A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 6 November 2012

Border demarcations with Vietnam delayed until 2013 [More accusations of Vietnam's encroachments] ផែនការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា​វៀតណាម​អាច​ពន្យារ​ដល់​ឆ្នាំ​២០១៣

ដោយ ដែន អយុធ្យា 2012-11-05 Listen to audio at  Radio Free Asia


មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថា ផែនការ​បោះ​កំណត់​បង្គោល​ព្រំដែន​គោក កម្ពុជា-វៀតណាម ឲ្យ​ចប់​ជា​ស្ថាពរ​នៅ​ឆ្នាំ​២០១២ អាច​នឹង​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣។

RFA/Uon Chhin. Var Kim Hong showing a map to journalist during a press conference.
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា បង្ហាញ​ផែនទី​ប្រទេស​កម្ពុជា។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​សកម្មភាព​បោះ​បង្គោល​កំណត់​ព្រំដែន​គោក​ឲ្យ​ បាន​ត្រឹមត្រូវ ដើម្បី​ជៀសវាង​បាត់​បង់​បូរណភាព​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។
លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​ព្រំដែន​កំពុង​ធ្វើ​សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ កម្ពុជា-វៀតណាម ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ លោក​បន្ត​ថា ផែនការ​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម ដែល​គ្រោង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២ ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣។
មូល​ហេតុ​នៃ​ការ​ពន្យារ លោក វ៉ា គឹមហុង បញ្ជាក់​ថា ដោយ​សារ​មន្ត្រី​ជំនាញ​ព្រំដែន​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​ទីតាំង​បង្គោល​ ព្រំដែន​តាម​ខេត្ត​មួយ​ចំនួន​ដែល​ប្រទេស​ទាំង​ពីរ​មិន​ទាន់​ឯកភាព៖ «យើង​ តស៊ូ​មតិ​ដើម្បី​ការពារ​ប្រយោជន៍​ជាតិ​យើង។ អ៊ីចឹង​ហើយ​បាន​ជា​កិច្ច​ការងារ​ខ្លះ​ដែល​យើង​មិន​ឯកភាព​គ្នា គឺ​ទុក​ត​ទៅ​ទៀត​ទៅ គឺ​ទុក​ចរចា។ គោល​នយោបាយ​យើង គឺ​ចង់​ឲ្យ​ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២។ ប៉ុន្តែ​បើ​មិន​ចប់​ទេ គឺ​មាន​កត្តា​ផ្សេងៗ​ដែល​នាំ​ឲ្យ​យើង​ពន្យារ​ពេល​ហ្នឹង​ត​ទៅ​មុខ​ទៀត។ បើ​សិន​ជា​យើង​ធ្វើ​មិន​ទាន់​ឆ្នាំ​២០១២ ទេ យើង​ធ្វើ​បន្ត​នៅ​ឆ្នាំ​២០១៣»

បញ្ហា​បោះ​បង្គោល​ព្រំដែន​នេះ​ដែរ មន្ត្រី​គណបក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​មួយ​ចំនួន បាន​ស្នើ​ទៅ​រដ្ឋាភិបាល​មិន​ត្រូវ​តក់​ក្រហល់​ពេក​ទេ ព្រោះ​បើ​ធ្វេសប្រហែស អាច​នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ទឹកដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង។
លោក អ៊ុក សារឿន អនុប្រធាន​ក្រុម​ការងារ​គណបក្ស សម រង្ស៊ី ខេត្ត​ស្វាយរៀង បាន​ស្នើ​ឲ្យ​ក្រុម​ការងារ​បោះ​បង្គោល​ព្រំដែន​ត្រូវ​មាន​ស្មារតី​ទទួល​ខុស​ ត្រូវ​ខ្ពស់ និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​តាម​ការ​ចង្អុល​បង្ហាញ​របស់​ប្រទេស​ជិត​ខាង​ ទេ។ លោក​បាន​ទិតៀន​ថា បង្គោល​ព្រំដែន​ដែល​មន្ត្រី​ព្រំដែន​កម្ពុជា-វៀតណាម បាន​បោះ​រួច​កន្លង​មក ហាក់​មិន​សូវ​រឹងមាំ និង​គ្មាន​គុណភាព។ ដូច្នេះ​លោក​បារម្ភ​ខ្លាច​ទៅ​ថ្ងៃ​មុខ អាច​មាន​ករណី​រំកិល ឬ​ខិត​បង្គោល​ព្រំដែន​ចេញ​ពី​ទីតាំង​ចាស់​ទៅ​ទីតាំង​ផ្សេង។
លោក អ៊ុក សារឿន៖ «តាំង​ពី​១៩៧៩ មក ការ​រំកិល​ព្រំដែន​ហ្នឹង គឺ​មិន​ចេះ​ឈប់​មិន​ចេះ​ឈ។ ដូច្នេះ ឥឡូវ​ហ្នឹង​មាន​បង្គោល​ពិត​មែន ក៏ប៉ុន្តែ​បង្គោល​នេះ​បើ​សិន​ជា​យួន​មាន​គំនិត​ចង់​បាន​ដី​ខ្មែរ​បង្ខិត​ចូល ​ទៀត ខ្ញុំ​ជឿ​ជាក់​ថា​នឹង​បង្ខិត​ចូល​បាន​ទៀត។ ទោះ​បី​មាន​បង្គោល​ជា​និមិត្តរូប​អ្វី​ក៏​ដោយ វា​នឹង​អាច​បង្ខិត​បាន​ត​ទៅ​ទៀត»
មិន​ខុស​គ្នា​ទេ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បាន​បញ្ចេញ​ទស្សនៈ​ថា សកម្មភាព​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-វៀតណាម របស់​រដ្ឋាភិបាល​កន្លង​មក ហាក់​មាន​អាថ៌កំបាំង និង​អនុវត្ត​ផ្ទុយ​ពី​បណ្ដា​ប្រទេស​ជឿនលឿន​ក្នុង​ពិភពលោក។ លោក​ថា​អាថ៌កំបាំង​នេះ នាំ​ឲ្យ​កើត​មាន​មន្ទិល​សង្ស័យ​ពី​សាធារណជន មន្ត្រី​បក្ស​ប្រឆាំង ឬ​មន្ត្រី​សង្គម​ស៊ីវិល​ជាដើម។ បញ្ហា​ព្រំដែន លោក កែម ឡី បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​យក​លំនាំ​តាម​ប្រទេស​អភិវឌ្ឍន៍ ដែល​សកម្មភាព​បោះ​បង្គោល​ព្រំដែន​របស់​គេ បោះ​បង្គោល​ដល់​ត្រឹម​ណា គេ​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ដល់​តំបន់​នោះ។
លោក កែម ឡី៖ «យើង​គ្រាន់​តែ​បោះ​បង្គោល ហើយ​ទៅ​មើល​ជា​អាថ៌កំបាំង​ដែរ ខ្ញុំ​គិត​ថា​ប្រហែល​ជា​មាន​ហេតុផល​អី​ផ្សេងៗ ឬ​មួយ​មិន​ទាន់​ចប់​សព្វ​គ្រប់ គេ​មិន​ទាន់​បើក​ទូលាយ ឬ​មួយ​ក៏​ថ្ម​បង្គោល​ហ្នឹង​ធ្វើ​មក​ពី​ណា អ្នក​ណា​ធ្វើ ឬ​មួយ​ក៏​យើង​មិន​ទាន់​មាន​ចេរភាព​ក្នុង​ការ​បោះ​អាច​រំកិល​បោះ​ទៅ​វិញ​ទៅ​ មក អា​ហ្នឹង​ខ្ញុំ​មិន​ហ៊ាន​ថា​ទេ។ ក៏ប៉ុន្តែ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ របាំង​បង្គោល​ជា​រឿង​មួយ របាំង​ព្រមព្រៀង​ជា​រឿង​មួយ​ទៀត របាំង​សាក្សី​ជា​រឿង​មួយ។ ជាពិសេស របាំង​ប្រជាជន​ជា​រឿង​ដែល​សំខាន់​សម្រាប់​ការពារ​ព្រំដែន ការពារ​ទឹកដី ឬ​ក៏​ដែន​ដី​របស់​យើង»
ទោះ​យ៉ាង​ណា លោក វ៉ា គឹមហុង បាន​អះអាង​ថា សកម្មភាព​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​របស់​រដ្ឋាភិបាល មិន​មែន​បោះ​ឲ្យ​រួច​ពី​ដៃ​ដូច​មន្ត្រី​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ខ្លះ​ចោទ​ទេ។ លោក​ថា ការងារ​នេះ​មន្ត្រី​ជំនាញ​បាន​ពិនិត្យ និង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការងារ​នេះ​ដោយ​ទទួល​ខុស​ត្រូវ​ខ្ពស់។
បង្គោល​កំណត់​ព្រំដែន​គោក​រវាង​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ មន្ត្រី​ព្រំដែន​លើក​ឡើង​ថា គ្រោង​នឹង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ​បញ្ជាក់​ថា អាច​នឹង​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣៕

5 comments:

Anonymous said...

Was it a fake map that Yuon redrew after 1979 occupation? Its illegal's map Cpp boss asking Swa Kim Hoang to show to Cpp slave called Cpp regime today.This map is not legitimate can not be used because Cpp Hun sen can't read the map,didn't know which is legal or which is not,Swa Kim Hoang was Yuons agent worked under Yuon payroll and Cpp payroll

Yobal Khmer

Anonymous said...

Please Khmer people living abroad save Cambodian/Khmer map that contain Koh Tral that contains the same color as Cambodian/Khmer map's color.

This f**king Yuon/Vietcong idiot Var Kim Hong have been cheating the map of Cambodia as he falsely showed the dumb and uneducated CPP clans, dumb and low educated Hun Sen. We have map at home (original) comparing to fake map that cheater and liar stupid Var Kim Hong who showed his drawing map to dumb CPP clans or comrades and stupid Hun Sen.

Stupid smart ass Var Kim Hong will be in trouble and shameful at ICC or ICJ if he dares.

Anonymous said...

I supported this delays,
we need very clean & cleared on demarcation.,

plz don't rush, take time, clam down., take it easy ,

Anonymous said...

This guy Var Kim Hong is pathetic. He is a border committee chairman but we never heard he protests against Vietnam's encroachments. Every time Khmer villagers cry about Vietnam's encroachments we never heard a word of protest against Vietnam from him. He is useless!

Anonymous said...

Yes! Khmers said: tru muy preous pee Var Kim hung gains both way benefits because he worked under Yuon payroll and Cpp payroll.The same tru muy preus pee get trey both ways...
*Who benefit from this? Yuon and Va Kim hung,khmers loses either ways,Yuon gains more land,Var earned more money,Khmer lost more land.Don't lets foxs guard your hens,don't lets Yuon agent be the border your referee on border issues.If you don't trust foxs to guard your chickens then why should you trust Yuon Var Kim hung to work as border commitee on behaft of Khmer to gives Yuon more advantages of stealing more khmers land?

Kmenhwatt