ភ្នំពេញ៖ ប្រទេសបេឡារុស្ស ជាប្រទេសដែលមិន អាចបង្កបង្កើនផលស្រូវ
បាន ដូច្នេះពឹងផ្អែកទាំងស្រុងក្នុងការ នាំចូលអង្ករពីបរទេស។ កាលពីថ្ងៃទី១១
ខែកុម្ភៈ ឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សារណៈយោគ
យល់គ្នាជាមួយប្រទេសបេឡារុស្ស ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម
នៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ជា ពិសេសការនាំចេញអង្ករពីកម្ពុជា។
ការចុះអនុស្សារណៈពាក់ព័ន្ធទៅនឹងការនាំចេញអង្ករនេះ
ត្រូវបានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជាមើលឃើញថា
នឹងជួយពង្រីកទីផ្សារនាំចេញអង្កររបស់កម្ពុជាឲ្យកាន់ តែរីកធំឡើងបន្ថែមទៀត
ជំរុញឲ្យសម្រេចគោលដៅនាំចេញ អង្ករនៅឆ្នាំ២០១៥ខាងមុខ។
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ
បានមានប្រសាសន៍ថា ប្រទេសបេឡារុស្សជា
ទីផ្សារដ៏ល្អសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដោយសារតែប្រទេសនេះ
មានស្ថានភាពនយោបាយប្រហាក់ ប្រហែលកម្ពុជា មានស្ថានដីមិនអាចដំាដុះស្រូវបាន
គឺពឹងលើការនាំចូលអង្ករពីបរទេស ពិសេសប្រទេស បានអនុ
គ្រោះពន្ធនាំចូលដូចជាកម្ពុជា។
លោកបន្តថា «ការចុះអនុស្សារណៈយោគយល់គ្នានេះ គឺជាការចាប់ផ្តើមចាប់ដៃរកស៊ី
ជាមួយគ្នារវាងប្រទេសទាំង ពីរ ហើយយើងដែលជាក្រុមហ៊ុននាំចេញអង្ករ
នឹងចាប់ផ្តើមប្រឡូកចូលក្នុងទីផ្សារប្រទេសបេឡារុស្សនេះ»។
ប្រទេសបេឡារុស្សមានប្រជាជនប្រហែលនឹងកម្ពុជាដែរ
ពោលគឺមានប្រមាណជាង១៤លាននាក់។ បើតាមប្រ ធានសហព័ន្ធអ្នកនាំចេញអង្ករកម្ពុជា
ប្រទេសកម្ពុជាអាចនាំចូលអង្ករទៅប្រទេសបេឡារុស្ស ប្រមាណជាង ២ម៉ឺន
តោនក្នុង១ឆ្នាំៗ។
យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា នៅឆ្នាំ២០១២
ប្រទេសកម្ពុជា បាននាំចេញអង្ករចេញ ទៅបរទេសចំនួន ១៨៧.១១៩តោន
ពោលគឺកើនឡើង៩,២ភាគរយ បើប្រៀបធៀបទៅ នឹងឆ្នាំ២០១១ មានតែ ១៧០.៧៧២តោនប៉ុណ្ណោះ។
នៅសល់រយៈពេលតែជាង ២ឆ្នាំទៀតប៉ុណ្ណោះ ដល់ឆ្នាំ២០១៥
ដែលជាឆ្នាំរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវ គោលនយោបាយនាំចេញអង្ករឲ្យបាន
១លានតោន។ តែគិតត្រឹមឆ្នាំ២០១២ ចំនួននៃការនាំចេញហាក់នៅមាន ចំនួនតិចតួចនៅឡើយ។
ដើម្បីចូលរួមជំរុញគោលដៅរបស់រាជរដ្ឋាភិបាល
ប្រធានសហព័ន្ធអ្នកនាំចេញអង្ករលោកឧកញ៉ា គឹម សាវុធ បាន
អំពាវនាវឲ្យរាជរដ្ឋាភិបាលជួយសម្រួលបញ្ហាដឹកជញ្ជូនឲ្យបានកាន់តែល្អថែមទៀត
និងស្នើដល់អជ្ញាធរបង្កើនការ ផ្សព្វផ្សាយពូជស្រូវក្រអូបជូនប្រជាកសិករ
ដែលធ្វើបែបនេះនឹងជួយ ឲ្យប្រជាកសិករប្តូរមកដាំដុះស្រូវក្រអូប ដែល
ជាតម្រូវការទីផ្សារនាំចេញ។ ជាពិសេសលោក គឹម សាវុធ ក៏ស្នើដល់ប្រជាកសិករ
ប្រសិនបើមានដី ដែលមិនអាច ដំាស្រូវក្រអូបបានសូមដាំស្រូវណា ដែលមានគ្រាប់វែង
ព្រោះទីផ្សារអន្តរជាតិត្រូវការអង្ករគ្រាប់វែង។
ជាងនេះទៀត លោកស្នើដល់ហៅកែរោងម៉ាស៊ីនកិនស្រូវ
មេត្តាកិនអង្ករបែងចែកអង្ករក្រអូបកុំឲ្យលាយគ្នា ព្រោះ
ការឲ្យលាយគ្នាបែបនេះធ្វើឲ្យពិបាកក្នុងការនាំចេញ៕
No comments:
Post a Comment