A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 4 January 2013

Hun Sen ordered MInistry of Finace to raise civil servants's salary [If the oppositions didn't campaign for a wage increase, Hun Sen would never care] សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​រៀបចំ​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ កុំឲ្យ​មាន​គម្លាត​គ្នា ឆ្ងាយ​ពេក​

(ថ្ងៃទី 4 មករា 2013,) | ដោយ: លី សិលា  CEN
ភ្នំពេញ: ​ក្នុង​អង្គប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី និង​អាជ្ញាធរ​ដែនដី​ខេត្ត​-​រាជធានី កម្លាំងប្រដាប់អាវុធ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១២ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ណែនាំ​ឲ្យ​ក្រុមប្រឹក្សា​កំណែទម្រង់រដ្ឋបា​ល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិភាក្សា​កែសម្រួល​តម្លើង​បៀវត្ស ជូន​មន្ត្រីរាជការ ដែល​ស្ថិត​ក្នុង​ក្របខ័ណ្ឌ “​ឃ​” ឲ្យបាន​ខ្ពស់​ជាង​សព្វថ្ងៃ ដើម្បី​កាត់បន្ថយ​គម្លាត​ជាមួយ​បៀវត្ស​មន្ត្រី រាជការ​ក្នុង​ក្របខ័ណ្ឌ “​ក​” ឲ្យបាន​តិច​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​។​

​ សេចក្តីប្រកាស​ព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លើកដំបូង នៅ​ដើមឆ្នាំ​២០១៣ ក៏​បាន​បង្ហាញថា ក្នុង​កិច្ចប្រជុំ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ក៏បាន​មានប្រសាសន៍​កោតសរសើ​រ និង​ថ្លែងអំណរគុណ​ជូន​ចំពោះ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ចូលរួម​សម្រេច​ភារកិច្ច របស់​រាជរដ្ឋាភិបាល បាន​ជោគជ័យ​ក្នុង​ឆ្នាំ ២០១២ កន្លងមក និង​បាន​ជូនពរ សូមឲ្យ​មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ នា​ឆ្នាំ​២០១៣ បន្តទៀត​។​

​សូម​ រម្លឹកថា នៅ​ឆ្នាំ​២០១៣ ក៏​ដូច​រៀងរាល់ឆ្នាំ​ដែរ គឺ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ចំនួន ២០% ស្មើៗ​គ្នា លើ​ប្រាក់ខែ​សព្វថ្ងៃ​៕​

---------------------------------------------
សម្តេចតេជោ ណែនាំឲ្យ ក្រុមប្រឹក្សា កំណែទម្រង់ រដ្ឋបាល ក្រសួងសេដ្ឋកិច្ច ពិភាក្សា ដំឡើង ប្រាក់បៀវត្ស ជូនមន្រ្តីរាជការ ក្នុងក្របខណ្ឌ «ឃ»

ភ្នំពេញ ៖ ដោយមើលឃើញពី ប្រាក់បៀវត្សមន្រ្តីរាជការក្នុងក្របខណ្ឌ «ឃ» និងមន្រ្តីរាជការក្នុងក្របខណ្ឌ «ក» មានគម្លាតប្រាក់បៀវត្ស និងគ្នាច្រើនពេកនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រុមប្រឹក្សា កំណែទម្រង់រដ្ឋបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាកែសម្រួលក្នុងការដំឡើង ប្រាក់បៀវត្សជូនមន្រ្តីរាជការ ដែលស្ថិតក្នុងក្របខណ្ឌ «ឃ»ឲ្យបានខ្ពស់ជាងសព្វថ្ងៃ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផល កិច្ចប្រជុំនៃសម័យ ប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣នេះ។
លោក រ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា បានមានប្រសាសន៍ឲ្យដឹង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣នេះថា លោកស្វាគមន៍ចំពោះប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការណែនាំដល់ ក្រុមប្រឹក្សាកំណែទម្រង់ រដ្ឋបាលសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាកែសម្រួល ក្នុងការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ ដែលស្ថិតក្នុងក្របខណ្ឌ «ឃ» ឲ្យបានខ្ពស់នោះ។
លោកថា ជាទូទៅយើងមើលឃើញថា ប្រាក់បៀវត្សមន្រ្តីរាជការ ដែលស្ថិតក្នុងក្របខណ្ឌ «ក» និង «ឃ» មានគម្លាតឆ្ងាយពីគ្នាជាខ្លាំង បើទោះបីជានាពេលកន្លងមក នេះ រាជរដ្ឋាភិបាលបានបន្ថែមប្រាក់បៀវត្សចំនួន ២០ភាគរយ បន្ថែមទៀត ជូនមន្រ្តីរាជការក៏ដោយ។
លោក រ៉ុង ឈុន បន្ថែមថា «ខ្ញុំសាទរជុំវិញការដែលសម្តេច បានឲ្យមានការពិភាក្សាសម្រួល ក្នុងការដំឡើងប្រាក់បៀវត្ស ជូនមន្រ្តីរាជការ ព្រោះថា គ្រូនៅបឋមសិក្សា ពួកគាត់មានការងារធ្វើច្រើន ប៉ុន្តែប្រាក់បៀវត្សរបស់ពួកគាត់បានតិច ផ្ទុយពីគ្រូបង្រៀននៅវិទ្យាល័យ មានប្រាក់បៀវត្សច្រើនជាង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងស្នើសុំឲ្យមានកំណែទម្រង់នេះ ឲ្យបានឆាប់បំផុត»។
លោក រ៉ុង ឈុន បានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន ពិនិត្យឡើងវិញចំពោះប្រាក់បៀវត្ស ដែលបានផ្តល់ទៅមន្រ្តីរាជការចំនួន ២០ភាគរយ កាលពីពេលកន្លងទៅនោះ ឡើងវិញ ព្រោះថា បច្ចុប្បន្នប្រាក់បៀវត្សមន្រ្តីរាជការនៅកម្ពុជា បើធៀបទៅនឹងប្រទេសជិតខាងគឺកម្ពុជា នៅទាបបំផុត ហើយបញ្ហា ដែលធ្វើឲ្យវិស័យអប់រំនៅកម្ពុជា មានការធ្លាក់ចុះនោះ គឺបណ្តាលមកពីប្រាក់បៀវត្ស របស់គ្រូបង្រៀនមានចំនួនតិច ហើយប្រសិនបើប្រាក់បៀវត្ស របស់ពួកគាត់នៅទាបនោះ យើងមិនអាចទទួលបាន លទ្ធផលល្អក្នុងការងារនោះទេ ជាពិសេសវិស័យអប់រំ៕

No comments: