ដោយ៖ មុនីរ័ត្ន-រស្មីកម្ពុជា
Friday 22 February 2013
ភ្នំពេញ: កូនប្រុសបង្កើត និងកូនប្រសារបស់សម្ដេចតេជោហ៊ុន សែន
នាយករដ្ឋមន្ដ្រី
រួមទាំងកូនឥស្សរជនជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត
បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ដ្រសម្រាប់
ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ ដែលប្រព្រឹត្ដទៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រអាណត្ដិទី៥ ដែលប្រព្រឹត្ដទៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកជាម យៀប
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា
និងជាអ្នកតំណាងរាស្ដ្រមណ្ឌលព្រៃវែងកាលពី ល្ងាចថ្ងៃទី២០ ខែកុម្ភៈ
ឆ្នាំ២០១៣។
លោកជាម យៀប បានមាន ប្រសាសន៍ថាតំណាងរាស្ដ្រចំនួន៩០រូប
មានមួយចំនួនសុំលាលែងឈប់ធ្វើតំណាងរាស្ដ្រនៅពេលចប់អាណត្ដិ
និងមួយចំនួនទៀតរៀបចំយុវជនឱ្យចូលជាទំពាំំងស្នងឫស្សី។
ចំពោះកូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រី
ក៏មានឈរឈ្មោះជាតំណាងរាស្ដ្រដែរ គឺមានចំនួនពីររូប ដែលមានលោកហ៊ុន
ម៉ានី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាដែលជាកូនបង្កើតសម្ដេចតេជោ
ត្រូវឈរឈ្មោះពេញសិទ្ធិ នៅខេត្ដកំពង់ស្ពឺ
និងកូនប្រសាសម្ដេចតេជោលោកឌី វិជ្ជា ឈរនៅលេខរៀងទី១
ត្រៀមបម្រុងនៅខេត្ដស្វាយរៀង។ លោកជាម យៀប បានអះអាងថា
“មិនមែនសម្ដេចនាយកលោកជ្រើស តាំងទេ គឺថាគណបក្សនៅមូលដ្ឋានទេ
ជាអ្នកជ្រើស តាំងសមាសភាពដូចជាលោក ហ៊ុន ម៉ានី ដែលលោកត្រូវឈរ
ឈ្មោះពេញសិទ្ធិនៅខេត្ដកំពង់ស្ពឺ និងកូនប្រសាសម្ដេចមួយទៀតគឺលោក ឌី
វិជ្ជា ឈរលេខរៀងទី១ ត្រៀមបម្រុងនៅខេត្ដស្វាយរៀង” ។
មន្ដ្រីជាន់ខ្ពស់រូបនោះបានបន្ថែមថា ក្រៅពីកូនបង្កើត
និងកូនប្រសារបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុន សែន
ក៏មានកូនឥស្សរជនជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាក៏ឈរឈ្មោះដែរ។
ដោយក្នុងនោះមានដូចជា លោក សាយ សំអាល់ កូនរបស់លោកសាយ ឈុំ
ឈរឈ្មោះនៅកំពង់ចាម, លោកស សុខា កូនរបស់លោកឧបនាយករដ្ឋមន្ដ្រី ស ខេង
ឈរឈ្មោះនៅព្រៃវែង, កូនរបស់លោកឧបនាយករដ្ឋមន្ដ្រី សុខ អាន
ឈរឈ្មោះនៅតាកែវ, កូនរបស់លោក ឌិត មន្ទីរ ឈរឈ្មោះនៅខេត្ដកណ្ដាល… ។
លោកបានឱ្យដឹងទៀតថា
គោលការណ៍រៀបចំរបស់គណបក្សប្រជាជនកម្ពុជាមិនមែនសាមញ្ញពេកទេ
ដោយអនុវត្ដទៅតាមលក្ខន្ដិកៈរបស់គណបក្សអនុវត្ដទៅតាមអ្វីដែល
គណបក្សធ្លាប់បានធ្វើ គឺការផ្គូផ្គងនៅតាមមូលដ្ឋាន
ខេត្ដនៅមណ្ឌលនីមួយៗ ។ ការរៀបចំសមាសភាពមានបីទិដ្ឋភាព ទី១-
តំណាងរាស្ដ្រនៅក្នុងតំណែង, ទី២- អ្នកដែលសកម្មជនក្នុងការងារ
ដែលចុះទៅពង្រឹងនៅបណ្ដាខេត្ដ និង ទី៣- អ្នកដែលនៅមូលដ្ឋាន ខេត្ដ
ស្រុក សកម្មការងារ។ ក្រោយពីបានផ្គូផ្គងហើយ
គឺបានធ្វើការបោះឆ្នោតឯកត្ដនាម បុគ្គលនីមួយៗ
ដើម្បីស្ទាបស្ទង់មើលប្រជាប្រិយភាពនៃបុគ្គលម្នាក់ៗ។
លោកជាម យៀប បានឱ្យដឹងទៀតថា
នៅក្នុងការពិនិត្យអស់ពីចិត្ដពីថ្លើមរបស់ថ្នាក់ដឹកនាំគណបក្ស
ប្រជាជន កម្ពុជាឃើញថា ឯកឧត្ដមភាគច្រើននៃ ៩០រូប
ដែលកំពុងតែស្ថិតនៅក្នុង រដ្ឋសភាបច្ចុប្បន្ននេះ ភាគច្រើនលោក មានសុពលភាព
កាយសម្បទាមិនគ្រប់គ្រាន់ ហើយសកម្មភាពនៅក្នុងហ្នឹង
គឺគណបក្សថ្នាក់លើលោកពិនិត្យពិចារណាគ្រប់បែបយ៉ាងទាំងអស់។
លោកបានបញ្ជាក់ថា “មានមួយចំនួន លោកសុំលាលែង ហើយមួយចំនួនទៀតមានកាយ
សម្បទានិងមានលទ្ធភាពគ្រប់គ្រាន់ឈរឈ្មោះជាបន្ដទៀត ។ នៅក្នុង៩០រូបនោះ
គឺថាជាង ១០រូបដែលត្រូវចាកចេញចូលនិវត្ដន៍
ហើយចូលនិវត្ដន៍នេះគឺយើងអត់បោះបង់ចោលទេ
គឺចាំបាច់ត្រូវធ្វើជាទីប្រឹក្សានៃក្រសួង ឬតាមគណបក្ស
តាមមណ្ឌលរបស់ខ្លួន រៀងៗខ្លួន”។
ទាក់ទងទៅនឹងអភិបាលខេត្ដមួយចំនួនដែលត្រូវចូលនិវត្ដន៍ លោក
ជាម យៀប លើកឡើងថា
សម្ដេចនាយករដ្ឋមន្ដ្រីលោកអត់មានអនុគ្រោះឱ្យបន្ដការងារតទៅទៀតទេ
គឺថាអ្នកដែលដល់អាយុចូលនិវត្ដន៍ ត្រូវតែចូលនិវត្ដន៍
ហើយមួយចំនួនទៀតដែល មានសមត្ថភាពកាយសម្បទាល្អ
លោកឱ្យចូលជាបេក្ខភាពនៅក្នុងតំណាងរាស្ដ្រ។
បណ្ដាខេត្ដមួយចំនួនចាំបាច់ត្រូវតែចូលនិវត្ដន៍ជាស្វ័យប្រវត្ដិ
តែម្ដង ដើម្បីធ្វើយ៉ាងម៉េចឱ្យយុវជនភាគច្រើនលើសលប់របស់
គណបក្សប្រជាជនកម្ពុជា ដែលរង់ចាំនូវការងារទាំងថ្នាក់ខ្ពស់
ថ្នាក់មធ្យម និងថ្នាក់ល្មម មកជួយដឹកនាំប្រទេសជាតិ។
លោកបានបន្ដថា
នេះគឺជាការផ្គូផ្គងរបស់គណបក្សប្រជាជនកម្ពុជា
ដែលគណបក្សតែងតែរៀបចំធ្វើឱ្យបានមុនការប្រកាសរបស់គណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោតនៅក្នុងការ ទទួលនូវពាក្យសុំចូលជាបេក្ខភាពនិង
សមាជិករដ្ឋសភានៅក្នុងការប្រកួត ប្រជែងបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ខាងមុខ។
មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងទៀតថា
អភិបាលខេត្ដមួយចំនួនដែលត្រូវចូលនិវត្ដន៍
នឹងមកឈរឈ្មោះជាអ្នកតំណាងរាស្ដ្រមានជាង១០ខេត្ដ ដោយ
ក្នុងនោះមានដូចជា លោក កែប ជុតិមា អភិបាលរាជធានី ភ្នំពេញ, លោក ឈុន ស៊ីរុន
អភិបាលខេត្ដកណ្ដាល,លោក ហ៊ុន ណេង អភិបាលខេត្ដកំពង់ចាម, លោក កង ហ៊ាង
អភិបាលខេត្ដកំពង់ស្ពឺ និងលោក អ៊ុង អឿន អភិបាលខេត្ដ បន្ទាយមានជ័យ
ត្រូវចូលនិវត្ដន៍ ហើយមកឈរឈ្មោះជាតំណាង រាស្ដ្រ។
រីឯអភិបាលខេត្ដមួយចំនួនទៀតគឺចូលនិវត្ដន៍ ៕
4 comments:
don't vote for DY Vichea he is youn he will not protected khmer land.Non of these tug have finished college. so non of these aren't qualify.
Dy Vichea was a thug on pp street while his daddy Huk lundy still alive.Hey,Dy Vichea how many people did you shot while your murderer daddy was alive?
Yes,Ah Dy Vichea tell the world the truth how many khmers innocent have you killed during your murderer father worked as head of Police dept? The truth shall set you free....Did you miss your murderer father? If so,i'll buy you one way ticket to visit your daddy in Hell...Is it sound good to you?
Yummareaj
Those 10 governors are not retiring , they are merely transferring from Executive
to Legeslatuve branches , all of which were controlled by CPP . It doesn't matter
where the retirees go , they have to take order from Hun Sen who owns CPP .
If Hun Sen wants his pets on the candidate list , the Central Committee of the Party
must do so . The current election system must be changed from the Parties selection
to the Individual one so that Cambodia will be truly Democratic , corruption free ,
impunity free , land dispute free ; then Khmers are happy to go to the poll .
Post a Comment