A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 28 December 2012

A Chinese company to build a $2.5 billion oil refinery in Preah Sihanouk-Kampot provinces [But who owned Cambodian Petroleum Chemical Co. Ltd, is it Sok An?] កម្ពុជា-ចិន ចុះ​ហត្ថលេខា​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត

ដោយ សុខ សេរី 2012-12-28 RFA
មន្ត្រី​ជាន់​ខ្ពស់​នៃ​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា នៅ​ថ្ងៃ​ទី២៨ ខែ​ធ្នូ បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ ដើម្បី​សាង​សង់​រោងចក្រ​ដ៏​ធំ​មួយ និង​ទំនើប​បំផុត​នៅ​កម្ពុជា ដើម្បី​ចម្រាញ់​ប្រេង​កាត​សម្រាប់​ប្រើប្រាស់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​បរទេស​នៅ​ក្នុង​តំបន់។

RFA/Sok Serey
អគ្គនាយក​នៃ​ក្រុមហ៊ុន​ចិន ឈ្មោះ ស៊ីណូម៉ាច ឆៃណា ផឺហ្វិច ម៉ាឆិនើរី អ៊ីនដាស់ទ្រី (Sinomach China Perfect Machinery Industry Co. Ltd) លោក ចាង ស៊ូកាង (Zhang Sugang) ក្នុង​ពិធី​ចុះ​ហត្ថលេខា នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៨ ខែ​ធ្នូ ឆ្នាំ​២០១២។
រោងចក្រ​ចម្រាញ់​ប្រេង​កាត​នោះ​គេ​គ្រោង​សាង​សង់​ចាប់​ពី​ឆ្នាំ​២០១៣ ដោយ​ប្រើ​រយៈពេល​ប្រមាណ ៣៦​ខែ ឬ ៣​ឆ្នាំ និង​ត្រូវ​ចំណាយ​ថវិកា​សរុប​ជាង ២.៣០០​លាន​ដុល្លារ​អាមេរិក។
មន្ត្រី​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​ប្រកាស​ឡើង​ជា​ផ្លូវការ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ធ្វើ​ការ​សិក្សា​លម្អិត​អំពី​ទីផ្សារ និង​បរិស្ថាន​នៅ​មុន​ការ​សាង​សង់​នោះ។
រោងចក្រ​នេះ​គេ​គ្រោង​សាង​សង់​នៅ​លើ​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ ដែល​មាន​សមត្ថភាព​ចម្រាញ់​ប្រេង​កាត​ចំនួន​ជាង ៥​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​លក់​នៅ​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ប្រទេស​ក្នុង​តំបន់។ ការ​ដំឡើង​រោងចក្រ​ចម្រាញ់​ប្រេង​នេះ នៅ​គ្រា​ដែល​កម្ពុជា តែង​តែ​នាំ​ចូល​ប្រេង​ឥន្ធនៈ​ចំនួន​ជាង ១លាន​តោន​ក្នុង​មួយ​ឆ្នាំៗ​ពី​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​សិង្ហបុរី។
ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាជ្ញាធរ​ជាតិ​ ប្រេង​កាត​កម្ពុជា នោះ មាន​ដូច​ជា ទី១ ក្រុមហ៊ុន​ក្នុង​ស្រុក​ឈ្មោះ ខេមបូឌា ប៉េត្រូលែម ស៊ីមិខល (Cambodian Petroleum Chemical Co. Ltd) និង​ក្រុមហ៊ុន​របស់​ប្រទេស​ចិន ឈ្មោះ ស៊ីណូម៉ាច ឆៃណា ផឺហ្វិច ម៉ាឆិនើរី អ៊ីនដាស់ទ្រី (Sinomach China Perfect Machinery Industry Co. Ltd)។
រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន និង​ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេង​កាត​កម្ពុជា បាន​មាន​ប្រសាសន៍​ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​នោះ​ថា រោងចក្រ​ចម្រាញ់​ប្រេង​កាត​នេះ គឺ​ជា​ការ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា៖ «អីចឹង នេះ​ជា​ធុរកិច្ច​មួយ​យ៉ាង​ធំ ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​ហ្នឹង​គណនា​បច្ចេកវិទ្យា​ខ្ពស់ និង​ទំហំ​ទុន​ដាក់​ហ្នឹង​ធំ​គ្រប់គ្រាន់ និង​ការ​ប្រកួត​ប្រជែង​ទៅ​ថ្ងៃ​អនាគត»
អគ្គនាយក​នៃ​ក្រុមហ៊ុន​ចិន លោក ចាង ស៊ូកាង (Zhang Sugang) បាន​មាន​ប្រសាសន៍​ជា​ភាសា​ចិន ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ក្រុមហ៊ុន​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ និង​បច្ចេកវិទ្យា​ទំនើបៗ​ក្នុង​ការ​ចម្រាញ់​ប្រេង​កាត​នៅ​កម្ពុជា នេះ៖ «ស្រប ​ពេល​ដែល​ចំណង​មិត្ត​ភាព​កម្ពុជា-ចិន មាន​ការ​រីក​ចម្រើន​កាន់​តែ​ស៊ី​ជម្រៅ​ឥត​ឈប់​ឈរ​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ មក​នេះ សហគ្រាស​ចិន កាន់​តែ​ច្រើន​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន ស៊ីណូម៉ាច ឆៃណា ផឺហ្វិច ម៉ាឆិនើរី អ៊ីនដាស់ទ្រី ដែល​ជា​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ឆៃណា ណេសិនណល ម៉ាឆិនើរី អ៊ីនដាស់ទ្រី (China National Machinery Industry) មាន​សុទិដ្ឋិនិយម​អំពី​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា និង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​គម្រោង​វិស្វកម្ម​ផ្គត់ផ្គង់​សម្ភារៈ និង​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត​នៅ​កម្ពុជា»
ដោយ​ឡែក តំណាង​ក្រុមហ៊ុន​កម្ពុជា លោក ម៉ៅ ចិត្រាវុទ្ធ បាន​មាន​ប្រសាសន៍​ថា មាន​ការ​ចរចា និង​សិក្សា គឺ​ស៊ី​រយៈពេល​សរុប ៧​ឆ្នាំ​កន្លង​មក រហូត​ដល់​មាន​ការ​ចុះ​ហត្ថលេខា​នេះ៖ «អ្នក​ឧកញ៉ា​ ប្រធាន​ក្រុមហ៊ុន (លោក ស៊ីវ គង់ទ្រីវ) សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ដៃគូ​របស់​យើង ដែល​មក​ពី​ប្រទេស​ចិន ដែល​បាន​ធ្វើ​ការងារ​ធំៗ​យ៉ាង​ច្រើន​ជាមួយ​គ្នា ហើយ​ឈាន​ដល់​ការ​ផ្តល់​ការ​ទុក​ចិត្ត​ធ្វើ​ឲ្យ​យើង​ឈាន​ដល់​ការ​ចុះ​ ហត្ថលេខា​ជាមួយ​គ្នា​នៅ​ថ្ងៃ​នេះ»
គម្រោង​សាង​សង់​រោងចក្រ​ចម្រាញ់​ប្រេង​កាត​នៅ​កម្ពុជា នេះ គឺ​នៅ​ស្រប​ពេល​ដែល​គម្រោង​ការ​បូម​យក​ប្រេង​កាត​នៅ​បាត​សមុទ្រ​កម្ពុជា ដោយ​ក្រុមហ៊ុន​របស់​សហរដ្ឋ​អាមេរិក ឈ្មោះ សឺវរ៉ុន (Chevron) នោះ ត្រូវ​បាន​ពន្យារ​ពេល​ពី​ថ្ងៃ​ទី១២ ខែ​១២ ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ វិញ។
ប្រធាន​អាជ្ញាធរ​ប្រេង​កាត​កម្ពុជា លោក សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​រាវ​រក​ប្រេង​កាត​ដោយ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​តែ​បន្ត ប៉ុន្តែ​នៅ​មិន​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។ រីឯ​ការ​ចរចា​លើ​បញ្ហា​ពន្ធដារ និង​ប្រាក់​ចំណូល​ពី​ប្រេង​កាត​នោះ នឹង​បញ្ចប់​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
កន្លង​មក អង្គការ​សង្គម​ស៊ីវិល រាប់​ទាំង​អង្គការ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន​នៅ​ កម្ពុជា បាន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​ប្រាក់​ចំណូល​ធនធាន​ប្រេង​កាត​ឲ្យ​ មាន​ប្រសិទ្ធភាព និង​តម្លាភាព ដោយ​ជៀសវាង​នូវ​អំពើ​ពុក​រលួយ៕

រោងចក្រ​ចម្រាញ់​ប្រេងកាត តម្លៃ ២៣០០ លាន​ដុល្លារ នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៥

(ថ្ងៃទី 28 ធ្នូ 2012, ម៉ោង 11:51:AM) | ដោយ: រតនា CEN
រោងចក្រ​ចម្រាញ់​ប្រេងកាត តម្លៃ ២៣០០ លាន​ដុល្លារ នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៥
លោកឧបនាយករដ្ឋមន្ត្រី សុខ អាន និងតំណាងក្រុមហ៊ុន សាងសង់រោងចក្រចម្រាញ់ប្រេងកាត ក្នុងពិធីចុះហត្ថលេខា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )
1 of 3  
ភ្នំពេញ: រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​មាន​ទឹកប្រាក់​វិនិយោគ ចំនួន ២៣០០ លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​សាងសង់​ដំបូងបង្អស់ នៅ​កម្ពុជា បន្ទាប់ពី​ពិធី​ចុះហត្ថលេខា រវាង​តំណាង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​កម្ពុជា ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន បាន​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២​។ រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​មាន​ទីតាំង​នៅ​ខេត្ត​កំពត​នោះ មានលទ្ធភាព​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ​។​

ពិធីចុះហត្ថលេខា ​លើ​កិច្ចព្រមព្រៀង​​​​​​​​អាជ្ញាប័ណ្ណស្ដីពី​ការសាងសង់ និងប្រតិបត្តិការ​រោងចក្រ​ចម្រាញ់ប្រេងកាត និងលើ​កិច្ចសន្យាស្តីពីវិស្វកម្ម ការផ្គត់ផ្គង់សម្ភារៈ និងការ​សាងសង់​រោងចក្រចម្រាញ់ប្រេងកាត បានធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១២ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី រវាង​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ជាមួយ​ក្រុមហ៊ុន Cambodian Petrochemical Co.Ltd. និង​ក្រុមហ៊ុន Cambodian Petrochemical Co.Ltd. ជាមួយ​ក្រុមហ៊ុន​ចិន Sinomach China Perfect Machinery industry Corp. Ltd.,​។ ពិធី​ចុះហត្ថលេខា​នោះ ធ្វើឡើង ក្រោម​អធិបតីភាព​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា​។​

​លោក Zhang Sugang នាយកចាត់ការទូទៅក្រុមហ៊ុន​ចិន Sinomach China Perfect Machinery industry Corp. Ltd., បាន​លើកឡើង​ថា រោងចក្រ​ចម្រាញ់​ប្រេងកាត​នោះ មានតម្លៃ​វិនិយោគ​ចំនួន ២៣០០ លាន​ដុល្លារ​អាមេរិក ដោយ​ប្រើ​រយៈពេល​សាងសង់​ចំនួន ៣៦ ខែ ដោយ​នឹងដា​ក់ឲ្យប្រតិបត្តិការ នៅ​ឆ្នាំ​២០១៥​។ ក្នុង ១​ឆ្នាំ រោងចក្រ​នោះ អាច​ផលិត​ប្រេង​បាន ៥ លាន​តោន សម្រាប់​ប្រើប្រាស់​នៅក្នុង​ស្រុក និង​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​។ រោងចក្រ​នោះ ក៏​នឹង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា ៤.០០០ នាក់​។ ចំណែក​កាក​សំណល់​ពី​ការ​ចម្រាញ់​ប្រេងកាត​នោះ ក៏​នឹង​ត្រូវ​ប្រើប្រាស់ សម្រាប់​​ផលិត ជា​ផលិតផល​ប្រើប្រាស់ ដូចជា បំពង់ទីប ជាដើម ដែល​នឹង​ទទួល​ចំណូល​​បាន​ប្រមាណ ១៥.០០០ លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ​។​

លោកនាយក ​ចាត់កា​រទូ​ទៅ​ក្រុមហ៊ុន​ចិន Zhang Sugang បាន​គូសបញ្ជាក់ថា "​តម្លៃ​វិនិយោគ​សរុប​លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត ដែល​មាន​សមត្ថភាព​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ​នោះ មាន​ចំនួន ២.៣០០ លាន​ដុល្លារ​អាមេរិក ដោយ​ចំណាយ​ពេល​សាងសង់ ៣៦ ខែ ហើយ​គ្រោង​នឹង​ប្រតិបត្តិការ នៅ​ចុងឆ្នាំ​២០១៥​។ គម្រោង​រោងចក្រ​ផលិត​ប្រេង ស្ថិតក្នុង​កម្រិត​អន្តរជាតិ ដែល​អាច​ផលិត​បាន​ប្រេងកាត ស្ថិត​ក្នុង​បទដ្ឋាន​អឺរ៉ុប និង​ធានាបាន​នូវ​ការការពារ​បរិស្ថាន និង​សុវត្ថិភាព​ផលិតកម្ម ប្រកប​ដោយ​ភាពជឿជាក់​ខ្ពស់​។ ប្រាក់​ចំណូល​ពី​ការលក់​ប្រចាំឆ្នាំ អាច​ឈាន​ដល់​ប្រមាណ ៥.០០០ លាន​ដុល្លារ​អាមេរិក​។ យោង​តាម​គម្រោង​រោងចក្រ​ចម្រាញ់​ប្រេងកាត​រយៈពេល​វែង គឺ​ផលិត កែច្នៃ​ប្រេង​ឆៅ ចំនួន ១០ លាន​តោន ក្នុង​មួយ​ឆ្នាំ រួមទាំង​ការសាងសង់​ការ​តម្លើង​អេ​ទី​ឡែ​ន ១០០ ម៉ឺន​តោន កៅស៊ូ និង​ជី​កសិកម្ម ជា​បន្តបន្ទាប់​។ នៅពេលនោះ ប្រាក់​ចំណូល​ពី​ការលក់​ប្រចាំឆ្នាំ​របស់​រោងចក្រ​ចម្រាញ់​ប្រេង នឹង​ឈាន​ដល់​ប្រមាណ ១៥.០០០ លាន​ដុល្លារ​អាមេរិក​។ ម្យ៉ាងទៀត សហគ្រាស​ក្រុមហ៊ុន ដែល​ស្ថិតនៅ​ជុំវិញ​នោះ ក៏​នឹង​កើតឡើង​រាប់រយ​ក្រុមហ៊ុន ហើយ​អាច​បង្កើត​ជា​ទីក្រុង ដែល​មាន​ក្រុមហ៊ុន​ពី ១០ ទៅ ២០ ម៉ឺន​នាក់ នៅ​តំបន់​នោះ​ផង​ដែរ​"​។​

​ចំណែក​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មានប្រសាសន៍ថា រោងចក្រ​ចម្រាញ់​ប្រេងកាត ទី​១ នៅ​កម្ពុជា​នេះ នឹង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រម​ទាំង​ការ​ចម្រាញ់​ប្រេង សម្រាប់​ប្រើ​ប្រាស់​​ក្នុងស្រុក​ផង និង​សម្រាប់​នាំ​ចេញ​ផង​។

​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​លើកឡើង​ថា រោងចក្រ​ចម្រាញ់​ប្រេង ដែល​អាច​នឹង​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ នឹង​អាច​បម្រើ​ឲ្យ​តម្រូវការ​ប្រេង​នៅ​កម្ពុជា ដែល​មាន​ចំនួន ១ លាន​តោន​ក្នុង​មួយ​ឆ្នាំ ដោយ​លក់​ក្នុង​តម្លៃ​សមរម្យ ហើយ​នៅសល់​ប៉ុន្មាន នឹង​ត្រូវ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។

លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រេងកាត​កម្ពុជា បាន​ថ្លែងថា "​ការជួបជុំ​គ្នា​នៅ​ថ្ងៃនេះ ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​លទ្ធផល​ជា​ផ្លែផ្កា​នៃ​កិច្ចព្រមព្រៀង​គោល​ស្តីពី​ ការសិក្សា​លទ្ធភាព​នៃ​ការសាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ​នៅ​កម្ពុជា ដែល​ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១១ រវាង​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា  និង​ក្រុមហ៊ុន CPC ព្រមទាំង​ជា​សក្ខីភាព​នៃ​ជោគជ័យ ក្នុង​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការទាក់ទាញ​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​រួមចំណែក​ដល់​ការពង្រឹង​សក្តានុពល​សេដ្ឋកិច្ចជាតិ​"​។​

​លោក​ ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​លើកឡើង​ថា "​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​គម្រោង ដែល​បាន​ចុះហត្ថលេខា​នាពេលនេះ នឹង​ជួយ​ជំរុញ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា កាន់តែ​ល្អប្រសើរ​ឡើង​ថែម​ទៀត ហើយក៏​អាច​រួមចំណែក​ធានា​ដល់​សន្តិសុខ នៃ​ការផ្គត់ផ្គង់​ថាមពល​ក្នុងស្រុក​ផងដែរ​។ ការវិនិយោគ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​នូវ​ការបោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ទៀត ក្នុង​ការអភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ដែល​នេះ​មិន​ត្រឹមតែ​បង្កើត​កាលានុវត្តភាព​ការងារ​បង្កើន​សមត្ថភាព​ជំនាញ និង​ការផ្ទេរ​បច្ចេកវិទ្យា​ក្នុង​វិស័យ​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ជាតិ សំដៅ​រួមចំណែក ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​"​។​

​លោក​ ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏បាន​លើកឡើង​ថា "​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការសម្រេចចិត្ត វិនិយោគ​របស់​ក្រុមហ៊ុន​ទាំងពីរ ក្នុង​ការរួមចំណែក​អភិវឌ្ឍ​វិស័យ​ប្រេងកាត​នៅ​កម្ពុជា ហើយ​ខ្ញុំ​សូម​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ទាំងពីរ បន្ត​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​នេះ ជា​ពិសេស​ការអនុវត្ត​កិច្ចសន្យា​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ឱ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ ជាមួយគ្នានេះដែរ ខ្ញុំ​សង្ឃឹមថា ការចុះហត្ថលេខា​ថ្ងៃនេះ នឹង​បញ្ជូន​សញ្ញា​វិជ្ជមាន​មួយ​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស ឱ្យ​ចូលរួម​វិនិយោគ​ក្នុង​វិស័យ​ដ៏​មាន​សក្តានុពល​នេះ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សំដៅ​លើកកម្ពស់​សុខុមាល​ភាព និង​វឌ្ឍនភាព​សង្គម​"​។

​សុន្ទរកថា​ របស់​តំណាង​អ្នក​ឧកញ៉ា ស៊ី គង់​ទ្រី​វ ប្រធាន​ក្រុមហ៊ុន Cambodian Petrochemical Company Limited ( CPC ) បង្ហាញថា ក្នុង​ជំនាន់​សង្គម​រាស្ត្រនិយម ក្នុង​កំឡុង​ទសវត្សរ៍ ៦០ ក្រោម​ការដឹកនាំ​របស់​សម្តេច​ព្រះមហាវីរក្សត្រ ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ កម្ពុជា​ធ្លាប់​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​មួយ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​ខ្មែរ​ចម្រាញ់​ប្រេងកាត និង​ភាគី​បារាំង គឺ​ក្រុមហ៊ុន អែល អ៊ុយ​នី​ញ៉ុង ( ELF-UNION ) ដែល​មាន​សមត្ថភាព​ផលិត ៤៥ ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ​។ រោងចក្រ​នោះ បាន​បើក​ដំណើរការ នៅ​ឆ្នាំ​១៩៦៨​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧១ ត្រូវបាន​ផ្អាក​ទៅវិញ ដោយសារ​សង្គ្រាម ហើយ​ត្រូវបាន​ខូចខាត​ទាំងស្រុង ហើយ​នៅ​មាន​សល់​ស្លាកស្នាម​តិច​តួ​ចណាស់ ដោយ​ពេលវេលា​បាន​កន្លង​ផុត​ច្រើន​ឆ្នាំ​ទៅ​ហើយ​។​

​តំណាង​ក្រុមហ៊ុន បាន​លើកឡើង​ថា ក្រោយពេល​សាងសង់​រួច រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ មាន​សមត្ថភាព​ផលិត​ប្រេង​បាន ៥ លាន​តោន ក្នុង​មួយ​ឆ្នាំ ដែល​នាំ​ឲ្យ​កម្ពុជា នឹង​ក្លាយខ្លួន​ពី​ប្រទេស ដែល​ពឹងផ្អែក​តែ​ទៅលើ​ការនាំ​ប្រេង​ចូល ទៅ​ជា​ប្រទេស​ផលិត​ប្រេង និង​ឈាន​ទៅ​ធ្វើ​ជា​អ្នក​នាំ​ប្រេង​ចេញទៅ​ទីផ្សារ​ពិភពលោក​។​

សូម​ រម្លឹក​ថា ប្រេង​កាត​នៅ​សមុទ្រ​កម្ពុជា ត្រូវ​បាន​ក្រុម​ហ៊ុន​រុក​រក​ប្រេង​អាមេរិក Chevron បាន​សម្រេច​ពន្យារ​ពេល​ទាញ​យក​ប្រេង កាល​ពី​ថ្ងៃ​ទី១២ ខែ១២ ឆ្នាំ២០១២ ហើយ​កាល​បរិច្ឆេទ​ថ្មី នឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៦។ ការ​ពន្យារ​ពេល​ទាញ​យក​ប្រេង ដោយ​​សារ​​តែ​​បញ្ហា​​បច្ចេកទេស និង​ការ​រៀប​ចំ​សំណុំ​បែប​បទ​ច្បាប់​នានា សម្រាប់​ប្រើ​ប្រាស់​ក្នុងការទាញយកប្រេង​ពី​បាត​សមុទ្រ៕

2 comments:

Anonymous said...

This is a very bad one. Where are the money going to? Family of the Vietnamese gook with thick face Sok An (Khmer name) and his Vietnamese family gooks.

We see that Cambodian people have not been benefited from this deal.

F**k you, Vietnamese gook Sok An.

Anonymous said...

Those Yuon/Vietnamese thieves of CPP look nervous and smile when it comes to public and international stages.