ក្រុមមន្ត្រីពីអង្គការសុខភាពពិភពលោក (WHO)
បាននិយាយនៅក្នុងសិក្ខាសាលាមួយ ស្ដីពីការនិពន្ធអត្ថបទព័ត៌មាន
ទាក់ទងសុវត្ថិភាពចរាចរណ៏ផ្លូវគោក នាព្រឹកថ្ងៃ ពុធ នេះថា
ប្រទេសកម្ពុជាមានអត្រាគ្រោះថ្នាក់ចរាចរណ៏ ខ្ពស់ជាងគេ ៨២ ភាគរយ
មានន័យថា ខ្ពស់ជាងគេបើប្រៀបធៀប ជាមួយប្រទេសដ៏ទៃ ក្នុងពិភពលោក ។
លោក ស្ទីវីន អ៊ីឌីង តំណាងអង្គការសុខភាពពិភពលោក
បានថ្លែងប្រាប់ក្រុមអ្នកកាសែតថាអត្រាគ្រោះថ្នាក់ចរាចរណ៏
នៅក្នុងពិភពលោកមានតែ ៥០%ប៉ុណ្ណោះ ដែលភាគច្រើនគេកត់សម្គាល់ឃើញ
កើតមាននៅក្នុងប្រទេស ដែលមានប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ទាប និង
បង្កឡើងដោយអ្នកបើកបរ ដែលមានអាយុចន្លោះពី ១៥-១៩ ឆ្នាំ ។
មេដឹកនាំប្រទេសកម្ពុជាលោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ
បានប្រកាសអាសន្នពីគ្រោះថ្នាក់ចរាចរណ៏
ដោយបានអំពាវនាវឲ្យពលរដ្ឋខ្មែរ ប្រកាន់ភ្ជាប់នូវពាក្យដែលថា ”
ថ្ងៃនេះ ថ្ងៃស្អែក ពុំមានគ្រោះថ្នាក់ចរាចរណ៏” ៕
No comments:
Post a Comment