A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 27 March 2013

The Supreme Court upheld Yorm Bopha's conviction [This is a travesty of justice by a kangaroo court!] តុលាការ​កំពូល​សម្រេច​​បន្ត​ឃុំ​អ្នកស្រី យ៉ោម បុប្ផា

តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​​២៧ ​មីនា បើក​សវនាការ​លើ​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​តំណាង​អ្នក​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា ដោយ​បាន​​សម្រេច​រក្សា​​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ។ 
ដោយ សុ ជីវី RFA Service
2013-03-27
យ៉ោម បុប្ផា ៣០៥
អ្នកស្រី យ៉ោម បុប្ផា អោប​កូន​ប្រុស​ក្នុង​បរិវេណ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​២៧ មីនា ឆ្នាំ​២០១៣។
RFA/Mom Sophon
សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​បាន​ធ្វើ​អោយ​អ្នក​បឹង​កក់ និង​អ្នក​មាន​ជម្លោះ​ដីធ្លី​ដទៃ​ទៀត​ប្រមាណ ២០០​នាក់ ដែល​នាំ​គ្នា​ទៅ​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ខឹង​សម្បា និង​ស្រែក​ទាម​ទារ​រក​យុត្តិធម៌​នៅ​ខាង​មុខ​ទីស្នាក់ការ​តុលាការ​កំពូល និង​ក្រោយ​មក​បាន​ទៅ​ដល់​ខាង​មុខ​ព្រះ​បរម​រាជវាំង។
អ្នក​ភូមិ​បឹងកក់ ដែល​បាន​ទៅ​ស្ដាប់​ការ​សម្រេច​សេចក្ដី​របស់​ចៅក្រម​តុលាការ​កំពូល មាន​ការ​អស់​សង្ឃឹម ដោយសារ​អ្នកស្រី យ៉ោម បុប្ផា មិន​អាច​រួច​ផុត​ពី​ការ​ឃុំឃាំង។
ចៅ​ក្រម​តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​អ្នកស្រី យ៉ោម បុប្ផា តាម​មាត្រា ២០៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​ដូច​គ្នា​នឹង​ការ​សម្រេច​របស់​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍។
ប្រធាន​អង្គ​សវនាការ​លោក​ចៅក្រម ឃឹម ប៉ុណ្ណ មាន​ប្រសាសន៍​ថា សាលដីកា​របស់​សាលា​ឧទ្ធរណ៍​គឺ​នៅ​រក្សាទុក​ថា​បាន​ការ។ លោក ឃឹម ប៉ុណ្ណ បាន​លើក​ហេតុ​ផល​សំខាន់​ចំនួន ២ ក្នុង​នោះ​បាន​ចាត់​ទុក​ករណី​រឿង​ក្ដី​អ្នកស្រី យ៉ោម បុប្ផា ថា ជា​ករណី​ពិសេស​នៃ​បទ​ល្មើស​ព្រហ្មទណ្ឌ និង​ទាត់​ចោល​ការ​អះអាង​ថា អ្នកស្រី​មាន​ជំងឺ​ដោយសារ​ពុំ​មាន​ឯកសារ​ផ្លូវ​ច្បាប់។

អ្នកស្រី យ៉ោម បុប្ផា ដែល​មាន​អាយុ ២៩​ឆ្នាំ ជា​សកម្មជន​ដីធ្លី​ម្នាក់​បាន​ប្ដឹង​សាទុក្ខ​លើ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដែល​សម្រេច​ដោយ​ចៅក្រម​នៅ​សាលា​ដំបូង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១២ និង​សាល​ដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ចុះ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
អ្នកស្រី​បាន​លើក​ហេតុ​ផល​ចំនួន ៤ ការពារ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នកស្រី ទាក់ទិន​នឹង​បញ្ហា​សុខភាព និង​ការ​ធានា​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។
កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១២ តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស អ្នកស្រី យ៉ោម បុប្ផា ដាក់​ពន្ធនាគារ ៣​ឆ្នាំ និង​តម្រូវឲ្យ​បង់​លុយ​ជំងឺ​ចិត្ត​ទៅ​ជនរងគ្រោះ​ចំនួន ៣០​លាន​រៀល។ អ្នកស្រី យ៉ោម បុប្ផា ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា តាមរយៈ​ការ​ចូល​រួម​ព្រួត​គ្នា​វាយ​លើ​បុរស​អ្នក​រត់​ម៉ូតូឌុប​ពីរ​នាក់​ឲ្យ ​រង​របួស​កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០១២។
នៅ​ខាង​ក្រៅ​តុលាការ អ្នក​គាំទ្រ​អ្នកស្រី យ៉ោម បុប្ផា ដែល​ភាគ​ច្រើន​ជា​អ្នក​សហគមន៍​មាន​ជម្លោះ​ដីធ្លី បាន​ស្រែក​ដោយ​ខឹង​សម្បា​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល។ ពួក​គេ​បាន​ដុត​រូប​ជញ្ជីង​យុត្តិធម៌​នៅ​ខាង​មុខ​ខ្លោងទ្វារ​ចូល​សាលា​ ឧទ្ធរណ៍។
ម្ដាយ​អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី សាបូ សុត បាន​ដេក​ននៀល​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល បន្ទាប់​ពី​ឡាន​ពន្ធនាគារ​បាន​ដឹក​អ្នកស្រី យ៉ោម បុប្ផា ចេញ​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​សរ​វិញ។ អ្នកស្រី​បាន​ស្រែក​ទាំង​ខឹង​សម្បា និង​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល​ថា​ពុំ​មាន​យុត្តិធម៌។
អ្នក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​ប្រៀបធៀប​រវាង​សំណុំ​រឿង​អ្នក​ស្រី យ៉ោម បុប្ផា និង​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត បង្ហាញ​ថា តុលាការ​មាន​ការ​អនុវត្ត​ច្បាប់​ដែល​មិន​ស្រប​គ្នា។
ទាក់​ទិន​នឹង​រឿង​ក្ដី​អ្នកស្រី យ៉ោម បុប្ផា កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មីនា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ការ​ចោទ​ប្រកាន់​លើ​អ្នកស្រី​ជា​រឿង​ព្រហ្មទណ្ឌ​មិន​ជាប់​ទាក់​ទង​ដល់​បញ្ហា ​ដី​ធ្លី​ក្នុង​តំបន់​បឹង​កក់​ឡើយ។
ចំពោះ​អ្នក​គាំ​ទ្រ​អ្នកស្រី យ៉ោម បុប្ផា បាន​នាំ​គ្នា​បន្ត​ដំណើរ​ទៅ​តវ៉ា​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង ដោយ​ស្រែក​រក​ជំនួយ​ពី​ព្រះ​មហាក្សត្រ និង​សម្ដេច​ម៉ែ​ជួយ​ដល់​ពួក​គេ។
ការ​ប្រមូល​ផ្ដុំ​របស់​អ្នក​តវ៉ា​បាន​បញ្ចប់​ទៅ​វិញ​នៅ​ពេល​រសៀល​ថ្ងៃ​ ដដែល បន្ទាប់​ពី​ត្រូវ​ក្រុម​សមត្ថកិច្ច​រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ព្រះ​បរម ​រាជវាំង​ណែនាំ​អោយ​ពួក​គេ​បញ្ឈប់​ការ​តវ៉ា ដែល​ប៉ះពាល់​ដល់​ទ្វារ​ចេញ​ចូល​នៃ​ព្រះ​បរម​រាជវាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

សូម្បីសត្វបក្សីមានខួរក្បាលតូចប៉ុនចុងកូនដៃ ក៏គង់ខំប្រឹងស្រែកខ្ញៀវខ្ញារដេញបង្អើលបើមានមនុស្សណាហ៊ានឈ្លានពាន

ចូលក្បែរសំបុកវា។ យ៉ាងណាមិញ នាងយ៉ោមបុប្ផាជាមនុស្ស បើទោះបីជានាងក្រក្រីក្ដី ក៏គង់មានគំនិតចេះចង់ថែរក្សាដីធ្លី

ផ្ទះសំបែងសម្រាប់គ្រួសារ និងកូនតូចៗរបស់នាងដែរ។ កាលកន្លងមក ខ្ញុំបានឮមន្ត្រីផ្នែកកិច្ចការស្ត្រីបាននិយាយថា ពួកគាត់

ពុំអាចជួយនាង យ៉ោមបុប្ផា បានទេពីព្រោះនាងប្រើហឹង្សាបង្ក របួសស្នាម។ ចុះកម្មករអ្នករងគ្រោះនោះមានការងារបែប

យ៉ាងណាដែរទើបបានជាមកជាប់ប្រទាក់ប្រទងនឹងក្រុមបាតុកររឿងជម្លោះដីធ្លីទៅវិញ ? តើមន្ត្រីផ្នែកកិច្ចការស្ត្រីបានជួយ

កម្មការនី ៣នាក់ដែលទទួលការបាញ់ប្រហារពី ឈូកទណ្ឌិតដែរឬទេ ឬ មួយគាត់នោះនៅតែជា ឈូកបណ្ឌិត ដដែល។

តើក្រុមរដ្ធអំណាចសព្វថ្ងៃ កើតមកពីណា ? ដោយសារនរណា ? សម្រាប់បម្រើនរណា ?


ឱហ្លួងព្រះស្ដេចកនអើយ ក្រែងមានរាត្រីមួយហ្លួងនឹងយល់សប្ដិឃើញដួងចន្ទ្ររះចេញពីទិសខាងលិច។

សូមកុំបង្ខំរាត្រីនោះឲ្យខិតចូលលឿនពេក ហ្លួងនៅមានឱកាសដោះលែង នាងយ៉ោមបុប្ផា និង អនុញ្ញាតឲ្យលោក

សម រង្ស៊ី បានចូលរួបរួមបោះឆ្នោតសម្រាប់អាណត្តិមុខនេះ៕

ក្រពុំ ឈូក ស