱ្យបាន​គង់វង្ស​។​
​សកម្មជន​ព្រំដែន​បាន​លើកឡើងថា​នៅពេលដែល​លោក សមរង្ស៊ី អតីត​ប្រធាន​គណបក្ស​សមរង្ស៊ី​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ ជាតិ រួមជាមួយ​ប្រជាពលរដ្ឋ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ នៅ​ភូមិ​កោះ​ក្បាន​កណ្តាល​ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​។ តុលាការខេត្ត​ស្វាយរៀង​បាន​កាត់ទោស​លោក សម រង្ស៊ី ដោយ​ចោទប្រកាន់​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​ញុះញង់​ឱ្យមាន​ការរើសអើង​ជាតិ​សាសន៍ ប៉ុន្តែ​ការពិត​លោក សម រង្ស៊ី គ្រាន់តែ​បំពេញ​តួនាទី​ជា​អ្នកតំណាងរាស្ត្រ​ដើម្បី​ការពារ​ដីស្រែ​ ប្រជាពលរដ្ឋ និង​ការពារ​បូរណភាព​ទឹកដី​ដែលជា​អាយុជីវិត​ជាតិ​ប៉ុណ្ណោះ​។ នៅពេលដែល​លោក សម រង្ស៊ី និង​ពលរដ្ឋ​ដក​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​យ៉ាង​ទទឹងទិស ប៉ុន្តែ​នៅពេលដែល​ទាហាន​សៀម​បំពាន​ចូល​គ្រប់គ្រង​ដី​ខ្មែរ​តាម​ព្រំដែន​ បែរជា​រដ្ឋាភិបាល​លោក ហ៊ុន សែន រក្សា​ភាព​ស្ងៀមស្ងាត់​ទៅវិញ​។​
​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​រិះគន់ថា​ភាព​ស្ងៀមស្ងាត់​ របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ចំពោះ​អំពើ​ឈ្លានពាន​របស់​សៀម ជា​ភស្តុតាង​បង្ហាញថា​លោក ហ៊ុន សែន ខ្លាំង​បានតែ​ជាមួយ​ខ្មែរ​គ្នាឯង​ប៉ុណ្ណោះ ហើយ​នៅពេល​សៀម​ឈ្លានពាន​បែរជា​មិន​ហ៊ាន​តបត​ឡើយ​។ កន្លងមក​ទាហាន​សៀម​បាន​រំលោភ​ចូល​ឈរជើង​លើ​ទឹកដី​ខ្មែរ​ដូចជា​នៅ​វត្ត​កែវ​ សិក្ខា​គិរី​ស្វា​រៈ ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​តំបន់​ព្រំដែន​មួយចំនួនទៀត​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រការនេះ​មកពី​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​សុទិដ្ឋិនិយម​ហួសហេតុ​ចំពោះ​ទំនាក់ទំនង​ការទូត នយោបាយ និង​សេដ្ឋកិច្ច​ពា​ណិ ជ្ជ​កម្ម​ជាមួយ​សៀម ហើយ​ភ្លេច​គិតពី​ល្បិចកល​អាក្រក់​របស់​សៀម​ក្នុង​ការរំលោភ​ឈ្លានពាន​ទឹកដី​ ខ្មែរ​។ អាច​និយាយបានថា ការដែល​ទាហាន​សៀម​ហា​៊​ន​ធ្វើ​សកម្មភាព​រំលោភ​ឈ្លានពាន​ទឹកដី​ខ្មែរ​ស្រេច​ តែ​អំពើ​ចិត្ត គឺ​មកពី​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ជំហរ​ទន់ជ្រាយ​និង​គ្មាន​ឆន្ទៈ​ទប់ទល់​អំពើ​រំលោភ​ឈ្លានពាន​ពី​សំណាក់​ ប្រទេសជិតខាង​។​
​ថ្មីៗ​កន្លងទៅនេះ​ទាហាន​សៀម​ឈុតខ្មៅ​បាន​ចូលមក​ហាមឃាត់​ប្រជាពលរដ្ឋ​ ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​មិនឱ្យ​ដាំ​ដំណាំ​ឬ​សង់ផ្ទះ​ថ្មី​លើដី​ដែល​ ពួកគាត់​ធ្លាប់​រស់នៅ​និង​ប្រកប​របរ​កសិកម្ម​ជា​យូរ​ឆ្នាំ​មកហើយ​។ ជាក់ស្តែង​នៅក្បែរ​ច្រក​ជាំ​ស្រងាំ ស្រុក​អន្លង់វែង និង​នៅ​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គគីរ ស្រុក​បន្ទាយ​អម្ពិល​ជាដើម គឺ​ទាហាន​សៀម​មក​គំរាម​មិនឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​សង់​លំនៅដ្ឋាន ឬ​បង្កបង្កើនផល​លើដី​ស្រែចំការ​របស់ខ្លួន​ទេ​។ លើស​នេះ​ទៅទៀត​សូម្បីតែ​សមត្ថកិច្ច​ខ្មែរ​សង់​ប៉ុស្តិ៍​យាម​នៅ​ច្រកព្រំដែន​ ក៏ត្រូវ​ទាហាន​សៀម​ចូលមក​ហាមឃាត់​ដែរ​ចំណែក​ភាគី​សៀម​វិញ​អាចធ្វើ​អ្វីៗ​ ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត អ្វី​ឡើយ​។ ចំណុច​គួរឱ្យកត់សម្គាល់​នោះ​ទាហាន​សៀម​បាន​ហាម​ខ្មែរ​មិនឱ្យ​ស្ថាបនា​ផ្លូវ​ ឡើងលើ​ប្រាសាទព្រះវិហារ​កាត់មុខ​គោ​បុ​រៈ​ទី​៥ និង​ហាមឃាត់​មិនឱ្យ​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​សាងសង់​បុ​ស្តិ៍​ឈរជើង​នៅតាម​ ព្រំដែន​។ រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន បញ្ចេញ​ប្រតិកម្ម​អ្វី​ទាំងអស់​ចំពោះ​អំពើ​រំលោភបំពាន​ពី​សំណាក់​ភាគី​សៀម បើទោះបី​ទាហាន​សៀម​រំលោភ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ខ្មែរ​ស្រេច​តែ​អំពើ​ចិត្ត​យ៉ាងណាក៏ដោយ​។​
​ក្រុមអ្នកវិភាគ​ស្ថានការណ៍​បាន​វាយតម្លៃថា​សកម្មភាពរ​បស់​ភាគី​សៀម​មួយ​ រយៈពេល​ចុងក្រោយ នេះ​ជា​ភស្តុតាង​បង្ហាញថា​មេដឹកនាំ​សៀម​នៅតែមាន​មហិច្ឆតា​ឈ្លានពាន​ទឹកដី​ ខ្មែរ មិន​ថា​ពី​អតីតកាល ឬ​សព្វថ្ងៃនេះ​ទេ​។ ជាក់ស្តែង​សព្វថ្ងៃនេះ​សៀម​នៅតែមាន​មហិច្ឆតា​ចង់​ដណ្តើម​គ្រប់គ្រង​ដី​ទំហំ​ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជុំវិញ​ប្រាសាទព្រះវិហារ បើទោះបី​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២  បានចែង​យ៉ាងច្បាស់​ថា​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ​នោះ​គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ​ក៏ដោយ​។ មហិច្ឆតា​របស់​សៀម​ក្នុងការ​ឈ្លានពាន​ទឹកដី​ខ្មែរ​គឺ​គ្មាន​ទីបញ្ចប់​ឡើយ រួច​ប្រសិនបើ​មេដឹកនាំ​ខ្មែរ​នៅតែមាន​ជំហរ​ទន់ជ្រាយ​តទៅទៀត គឺ​សៀម​អាច​សម្រេច​តាម​គំនិត​ដ៏​ខ្មៅ​ងងឹត​របស់ខ្លួន​ជាមិនខាន​។ ដូច្នេះ​មេដឹកនាំ​ខ្មែរ​ជាពិសេស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​គ្រប់​គ្រង់​អំណាច​មិនត្រូវ​មាន​ជំហរ​ទន់ជ្រាយ​តទៅទៀត​ទ​៕

1 comment:

Anonymous said...

You need to fight back to protect your land. Don't rely on your Youn puppet government they will not help you.