PHNOM PENH, 12 December 2012 (The Cambodia Herald) - Prime Minister Hun Sen urged the
private sector Wednesday to provided better working conditions to
counter the country's growing labor shortage.
"Labor in Cambodia is now insufficient," he told a ceremony marking the opening of a new building at the Ministry of Labor and Vocational Training.
"Industrial crops such as rubber and cashews really need laborers," the prime minister said. "So do the hotel, construction and garment sectors."
Hun Sen said employers in such industries should pay better salaries. "If they offer high salaries, workers will work there," he said, adding that housing and welfare benefits were also important.
"I appeal to citizens who take risks to work abroad to find jobs in the country," he said. "Even though jobs in other countries pay more, some migrant workers don’t get paid or are jailed."
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១២ ខែធ្នូ បានប្រកាសសុំឲ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុពេញវ័យនានា កុំធ្វើចំណាកស្រុកខុសច្បាប់ និងប្រថុយប្រថានទៅរកការងារនៅបរទេស ពីព្រោះកម្ពុជាកំពុងតែខ្វះខាតកម្លាំងពលកម្មគួរឲ្យព្រួយបារម្ភ ក្នុងវិស័យកសិកម្ម ចម្ការកៅស៊ូ វិស័យកាត់ដេរ និងសំណង់ជាដើម។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅប្រទេសកម្ពុជា នៅពេលនេះមានប្រជាពលរដ្ឋដែលមានអាយុពេញវ័យកម្លាំងពលកម្មសរុបជាង ៨លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ១៤លាននាក់។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនពលករចំនួនជាង ២២ម៉ឺននាក់ទៅបរទេស នៅគ្រាដែលប្រជាពលរដ្ឋចំនួនជាង ៧លាននាក់មានការងារធ្វើនៅកម្ពុជា។ ប្រាក់ចំណូលពីពលករចំណាកស្រុកទាំងនោះ គឺមានចំនួន ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ក្រៅពីនេះ មានពលករជាច្រើនទៀតបានធ្វើចំណាកស្រុកខុសច្បាប់ទៅបរទេស ដើម្បីរកការងារធ្វើដោយប្រថុយប្រថាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា កម្ពុជាកំពុងតែប្រឈមមុខខ្វះកម្លាំងពលកម្មយ៉ាងខ្លាំងនៅពេលនេះ បានញ៉ាំងឲ្យរោងចក្រ និងក្រុមហ៊ុនមួយចំនួនកំពុងតែប្រកាសរកកម្លាំងពលកម្ម៖ «ដំណាំ ស្រូវ រាប់តែស្រូវរដូវវស្សាទេ ឆ្នាំនេះយើងធ្វើស្រូវចំនួន ២លានកន្លះហិកតារ តើកម្លាំងពលកម្មយើងត្រូវការប៉ុន្មាន? ជាក់ស្ដែងបណ្ដារោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ ចាប់ផ្ដើមប្រកួតប្រជែងរើសកម្មករហើយ តម្លៃគេលែងគិតអប្បបរមាហើយអីប៉ុន្មានគេទៅហើយ»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង សូត បានមានប្រសាសន៍ថា ក្រសួងបានផ្ដល់ការបណ្ដុះបណ្ដាលកម្មករជំនាញចំនួនជិត ៦០ម៉ឺននាក់ រហូតដល់ពេលនេះ ក្រោមមូលនិធិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្របតាមទីផ្សារការងារ៖ «ពិសេសជាងនេះ ការអនុវត្តលក្ខខណ្ឌការងារតាមរយៈគំរូរោងចក្រកាន់តែប្រសើរឡើង និងរដ្ឋាភិបាល និងអង្គការ ILO បានធ្វើឲ្យកម្ពុជា ឈានមុខ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ»។
ទាក់ទងនឹងការធ្វើចំណាកស្រុកនេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ លោក មឿន តុលា ដែលតាមដានស្ថានការណ៍ពលករកម្ពុជា បានមានប្រសាសន៍ថា លោកគាំទ្រការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែលោកសុំឲ្យរដ្ឋាភិបាលធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងប្រាក់កម្រៃសមរម្យ។
លោក មឿន តុលា៖ «ជាការសំណូមពររបស់យើងដែរ ខាងសង្គមស៊ីវិលកន្លងមកហ្នឹងសុំឲ្យប្រជាពលរដ្ឋយើងព្យាយាមរក ការងារណាដែលនៅក្នុងស្រុកទៅ។ ព្រោះហេតុផលដែលយើងបានអំពាវនាវរឿងហ្នឹង ទី១ ការងារដែលគាត់ធ្វើនៅក្រៅហ្នឹង ប្រភេទនៃការងារ និងប្រាក់កម្រៃហ្នឹងប្រហាក់ប្រហែលនឹងការងារនៅក្នុងស្រុកខ្មែរ»។
របាយការណ៍របស់អង្គការ ខារាម កម្ពុជា (Caram-Cambodia) បានឲ្យដឹងថា រហូតដល់ពេលនេះមានពលករខ្មែរខុសច្បាប់ និងស្របច្បាប់ចំនួនជាង ៤សែននាក់នៅប្រទេសថៃ ពលករខ្មែរចំនួនជាង ៥ម៉ឺននាក់នៅប្រទេសម៉ាឡេស៊ី និងមានពលករខ្មែរចំនួនជិត ២ម៉ឺននាក់ទៀតនៅប្រទេសកូរ៉េខាងត្បូង។
សំរាប់វិធានការទាក់ទាញប្រជាពលរដ្ឋខ្មែរស្វែងរកការងារនៅក្នុង ស្រុកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការទប់ស្កាត់មិនឲ្យកម្មករដួលសន្លប់នៅតាមរោងចក្រ។ ជួយសម្រួលឲ្យមានកិច្ចសន្យាការងាររយៈពេលវែង និងមិនអនុញ្ញាតឲ្យធ្វើការលើសម៉ោង និងបាក់កម្លាំងជាដើម៕

ដោយ សុខ សេរី RFA
2012-12-12
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងសកម្មជនអង្គការក្រៅរដ្ឋាភិបាល
បានទទួលស្គាល់បញ្ហាដូចៗគ្នាថា
កម្ពុជាកំពុងតែប្រឈមមុខបញ្ហាខ្វះខាតកម្លាំងពលកម្មជាច្រើន
នៅគ្រាដែលប្រជាពលរដ្ឋខ្មែរកំពុងតែសម្រុកចេញទៅរកការងារនៅប្រទេស
ថៃ ប្រទេសម៉ាឡេស៊ី ប្រទេសកូរ៉េខាងត្បូង និងប្រទេសមួយចំនួនទៀត
ដែលមានកម្រៃខ្ពស់។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី១២ ខែធ្នូ បានប្រកាសសុំឲ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុពេញវ័យនានា កុំធ្វើចំណាកស្រុកខុសច្បាប់ និងប្រថុយប្រថានទៅរកការងារនៅបរទេស ពីព្រោះកម្ពុជាកំពុងតែខ្វះខាតកម្លាំងពលកម្មគួរឲ្យព្រួយបារម្ភ ក្នុងវិស័យកសិកម្ម ចម្ការកៅស៊ូ វិស័យកាត់ដេរ និងសំណង់ជាដើម។
របាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅប្រទេសកម្ពុជា នៅពេលនេះមានប្រជាពលរដ្ឋដែលមានអាយុពេញវ័យកម្លាំងពលកម្មសរុបជាង ៨លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង ១៤លាននាក់។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជូនពលករចំនួនជាង ២២ម៉ឺននាក់ទៅបរទេស នៅគ្រាដែលប្រជាពលរដ្ឋចំនួនជាង ៧លាននាក់មានការងារធ្វើនៅកម្ពុជា។ ប្រាក់ចំណូលពីពលករចំណាកស្រុកទាំងនោះ គឺមានចំនួន ២០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ។
ក្រៅពីនេះ មានពលករជាច្រើនទៀតបានធ្វើចំណាកស្រុកខុសច្បាប់ទៅបរទេស ដើម្បីរកការងារធ្វើដោយប្រថុយប្រថាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា កម្ពុជាកំពុងតែប្រឈមមុខខ្វះកម្លាំងពលកម្មយ៉ាងខ្លាំងនៅពេលនេះ បានញ៉ាំងឲ្យរោងចក្រ និងក្រុមហ៊ុនមួយចំនួនកំពុងតែប្រកាសរកកម្លាំងពលកម្ម៖ «ដំណាំ ស្រូវ រាប់តែស្រូវរដូវវស្សាទេ ឆ្នាំនេះយើងធ្វើស្រូវចំនួន ២លានកន្លះហិកតារ តើកម្លាំងពលកម្មយើងត្រូវការប៉ុន្មាន? ជាក់ស្ដែងបណ្ដារោងចក្រកាត់ដេរនៅទីក្រុងភ្នំពេញ ចាប់ផ្ដើមប្រកួតប្រជែងរើសកម្មករហើយ តម្លៃគេលែងគិតអប្បបរមាហើយអីប៉ុន្មានគេទៅហើយ»។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង សូត បានមានប្រសាសន៍ថា ក្រសួងបានផ្ដល់ការបណ្ដុះបណ្ដាលកម្មករជំនាញចំនួនជិត ៦០ម៉ឺននាក់ រហូតដល់ពេលនេះ ក្រោមមូលនិធិរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្របតាមទីផ្សារការងារ៖ «ពិសេសជាងនេះ ការអនុវត្តលក្ខខណ្ឌការងារតាមរយៈគំរូរោងចក្រកាន់តែប្រសើរឡើង និងរដ្ឋាភិបាល និងអង្គការ ILO បានធ្វើឲ្យកម្ពុជា ឈានមុខ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ»។
ទាក់ទងនឹងការធ្វើចំណាកស្រុកនេះ ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ លោក មឿន តុលា ដែលតាមដានស្ថានការណ៍ពលករកម្ពុជា បានមានប្រសាសន៍ថា លោកគាំទ្រការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែលោកសុំឲ្យរដ្ឋាភិបាលធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងប្រាក់កម្រៃសមរម្យ។
លោក មឿន តុលា៖ «ជាការសំណូមពររបស់យើងដែរ ខាងសង្គមស៊ីវិលកន្លងមកហ្នឹងសុំឲ្យប្រជាពលរដ្ឋយើងព្យាយាមរក ការងារណាដែលនៅក្នុងស្រុកទៅ។ ព្រោះហេតុផលដែលយើងបានអំពាវនាវរឿងហ្នឹង ទី១ ការងារដែលគាត់ធ្វើនៅក្រៅហ្នឹង ប្រភេទនៃការងារ និងប្រាក់កម្រៃហ្នឹងប្រហាក់ប្រហែលនឹងការងារនៅក្នុងស្រុកខ្មែរ»។
របាយការណ៍របស់អង្គការ ខារាម កម្ពុជា (Caram-Cambodia) បានឲ្យដឹងថា រហូតដល់ពេលនេះមានពលករខ្មែរខុសច្បាប់ និងស្របច្បាប់ចំនួនជាង ៤សែននាក់នៅប្រទេសថៃ ពលករខ្មែរចំនួនជាង ៥ម៉ឺននាក់នៅប្រទេសម៉ាឡេស៊ី និងមានពលករខ្មែរចំនួនជិត ២ម៉ឺននាក់ទៀតនៅប្រទេសកូរ៉េខាងត្បូង។
សំរាប់វិធានការទាក់ទាញប្រជាពលរដ្ឋខ្មែរស្វែងរកការងារនៅក្នុង ស្រុកនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការទប់ស្កាត់មិនឲ្យកម្មករដួលសន្លប់នៅតាមរោងចក្រ។ ជួយសម្រួលឲ្យមានកិច្ចសន្យាការងាររយៈពេលវែង និងមិនអនុញ្ញាតឲ្យធ្វើការលើសម៉ោង និងបាក់កម្លាំងជាដើម៕
No comments:
Post a Comment