មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា
ផែនការបោះកំណត់បង្គោលព្រំដែនគោក កម្ពុជា-វៀតណាម
ឲ្យចប់ជាស្ថាពរនៅឆ្នាំ២០១២ អាចនឹងត្រូវពន្យារដល់ឆ្នាំ២០១៣។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង
ស្នើឲ្យរដ្ឋាភិបាលពិនិត្យសកម្មភាពបោះបង្គោលកំណត់ព្រំដែនគោកឲ្យ
បានត្រឹមត្រូវ
ដើម្បីជៀសវាងបាត់បង់បូរណភាពទឹកដីទៅឲ្យប្រទេសជិតខាង។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី
និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា មានប្រសាសន៍ថា
មន្ត្រីជំនាញព្រំដែនកំពុងធ្វើសកម្មភាពបោះបង្គោលព្រំដែនគោករវាង
កម្ពុជា-វៀតណាម ដោយស្មារតីទទួលខុសត្រូវខ្ពស់។ លោកបន្តថា
ផែនការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
ដែលគ្រោងបោះឲ្យរួចជាស្ថាពរត្រឹមឆ្នាំ២០១២
ទំនងជាត្រូវពន្យារដល់ឆ្នាំ២០១៣។
មូលហេតុនៃការពន្យារ លោក វ៉ា គឹមហុង បញ្ជាក់ថា
ដោយសារមន្ត្រីជំនាញព្រំដែនត្រូវការពេលវេលាពិនិត្យទីតាំងបង្គោល
ព្រំដែនតាមខេត្តមួយចំនួនដែលប្រទេសទាំងពីរមិនទាន់ឯកភាព៖ «យើង
តស៊ូមតិដើម្បីការពារប្រយោជន៍ជាតិយើង។
អ៊ីចឹងហើយបានជាកិច្ចការងារខ្លះដែលយើងមិនឯកភាពគ្នា
គឺទុកតទៅទៀតទៅ គឺទុកចរចា។ គោលនយោបាយយើង
គឺចង់ឲ្យចប់ជាស្ថាពរត្រឹមឆ្នាំ២០១២។ ប៉ុន្តែបើមិនចប់ទេ
គឺមានកត្តាផ្សេងៗដែលនាំឲ្យយើងពន្យារពេលហ្នឹងតទៅមុខទៀត។
បើសិនជាយើងធ្វើមិនទាន់ឆ្នាំ២០១២ ទេ យើងធ្វើបន្តនៅឆ្នាំ២០១៣»។
បញ្ហាបោះបង្គោលព្រំដែននេះដែរ មន្ត្រីគណបក្សប្រឆាំង
និងមន្ត្រីសង្គមមួយចំនួន
បានស្នើទៅរដ្ឋាភិបាលមិនត្រូវតក់ក្រហល់ពេកទេ ព្រោះបើធ្វេសប្រហែស
អាចនាំឲ្យកម្ពុជាបាត់បង់ទឹកដីទៅឲ្យប្រទេសជិតខាង។
លោក អ៊ុក សារឿន អនុប្រធានក្រុមការងារគណបក្ស សម រង្ស៊ី ខេត្តស្វាយរៀង
បានស្នើឲ្យក្រុមការងារបោះបង្គោលព្រំដែនត្រូវមានស្មារតីទទួលខុស
ត្រូវខ្ពស់
និងមិនត្រូវធ្វើសកម្មភាពតាមការចង្អុលបង្ហាញរបស់ប្រទេសជិតខាង
ទេ។ លោកបានទិតៀនថា បង្គោលព្រំដែនដែលមន្ត្រីព្រំដែនកម្ពុជា-វៀតណាម
បានបោះរួចកន្លងមក ហាក់មិនសូវរឹងមាំ និងគ្មានគុណភាព។
ដូច្នេះលោកបារម្ភខ្លាចទៅថ្ងៃមុខ អាចមានករណីរំកិល
ឬខិតបង្គោលព្រំដែនចេញពីទីតាំងចាស់ទៅទីតាំងផ្សេង។
លោក អ៊ុក សារឿន៖ «តាំងពី១៩៧៩ មក ការរំកិលព្រំដែនហ្នឹង
គឺមិនចេះឈប់មិនចេះឈ។ ដូច្នេះ ឥឡូវហ្នឹងមានបង្គោលពិតមែន
ក៏ប៉ុន្តែបង្គោលនេះបើសិនជាយួនមានគំនិតចង់បានដីខ្មែរបង្ខិតចូល
ទៀត ខ្ញុំជឿជាក់ថានឹងបង្ខិតចូលបានទៀត។
ទោះបីមានបង្គោលជានិមិត្តរូបអ្វីក៏ដោយ
វានឹងអាចបង្ខិតបានតទៅទៀត»។
មិនខុសគ្នាទេ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម
បានបញ្ចេញទស្សនៈថា សកម្មភាពបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
របស់រដ្ឋាភិបាលកន្លងមក ហាក់មានអាថ៌កំបាំង
និងអនុវត្តផ្ទុយពីបណ្ដាប្រទេសជឿនលឿនក្នុងពិភពលោក។
លោកថាអាថ៌កំបាំងនេះ នាំឲ្យកើតមានមន្ទិលសង្ស័យពីសាធារណជន
មន្ត្រីបក្សប្រឆាំង ឬមន្ត្រីសង្គមស៊ីវិលជាដើម។ បញ្ហាព្រំដែន លោក កែម
ឡី បានស្នើឲ្យរដ្ឋាភិបាលត្រូវយកលំនាំតាមប្រទេសអភិវឌ្ឍន៍
ដែលសកម្មភាពបោះបង្គោលព្រំដែនរបស់គេ បោះបង្គោលដល់ត្រឹមណា
គេបង្កើតឲ្យមានប្រព័ន្ធទឹកភ្លើងដល់តំបន់នោះ។
លោក កែម ឡី៖ «យើងគ្រាន់តែបោះបង្គោល ហើយទៅមើលជាអាថ៌កំបាំងដែរ
ខ្ញុំគិតថាប្រហែលជាមានហេតុផលអីផ្សេងៗ
ឬមួយមិនទាន់ចប់សព្វគ្រប់ គេមិនទាន់បើកទូលាយ
ឬមួយក៏ថ្មបង្គោលហ្នឹងធ្វើមកពីណា អ្នកណាធ្វើ
ឬមួយក៏យើងមិនទាន់មានចេរភាពក្នុងការបោះអាចរំកិលបោះទៅវិញទៅ
មក អាហ្នឹងខ្ញុំមិនហ៊ានថាទេ។ ក៏ប៉ុន្តែ
ប្រទេសណាក៏ដូចជាប្រទេសណាដែរ របាំងបង្គោលជារឿងមួយ
របាំងព្រមព្រៀងជារឿងមួយទៀត របាំងសាក្សីជារឿងមួយ។ ជាពិសេស
របាំងប្រជាជនជារឿងដែលសំខាន់សម្រាប់ការពារព្រំដែន ការពារទឹកដី
ឬក៏ដែនដីរបស់យើង»។
ទោះយ៉ាងណា លោក វ៉ា គឹមហុង បានអះអាងថា
សកម្មភាពបោះកំណត់បង្គោលព្រំដែនគោករបស់រដ្ឋាភិបាល
មិនមែនបោះឲ្យរួចពីដៃដូចមន្ត្រីបក្សប្រឆាំង
និងសង្គមស៊ីវិលខ្លះចោទទេ។ លោកថា
ការងារនេះមន្ត្រីជំនាញបានពិនិត្យ
និងយកចិត្តទុកដាក់ធ្វើការងារនេះដោយទទួលខុសត្រូវខ្ពស់។
បង្គោលកំណត់ព្រំដែនគោករវាងកម្ពុជា-វៀតណាម សរុបមានចំនួន
៣៧៥បង្គោល។ ដើមឡើយ មន្ត្រីព្រំដែនលើកឡើងថា
គ្រោងនឹងបោះឲ្យរួចជាស្ថាពរនៅត្រឹមឆ្នាំ២០១២
ប៉ុន្តែពេលនេះបញ្ជាក់ថា អាចនឹងត្រូវពន្យារដល់ឆ្នាំ២០១៣៕
5 comments:
Was it a fake map that Yuon redrew after 1979 occupation? Its illegal's map Cpp boss asking Swa Kim Hoang to show to Cpp slave called Cpp regime today.This map is not legitimate can not be used because Cpp Hun sen can't read the map,didn't know which is legal or which is not,Swa Kim Hoang was Yuons agent worked under Yuon payroll and Cpp payroll
Yobal Khmer
Please Khmer people living abroad save Cambodian/Khmer map that contain Koh Tral that contains the same color as Cambodian/Khmer map's color.
This f**king Yuon/Vietcong idiot Var Kim Hong have been cheating the map of Cambodia as he falsely showed the dumb and uneducated CPP clans, dumb and low educated Hun Sen. We have map at home (original) comparing to fake map that cheater and liar stupid Var Kim Hong who showed his drawing map to dumb CPP clans or comrades and stupid Hun Sen.
Stupid smart ass Var Kim Hong will be in trouble and shameful at ICC or ICJ if he dares.
I supported this delays,
we need very clean & cleared on demarcation.,
plz don't rush, take time, clam down., take it easy ,
This guy Var Kim Hong is pathetic. He is a border committee chairman but we never heard he protests against Vietnam's encroachments. Every time Khmer villagers cry about Vietnam's encroachments we never heard a word of protest against Vietnam from him. He is useless!
Yes! Khmers said: tru muy preous pee Var Kim hung gains both way benefits because he worked under Yuon payroll and Cpp payroll.The same tru muy preus pee get trey both ways...
*Who benefit from this? Yuon and Va Kim hung,khmers loses either ways,Yuon gains more land,Var earned more money,Khmer lost more land.Don't lets foxs guard your hens,don't lets Yuon agent be the border your referee on border issues.If you don't trust foxs to guard your chickens then why should you trust Yuon Var Kim hung to work as border commitee on behaft of Khmer to gives Yuon more advantages of stealing more khmers land?
Kmenhwatt
Post a Comment