អតីតអ្នកតស៊ូខ្មែរដែលរស់នៅតាមព្រំដែនជាប់ជាមួយ
ប្រទេសសៀមក៏ដូចជាប្រជាពលរដ្ឋទូទៅមានសេចក្តីព្រួយបារម្ភខ្លាចដី
ខ្មែរមួយផ្នែកត្រូវបាត់បង់ទៅខាងប្រទេស
សៀម
ដូចករណីដែលប្រជាកសិករខ្មែរនៅព្រំដែនប៉ែកខាងកើតអះអាងអំពី
ការបាត់បង់បូរណភាពទឹកដីដោយសារអំពើឈ្លានពានរបស់យួន។
សេចក្តីព្រួយបារម្ភនេះបានកើតឡើងនៅពេលដែលក្រុមអ្នកស្រាវជ្រាវរកឃើញថា
បង្គោលលេខ១៧ ធ្វើពីស៊ីម៉ងត៍ នៅចំណុចភ្នំប៉ោយ លើខ្នងភ្នំដងរែក
ខេត្តឧត្តរមានជ័យ
ត្រូវបានភាគីសៀមរំកិលចូលដីខ្មែរប្រមាណជិត៥០០ម៉ែត្រពីព្រំប្រទល់
ចាស់ ក្នុងសម័យអាណានិគមបារាំង។
ដោយហេតុថារហូតមកដល់ពេលនេះរដ្ឋាភិបាលលោក ហ៊ុន សែន
មិនសូវយកចិត្តទុកចំពោះការបាត់បង់បូរណភាពទឹកដីនៅភាគខាងលិចនោះទេ
មុនពេលដែលការបោះបង្គោលព្រំដែនខ្មែរ-សៀម
ត្រូវចាប់ផ្តើមនាពេលខាងមុខ។
លើសនេះទៅទៀតទាហានសៀមឈរជើងតាមព្រំដែនតែងតែធ្វើសកម្មភាពរំលោភចូល
ទឹកដីខ្មែរស្រេចតែអំពើចិត្ត
ហើយសមត្ថកិច្ចនិងអាជ្ញាធរខ្មែរតាមព្រំដែនមិនហ៊ានប្រឈមមុខជាមួយ
ទាហានសៀមឈ្លានពានម្តងណាឡើយ។
ក្រុមអ្នកតាមដានបញ្ហាព្រំដែនខ្មែរជាមួយប្រទេសជិតខាងបានលើកឡើងថា
មិនមែនតែប្រជាក
សិករខ្មែររស់នៅតាមតំបន់ព្រំដែនជាប់ជាមួយប្រទេសយួនប៉ុណ្ណោះទេ
ដែលព្រួយបារម្ភអំពីការបាត់បង់ដីស្រែចំការតាមរយៈដំណើរការបោះបង្គោល
ព្រំដែនគោកខ្មែរ-យួននាពេលកន្លងមក។ នៅតាមព្រំដែនសៀមឯណោះវិញ
ក៏ប្រជាកសិករខ្មែរព្រួយបារម្ភអំពីការបាត់បង់ដីធ្លីស្រែចំការដែល
ពួកគាត់ធ្លាប់រស់នៅ
និងប្រកបរបរចិញ្ចឹមជីវិតជាយូរឆ្នាំមកហើយនោះដែរ។
សេចក្តីព្រួយបារម្ភរបស់ប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនខ្មែរ
-សៀម បានកើតមាននៅក្នុងខេត្តឧត្តរមានជ័យព្រះវិហារ បន្ទាយមានជ័យ
និងខេត្តប៉ៃលិនជាដើម
ព្រោះពួកគាត់មើលឃើញថាសព្វថ្ងៃនេះទឹកដីខ្មែរតាមបណ្តោយព្រំដែន
មួយផ្នែកដែលធ្លាប់គ្រប់គ្រងដោយអតីតយោធាខ្មែរក្រហម
រណសិរ្សជាតិរំដោះពលរដ្ឋខ្មែរ និង
រណសិរ្សហ្វ៊ុនស៊ិនបុិចត្រូវបានទាហានសៀមចូលមកកាន់កាប់ស្ទើរតែ
ទាំងស្រុង។
តាមសេចក្តីរាយការណ៍ពីអ្នកសង្កេតការណ៍
និងសកម្មជនព្រំដែនមួយចំនួនបានរិះគន់ថារដ្ឋាភិបាលក្រុងបាងកកបានយក
បង្គោលថ្មជាច្រើនបង្គោលមកកប់តាមព្រំដែនជាឯកតោភាគីបន្ថែមទៀត
ប៉ុន្តែរដ្ឋាភិបាលខ្មែររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
មិនអើពើចំពោះបញ្ហានោះទាល់តែសោះ។
បង្គោលថ្មីដែលរដ្ឋាភិបាលក្រុងបាងកកយកមកកប់តាមព្រំដែនជាឯកតោភាគី
មានដូចជានៅក្នុងស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ
តាមជួរភ្នំដងរែក ក្រុងសំរោង ម្តុ្តុំច្រកព្រំដែនអូរស្មាច់
នៅម្តុំច្រកជាំស្រងាំ ស្រុកអន្លង់វែង នៅព្រំដែនស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យនិងនៅក្នុងសង្កាត់បរយាខា ក្រុងប៉ៃលិនជាដើម។
សកម្មភាពមិនប្រក្រតីរបស់ភាគីសៀមគឺពុំមានប្រតិកម្មពីរដ្ឋាភិបាល
ខ្មែរដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាល់តែសោះ
ប្រការនេះអាចធ្វើឱ្យការរុករក
ឬកំណត់បង្គោលព្រំដែនគោករវាងខ្មែរ-សៀម
នាថ្ងៃអនាគតប្រហែលជារដ្ឋាភិបាលខ្មែរមិនអាចថែរក្សា
និងការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យគង់វង្សទេ។
ប្រជាពលរដ្ឋខ្មែររស់នៅតាមតំបន់ព្រំដែនបានលើកឡើងថារដ្ឋាភិបាល
លោក ហ៊ុន សែន មិនហ៊ានចេញមុខប្រឈមជាមួយសៀម ឬខ្លាចសៀម
ទើបមិនហ៊ានតតាំង ហើយខ្លាំងបានតែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ។
ជាក់ស្តែងរដ្ឋាភិបាលលោក ហ៊ុន សែន
បានដឹងថាភាគីសៀមដាក់ពង្រាយទាហានចូលឈរជើងលើទឹកដីខ្មែរតាមព្រំដែន
នៃតំបន់មួយចំនួន
ប៉ុន្តែមិនហ៊ានបញ្ចេញប្រតិកម្មប្រឈមជាមួយភាគីសៀមទេ
ហើយបែរជាប្រកាន់ជំហរសម្របសម្រួលជាមួយសៀមយ៉ាងទន់ភ្លន់ទៅវិញ។
កត្តាទាំងនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-
សៀម
ព្រួយបារម្ភខ្លាចរដ្ឋាភិបាលខ្មែរមិនអាចការពារទឹកដីរបស់ខ្លួនបាននា
ថ្ងៃអនាគត ព្រោះគេគិតថាសកម្មភាពរុករកបង្គោល
ឬផែនការបោះបង្គោលកំណត់ព្រំដែនគោករវាងប្រទេសទាំងពីរមិនទាន់
ដំណើរការផង
បែរជាទាហានសៀមបំពានចូលឈរជើងលើទឹកដីខ្មែរដោយគ្មានខ្លាចក្រែងអ្វី
ទាំងអស់។
សកម្មភាពរបស់ភាគីសៀមប្រហែលមកពីគេដឹងថាមេដឹកនាំខ្មែរជាពិសេស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំហរទន់ជ្រាយគិតគូរតែរឿងអំណាច
និងផលប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនដែលគិតគូរអំពីផលប្រយោជន៍ជាតិ
និងការពារបូរណភាពទឹកដីឱ្យបានគង់វង្ស។
សកម្មជនព្រំដែនបានលើកឡើងថានៅពេលដែលលោក សមរង្ស៊ី
អតីតប្រធានគណបក្សសមរង្ស៊ីដែលបច្ចុប្បន្នជាប្រធានគណបក្សសង្គ្រោះ
ជាតិ រួមជាមួយប្រជាពលរដ្ឋដកតម្រុយបង្គោលព្រំដែនលេខ១៨៥
នៅភូមិកោះក្បានកណ្តាលឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង
គឺរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ចេញប្រតិកម្មយ៉ាងខ្លាំង។
តុលាការខេត្តស្វាយរៀងបានកាត់ទោសលោក សម រង្ស៊ី
ដោយចោទប្រកាន់ពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ
និងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ ប៉ុន្តែការពិតលោក សម រង្ស៊ី
គ្រាន់តែបំពេញតួនាទីជាអ្នកតំណាងរាស្ត្រដើម្បីការពារដីស្រែ
ប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែលជាអាយុជីវិតជាតិប៉ុណ្ណោះ។
នៅពេលដែលលោក សម រង្ស៊ី និងពលរដ្ឋដកតម្រុយបង្គោលព្រំដែនលេខ១៨៥
គឺរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ចេញប្រតិកម្មយ៉ាងទទឹងទិស
ប៉ុន្តែនៅពេលដែលទាហានសៀមបំពានចូលគ្រប់គ្រងដីខ្មែរតាមព្រំដែន
បែរជារដ្ឋាភិបាលលោក ហ៊ុន សែន រក្សាភាពស្ងៀមស្ងាត់ទៅវិញ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានរិះគន់ថាភាពស្ងៀមស្ងាត់
របស់រដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះអំពើឈ្លានពានរបស់សៀម
ជាភស្តុតាងបង្ហាញថាលោក ហ៊ុន សែន
ខ្លាំងបានតែជាមួយខ្មែរគ្នាឯងប៉ុណ្ណោះ
ហើយនៅពេលសៀមឈ្លានពានបែរជាមិនហ៊ានតបតឡើយ។
កន្លងមកទាហានសៀមបានរំលោភចូលឈរជើងលើទឹកដីខ្មែរដូចជានៅវត្តកែវ
សិក្ខាគិរីស្វារៈ ប្រាសាទតាមាន់ ប្រាសាទតាក្របី
ខេត្តឧត្តរមានជ័យ និងតំបន់ព្រំដែនមួយចំនួនទៀតស្រេចតែអំពើចិត្ត។
ប្រការនេះមកពីរដ្ឋាភិបាលលោក ហ៊ុន សែន
មានសុទិដ្ឋិនិយមហួសហេតុចំពោះទំនាក់ទំនងការទូត នយោបាយ
និងសេដ្ឋកិច្ចពាណិ ជ្ជកម្មជាមួយសៀម
ហើយភ្លេចគិតពីល្បិចកលអាក្រក់របស់សៀមក្នុងការរំលោភឈ្លានពានទឹកដី
ខ្មែរ។ អាចនិយាយបានថា
ការដែលទាហានសៀមហា៊នធ្វើសកម្មភាពរំលោភឈ្លានពានទឹកដីខ្មែរស្រេច
តែអំពើចិត្ត គឺមកពីរដ្ឋាភិបាលលោក ហ៊ុន សែន
មានជំហរទន់ជ្រាយនិងគ្មានឆន្ទៈទប់ទល់អំពើរំលោភឈ្លានពានពីសំណាក់
ប្រទេសជិតខាង។
ថ្មីៗកន្លងទៅនេះទាហានសៀមឈុតខ្មៅបានចូលមកហាមឃាត់ប្រជាពលរដ្ឋ
ខ្មែររស់នៅតាមតំបន់ព្រំដែនមិនឱ្យដាំដំណាំឬសង់ផ្ទះថ្មីលើដីដែល
ពួកគាត់ធ្លាប់រស់នៅនិងប្រកបរបរកសិកម្មជាយូរឆ្នាំមកហើយ។
ជាក់ស្តែងនៅក្បែរច្រកជាំស្រងាំ ស្រុកអន្លង់វែង និងនៅច្រកអូរស្មាច់
ច្រកជប់គគីរ ស្រុកបន្ទាយអម្ពិលជាដើម
គឺទាហានសៀមមកគំរាមមិនឱ្យប្រជាពលរដ្ឋខ្មែរសង់លំនៅដ្ឋាន
ឬបង្កបង្កើនផលលើដីស្រែចំការរបស់ខ្លួនទេ។
លើសនេះទៅទៀតសូម្បីតែសមត្ថកិច្ចខ្មែរសង់ប៉ុស្តិ៍យាមនៅច្រកព្រំដែន
ក៏ត្រូវទាហានសៀមចូលមកហាមឃាត់ដែរចំណែកភាគីសៀមវិញអាចធ្វើអ្វីៗ
ស្រេចតែអំពើចិត្តដោយគ្មានញញើត អ្វីឡើយ។
ចំណុចគួរឱ្យកត់សម្គាល់នោះទាហានសៀមបានហាមខ្មែរមិនឱ្យស្ថាបនាផ្លូវ
ឡើងលើប្រាសាទព្រះវិហារកាត់មុខគោបុរៈទី៥
និងហាមឃាត់មិនឱ្យសមត្ថកិច្ចព្រំដែនខ្មែរសាងសង់បុស្តិ៍ឈរជើងនៅតាម
ព្រំដែន។ រហូតមកដល់ពេលនេះមិនទាន់ឃើញរដ្ឋាភិបាលលោក ហ៊ុន សែន
បញ្ចេញប្រតិកម្មអ្វីទាំងអស់ចំពោះអំពើរំលោភបំពានពីសំណាក់ភាគីសៀម
បើទោះបីទាហានសៀមរំលោភលើអធិបតេយ្យភាព
និងបូរណភាពទឹកដីខ្មែរស្រេចតែអំពើចិត្តយ៉ាងណាក៏ដោយ។
ក្រុមអ្នកវិភាគស្ថានការណ៍បានវាយតម្លៃថាសកម្មភាពរបស់ភាគីសៀមមួយ
រយៈពេលចុងក្រោយ
នេះជាភស្តុតាងបង្ហាញថាមេដឹកនាំសៀមនៅតែមានមហិច្ឆតាឈ្លានពានទឹកដី
ខ្មែរ មិនថាពីអតីតកាល ឬសព្វថ្ងៃនេះទេ។
ជាក់ស្តែងសព្វថ្ងៃនេះសៀមនៅតែមានមហិច្ឆតាចង់ដណ្តើមគ្រប់គ្រងដីទំហំ
៤,៦គីឡូម៉ែត្រក្រឡា នៅជុំវិញប្រាសាទព្រះវិហារ
បើទោះបីសាលក្រមតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ចុះថ្ងៃទី១៥
ខែមិថុនា ឆ្នាំ១៩៦២ បានចែងយ៉ាងច្បាស់ថាប្រាសាទព្រះវិហារ
និងតំបន់ជុំវិញនោះគឺជាកម្មសិទ្ធិរបស់ខ្មែរក៏ដោយ។
មហិច្ឆតារបស់សៀមក្នុងការឈ្លានពានទឹកដីខ្មែរគឺគ្មានទីបញ្ចប់ឡើយ
រួចប្រសិនបើមេដឹកនាំខ្មែរនៅតែមានជំហរទន់ជ្រាយតទៅទៀត
គឺសៀមអាចសម្រេចតាមគំនិតដ៏ខ្មៅងងឹតរបស់ខ្លួនជាមិនខាន។
ដូច្នេះមេដឹកនាំខ្មែរជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ដែលកំពុងគ្រប់គ្រង់អំណាចមិនត្រូវមានជំហរទន់ជ្រាយតទៅទៀតទ៕
1 comment:
You need to fight back to protect your land. Don't rely on your Youn puppet government they will not help you.
Post a Comment