![]() |
Mam Sonando, the owner of Beehive Radio, was seized in his Phnom Penh
home Sunday morning (15 July 2012), just three days after arriving in Cambodia from a
trip abroad. (Photo CEN)
Court will hear Mam Sonando's appeal on 14 December 2012.
ករណីរបស់លោក ម៉ម សូណង់ដូ
ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះ
នឹងត្រូវសាលាឧទ្ធរណ៍លើកមកបើកសវនាការនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២
ចុងសប្តាហ៍នេះ។
ករណីលោក ម៉ម សូណង់ដូ ប្រធានស្ថានីយ៍វិទ្យុសំបុកឃ្មុំ នឹងត្រូវសាលាឧទ្ធរណ៍លើកយកមកបើកសវនាការនៅ ថ្ងៃទី១៤ ធ្នូ ខាងមុខនេះ
លោក ម៉ម សូណង់ដូ វ័យ៧១ឆ្នាំ
ត្រូវបានសាលាដំបូងក្រុងភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈ
ពេល២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល កាលពីថ្ងៃទី០១
ខែតុលា ឆ្នាំ២០១២កន្លងទៅថ្មីៗនេះ
ចំពោះបទពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា
ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ចំពោះសំណុំរឿងបង្កើតតំបន់អបគមន៍នៅខេត្តក្រចេះនេះ
អ្នកភូមិចំនួន១២នាក់ផ្សេងទៀត
ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពី១០ខែ
រហូតដល់៣០ឆ្នាំ។
ក្នុងនោះមនុស្សចំនួន៣នាក់ត្រូវបានរដ្ឋាភិបាលចោទថា
ជាមេក្លោងធំក្នុងការបង្កើតតំបន់អបគមន៍នោះ រួមមានឈ្មោះ ប៊ុន
រដ្ឋា, សុខ តុង និង ប៊ុន ឆយ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចំពោះសំណុំរឿងលោក ម៉ម សូណង់ដូ នេះ
ត្រូវបានក្រុមអង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ
រួមទាំងប្រទេសមហាអំណាចក្នុងលោកសេរីផង បានចាត់ទុកថា
គឺជារឿងនយោបាយ។
ហើយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងនាយកស្ថានីយ៍វិទ្យុសំបុក
ឃ្មុំរូបនេះឲ្យមានសេរីភាពឡើងវិញដោយគ្មានលក្ខខណ្ឌ៕
No comments:
Post a Comment