A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 23 February 2013

Problems with the guarding of border posts a long the Cambodian-Thai border បញ្ហា​គ្រប់គ្រង​ព្រំដែន​លើ​ជួរ​ភ្នំ​ដងរែក​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ

បរិបទ​នយោបាយ​នៅ​ក្នុង​អតីតកាល បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ទិសដៅ​នៃ​ការ​ឈ្លានពាន​បូរណភាព​ទឹកដី​ពី​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ជាដើម។ ចំណែក​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ ទឹកដី​របស់​ខ្មែរ​ស្ទើរ​ទាំង​ស្រុង​នៅ​តាម​ជួរ​ភ្នំ​ដងរែក ដែល​ជា​អតីត​បន្ទាយ​ឈរ​ជើង​របស់​ទាហាន​តស៊ូ​នៅ​តាម​ជាយដែន ត្រូវ​បាន​យោធា​ឈុត​ខ្មៅ​ថៃ ឈរ​ជើង​នៅ​ទី​នោះ។
 
ដោយ ម៉ម មុនីរតន៍ RFA Service
2013-02-22
បង្គោល​លេខ​១៧ ព្រំដែន​ខ្មែរ​ថៃ ៣០៥
២០-កុម្ភៈ-២០១៣៖ បង្គោល​លេខ​១៧ ធ្វើ​ពី​ស៊ីម៉ង់ នៅ​ចំណុច​ភ្នំ​ប៉ោយ លើ​ភ្នំ​ដងរែក ខេត្ត​ឧត្តរមានជ័យ ត្រូវ​គេ​រំកិល​ចូល​ដី​ខ្មែរ​ប្រហែល​ជិត​កន្លះ​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ ចាស់ ក្នុង​សម័យ​អាណានិគម​និយម​បារាំង ដែល​ត្រួតត្រា​ប្រទេស​កម្ពុជា។ Border Post No. 17 at Boi Point on top of Dangrek Mountains in Oddar Meanchey was moved 500 metres deep inside Cambodian territory from the original site, allegedly by Thai troops.
RFA/Morm Moniroth 
ប៉ុន្តែ​មន្ត្រី​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន​កម្ពុជា បញ្ជាក់​ថា បូរណភាព​ទឹកដី​កម្ពុជា នឹង​មិន​បាត់​បង់​នោះ​ឡើយ ព្រោះ​ភាគី​ទាំង​ពីរ​ឯកភាព​ទទួល​ស្គាល់​ការ​កំណត់​ព្រំដែន​ដែល​មាន​ស្រាប់​ នៅ​ក្នុង​សម័យ​បារាំង ឆ្នាំ​១៩០៤។
អតីត​ទាហាន​តស៊ូ​នៅ​តាម​ជាយ​ដែន​កម្ពុជា-ថៃ និយាយ​ថា ភាគី​ថៃ បាន​ចូល​គ្រប់គ្រង​ទឹកដី​ខ្មែរ​មួយ​ផ្នែក​ធំ​បន្ថែម​ទៀត​នៅ​តាម​ខ្សែ​ បន្ទាត់​ជួរ​ភ្នំ​ដក​រែក និង​អតីត​បន្ទាយ​តស៊ូ​របស់​កងទ័ព​ខ្មែរ ក្រោយ​ពី​ការ​បញ្ចប់​ជម្លោះ​សង្គ្រាម​ស៊ីវិល​ផ្ទៃ​ក្នុង​ដ៏​រ៉ាំរ៉ៃ ក្រោម​កិច្ច​ផ្ដួចផ្ដើម​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។
លោក ញាណ សារុំ អតីត​កងទ័ព​ជាតិ ដែល​ធ្លាប់​តស៊ូ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ដោយ​មាន​ការ​គាំទ្រ​ពី​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​បច្ចុប្បន្ន​ជា​ចៅ​សង្កាត់​ទី២ នៃ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី២០ កុម្ភៈ ថា ប្រទេស​កម្ពុជា បាន​បាត់​បង់​ទឹកដី​របស់​ខ្លួន​មួយ​ផ្នែក​ធំ​បន្ថែម​ទៀត​ក្នុង​ពេល​ បច្ចុប្បន្ន​ទៅ​ប្រទេស​ថៃ។ លោក​បន្ត​ថា ការ​បាត់​បង់​ទឹកដី​មាន​ផ្នែក​ខ្លះ​រហូត​ដល់​ជាង​មួយ​គីឡូម៉ែត្រ​នេះ គឺ​កើត​ឡើង​នៅ​ក្នុង​ចន្លោះ​រវាង​ឆ្នាំ​១៩៩១ និង​ឆ្នាំ​១៩៩៨ ក្រោយ​ពី​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន សម្រេច​ដក​យោធា​របស់​ខ្លួន​ចេញ​ពី​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា-ថៃ មក​នោះ។
លោក ញាណ សារុំ៖ «ខ្ញុំ​សង្ស័យ​ថា វា​អត់​ឈប់​រឿង​ថៃ ខ្ញុំ​ថា​វា​អាច​ធ្វើ​បាន​ទៀត បើ​សិន​ជា​យើង​នៅ​តែ​ខ្សោយ។ ខ្សោយ​វា​អាច​បង្ខិត​បញ្ចូល​មក​ទៀត ពីព្រោះ​ថា​វា​អត់​ឈប់​ហ្មង វា​ទាមទារ​យក​ទាល់​តែ​បាន។ បើ​តាម​គម្រោង​ការ វា​ធ្វើ​ទាល់​តែ​បាន បើ​តាម​គម្រោង​ការ វា​ធ្វើ​ម៉េច​ឲ្យ​យើង​ចុះ​ពី​លើ​ភ្នំ​ឲ្យ​អស់ អា​នេះ​បើ​តាម​ខ្ញុំ​យល់​ដឹង​នោះ​ណាស់។ សឹង​ថា​មួយ​ថ្ងៃ វា​បង្ខិត​មួយ​ចំអាម​ផង​មួយ​ថ្ងៃ»

ស្ថិត​ក្នុង​វ័យ ៥១​ឆ្នាំ លោក ញាណ សារុំ មាន​ជំនឿ​ថា ភាគី​ថៃ នៅ​តែ​បន្ត​ការ​រំកិល​ព្រំដែន​របស់​ខ្លួន​បន្ថែម​ទៀត​ចូល​មក​ក្នុង​ទឹកដី​ របស់​កម្ពុជា ប្រសិន​ណា​បើ​រដ្ឋាភិបាល​ពុំ​បាន​គ្រប់គ្រង​ដិតដល់​ទេ​នោះ។ លោក​គិត​ថា មហិច្ឆតា​ចង់​បាន​ទឹកដី​របស់​រដ្ឋាភិបាល​ទីក្រុង​បាងកក នេះ គឺ​មិន​បញ្ចប់​ការ​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​កម្ពុជា ត្រឹម​ការ​សន្យា ឬ​ចុះ​អនុសារណៈ​យោគយល់​រវាង​ទ្វេភាគី ដែល​មាន​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​អនុវត្ត ដើម្បី​រក​ច្រក​ចេញ​នោះ​ឡើយ។
នៅ​លើ​ជួរ​ភ្នំ​ដងរែក ត្រង់​ចំណុច​ភ្នំ​ប៉ោយ មាន​បង្គោល​លេខ​១៧ ដែល​គេ​ផលិត​ឡើង​ពី​ស៊ីម៉ង់ និង​មាន​ចាក់​បេតុង​សើៗ​លើ​ដី​ផង​នោះ ត្រូវ​បាន​គេ​ដាក់​បន្តុប​ស្ទើរ​ក្បែរ​មាត់​ជ្រោះ​នៃ​ជួរ​ភ្នំ​ដងរែក ចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដែល​មាន​ចម្ងាយ​ពី​ជំរំ​អតីត​កងទ័ព​បារ៉ា​របស់​ព្រះ​អង្គ​ម្ចាស់​នរោត្តម ចក្រពង្ស ឈរ​ជើង​ប្រហែល​ពី ៨០០ ទៅ ៩០០​ម៉ែត្រ។ ចំណែក​ទង់ជាតិ​ដែល​មាន​រូប​ប្រាង្គ​ប្រាសាទ​អង្គរវត្ត បាន​បក់​រវិចៗ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ដោយ​ស្នា​ព្រះហស្ត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម ស៊ីហនុ កសាង​ឡើង នៅ​ក្នុង​សម័យ​តស៊ូ​នៅ​តាម​ជាយ​ដែន ហាក់​បាន​ក្លាយ​ជា​ភស្តុតាង​ដ៏​រឹងមាំ​មួយ បញ្ជាក់​ពី​វិសាលភាព​នៃ​ទឹកដី​ខ្មែរ​ក្នុង​អតីតកាល បើ​ទោះ​ជា​បង្គោល​កំណត់​ព្រំដែន​លេខ​១៧ ត្រូវ​គេ​រំកិល​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ដង​ទង់ជាតិ​នោះ​ប្រហែល ៦០ ទៅ ៧០​ម៉ែត្រ​ក្ដី។
អតីត​យោធា​ខ្មែរ​មួយ​ចំនួន​នៅ​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ កាល​ពី​សម័យ​តស៊ូ​នៅ​តាម​ជាយដែន​កម្ពុជា-ថៃ និយាយ​ថា បង្គោល​លេខ​១៧ នេះ គឺ​ពុំ​មែន​ជា​ការ​កំណត់​ខណ្ឌ​សីមា​ប្រទេស​ទាំង​ពីរ ដោយ​អាណាព្យាបាល​សម័យ​បារាំង គ្រប់គ្រង​លើ​ប្រទេស​កម្ពុជា នោះ​ទេ។ ពួក​គេ​គិត​ថា បង្គោល​នេះ គឺ​ជា​ការ​កែច្នៃ​ដោយ​ភាគី​ថៃ ដើម្បី​រំកិល​ព្រំដែន​ក្រោយ​ពី​កម្ពុជា បង្កើត​យន្តការ​នៃ​គោល​នយោបាយ​បង្រួបបង្រួម​ជាតិ​ឆ្នាំ​១៩៩១ និង​ការ​ធ្វើ​សមាហរណកម្ម​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​លើ​ជួរ​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​១៩៩៨ ប៉ុណ្ណោះ៖ «យើង​កាល​ណោះ យើង​គ្រប់គ្រង​បាន​ទាំង​ស្រុង ថៃ​អត់​ហាន។ ព្រំដែន​តាំង​ពី​បង្គោល​ឡាក់ គឺ​អត់​ហាន​ថៃ ព្រោះ​យើង​បាន​ទៅ​នៅ​ជាប់​ព្រំ អរ​ជា​មួយ​បន្ទាយ​ថៃ»
អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​អាណាចក្រ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​រវាង​កម្ពុជា និង​ថៃ នេះ បាន​កើត​មាន​ឡើង​តាំង​ពី​សតវត្ស​ទី១៣ ពោល គឺ​នៅ​អំឡុង​ឆ្នាំ​១២៨០។ ជម្លោះ​នេះ នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។ អ្នក​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ ឲ្យ​ដឹង​ថា គិត​មក​ដល់​សតវត្ស​ទី២១ នេះ បាន​ន័យ​ថា ជម្លោះ​ដណ្ដើម​ទឹកដី​រវាង​កម្ពុជា និង​ថៃ មាន​រយៈពេល​ជាង ១ពាន់​ឆ្នាំ​មក​ហើយ។
លោក សំបូរ មាណ្ណារ៉ា អនុប្រធាន​ផ្នែក​ប្រវត្តិសាស្ត្រ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​ សាស្ត្រ​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី១៨ កុម្ភៈ ថា ជម្លោះ​នេះ​ជា​ទូទៅ​ត្រូវ​គេ​រក​ឃើញ​ថា កើត​ឡើង​ព្រោះ​តែ​ការ​ជ្រៀតជ្រែក​របស់​ភាគី​ថៃ មក​លើ​អធិបតេយ្យ​របស់​កម្ពុជា៖ «បើ​យើង​និយាយ​ពី​ប្រវត្តិ គឺ​កើត​ឡើង​នៅ​ក្នុង​កំឡុង​នៃ​សតវត្ស​ទី១៣ ប្រមាណ​ជា​ឆ្នាំ​១២៨០ គឺ​ក្នុង​នៅ​កំឡុង​ពេល​ព្រះរាជា​មួយ​នៃ​សម័យ​អង្គរ ដែល​មាន​ព្រះបាទ លំពង់ រាជា។ នៅ​ពេល​នោះ គឺ​យើង​មាន​ការ​មិន​ពេញ​ចិត្ត​នឹង​គ្នា ឬ​ក៏​មាន​ការ​ងើប​ឡើង​ប្រឆាំង​តវ៉ា​ជាមួយ​ម្ចាស់​ស្រុក ដោយ​ក្រុម​នៃ​មនុស្ស​នៅ​ក្នុង​តំបន់​សុខោទ័យ ហើយ​បង្កើត​ទៅ​ជា​អរិយភាព​ក្នុង​ការ​បង្កើត​រដ្ឋ​ថ្មី គឺ​រដ្ឋ​សុខោថៃ ដែល​ក្រុម​ទាំង​អស់​នោះ​បាន​ធ្វើ»
អតីត​កងទ័ព​តស៊ូ​នៅ​តាម​ជាយដែន​កម្ពុជា-ថៃ របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​លោក ញាណ សារុំ បញ្ជាក់​ថា ពុំ​មែន​តែ​នៅ​តាម​ជួរ​ភ្នំ​ដងរែក ទេ​ដែល​កម្ពុជា ត្រូវ​បាត់​បង់​ទឹកដី​ទៅ​ប្រទេស​ថៃ ក្នុង​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា ដូច​ជា​អតីត​បន្ទាយ​កងពល​១៥ ឬ​ហៅ​ទំនប់​១៥ នៅ​ជាប់​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ក៏​ត្រូវ​យោធា​ថៃ ចូល​កាន់​កាប់​ទាំង​ស្រុង​អស់​ជា​ច្រើន​គីឡូម៉ែត្រ នៅ​បន្ទាប់​ពី​គោល​នយោបាយ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​រំសាយ​កងទ័ព​ចេញ​ពី​ខ្សែ​បន្ទាប់​ព្រំដែន ក្រោយ​ឆ្នាំ​១៩៩៨។
លោក ញាណ សារុំ៖ «ហើយ​ដូច​ជា​នៅ​ភ្នំ​ប៉ោយ គេ​អាច​នឹង​ដូច​កងទ័ព​និយាយ​មិញ គឺ​កាល​ណោះ​យើង​បាន​ទៅ​នៅ​ជិត​បន្ទាយ​វា។ អើ​ដូច​បន្ទាយ​វា​ហ្នឹង ដែល​សៀម សព្វថ្ងៃ​មក​នៅ​បន្ទាយ​បារ៉ា ណេះ នៅ​លើ​បន្ទាយ​បារ៉ា។ អ៊ីចឹង កាល​បារ៉ា នៅ​សៀម អត់​ហាន​មក​នៅ​ទេ។ យើង​ដូច​អាង​១៥ អ៊ីចឹង​កាល​បារ៉ា នៅ​សៀម​អត់​ហាន​មក​នៅ​ទេ ដល់​ពេល​បារ៉ា ដក​ចេញ សៀម គេ​មក​នៅ​ទាំង​អស់»
បញ្ហា​នេះ ត្រូវ​បាន​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា បូរណភាព​ទឹក​ដី​កម្ពុជា នឹង​ពុំ​មាន​ការ​បាត់​បង់​នោះ​ឡើយ​ទៅ​លើ​ប្រទេស​ថៃ ព្រោះ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ទីក្រុង​បាងកក មាន​ព្រំដែន​រួច​មក​ហើយ​ក្រោយ​ឆ្នាំ​១៩០៤ ដែល​ជា​បង្គោល​ព្រំដែន​អន្តរជាតិ​ទទួល​ស្គាល់​ដោយ​អាណាព្យាបាល​បារាំង ចំនួន ៧៣​បង្គោល នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។
លោក វ៉ា គឹមហុង ៖ «គេ​បោះ ៧៣​បង្គោល តាំង​ពី​ហ្នឹង​ណឹង​អស់​តើ។ ឥឡូវ​នេះ​ធ្វើ​ទៅ​គណៈកម្មការ​រក​បង្គោល​ចាស់​ហ្នឹង ឲ្យ​វា​ឃើញ​ទៅ។ រក​ឲ្យ​ឃើញ​ហើយ រក​ទីតាំង​ឲ្យ​វា​ពិត​ប្រាកដ​ទៅ​ណា។ បាទ​អត់​មាន​ទៅ​បោះ​អី​ទេ ហើយ​បើ​ថា​ឃើញ​ហើយ ល្អូក​គ្នា​ត្រូវ​ហើយ​យើង​រក​ឯកភាព​គ្នា​ធ្វើ​កំណត់​ហេតុ​ស៊ីញេ​អី​ទៅ ប៉ុន្តែ​រហូត​ដល់​ឥឡូវ យើង​រក​ហើយ​តែ​រក​វា​មិន​ទាន់​បាន​គ្រប់​ទាំង​អស់ រក​បាន​មួយ​ចំនួន​ហើយ យើង​ត្រូវ​រ៉ូវ​គ្នា​ខ្លះ​មិន​ត្រូវ​រ៉ូវ​គ្នា»
លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា និង​ជា​អគ្គ​ហិរញ្ញិក​មក​ពី​គណបក្ស សម រង្ស៊ី ចាត់​ទុក​ការ​បន្ត​ជ្រៀតជ្រែក​បូរណភាព​ទឹកដី​មក​លើ​ប្រទេស​កម្ពុជា ពី​សំណាក់​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ថា​នោះ​គឺ​ជា​ជំងឺ​ដែល​គេ​ងាយ​នឹង​ព្យាបាល។ ក៏ប៉ុន្តែ លោក​គិត​ថា​អ្វី​ដែល​កម្ពុជា នៅ​តែ​បន្ត​អូស​បន្លាយ​លើ​ផ្នែក​នេះ នោះ​ក៏​ព្រោះ​តែ​ភាព​ទន់​ជ្រាយ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា៖ «ក្រុម​ ការងារ​ព្រំដែន​បារាំង សៀម ហ្នឹង បាន​បោះ​បង្គោល​៧៦ ហ្នឹង​រួច​ទៅ​ហើយ។ ដូច្នេះ វា​ច្បាស់​លាស់​ណាស់​ព្រំដែន គឺ​មិន​មាន​ភាព​ស្រពិចស្រពិល​ទេ គឺ​ព្រំដែន​ច្បាស់​លាស់​ដោយ​សារ​មាន​បង្គោល​បោះ​រួច​រវាង​គណៈកម្មការ​ទាំង​ ពីរ។ ដូច្នេះ យើង​យល់​ថា រដ្ឋាភិបាល​អត់​បាន​ការពារ​ទាំង​ខាង​កើត​ទាំង​ខាង​លិច»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក វ៉ា គឹមហុង បញ្ជាក់​ថា ការ​កើត​មាន​ជម្លោះ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ នោះ​គឺ​ជា​ការ​មិន​ទទួល​ស្គាល់​ដោយ​ភាគី​ថៃ ចំពោះ​បង្គោល​ព្រំដែន​ដែល​មាន​ស្រាប់។ លោក​បន្ត​ថា ទោះ​ជា​បែប​ណា គណៈកម្មាធិការ​ជំនាញ​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ពន្លឿន​ការ​រុករក​បង្គោល​បោះ ​ក្នុង​សម័យ​បារាំង ដែល​មាន​ស្រាប់​ឲ្យ​ឃើញ ដើម្បី​ឈាន​ទៅ​បញ្ចប់​អរិយភាព ឬ​ជម្លោះ​នៅ​តាម​ព្រំដែន៖ «ឥឡូវ​ហ្នឹង ដែល​យើង​ធ្វើ​ជាមួយ​សៀម ដោយ​សៀម វា​មាន​រឿងរ៉ាវ​ជាមួយ​ហ្នឹង គឺ​ដោយ​សារ​វា​មិន​គោរព​សន្ធិសញ្ញា​ទាំង​អស់​ហ្នឹង។ វា​មិន​គោរព​ខ្សែ​ព្រំដែន​ដែល​មាន​នៅ​លើ​ផែនទី​ទាំង​អស់​ហ្នឹង»
ក៏ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​ក្រុម​អ្នក​តាម​ដាន​បញ្ហា​សង្គម គិត​ថា ការ​បញ្ចប់​ជម្លោះ​ជាមួយ​ប្រទេស​នៅ​តាម​ព្រំដែន គឺ​ពុំ​មែន​ជា​ការ​ងាយ​នោះ​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​នៅ​បន្ត​គិត​ពី​ប្រយោជន៍​បុគ្គល ជា​ជាង​ការ​គិត​ប្រយោជន៍​ជាតិ​ជា​ធំ និង​ទាំង​នយោបាយ​ការ​បរទេស នយោបាយ​សេដ្ឋកិច្ច នៅ​មាន​កម្រិត ព្រម​ទាំង​មិន​ព្យាយាម​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ព្រំដែន​ប្រកប​ដោយ​ប្រសិទ្ធភាព ​នោះ​ទេ មាន​ន័យ​ថា កម្ពុជា នឹង​នៅ​តែ​ជា​សម្ពាធ និង​ជា​គោលដៅ​នៃ​ការ​ជ្រៀតជ្រែក​ជា​ដរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

4 comments:

Anonymous said...

Why was it moved ?
And by whom ?

Anonymous said...

Cambodian officials , under Hun Sen ' watch , are have used the jungle law to enrich themselves : " a strong animal grabs foods from a weak one or a big animal eats a small one " . Hun Sen relatives & cronies have grabbed lands from farmers & state
property . Thailand knows that Hun Sen who has appreciated jungle law viewed land
grabbing as normal , Thailand is encroaching and Hun Sen still doesn't care about
Thai action as long as he is still keeping his power .

Anonymous said...

Since Hun's family and his cronies have moved from jungle to cities , they have been busy with amassing wealth and grabbing lands so that they have no time to take care
the country 's territorial integrity . It will be too late for Hun's & cronies to react when
the border posts are moved to their backyard .

Anonymous said...

How do we get the border post to the orginal place? I hate Siamese thieves too much.