A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 28 March 2013

Kong Korm: When the Cambodia National Rescue Party won the election, no land tax and cut interest rates dramatically គង់ គាំ ៖ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​នឹង​បញ្ចុះ​ការប្រាក់​ឱ្យបាន​លឿន​បំផុត ហើយ​មិន​យកពន្ធ​ដីធ្លី ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ

​នៅក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នក គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែមីនា ឆ្នាំ​២០១៣ លោក គង់ គាំ ប្រធាន​គណបក្ស​សមរ​ង្ស៊ី និង​ជា​សមាជិក​ព្រឹទ្ធសភា​បានលើកឡើង​អំពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ នៅពេលដែល​តម្លៃ​ស្រូវ​ចុះថោក ហើយ​ការប្រាក់​ដែល​ខ្ចីបុល​ពី​ធនាគារ​ខ្ពស់​ហួសហេតុ​។ លោក គង់ គាំ បាន​មានប្រសាសន៍ថា​តម្លៃ​ស្រូវ ១​គីឡូក្រាម ៧០០​រៀល ធ្វើឱ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​យ៉ាងខ្លាំង ព្រោះ​តម្លៃ​ស្រូវ​ថោក​ហើយ​ម្ចាស់បំណុល​បង្ខំ​ទារលុយ​ជាហេតុ​ធ្វើឱ្យ​ជីវភាព ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រឈម​នឹង​ការធ្លាក់ចុះ​ជា​លំដាប់​។ ប្រជាពលរដ្ឋ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បង្ខំចិត្ត​លក់​កសិផល​ក្នុង​តម្លៃថោក ដើម្បី​យកលុយ​សង​ទៅ​ម្ចាស់បំណុល​វិញ​នោះទេ​បើ​មិន​អ៊ីចឹង​ការប្រាក់​នឹង​ឡើង ​ទ្វេ​មួយ​ជា​ពីរ ឬ​អាច​ឈានដល់​ការ​រឹបអូស​ដីស្រែ ហើយ​អ្នកមានអំណាច​សព្វថ្ងៃ​មិនបាន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាកសិករ​ ក្រីក្រ​ទេ​។

​លោក គង់ គាំ មានប្រសាសន៍ថា​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត បញ្ចុះ​ការប្រាក់​ឱ្យបាន​លឿន​បំផុត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​មិន ត្រូវ​ចាញ់​ឃោសនា​របស់​តេ​ជោ សែន ទេ គឺ​ត្រូវតែមាន​ការជឿជាក់​លើ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​។ លោក គង់ គាំ បាន​បញ្ជាក់ថា​នៅពេល​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹងធ្វើ​ឱ្យ​ស្រូវ​មានតម្លៃ​១​គីឡូក្រាម​១០០០​រៀល គឺ​មិន​ឱ្យទាប​ជាង ១០០០​រៀល​នោះឡើយ​។ គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ជា​គោលនយោបាយ​ច្បាស់លាស់​មិនមែន ជា​គោលនយោបាយ​ផែនការ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់យក​គោលការណ៍​ទីផ្សារសេរី ដែលមាន​ការប្រកួតប្រជែង​គ្នា​។ លោក គង់ គាំ បាន​រិះគន់​ចំៗ​ថា សព្វថ្ងៃនេះ​អំណាច​របស់​តេ​ជោ សែន អនុវត្តន៍​គោលនយោបាយ​ផ្តាច់មុខ​អត់​មានការ​ប្រកួតប្រជែង​នោះទេ ឧទាហរណ៍​ការចិញ្ចឹម​ជ្រូក​គឺមាន​សមាគម​ជ្រូក​ជា​អ្នកទិញ ហើយដោយ​សារ​ពុំ​មានកា​រ​ប្រកួតប្រជែង​គេ​ឱ្យ​តម្លៃ​ប៉ុន្មាន​ក៏ត្រូវ​តែ​លក់ ​ឱ្យគេ​ដែរ​។ តែ​សម្រាប់​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ធ្វើឱ្យមាន​ ការប្រកួតប្រជែង​គ្នា គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​ត្រូវមាន​ការប្រកួតប្រជែង​គ្រប់​ទំនិញ និង​ផលិតផល​របស់​កសិក​រ​។
​គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​លោក គង់ គាំ គូសបញ្ជាក់ថា​កសិផល ឬ​ផលិតផល​របស់​ប្រជាពលរដ្ឋ​គឺ​អ្នកណា​ហ៊ាន​ឱ្យ​ថ្លៃ​ខ្ពស់​អាច​លក់​ឱ្យ​ អ្នកនោះ ធ្វើ​ដូច្នេះ​ទើប​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ប្រយោជន៍​សមស្រប​ពិតប្រាកដ​។ ប៉ុន្តែ​ជាមួយ​តេ​ជោ សែន គឺ​បើ​គេ​ឱ្យ ៧០០​រៀល ក្នុង​១​គីឡូក្រាម គឺ​ត្រូវតែ​លក់​ឱ្យគេ ពុំមាន​អ្នកណា​ហ៊ាន​ប្រជែង​ទិញ​ទៀត​ទេ​ដូច្នេះ​ប្រជាកសិករ​ត្រូវ​ពិនិត្យមើល ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​គោលនយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ផ្តោត​សំខាន់ ​ទៅលើ​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​ប្រសើរ​ជាង​មុន​។ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​អាចធ្វើឱ្យ​តម្លៃ​ប្រេងសាំង​ ធ្លាក់ចុះ​ព្រោះ​រដ្ឋាភិបាល​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​ទិញ​ប្រេងសាំង​បន្ត​ ពី​ប្រទេស​យួន​ទេ គឺ​ត្រូវ​ទៅ​ទិញ​ពី​ប្រ ទេស​ដែល​យួន​ទៅ​ទិញ​ប្រេង​ពី​គេ​នោះដែរ ដើម្បីឱ្យ​តម្លៃ​ប្រេងសាំង​នៅ​កម្ពុជា មានតម្លៃ​ប្រហាក់ប្រហែល​ប្រទេសជិតខាង​។​
​លោក គង់ គាំ បានបញ្ជាក់​ទៀតថា​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ គឺ​ជួយ​សម្រួល​សព្វបែបយ៉ាង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំង​ការធានា ​តម្លៃ​កសិផល និង​ផលិតផល​របស់​កសិក​រ​ខ្មែរ ទាំង​ការបញ្ចុះ​តម្លៃ​ប្រេងសាំង ទំនិញ​លើ​ទីផ្សារ អគ្គិសនី ជី​កសិកម្ម និង​ទំនិញ​ផ្សេងៗ​ទៀត​ជា​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​។ លើស​នេះ​ទៅទៀត​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​មិន​យកពន្ធ​ដីធ្លី​ ប្រជាពលរដ្ឋ​ដូច​គេ​ចោទប្រកាន់​ទេ គឺ​មិន​ដូច​អ្វីដែល​គណបក្សកាន់អំណាច​កំពុង​បំភ័យ​បន្លាច​ប្រជាពលរដ្ឋ​ខ្មែរ​ ទូទៅ​នោះឡើយ​។ នៅពេលដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹង​អនុវត្តន៍​ឱ្យបាន​ជោគជ័យ​តាម​គោលនយោបាយ​របស់ខ្លួន​ក្នុងការ​ផ្តល់ប្រាក់ ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​មាន​វ័យ​ចាស់ជរា​ចាប់ពី​អាយុ ៦៥​ឆ្នាំ​ឡើងទៅ​ក្នុង​ម្នាក់​៤​មុ​ឺ​ន​រៀល​ក្នុង​មួយខែ​។ នៅពេល​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត នឹង​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជកា​រ និង​កម្លាំងប្រដាប់អាវុធ​ទូទៅ​ឱ្យបាន​១​លាន​រៀល ឬ ២៥០​ដុល្លារ ក្នុង​មួយខែ ព្រមទាំង​ដំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​-​កម្មការិនី​ឱ្យបាន ១៥០ ដុល្លារ ឬ ៦០​មុ​ឺ​ន​រៀល​ក្នុង​មួយខែ​។
​លោក គង់ គាំ បាន​ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ សកម្មជន និង អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ​ទៀតថា គណបក្ស​ប្រជាជន​បាន​សន្យា​មិន​យកពន្ធ​ដី​ពី​ប្រជាពលរដ្ឋ​ទេ គឺ​គេ​យក​ដី​ប្រជាពលរដ្ឋ​តែម្តង​។​ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​គិតគូរ​ ឱ្យបាន​វែងឆ្ងាយ​ចំពោះ​បញ្ហា​នេះ​ព្រោះ​អី​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ មួលបង្កាច់​គេ​ទេ គឺ​និយាយ​តាម​ស្ថានភាព​ជាក់ស្តែង​ពី​រឿង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ ប្រជាជន​រំលោភ​យក​ដីធ្លី​ប្រជាពលរដ្ឋ​ទៅ​ប្រគល់ឱ្យ​ក្រុមហ៊ុន និង​ឈ្មួញ​មានអំណាច​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រងទុក្ខវេទនា​គ្មាន​ទីបញ្ចប់​។ មានន័យថា​ប្រជាពលរដ្ឋ​ត្រូវ​ជឿជាក់​ទៅលើ គោលនយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ព្រោះ​នៅពេលដែល​គណបក្ស​នេះ​ឈ្នះឆ្នោត​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ នឹង​ទទួលបាន​ផលប្រយោជន៍​សមស្រប​តាម​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ជាមិនខាន​។ សូម្បីតែ​បញ្ហា​លើកកម្ពស់​សុខភាព​រប​ស់​ប្រជាពលរដ្ឋ​ក៏​បក្ស​សង្គ្រោះ​ជាតិ​ មាន​គោ​លន​យោ បាយ​ច្បាស់លាស់ ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​ដែរ​។​
​ទាក់ទង​នឹង​បញ្ហា​សុខភាព​នេះ​លោក គង់ គាំ បាន​គូសបញ្ជាក់ថា​នៅ​ស្រុក​យួន​អាយុ​ភាគច្រើន​ដែល​អាច​រស់​ជា​មធ្យម​ក្នុង​ កម្រិត​ប្រមាណ​៧០​ឆ្នាំ នៅ​សៀម​អាយុ​ប្រជាពលរដ្ឋ​ជា​មធ្យម ៨០​ឆ្នាំ​ចំណែក​នៅ​ស្រុក​ខ្មែរ​អាយុ​មធ្យម​របស់​ប្រ ជា​ពលរដ្ឋ​អាចរ​ស់បាន ៦០ ឆ្នាំ​។ តាម​ពិនិត្យ​ជាក់ស្តែង​នៅតាម​តំបន់​ជនបទ​ប្រជាពលរដ្ឋ​ដែលមាន​អាយុ​៤០​ទៅ​៥០​ ឆ្នាំ គឺមាន​សុខភាព​ទ្រុឌទ្រោម មាន​ជំងឺ​បៀតបៀន​ច្រើន​ប្រភេទ ហើយ​ដល់​អាយុ​៦០​ឆ្នាំ​អាច​ស្លាប់បាត់​បង់ជីវិត​។ ដូច្នេះ​គោលនយោបាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មិនអាច​ទុកឱ្យ​សុខភាព​ ប្រជាពលរដ្ឋ​មាន​ភាពទន់ខ្សោយ​ដូច​សព្វថ្ងៃនេះ​ទេ គឺ​ត្រូវ​គិតគូរ​លើកកម្ពស់​វិស័យ​សុខាភិបាល យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ប្រសើរ​។ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បណ្តោយឱ្យ​ឈ្មួញ​ទុច្ចរិត​នាំ​ថ្នាំពេទ្យ ​ហួស​កាលកំណត់​ប្រើប្រាស់ និង​គ្មាន​គុណភាព​មក​បំផ្លាញ​សុខភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ នោះទេ​។​
​លោក គង់ គាំ បានលើកឡើង​ទៀតថា​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​ត្រូវ​ពង្រឹង​វិស័យ សុខាភិបាល​ឱ្យបាន​ល្អប្រសើរ​ដើម្បី​លើកកម្ពស់​សុខភាព​រប​ស់​ប្រជាពលរដ្ឋ​នៅ​ ទូទាំងប្រទេស​។ ការយកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គឺជា​រឿង​សំខាន់​ ណាស់​ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ត្រូវស្លាប់​ដោយសារតែ​គ្មាន​ លុយ​ចូលទៅ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​តទៅទៀត​។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​ដើម្បី​កែទម្រង់​វិស័យ ​សុខាភិបាល​ឱ្យស្រប​តាម​សេចក្តីត្រូវការ​ចាំបាច់រ​បស់​ប្រជាពលរដ្ឋ​រាប់​ តាំង​សេវា​ដឹកជញ្ជូន​ពលរដ្ឋ​ដែលមាន​ជំងឺ​ពី​មូលដ្ឋាន​ទៅកាន់​មន្ទីរពេទ្យ​ ផងដែរ​។ គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ​មិន​ដូច​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​ សព្វថ្ងៃនេះ​ទេ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើតឡើង​ដើម្បី​សង្គ្រោះ​ ប្រជាពលរដ្ឋ​ពី​ទុក្ខលំបាក និង​សង្គ្រោះ​ប្រទេសជាតិ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​។ ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ ការចូល រួមជាមួយ​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដើម្បី​ស្រេ​ោ​ច​ស្រង់​ប្រទេសជាតិ​ឱ្យបាន​ ទាន់ពេលវេលា និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់ខ្លួន​ឱ្យបាន​ល្អប្រសើរ​ជាង​បច្ចុប្បន្ន​។
​សូមបញ្ជាក់​ដែរ មួយរយៈ​ពេល​ចុង​ក្រោយនេះ​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​ សកម្មភាព​ដល់​ថ្នាក់មូលដ្ឋាន​ដើម្បី​ផ្សព្វផ្សាយ​គោលនយោបាយ​ជូន​ដល់​ពលរដ្ឋ ក្នុង​គោលបំណង​ឱ្យ​ពលរដ្ឋ​ពិចារណា​ឱ្យបាន​ដិតដល់​ចំពោះ​ផលប្រយោជន៍​នៃ​ ការបោះឆ្នោត​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។ ជាមួយគ្នានេះ​ក្រុមមន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ឯករាជ្យ​ដែល​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​ កម្ពុជា​បាន​ទទួលស្គាល់ថា​គោលនយោបាយ​បក្ស​សង្គ្រោះ​ជាតិ​កំពុងមាន​ការគាំទ្រ ​ពី​ពលរដ្ឋ​កាន់តែ​ច្រើនឡើងៗ ហើយ​អាចឈាន​ទៅរក​ជោគជ័យ​តាម​ការគ្រោងទុក​ជាមិនខាន​៕
 03 (2)

No comments: