A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 March 2013

Cambodia hopes the International Court of Justice will provide justice on Preah Vihear case against Thailand កម្ពុជា​សង្ឃឹម​​​តុលាការ​ក្រុង​ឡាអេ​​​ផ្ដល់​យុត្តិធម៌​រឿង​ព្រះវិហារ

ភាគី​កម្ពុជា និង​ថៃ កំពុង​ត្រៀម​ឯកសារ​ជម្លោះ​ករណី​ប្រាសាទ​ព្រះវិហារ ដើម្បី​ឡើង​ថ្លែង​ផ្ទាល់​មាត់​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ទីក្រុង​ឡាអេរ ប្រទេស​ហុឡង់ដ៍ នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ។

ដោយ តាំង សារ៉ាដា 2013-03-26
ប្រាសាទ ព្រះវិហារ ៧៥
ប្រាសាទ​ព្រះវិហារ ក្នុង​ស្រុក​ជាំក្សាន្ត ​ខេត្ត​ព្រះវិហារ
RFA/Den Ayuthyea 
ភាគី​កម្ពុជា រំពឹង​ថា តុលាការ​អន្តរជាតិ​មួយ​នេះ​នឹង​ឈរ​លើ​គោលការណ៍​ច្បាប់​ច្បាស់លាស់ ហើយ​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដូច​កាល​ពី​ឆ្នាំ​១៩៦២ ទៀត។
តុលាការ​យុត្តិធម៌​អន្តរជាតិ គ្រោង​នឹង​ចេញ​សេចក្ដី​សម្រេច​នៅ​ឆ្នាំ​នេះ ថា​តើ​តំបន់​ជម្លោះ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ជា​របស់​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ?
អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ កាល​ពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​មីនា ថា អ្វី​ដែល​កម្ពុជា ត្រូវ​ការ​នៅ​ពេល​នេះ គឺ​យុត្តិធម៌។ លោក​សង្ឃឹម​ថា តុលាការ​អន្តរជាតិ​មួយ​នេះ​នឹង​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​របស់​ខ្លួន​ផ្អែក ​លើ​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ៖ «យើង​មិន​ទាន់​និយាយ​អ្វី​បាន​ទេ​នៅ​ ពេល​នេះ ប៉ុន្តែ​អ្វី​ដែល​យើង​រំពឹង​នោះ គឺ​តុលាការ​នឹង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ភាគី​ទាំង​សង​ខាង»
ភាគី​កម្ពុជា និង​ថៃ គ្រោង​អាន​សេចក្ដី​ថ្លែងការណ៍​ផ្ទាល់​មាត់​អំពី​ករណី​ជម្លោះ​ប្រាសាទ​ ព្រះវិហារ​នៅ​មុខ​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ នា​ទីក្រុង​ឡាអេ ក្នុង​ប្រទេស​ហុឡង់ដ៍ នៅ​ថ្ងៃ​ទី​១៥ រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា ខាង​មុខ។

ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នឹង​ដឹកនាំ​ក្រុម​ការងារ​ដែល​មាន​ក្រុម​មន្ត្រី​នៃ​គណៈកម្មការ​ព្រំដែន និង​ក្រុម​អ្នក​ជំនាញ​ច្បាប់​ទៅ​ចូល​ក្នុង​សវនាការ​នោះ។
លោក កុយ គួង មាន​ប្រសាសន៍​បន្ត​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​ផ្លូវ​ច្បាប់​ជាមួយ​ ប្រទេស​ថៃ ក្នុង​ករណី​ដី​ទំហំ ៤.៦ គីឡូម៉ែត្រ​ក្រឡា​ជុំវិញ​ប្រាសាទ​ព្រះវិហារ ហើយ​ថា ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក៏​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​កម្ពុជា-​ថៃ នឹង​មិន​អាច​មាន​ភាព​ល្អក់​កករ​បាន​ឡើយ។
លោក កុយ គួរ៖ «អ្វី​ដែល​យើង​ត្រៀម​សុទ្ធតែ​ឯកសារ​ស្រប​ច្បាប់​ទទួល​ ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ខ្ញុំ​សូម​បញ្ជាក់​ថា ទោះ​បី​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ សម្រេច​យ៉ាង​ណា​ក៏​ទំនាក់ទំនង​ប្រក្រតី​រវាង​កម្ពុជា-​ថៃ មិន​មាន​អ្វី​ប្រែប្រួល​ទេ​បាទ!»
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី វ៉ា កឹមហុង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា លោក​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា តុលាការ​ក្រុង​ឡាអេ នឹង​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា ដូច​កាល​ពី​ឆ្នាំ​១៩៦២ ទៅ​លើ​បញ្ហា​ក្ដីក្ដាំ​ករណី​ប្រាសាទ​ព្រះវិហារ​ជាមួយ​ភាគ​ថៃ៖ «កាល​ពី​ ឆ្នាំ​១៩៦២ តុលាការ​ទីក្រុង​ឡាអេ លោក​បាន​សម្រេច​ផ្ដល់​យុត្តិធម៌​ឲ្យ​កម្ពុជា រួច​ម្ដង​ទៅ​ហើយ ហើយ​នៅ​ឆ្នាំ​២០១៣ តុលាការ​នឹង​នៅ​តែ​ផ្ដល់​យុត្តិធម៌​មក​ឲ្យ​កម្ពុជា យើង​ដែល​ជា​ប្រទេស​តូចតាច ហើយ​ជា​ប្រទេស​ពឹង​ទៅ​លើ​គោលការណ៍​ច្បាប់​ជា​ធំ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ រវាង​ប្រទេស​ជិត​ខាង​របស់​ខ្លួន»
កម្ពុជា និង​ថៃ​ធ្លាប់​បាន​ប៉ះ​ទង្គិច​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​ជា​ច្រើន ​ដង ដែល​បណ្ដាល​ឲ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​សង​ខាង​ស្លាប់ និង​របួស​រៀងៗ​ខ្លួន។ ការ​ផ្ទុះ​អាវុធ​នេះ កើត​ឡើង​ក្រោយ​ពី​អង្គការ​យូណេស្កូ (UNESCO) ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ដែល​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១១ ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨៕

No comments: