A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 6 November 2012

Sam Rainsy appeals his conviction to the High Court លោក សម រង្ស៊ី ដាក់​ពាក្យបណ្តឹង​សើរើ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​តុលាការ​កំពូល​

Sam Rainsy appeals his conviction to the High Court after the lower court convicted him of pulling off border markers on the Cambodian-Vietnamese border in 2009.

(ថ្ងៃទី 6 វិច្ឆិកា 2012,) | ដោយ: មុនីរ័ត្ន Cambodia Express News
លោក សម រង្ស៊ី ដាក់​ពាក្យបណ្តឹង​សើរើ​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម ទៅ​តុលាការ​កំពូល​
ភ្នំពេញ: លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម រង្ស៊ី បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស សង្គ្រោះ​​ជាតិ បាន​ដាក់​ពាក្យបណ្តឹង​សើរើ ក្នុង​សំណុំរឿង​ដក​តម្រុយ​បង្គោល​ព្រំដែន លេខ​១៨៥ នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ទៅកាន់​ប្រធាន​តុលាការ​កំពូល ដើម្បី​អ្វី​ដែល​មេ​បក្ស​ប្រឆាំង កំពុង​និរទេស​ខ្លួន រស់​នៅ​ក្រៅប្រទេស ចង់ឲ្យ​មាន​ការដោះ​ស្រាយ​​តាម​នីតិវិធី និង​ផ្តល់​យុត្តិធម៌​ដល់​លោក ឲ្យបាន​រួច​ផុត​ពី​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​។​

​ពាក្យបណ្តឹង​ សើរើ​របស់​លោក​សម រង្ស៊ី បាន​ដាក់​ជូន​ប្រធាន​តុលាការ​កំពូល ចុះ​កាល​បរិច្ឆេទ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០០១២​។​

​ ក្នុង​ពាក្យបណ្តឹង លោក សម រង្ស៊ី បាន​ជំរាបជូន​ប្រធាន​តុលាការ​កំពូល​ថា កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២ សាលាដំបូង​ខេត្តស្វាយរៀង បាន​ចេញ​សាលក្រមព្រហ្ម​ទណ្ឌ​​ផ្តន្ទាទោស​លោក ដាក់​ពន្ធនាគារ​កំណត់​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល និង​បង្គាប់​ឲ្យ​លោក​(​សម រង្ស៊ី​) អ្នកស្រី មាស ស្រី និង​លោក​ព្រំ ជា រួម​គ្នា​សង​ចំណង​ការខូចខាត​ជា​ប្រាក់​ចំនួន​៥០​លាន​រៀល និង​សងជំងឺចិត្ត​ជា​ប្រាក់​ចំនួន​៨​លាន​រៀល ទៅ​ដើម​បណ្តឹងរដ្ឋប្បវេណី ពី​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា (​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ កម្ពុជា វៀតណាម ) និង​ពី​បទ​ញុះញង់​ឲ្យមាន​ការរើសអើង​ជាតិ​សាសន៍​។

​លិខិត​ ដដែល បាន​លើកឡើង​ថា នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១០ សាលាឧទ្ធរណ៍​បាន​ចេញ​សាលដីកា​លេខ​៥៩ “​ង​” សម្រេច​រក្សា​ការផ្តន្ទាទោស​លោក ដូច​សាលាដំបូង​ខេត្ត​ស្វាយរៀង​ដដែល​។ មកដល់​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១១ តុលាការ​កំពូល បាន​ចេញ​ដីកា​លេខ​៣២ សម្រេច​តម្កល់​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៥៩ “​ង​” ចុះ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១០ របស់​សាលាឧទ្ធរណ៍​ទុកជាបានការ​ដដែល​។​

​នៅក្នុង​លិខិត​ ដដែល​របស់​លោក​សម រង្ស៊ី បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០១១ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​លិខិត​លេខ​៦០ ស​ជណ​.​កប​ច​
​គោរព​ជូន​ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​បាន​ផ្តល់​ចម្លើយ​ដោយ​សង្ខេប​ថា ទីតាំង​បង្គោល​ព្រំដែន​លេខ​១៨៥ ក៏​ដូច​ជា​ទីតាំង​បង្គោល​ព្រំដែន​មួយ​ចំនួន​ទៀត ដែល​នៅ​សេសសល់​តាម​បណ្តោយ​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម មិនទាន់​បាន​ការឯកភាព​គ្នា លើ​ទីតាំង​បង្គោល​នេះ​នៅឡើយ​ទេ​។ ភាគី​ទាំង​ពីរ​បន្ត​ចរចា ដើម្បី​កំណត់​ទីតាំង​បង្គោល​នេះ ក៏​ដូច​ជា​ទីតាំង​បង្គោល​ព្រំដែន នៅ​សេសសល់​ដទៃទៀត ឲ្យបាន​សមស្រប អាច​ទទួលយកបាន​នាពេលខាងមុខ​។

​លិខិត​លើកឡើងថា តាម​ការឆ្លើយបំភ្លឺ​របស់​សម្តេច​អគ្គមហាសេ​នាប​តី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា តាមរយៈ​លិខិត​លេខ​៦០ ស​ជណ​.​កប​ច ចុះ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០១១ គោរព​ជូន​សម្តេច ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ផ្តល់​ចម្លើយ​ដោយ​សង្ខេប​ថា ទីតាំង​បង្គោល​ព្រំដែន​លេខ​១៨៥ ក៍​ដូច​ជា​ទីតាំង​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​វៀតណាម រហូតមកដល់​ពេលនេះ គណៈកម្មាការ​ចម្រុះ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ មិនទាន់​បាន​ឯកភាពគ្នា​លើ​ទីតាំង​បង្គោល​នេះ​នៅឡើយ​ទេ​។ ភាគី​ទាំង​ពីរ​បន្ត​ចរចា ដើម្បី​កំណត់​ទីតាំង​បង្គោល​នេះ ក៏​ដូច​ជា​ទីតាំង​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ដទៃទៀត ឲ្យបាន​សមស្រប​អាច​ទទួលយកបាន​នា​ពេលខាងមុ​ខ​។​

​ប្រធាន​ គណបក្សប្រឆាំង​រូបនោះ បាន​អះអាង​ថា “​ដូច្នេះ​កាលដែល​ខ្ញុំ​ទៅ​ដក​បង្គោល​ឈើ​ចំនួន ៦​ដើម ដែល​ដាំ​ព័ទ្ធជុំវិញ​តម្រុយ​បង្គោល​ព្រំដែន​លេខ​១៨៥ កន្លងមកនេះ គឺ​មិន​មាន​កំហុស​ទេ អាស្រ័យហេតុនេះ សូម​ឯកឧត្តម​ប្រធាន​មេត្តា​ទទួលយក​នូវ​ពាក្យ​បណ្តឹង​សើរើ​របស់ខ្ញុំ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី និង​ផ្តល់​យុត្តិធម៌​ជូន​ខ្ញុំ ដោយ​សម្រេច​ឲ្យ​ខ្ញុំ បាន​រួចផុត​ពី​ការចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​”​។​
​    ​
​ លោក ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា ចំពោះ​ពាក្យបណ្តឹង​សើរើ​របស់លោក សម រង្ស៊ី គឺ​តុលាការ​កំពូល បាន​ទទួល​ហើយ ហើយ​គេ​កំពុងតែ​ចាត់ការ និង​កំពុង​តែ​ពិនិត្យ​មើល និង​ឲ្យ​ចៅក្រម អយ្យការ​គេ​ចាត់ការ និង​ពិនិត្យ​រឿង​នេះ​ហើយ​។​

​ជា​ការកត់សម្គាល់ ពាក្យបណ្តឹង​សើរើ​របស់លោក សម រង្ស៊ី ទៅកាន់​តុលាការ​កំពូល នាពេលនេះ ដើម្បី​ជា​សំអាង​ហេតុ​មួយ សម្រាប់​លើកឡើង​ក្នុងពេល គ​.​ជ​.​ប​. បើក​សវនាការ​លើ​ករណី​លុបឈ្មោះ​លោក​សម​រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត ដែល ក្រុមប្រឹក្សា​ជំនុំជម្រះ គ​.​ជ​.​ប​. បាន​បើក​សវនាការ នា​រសៀល​ថ្ងៃ​ទី​៦​វិច្ឆិកា ឆ្នាំ​២០១២៕​

2 comments:

Anonymous said...

The High Court! Where is the High Court, in Cambodia? Oh no, the two pairs and the four pieces are the same shit.

Anonymous said...
This comment has been removed by a blog administrator.