A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 7 December 2012

Opposition parties call on local authority to help protect their party signs because many have been vandalised and destroyed [presumably by the ruling CPP party's vigilantes] បក្ស​ប្រឆាំង​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ការពារ​ស្លាក​សញ្ញា​របស់​បក្ស​ខ្លួន

ដោយ ដែន អយុធ្យា 2012-12-06 RFA
មន្ត្រី​គណបក្ស​ប្រឆាំង​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​លួច និង​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស​ខ្លួន​ពី​ជន​មិន​ស្គាល់​មុខ តាម​ខេត្ត​ក្រុង​នានា​ឆ្ងាយ​ពី​ទី​ប្រជុំ​ជន។

RFA/Soun Sophalmony
ស្លាក​សញ្ញា​គណបក្ស សម រង្ស៊ី ដែល​នគរបាល​ក្រុង​បាត់ដំបង​រឹប​អូស កាល​ពី​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០១១។ The Sam Rainsy Party sign in Battambang City confiscated by police on 22 August 2011.
បញ្ហា​នេះ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ជា​សញ្ញា​អវិជ្ជមាន​សម្រាប់​ គណបក្ស​ប្រឆាំង​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី៥ ចូល​មក​ដល់​នា​ឆ្នាំ​២០១៣។
មន្ត្រី​គណបក្ស​ប្រឆាំង ឬ​បក្ស​នៅ​ក្រៅ​រដ្ឋាភិបាល មាន​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​យក​ចិត្ត​ទុក​ដាក់​ការពារ​ស្លាក​សញ្ញា​ របស់​គណបក្ស​ខ្លួន​ដែល​ដាក់​តាំង​តាម​ចិញ្ចើម​ផ្លូវ​ជាតិ ឬ​ផ្លូវ​លំ​តាម​ខេត្ត​ក្រុង​នានា កុំ​ឲ្យ​ជន​ល្មើស​លួច និង​បំផ្លាញ។
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ថា សកម្មភាព​លួច និង​វាយ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​នៅ​តំបន់​ឆ្ងាយ​ពី​ទី​ប្រជុំ​ ជន ពី​ជន​ខិល​ខូច​មាន​រូប​ភាព​កាន់​តែ​អាក្រក់។
ទោះ​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ មិន​បាន​បញ្ជាក់​ថា​ការ​បំផ្លាញ​ស្លាក​សញ្ញា​បក្ស​កើត​ឡើង​ប៉ុន្មាន​ករណី​ទេ ដោយ​បញ្ជាក់​ថា មាន​ស្លាក​សញ្ញា​នៅ​ខេត្ត​កណ្ដាល កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង និង​ខេត្ត​កំពង់ចាម ជាដើម ត្រូវ​ជន​ល្មើស​លួច និង​វាយ​កម្ទេច។ លោក​ថា ករណី​នេះ​សមត្ថកិច្ច​មិន​ដែល​ចាប់​បាន​ជន​សង្ស័យ​ណា​ម្នាក់​បញ្ជូន​ទៅ​ តុលាការ​ផ្ដន្ទាទោស​តាម​បណ្ដឹង​បក្ស​ប្រឆាំង​ទេ។ សមាជិក​សភា​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន ត្រូវ​បំពេញ​ការងារ​ឲ្យ​បាន​ស្មើ​ភាព ដូច​អនុវត្ត​ជាមួយ​គណបក្ស​កំពុង​កាន់​អំណាច​ដែរ។
ចំណែក​មន្ត្រី​គណបក្ស សិទ្ធិ​មនុស្ស ក៏​បាន​លើក​ឡើង​ពី​សកម្មភាព​បំផ្លាញ និង​លួច​ស្លាក​សញ្ញា​របស់​បក្ស​ខ្លួន​នៅ​តាម​មូលដ្ឋាន​នេះ​ដែរ។
លោក ព្រាប ឆើត ជំទប់​ទី២ ឃុំ​អំពិល មក​ពី​គណបក្ស សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ស្លាក​សញ្ញា​បក្ស​ខ្លួន​នៅ​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច និង​វាយ​កម្ទេច។ បញ្ហា​នេះ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ជួយ​បង្កើន​សកម្មភាព​របស់​ខ្លួន ដើម្បី​ធានា​ឲ្យ​គណបក្ស​និមួយៗ​ចុះ​ធ្វើ​ការងារ​នយោបាយ​តាម​មូលដ្ឋាន​បាន​ ស្មើ​ភាព​គ្នា។
នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អំពិល លោក ញ៉ា ថែន មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​បំផ្លាញ​ស្លាក​សញ្ញា​របស់​គណបក្ស សិទ្ធិ​មនុស្ស នេះ​ហើយ។ ប៉ុន្តែ​លោក​ថា មិន​ទាន់​មាន​សាក្សី​ណា​ម្នាក់​បាន​ឃើញ​ហេតុការណ៍​បំផ្លាញ​ស្លាក​សញ្ញា​នេះ​ ទេ។
មន្ត្រី​សិទ្ធិ​មនុស្ស​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​ម្តងៗ តែង​ឃើញ​រូបភាព​គំរាម​សកម្មជន ឬ​សកម្មភាព​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​ប្រឆាំង​ពី​ជន​មិន​ស្គាល់​មុខ​មួយ​ ចំនួន។ លោក​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​ការ​បំភិត​បំភ័យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង។
លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា (និចហ្វិច = NEFEC) មាន​ប្រសាសន៍​ថា សង្គម​មិន​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ រូបភាព​បំភិត​បំភ័យ​សកម្មជន ឬ​ស្លាក​សញ្ញា​បក្ស​ប្រឆាំង​តែង​កើត​មាន ទោះ​តិច ឬ​ច្រើន​ក្តី។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ ត្រូវ​បំពេញ​តួនាទី​ឲ្យ​អព្យាក្រឹត​រវាង​គណបក្ស​ប្រឆាំង និង​បក្ស​កាន់​អំណាច។
មន្ត្រី​បក្ស​ប្រឆាំង បាន​អះអាង​ថា មក​ដល់​ចុង​ឆ្នាំ​២០១២ នេះ ស្លាក​សញ្ញា​បក្ស​ខ្លួន​ដែល​លើក​តាម​ផ្លូវ ឬ​ទី​សាធារណៈ​តាម​ខេត្ត​ក្រុង​នានា ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច និង​បំផ្លាញ​មិន​តិច​ជាង ២០​ករណី​នោះ​ទេ។ ប៉ុន្តែ សមត្ថកិច្ច​មិន​ដែល​ចាប់​បាន​ជន​សង្ស័យ​ណា​ម្នាក់​បញ្ជូន​ទៅ​កាន់​តុលាការ​ ឡើយ។ កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

1 comment:

Anonymous said...

Worry about signs!? Turn back on your young comrade Mr Soung sophorn? I start to lose faith on this party.Don't get me wrong I didn't like Cpp one bit....They all corrupted pigs! I want democrat people rally behind Mr Soung Sophorn to the court with him to face Hun sen whether he wins or loses.I knew he sue a wrong person but at least stay behind him don't abandon your young comrade.He should sue the authority like mayor or police chief and coordinators officers that coordinate the event.Good luck young fellow....

Yobal Khmer