A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 7 December 2012

Doctors have agreed to pay the boy who died of a snakebite $4250 in compensation because he refused to inject the boy with anti-venom because he reserved it for Hun Sen's volunteers គ្រូពេទ្យ​ស្រុក​ថ្មពួក​សង​ប្រាក់​ជំងឺ​ចិត្ត ១៧លាន​រៀល​ដល់​ឪពុក​ម្ដាយ​ក្មេង​ពស់​ចឹក

The doctors and the hospital have agreed to pay the boy who died of a snakebite $4250 in compensation because they refused to inject the boy with anti-venom because they reserved it for Hun Sen's volunteers. The compensation was paid in exchange for the family to agree not to pursue any legal actions against the doctors/hospital in court. Two doctors were transferred (not sacked) other health centres over this case.

ដោយ សួន សុផលមុន្នី 2012-12-06 RFA
គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក បាន​សង​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១៧​លាន​រៀល ដើម្បី​បញ្ចប់​សំណុំ​រឿង​រដ្ឋប្បវេណី​ជាមួយ​ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ​ដែល​ ស្លាប់​ដោយ​សារ​គ្រូពេទ្យ​មិន​ផ្ដល់​ថ្នាំ​ពស់​ចឹក ជួយ​សង្គ្រោះ​អាយុ​ជីវិត។
៥-ធ្នូ-២០១២៖ ជីដូន​ចាស់​របស់​កុមារ មឿន ម៉េត កាន់​រូប​ចៅ​ដែល​ត្រូវ​ពស់​ចឹក​ស្លាប់ នៅ​ផ្ទះ​ស្ថិត​នៅ​ភូមិ​ក្បាលទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ Moeun Meth holding the photo of her grandson who died of a snake bite because doctor refused to inject him with an anti-venom because he reserved the anti-venom for Hun Sen's volunteers.
គ្រួសារ​ក្មេង​រងគ្រោះ​បាន​សុខ​ចិត្ត​ទទួល​សំណង​នោះ ដើម្បី​បញ្ចប់​ការ​ប្ដឹង​ផ្ដល់​ទៅ​ស្ថាប័ន​តុលាការ ប៉ុន្តែ​ក្រុម​អ្នក​ច្បាប់​និយាយ​ថា គ្រូពេទ្យ​នៅ​ជាប់​ទោស​លើ​បណ្ដឹង​អាជ្ញា​នៅ​ឡើយ។
ក្រសួង​សុខាភិបាល​បាន​ដក​គ្រូពេទ្យ​ពីរ​នាក់​ចេញ​ពី​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ថ្មពួក ទៅ​ដាក់​ជា​បុគ្គលិក​ធម្មតា នៅ​មន្ទីរ​សុខាភិបាល​ម្នាក់ និង​នៅ​មណ្ឌល​សុខភាព​ស្វាយចេក ម្នាក់ ក្រោម​ហេតុផល​ថា​គ្រូពេទ្យ​ទាំង​ពីរ​នាក់​នោះ​ធ្វើ​ឲ្យ​ក្មេង​ប្រុស​រងគ្រោះ ​ដោយ​សារ​ពស់​វែក​ចឹក ម្នាក់​ស្លាប់។
នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ថ្មពួក កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ លោក ញ៉ែម ភិរម្យ ត្រូវ​តាំង​ធ្វើ​ជា​ប្រធាន​មន្ទីរពេទ្យ​ថ្មពួក។ លោក គឹម សំអុល អតីត​ប្រធាន​មន្ទីរពេទ្យ ដក​ទៅ​ដាក់​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ។ លោក អ៊ិន សុផារ័ត្ន អតីត​គ្រូពេទ្យ​ទទួល​បន្ទុក​ផ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​ថ្មពួក ដក​ទៅ​ដាក់​នៅ​មណ្ឌល​សុខភាព​ស្វាយចេក។
លោក​វេជ្ជបណ្ឌិត ឡេ ចាន់សង្វាត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា គ្រូពេទ្យ​ត្រូវ​តែ​គោរព​ក្រម​សីលធម៌ និង​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ។ ការ​ស្លាប់​របស់​ក្មេង​ប្រុស ដោយ​សារ​គ្រូពេទ្យ​មិន​ព្រម​ផ្ដល់​ថ្នាំ​បន្សាប​ពិស​ព្យាបាល ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ទីរពេទ្យ​ថ្មពួក៖ «ហ្នឹង​ជា​ការ​ទទួល​ខុស ​ត្រូវ​របស់​គ្រូពេទ្យ ហើយ​នេះ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រធាន​អង្គភាព​ដែរ។ ករណី​ពស់​ចឹក ឱសថ​ពស់​ចឹក ជា​ឱសថ​របស់​ក្រសួង​សុខាភិបាល ដែល​យើង​មាន​គ្រប់គ្រាន់​សម្រាប់​ផ្ដល់​ប្រជាពលរដ្ឋ មិន​បែង​ចែក​ឋានៈ​អី​ទេ។ ការ​ដែល​យើង​ប្រើ​ពាក្យ​សម្ដី​ទៅ​មិន​បាន​ពិចារណា​នេះ ជា​កំហុស​មួយ​ដែល​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល នេះ​ជា​ការ​ដាក់​ទណ្ឌកម្ម​ផ្នែក​វិន័យ​មួយ។ បុគ្គល​នោះ​ធ្វើ​ខុស បុគ្គល​ទទួល​ខុស​ត្រូវ»
អតីត​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក លោក គឹម សំអុល បាន​ថ្លែង​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​ទៅ​ឲ្យ​លោក ញ៉ែម ភិរម្យ ប្រធាន​មន្ទីរពេទ្យ​ថ្មី​នោះ លាយ​ឡំ​នឹង​ទឹក​មុខ​ភិតភ័យ។ លោក គឹម សំអុល មិន​បាន​ប្រកែក​ទៅ​សេចក្ដី​សម្រេច​របស់​ក្រសួង​សុខាភិបាល​នោះ​ទេ ក្រៅ​ពី​ការ​លើក​ឡើង​ពី​សមិទ្ធផល​មួយ​ចំនួន​នៅ​មន្ទីរពេទ្យ​ថ្មពួក ដែល​បាន​កើត​មាន​នៅ​ពេល​លោក​ដឹកនាំ​នោះ។ លោក​បាន​ផ្ដាំ​ផ្ញើ​កុំ​ឲ្យ​មាន​រឿង​ដូច​ករណី​ស្លាប់​របស់​កុមារ មឿន ម៉េត ត​ទៅ​ទៀត៖ «សូម​ឲ្យ​អស់​លោក! លោកស្រី រួប​រួម​គ្នា​ដើម្បី​ធ្វើ​ការ កុំ​ឲ្យ​មាន​ចន្លោះ​ប្រហោង​ដូច​ថ្ងៃ​មុន​ទៀត»
កាល​ពី​ល្ងាច​ថ្ងៃ​ទី២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ក្មេង​ប្រុស​ឈ្មោះ មឿន ម៉េត ហៅ ទត ត្រូវ​ពស់​វែក​ចឹក នៅ​ក្បែរ​ជង្រុក​ស្រូវ​នៅ​ភូមិ​ក្បាលទន្សោង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ភ្លាម​នោះ ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​លោក អ៊ិន សុផារ័ត្ន ជា​គ្រូពេទ្យ​ទទួល​បន្ទុក​ផ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​បង្អែក​ថ្មពួក បាន​បដិសេធ​មិន​ព្រម​ផ្ដល់​ថ្នាំ​ពស់​ចឹក​ព្យាបាល ដោយ​ប្រាប់​ថា ថ្នាំ​ពស់​ចឹក​នោះ​មាន​ទុក​សម្រាប់​ក្រុម​និស្សិត​ចុះ​វាស់វែង​ដីធ្លី​របស់​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី ចាន់ ទី ជា​ម្ដាយ និង​លោក ធុយ សាមឿន ត្រូវ​ជា​ឪពុក​ក្មេង​រងគ្រោះ បាន​សុំ​អង្វរ​ទិញ​ថ្នាំ​ពស់​ចឹក​ពី​ពេទ្យ តែ​ពេទ្យ​មិន​ព្រម​ឲ្យ។ លោក អ៊ិន សុផារ័ត្ន បាន​បណ្ដេញ​ជន​រងគ្រោះ​ឲ្យ​ដឹក​កូន​តាម​រថយន្ត​ឈ្នួល​ទៅ​ព្យាបាល​នៅ​ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ជប៉ុន មង្គលបុរី។ ក្រោយ​មក ក្មេង​នោះ​ត្រូវ​ជាតិ​ពិស​ជ្រាប​ចូល​សរសៃ​ឈាម​ទៅ​ដល់​បេះដូង គាំង​ស្លាប់៖ «មាន ​អារម្មណ៍​ខូច​ចិត្ត​បាត់​បង់​កូន​មួយ ហេតុ​តែ​ពេទ្យ​មិន​ចាក់​ឲ្យ​កូន​ខ្ញុំ បើ​ពេទ្យ​ចាក់​ឲ្យ កូន​ខ្ញុំ​មិន​ស្លាប់ មក​ពី​ពេទ្យ​មិន​ចាក់ តែ​ចិត្ត​ចង់​ឲ្យ​សង​ជីវិត​កូន​ខ្ញុំ​ហ្នឹង​ឯង។ ខ្ញុំ​អំពាវនាវ​សុំ​ឲ្យ​ពេទ្យ​ក្រោយៗ​កុំ​ធ្វើ​តម្រាប់​តាម​ពេទ្យ​ម្នាក់​ នោះ អ្នក​ជំងឺ​ទៅ​សម្ដី​ឲ្យ​ល្អ​ផង កុំ​សម្ដី​អាក្រក់​ដាក់​អ្នក​ជំងឺ»
សាច់ញាតិ​កុមារ មឿន ម៉េត ចោទ​ថា​ទង្វើ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ថ្មពួក គឺ​ជា​អំពើ​អមនុស្សធម៌។ ឪពុក​ម្ដាយ​ក្មេង សុំ​អង្វរ​ទិញ​ថ្នាំ​ពស់​ចឹក​នោះ ប៉ុន្តែ​គ្រូពេទ្យ​ទំនង​គិត​ថា​លុយ​បាន​មក​ពី​ការ​លក់​ថ្នាំ​នោះ​បាន​តិច​ ពេក ទើប​ដំអក់​ពេល​វេលា ហើយ​បែរ​ជា​និយាយ​ថា​ថ្នាំ​នោះ​ទុក​សម្រាប់​ព្យាបាល​ក្រុម​និស្សិត​ចុះ​វាស់ ​ដី​ទៅ​វិញ។
ជីដូន កុមារ មឿន ម៉េត បាន​ថ្លែង​ថា បើ​ពេទ្យ​ថ្មពួក ចាក់​ថ្នាំ​ពស់​ចឹក​ឲ្យ​ចៅ​គាត់ ហើយ​ចៅ​គាត់​ស្លាប់​នោះ គាត់​ក៏​អស់​ចិត្ត​ដែរ តែ​នេះ​ពេទ្យ​មាន​ថ្នាំ​ពស់​ចឹក ហើយ​មិន​ព្រម​ជួយ​សង្គ្រោះ។ លោកស្រី​អំពាវ​សុំ​ឲ្យ​គ្រូពេទ្យ​នៅ​តាម​មន្ទីរពេទ្យ​ផ្សេង​ទៀត កុំ​យក​តម្រាប់​តាម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ថ្មពួក៖ «មាន​ពាក្យ​ផ្ដាំ​ ទៅ​តាម​មន្ទីរពេទ្យ​ទាំង​អស់ កុំ​ឲ្យ​ធ្វើ​តម្រាប់​តាម​ពេទ្យ​នេះ​ឲ្យ​សោះ មិន​ដិត​ដល់​ឲ្យ​ប្រជាជន​ទេ។ ប្រជាជន​ពឹង​ទៅ​លើ​ពេទ្យ តែ​ពេទ្យ​មិន​យក​ចិត្ត​ទុក​ដាក់ ឲ្យ​ប្រជាជន​ទៅ​ពឹង​អ្នក​ណា»
លោក ជន ចាន់ ត្រូវ​ជា​ពូ​ក្មេង​រងគ្រោះ បាន​ថ្លែង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែ​ធ្នូ ក្រោយ​ពី​មាន​ការ​សម្រប​សម្រួល​របស់​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ថ្មពួក គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក សុខ​ចិត្ត​ផ្ដល់​ប្រាក់​ជំងឺ​ចិត្ត​ចំនួន ១៧​លាន​រៀល ទៅ​ឲ្យ​ឪពុក​ម្ដាយ​កុមារ មឿន ម៉េត ដើម្បី​ជា​ថ្នូរ​សុំ​កុំ​ឲ្យ​គ្រួសារ​ជន​រងគ្រោះ​ប្ដឹង​ទៅ​តុលាការ។ ឪពុក​ម្ដាយ​ក្មេង​រងគ្រោះ ក៏​ព្រម​ទទួល​យក​សំណង​រដ្ឋប្បវេណី និង​មិន​បន្ត​ការ​ប្ដឹង​គ្រូពេទ្យ​នោះ​ទេ។
លោក ប៉ែន សុនសម័យ ជា​មេធាវី​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​លោក ជា ស៊ីម លោក​ពន្យល់​ថា ករណី​គ្រូពេទ្យ​ផ្ដល់​ប្រាក់​ចំនួន ១៧​លាន​រៀល ទៅ​ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ​នោះ គ្រាន់​តែ​ជា​សំណង​រដ្ឋប្បវេណី ប៉ុន្តែ​ដើម​បណ្ដឹង​អាជ្ញា​មិន​អាច​រំលត់​សំណុំ​រឿង​បាន​ទេ។ ដូច្នេះ តំណាង​អយ្យការ​តុលាការ​ខេត្ត​បន្ទាយមានជ័យ អាច​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ទៅ​គ្រូពេទ្យ បន្ទាប់​មក​បញ្ជូន​សំណុំ​រឿង​ទៅ​ឲ្យ​ចៅក្រម​ស៊ើប​សួរ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត​តាម​នីតិវិធី​ច្បាប់៖ «យើង​មើល​ទៅ គ្នា​ខំ​ដោះស្រាយ​ហ្នឹង​ក៏​វា​ច្រើន​ដែរ ក៏ប៉ុន្តែ នៅ​តែ​មាន​ទោស​ដែរ ព្រោះ​អា​ហ្នឹង​រឿង​ព្រហ្មទណ្ឌ នៅ​លើ​ព្រះរាជអាជ្ញា ថា​គេ​ចោទ​ឬ​អត់។ គាត់​មិន​ត្រូវ​និយាយ​ពាក្យ​ហ្នឹង គេ​ហៅ​ថា អមនុស្សធម៌ ចុះ​បើ​គាត់​យក​ថ្នាំ​ដែល​គាត់​មាន​ស្រាប់​យក​ទៅ​សូវេរ​ក្មេង​ហ្នឹង ហើយ​ចាំ​ស្អែក ឬ​ល្ងាច ទៅ​រក​ថ្នាំ​ពស់​ហ្នឹង ទៅ​ការ​ពារ​វិញ​មិន​បាន»
ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក ផាន់ វណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា តំណាង​អយ្យការ​នៅ​ពុំ​ទាន់​ទទួល​ព័ត៌មាន​ជុំវិញ​ករណី​ស្លាប់​របស់​កុមារ មឿន ម៉េត នេះ​ទេ ដោយ​សារ​តែ​លោក​កំពុង​ជាប់​បំពេញ​បេសកកម្ម​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បញ្ជាក់​ថា តំណាង​អយ្យកា​នឹង​ចាត់​តាំង​ព្រះរាជ​អាជ្ញា​រង​ម្នាក់ បើក​ការ​ស៊ើប​សួរ​ពី​ដំណើរ​រឿង​នេះ​ឡើង​វិញ មុន​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទៅ​លើ​គ្រូពេទ្យ។ លោក​បន្ត​ថា ជា​ធម្មតា​នៅ​ពេល​មាន​បទ​ល្មើស​មួយ​កើត​ឡើង ទោះ​បី​ជន​រងគ្រោះ​ដក​បណ្ដឹង ដើម្បី​ទទួល​យក​សំណង​រដ្ឋប្បវេណី​ក៏ដោយ ប៉ុន្តែ​បណ្ដឹង​អាជ្ញា​មិន​អាច​រលត់​បាន​ទេ៕

5 comments:

Anonymous said...

Teach him a lesson,send a message to all Cambodian's doctors of Cpp clans that well being of all cambodians are priority not just Cpp clans.This stupid doctor play God shouldn't be practice medicine anymore the board should revoke his license.The boy family should sue his for criminal neglected that caused the boy his life this doctor was murdering the boy intentionally! This doctor commited murdered deserve to punish by law.

Kmenhwatt

Anonymous said...

This is the result of the CULT OF PERSONALITY. Hun Sen must be responsible.
The doctor who refuse the vaccin to the boy had commited a crime of Voluntary Homicide and must face justice.

Anonymous said...

What is this? A child's life can be purchased with money ?

These doctors should have their licenses suspended for 5 years. Next time, they will think twice before refusing to treat a dying patient.

Anonymous said...

The doctor looks like a youn. Youns will only help CPP dogs.

Anonymous said...

This doctor is a vietcong communist that his mission is to eliminate khmer without bleeding. This animal can not get away from his homicide. Watch out all khmers , the animal communist hanoi is very hungry to wipe out all khmer from our land in every means.