A Change of Guard

Khmerization is changing guard. Due to the unforeseen event, Khmerization will now be managed by Khmerican as an administrator. Hope readers will continue to support Khmerization. The new administrator will work hard to serve the readers.

Friday, 28 December 2012

Opposition MPs refused to receive medals from the parliament saying they should be given to those who deserved them តំណាងរាស្ត្របក្សប្រឆាំង​ថា ​មេដាយ​គួរ​តែត្រូវប្រគល់​ឲ្យ​អ្នកការពារផល​ប្រយោជន៏ជាតិ​ពិតប្រាកដ​

ដោយ មាស មុន្នី Friday 28 December 2012 - Free Press Magazine

ប្រធាន​​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​លោក ហេង សំរិន នារសៀល​​ថ្ងៃទី​ ២៨ ​ធ្នូ នេះ​បានយក​គ្រឿង​ឥស្សរយស​ទៅ​បំពាក់​ឲ្យ​​អ្នក​តំណាងរាស្ត្រ ​និង មន្រ្តី​ចំណានៗ​​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​​សរុប​១៦២​រូប ​។ ​តែ​ក្រុម​អ្នក​តំណាងរាស្ត្រ​ពី​គណបក្សបក្សប្រឆាំង​​គឺ​គណបក្ស​សម រង្ស៊ី និង គណបក្ស​សិទ្ធិមនុស្ស​​ដែល​មាន​​ចំនួន​២៩​រូប​ ​បាន​​បដិសេធ​​មិន​ទទួល​យក​គ្រឿ​ងឥស្សរយស​ដែល​ជា​មេដាយ​នោះ​ទេ​ ដោយ​លើកឡើង​ថា ​គេ​គួរ​តែ​​ប្រគល​ទៅ​​ឲ្យ​​អ្នក​​ដែល​បាន​​​ការពារផល​ប្រយោជន៏​ជាតិ​​ដោយ​ ពិតប្រាកដ។

អ្នកតំណាងរាស្ត្រពីបក្សប្រជាជន ក្រោយពី
បំពាក់ គ្រឿង ឥស្សរយស កាល ពីពេល កន្លងទៅ
លោក ឡុង រី អ្នកតំណាងរាស្ត្រ​គណបក្ស​សម ​រង្ស៊ី បាន​​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌​​មានសេរី​​ថា «គេគួរ​តែ​ប្រគល់គ្រឿងឥស្សរយស និង​ មេដាយទាំងអស់នេះ ទៅ​​ឲ្យ​រា​ស្ត្រខ្មែរ​ទូទៅ​ មិនមែន​​សម្រាប់​តែ​អ្នកធំ​ទេ អ្នក​​តូចតាច​ក៏​​ដោយ ​ឲ្យ​​តែ​គេ​មានគុណ​​បំណាច់​ជា​មួយជាតិ​ ឲ្យ​តែ​គេចេះ​​ស្រលាញ់​ជាតិ​ទឹកដី​…»
គួរបញ្ជាក់ថា​ នេះ​​គឺ​ជាការ​បំពាក់​មេដាយ​កិត្តិយស​ការងារ​​​លើកទី២​ហើយ​​​សម្រាប់​សភា​ នីតិកាល​ទី៤ ​ដល់​ក្រុមអ្នក​​តំណាងរាស្ត្រ​​ក៏​ដូច​ជា​ក្រុម​មន្ត្រីនៃ​អគ្គ​លេខាធិការ​ ដ្ឋាន​រដ្ឋសភា ដែល​កាល​ពី​លើកទី​មួយ​​ក៏​​ត្រូវ​​ទទួល​​ការ​​បដិសេធ​​ពី​ក្រុមអ្នក​តំណាង​ រាស្ត្រ គណបក្សប្រឆាំង​ផងដែរ៕

No comments: