A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 4 January 2013

Cambodian workers escaped back to Cambodia after realising they have been tricked [This is a case of human trafficking] ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ថៃ​នាំគ្នា​រត់​គេច​មក​ស្រុក​កំណើត​វិញ

Cambodian migrant workers escaped back to Cambodia after their Thai employers told them that they have to work 10 months to repay the debt, saying that their employment agencies had took 20,000 Baht $666) from them for each employee. The 4 workers were recruited by KLM Manpower and sent to work for a Thai construction company in October 2012. They said that the Thai employers forced them to work long hours without pay and without sufficient food. When they were sick, the Thai employers did not let them return home, saying they can return only if their wives repaid the $20,000 Baht debt first. On 3 January 2013, they decided to escape back to Cambodia.

ដោយ អ៊ុក សាវបូរី 2013-01-03 RFA

ពលរដ្ឋ​ដែល​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ កំពុង​រត់​ពី​ការងារ​វិល​មក​ប្រទេស​ខ្មែរ​វិញ។ ក្រុម​ពលករ​អះអាង​ថា ពួក​គាត់​ដាច់​ចិត្ត​រត់​មក​ស្រុក​ខ្មែរ​វិញ​នោះ ដោយ​សារ​ថៅកែ​ថៃ ប្រាប់​ថា ក្រុមហ៊ុន​ដែល​បញ្ជូន​គាត់​ទៅ​នោះ បាន​បើក​យក​ប្រាក់​ខែ​របស់​ពួក​គេ​ម្នាក់ ២​ម៉ឺន​បាត ពី​ថៅកែ​ថៃ ហើយ ហេតុ​នេះ​ពលករ​ខ្មែរ​ត្រូវ​ធ្វើ​ការ ១០​ខែ ទើប​អាច​រួច​លុយ​ក្រុមហ៊ុន​ខ្មែរ​បើក​មុន​នោះ។
ពួក​គាត់​បន្ត​ថា បាន​ជា​រត់​គេច​មក​ពី​ទី១ មិន​ទាន់​ចូល​ធ្វើ​ការ​ផង​ជំពាក់​ប្រាក់​គេ។ ទី២ ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ និង​ប្រាក់​ថ្លៃ​អាហារ​មិន​ទទួល​បាន​តាម​ការ​សន្យា​នោះ​ទេ។ ទី៣ ការងារ​ធ្វើ​ខុស​កិច្ច​សន្យា​មុន​បញ្ជូន​ទៅ ទើប​ពួក​គាត​រត់​គេច​មក​វិញ។
ពលករ​ស្រប​ច្បាប់ ៤​នាក់ ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​ក្រុមហ៊ុន ខេ.អិល.អឹម មែនផាវើ (KLM Manpower) កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ រត់​គេច​ពី​ប្រទេស​ថៃ តាំង​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៣ បាន​មក​ដល់​កម្ពុជា ហើយ​នៅ​រសៀល​ថ្ងៃ​ទី៣ ខែ​មករា។
ពលករ​អាយុ ៥០​ឆ្នាំ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អះអាង​ថា ក្រុមហ៊ុន ខេ.អិល.អឹម មែនផាវើ បាន​បញ្ជូន​គាត់​ទៅ​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ថៃ ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០១២។ ពេល​ទៅ​ដល់​ថៃ ពួក​គាត់​មិន​បាន​ធ្វើ​ការ​សំណង់​តាម​ការ​សន្យា​ទេ បែរ​ជា​ធ្វើ​ការ​សំណង់​ប្រភេទ​ម៉ៅការ ដោយ​ថៅកែ​ថៃ បង្ខំ​ឲ្យ​ធ្វើ​ការ​ដើម្បី​ឲ្យ​ឆាប់ ហើយ​គេ​ទទួល​លុយ​ចំណេញ​ច្រើន។
ពួក​គាត់ ៣៩​នាក់ ដែល​ចេញ​ទៅ​ថៃ ពី​ខែ​តុលា ឆ្នាំ​២០១២ នោះ បាន​រត់​ទៅ​សំណង់​ផ្សេងៗ​ខ្លះ និង​ខ្លះ​ធ្លាក់​ខ្លួន​ឈឺ​ត្រឡប់​មក​ភូមិ​ស្រុក​វិញ កាល​ពី​ខែ​ធ្នូ។ ចំណែក​ពួក​គាត់​បន្ត​ទ្រាំ​ធ្វើ​ការ​មក​ដល់​ដើម​ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​អាច​ទ្រាំ​ត​ទៅ​ទៀត ព្រោះ​មនុស្ស​ធ្វើ​ការ​កាន់​តែ​តិច ថៅកែ​ថៃ បង្ខំ​ឲ្យ​ធ្វើ​ការ​បន្ថែម ដោយ​គ្មាន​ឲ្យ​លុយ និង​ឲ្យ​អាហារ ទើប​រត់​គេច​ពី​ការដ្ឋាន​សំណង់​កាល​ពី​យប់​ថ្ងៃ​ចូល​ឆ្នាំ​សកល ២០១៣៖ «ការងារ ​យក​ទៅ​ម៉ៅ​រ៉ាប់​សោះ។ ហើយ​ដល់​ទៅ ខ្ញុំ​ឈឺ ២​សារ ថា​ឲ្យ​ខ្ញុំ​មក​ផ្ទះ។ តែ​ក្រុមហ៊ុន​ថៃ អ្នក​ម៉ៅការ​នោះ​គេ​ថា​ទេ ឲ្យ​ប្រពន្ធ​មក​ធានា​មក ហើយ​ឲ្យ​យក​ប្រាក់ ២​ម៉ឺន​បាត​មក​លោះ​ទៅ បាន​ហើយ ព្រោះ ចាន់ សារ៉ន នោះ យក​លុយ​គេ​ក្នុង​ម្នាក់ ២​ម៉ឺន​មក​ហើយ»
បុរស​ម្នាក់​ទៀត​អះអាង​ថា ពួក​គាត់ ៤​នាក់ មាន​ប្រុស ៣​នាក់ ស្រី​ម្នាក់ កំពុង​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​កំពង់ឆ្នាំង ហើយ ព្រោះ​តែ​ទ្រាំ​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ថៃ ត​ទៅ​ទៀត​គាត់​នឹង​កាន់​តែ​ឈឺ​ធ្ងន់៖ «គេ​អត់​ទទួល​ខុស​ត្រូវ ដល់​មែន​ទែន​ទៅ គេ​រុញ​យើង​តែ​ពី​នឹង​ទៅៗ​ដូច​យក​ទៅ​លក់​ឲ្យ​គេ។ មេការ​ខាង​នោះ​គេ​ថា​តា​ហ្នឹង​យក​លុយ​ពី​គេ ២០-៣០​ម៉ឺន​មក​ហើយ ក្រុម​បង​ឯង​ហ្នឹង​អត់​មាន​សិទ្ធិ​អី​មក​ផ្ទះ​បាន​ទេ»
ស្ត្រី​អាយុ ២០​ឆ្នាំ មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា ពេល​ទៅ​ដល់​ថៃ គាត់​ធ្វើ​ការ​ធ្ងន់​ដូច​បុរស​ដែរ ប៉ុន្តែ​ប្រាក់​ឈ្នួល​បាន​តែ ២៤០​បាត​ក្នុង​១ថ្ងៃ ខុស​ពី​បុរស​បាន ២៧០​បាត​ក្នុង​១ថ្ងៃ។ អ្នកស្រី​ថា គាត់​រត់​គេច​ពី​ការងារ​ប្រទេស​ថៃ ពីព្រោះ​ការ​សន្យា​របស់​ក្រុមហ៊ុន ខេ.អិល.អឹម មែនផាវើ មុន​បញ្ជូន​គាត់​ទៅ ប្រាប់​ថា​ពលករ​គ្មាន​ជំនាញ​សំណង់​ប្រុស ឬ​ស្រី ក៏​ទទួល​បាន ៣០០​បាត​ក្នុង​១ថ្ងៃ មាន​កន្លែង​ស្នាក់​នៅ ផ្តល់​អាហារ ៣​ពេល​ក្នុង​១ថ្ងៃ និង​ជួយ​ព្យាបាល​ជំងឺ។
ប៉ុន្តែ​ពេល​គាត់​ទៅ​ដល់​ភ្លាម ថៅកែ​ថៃ បាន​ដក​យក​លិខិត​ឆ្លង​ដែន។ ពលករ​ទាំង​អស់​ត្រូវ​សង​ប្រាក់​ម្នាក់ ២​ម៉ឺន​បាត ដែល​ក្រុមហ៊ុន​បញ្ជូន​គាត់​ទៅ បើក​យក​លុយ​មុន​ក្នុង​ម្នាក់ៗ។ ថៅកែ​ថៃ ឲ្យ​គាត់​ធ្វើ​ការ​សង​រំលោះ​លុយ ២​ម៉ឺន​បាត​ចំនួន ១០​ខែ។ ចំពោះ​ថ្លៃ​អាហារ គឺ​ទិញ​ខ្លួន​ឯង។ ថ្លៃ​ព្យាបាល​ជំងឺ ក៏​ខ្លួន​ឯង​ដែរ។ ថៃ ឲ្យ​តែ​កន្លែង​ស្នាក់​នៅ​ដែល​ខ្វះ​អនាម័យ។ ដោយ​សារ​ក្រុមហ៊ុន​បញ្ជូន និង​ទទួល​មិន​អនុវត្ត​តាម​ការ​សន្យា ទើប​ពួក​គាត់​រត់​គេច​មក​វិញ៖ «ស្រី​លើក​ស៊ីម៉ងត៍ ២​នាក់ ហើយ​អូស​ទៅ​ឲ្យ​គេ​លាយ​ពូន​ឲ្យ​គេ»
តំណាង​ក្រុមហ៊ុន ខេ.អិល.អឹម មែនផាវវើ មាន​ទីតាំង​នៅ​ស្ទឹងមានជ័យ កញ្ញា រស្មី ថ្លែង​ថា ពលករ​ម្នាក់​ត្រូវ​បង់​ប្រាក់​មុន​ចេញ​ដំណើរ ២០០​ដុល្លារ ដើម្បី​ក្រុមហ៊ុន​រត់​ការ និង​ធ្វើ​លិខិត​ឆ្លង​ដែន។ ពេល​ទៅ​ដល់​ថៃ ក្រុមហ៊ុន​ឲ្យ​កម្មករ​បង់ ២​ម៉ឺន​បាត​ម្នាក់ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ ប្រសិន​បើ​កម្មករ​រត់​ពី​ការងារ ក្រុមហ៊ុន​នោះ​ខាត ហើយ​ត្រូវ​សង​ប្រាក់​ទៅ​ថៅកែ​ថៃ វិញ៖ «កាត់ ១ខែ ២ពាន់​បាត។ អីចឹង កន្លះ​ខែ​គេ​កាត់ ១ពាន់​បាត សម្រាប់​រយៈពេល ១០​ខែ វា​ស្មើ​នឹង ២​ម៉ឺន​បាត។ កាត់​ហ្នឹង​ក្នុង​ការ​រត់​ឯកសារ​ផ្សេងៗ​ទៀត ព្រោះ​អី​នៅ​ទីនេះ​ខ្ញុំ​រត់​ឯកសារ​អី​ទៅ ហើយ​ដល់​ថៃ ខ្ញុំ​រត់​ផ្សេង​ទៀត»
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក មឿន តុលា ថ្លែង​ថា ក្រុមហ៊ុន​បញ្ជូន​ពលករ ហើយ​ឲ្យ​មនុស្ស​ទៅ​សង​បំណុល និង​ដក​យក​លិខិត​ឆ្លង​ដែន​គេ​ទុក គឺ​ជា​ការ​ដាក់​ខ្នោះ​ពលករ​ឲ្យ​ធ្វើ​ការងារ​បែប​ទាសភាព។ ទី២ បើ​ក្រុមហ៊ុន​បញ្ជូន និង​ក្រុមហ៊ុន​ទទួល​មិន​គោរព​តាម​ការ​សន្យា​ដូច​មាន​ចែង​ក្នុង​កិច្ច​សន្យា​ ទេ ហើយ​ពលករ​រត់​គេច​មក​ភូមិ​ស្រុក​វិញ ឯ​ក្រុមហ៊ុន​តាម​រក​រឿង​ពលករ​នោះ ក្រុមហ៊ុន​នោះ​ក៏​ត្រូវ​ប្រឈម​ផ្លូវ​ច្បាប់​ជួញ​ដូរ​ដែរ។
ប្រធាន​សេវាកម្ម​មេធាវី​កម្ពុជា លោក គង់ សំអុន ពន្យល់​ថា កម្មករ​ស្រប​ច្បាប់ គឺ​កម្មករ​ដែល​មាន​រដ្ឋាភិបាល​បញ្ជូន​ពលករ និង​រដ្ឋាភិបាល​ទទួល​ពលករ បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​គ្នា៕

No comments: