ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន
សែន បានស្វាគមន៍ចំពោះស្មុំកូនរបស់កុមារកម្ពុជា ទៅចិញ្ចឹម នៅសហរដ្ឋអាមេរិក
ដែលជាមហាអំណាចទី១ លើលោក ប៉ុន្តែចិញ្ចើមដោយអំពើ មនុស្សធម៌ មិនមែនន
សម្រាប់បម្រើជាទាសករ ឫផលប្រយោជន៍ ផ្សេងនោះទេ ។
ការសម្តែងការស្វាគមន៍ ខាងលើនេះ របស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើង
នាឱកាសដែលសម្តេចបានអនុញ្ញាត ឲ្យលោកស្រី Mary L.Landrieu សមាជិក
ព្រឹទ្ធសភាសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ ។ ជំនួយការផ្ទាល់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក អ៊ាង សុផល្លែត បានឲ្យដឹងថា
នៅក្នុងជំនួបនោះ សម្តេចតេជោបាន ស្វាគមន៍ណាស់ចំពោះអ្នកដែលស្មុំកុមារយកទៅ
ចិញ្ចឹមក្នុងនាមជាមនុស្សធម៌ មានចិត្តមានបេះ ជាមនុស្សធម៌
ដោយចាត់ទុកកុមារទាំងនោះជាកូន រស់ខ្លួន ផ្តល់ឲ្យនូវអាហារូបត្ថម្ភត្រឹមត្រូវ
ផ្តល់ឲ្យនូវការសិក្សាអប់រំត្រឹមត្រូវ និងផ្តល់នូវការថែទាំត្រឹម ត្រូវនោះ។
ប៉ុន្តែកម្ពុជាមិនអនុញ្ញាតទាំងស្រុងឲ្យអ្នកដែលស្មុំកុមារយក
ទៅបម្រើជាទាសករសម្រាប់គ្រួសារខ្លួនឬធ្វើការដើម្បីផលប្រយោជន៍ដទៃ ទៀតនោះទេ។
លោក អ៊ាង សុផល្លែត បានដកស្រង់ប្រសាសន៍ សម្តេចនាយករដ្ឋមន្ត្រីទៀត ថា
កម្ពុជាបានចាត់វិធានការ យ៉ាងហ្មត់ចត់តឹងរ៉ឹងជាទីបំផុតពាក់ព័ន្ធនឹង
បញ្ហាស្មុំកុមារកម្ពុជាយកទៅចិញ្ចឹមនេះ ប៉ុន្តែមិនមានន័យថា
កម្ពុជាបិទមិនឲ្យមានការ ស្មុំកុមារយកទៅចិញ្ចឹមនោះទេ
ហើយកិច្ចការទាំងនេះសម្តេចតេជោ បានប្រគល់ឲ្យលោកស្រីឧបនាយករដ្ឋ
មន្ត្រីប្រចាំការ ម៉ែន សំអន និងលោករដ្ឋមន្ត្រី អ៊ិត សំហេង
និងលោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច លោក អ៊ឹម សិទ្ធី រដ្ឋមន្រ្តី
ក្រសួងអប់រំ ជាអ្នកទទួលបន្ទុក។
ជាមួយគ្នានេះ សម្តេចតេជោបានស្នើឲ្យលោកស្រី Mary L.Landrieu
បន្តកិច្ចពិភាក្សាថ្នាក់ដឹកនាំកម្ពុជាដែល មានការពាក់ព័ន្ធ
លើបញ្ហាស្មុំកុមារកម្ពុជាយកទៅចិញ្ចឹមនេះ។
លោកស្រី Mary L.Landrieu មាន ប្រសាសន៍ថា
ក្នុងមួយឆ្នាំសហរដ្ឋអាមេរិកបានស្មុំកូនក្មេងយកទៅចិញ្ចឹមជុំវិញពិភពលោកចំនួន
៥,៧ ម៉ឺននាក់ ដែលក្មេងៗទាំងនោះគឺសុទ្ធតែបានទទួលនូវការថែទាំទាំងខាង
សុខុមាលភាព ទាំងខាង អប់រំ
ហើយស្វាមីរបស់លោកស្រីក៏ជាកូនចិញ្ចឹមមកពីអាយលេននាពេលកន្លងមក ផងដែរ។
លោកស្រី Mary L.Landrieu បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា
នេះជាដំណើរទស្សនកិច្ចលើកទី ១ របស់លោកស្រីដឹកនាំគណៈប្រតិភូ
មកកាន់ព្រះរាជាណាចក្រកម្ពុជា
ដែលមានគោលដៅសំខាន់គឺផ្តោតការយកចិត្តទុកដាក់ទៅលើច្បាប់ ទទួលកុមារទៅចិញ្ចឹម
និងបញ្ហាសុខុមាលភាពរបស់កុមារផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាកុមារកំព្រានៅក្នុងព្រះរាជា
ណាចក្រកម្ពុជាមានការវិវត្តន៍ចាប់តាំងពីជំនាន់ ប៉ុល ពត មក ដែលពេលនោះម្តាយ
ឪពុករបស់កុមារកំព្រាត្រូវបានសម្លាប់ ហើយបន្ទាប់មកសង្គ្រាមរហូតដល់ឆ្នាំ ១៩៩៨
និងក្រោយពេលដែលប្រទេសជាតិ
បានទទួលនូវសុខសន្តិភាពក្តីក៏កម្ពុជានៅតែមានកុមារកំព្រាដដែល
ដោយសារមានជំងឺផ្សេងៗដូចជា ជំងឺអេដស៍ គ្រោះថ្នាក់ចរាចរណ៍
ឬដោយសារឪពុកម្តាយរងគ្រោះដោយគ្រាប់មិនទាន់ផ្ទុះជាដើម។
សម្តេចតេជោថ្លែងថា
ទោះជាយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការផ្តល់ទីជម្រក
តាមរយៈការបង្កើតជាមជ្ឈមណ្ឌល កុមារកំព្រាជួយដល់កុមារកំព្រាទាំងអស់
ហើយក៏មានអង្គការមនុស្សធម៌ជាច្រើនក៏បានជួយដល់កុមារកំព្រា
ដោយបានជួយផ្តល់នូវអាហារូបត្ថម្ភ ទីកន្លែងស្នាក់នៅ និងការសិក្សាជាដើម
ដែលពាក់ព័ន្ធជាមួយបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាមានមោទនភាពណាស់
ដែលបន្សល់ពីរបប ប៉ុល ពត មកហើយរហូតមកដល់ពេលនេះ
ក៏បានទទួលការសិក្សាទទួលការអប់រំ និងទទួលបានការងារធ្វើត្រឹមត្រូវនោះ។
បើតាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន
រាជរដ្ឋាភិបាលបានចាត់វិធានការជួយដល់ពួកគេ ដោយមានកម្មវិធីទទួលយកឲ្យ
បម្រើការងារនៅក្នុង វិស័យសាធារណៈចំនួន ២% ហើយវិស័យឯកជនចំនួន ១% ផង ដែរ
ហើយដើម្បីជួយដល់វិស័យសុខុ មាលភាព រាជរដ្ឋាភិបាលក៏បាន
និងចាត់វិធានការក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនដល់ប្រជាជន កម្ពុជា
ដែលការនេះជាផ្នែកមួយក្នុងការកាត់បន្ថយភាពក្រីក្រ
ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនោះ៕
1 comment:
Cambodia could not accept US Democracy & Human Right;
Mr Posner has to take them back home will little embarassment & big disappointment . Mrs L. Landrieu is
very much welcomed as she talked about money for kids
business ( at least Khmer officials can make a couple of
dollars in the process ) . The third person will be welcome
too because Cambodia military top brasses will benefit
from the cooperation .
Post a Comment