A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 1 August 2012

Opposition parties meet with US ambassador មន្ត្រី​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​អាមេរិក​ជួយ​កែ​ទម្រង់ គ.ជ.ប

 
Ambassador William Todd (Photo: RFA/Den Ayuthyea)
 
PHNOM PENH, 1 August 2012 (Cambodia Herald) - Senior officials of the opposition Human Rights and Sam Rainsy parties had a two-hour meeting Tuesday with US Ambassador William Todd to discuss the current political situation and next year's elections, sources said.

The meeting involved lawmakers Mu Sochua and Kim Souphirith and spokesman Yim Sovan from the Sam Rainsy Party and lawmaker Ou Chanrith and spokesman Pol Horm from the Human Rights Party.

Yim Sovan quoted Todd as saying that he came to Cambodia to boost respect for democracy and human rights and that solving Sam Rainsy's problems was an international issue.

Sam Rainsy is believed to be living in exile in France, the country where he has lived for most of his life.

Pol Horm said the meeting briefed the ambassador on the establishment of the Democratic Movement for National Rescue by the two parties ahead of their proposed merger.

Ministry of Interior spokesman Khieu Sopheak noted that Sam Rainsy had been sentenced to prison by a court of law.

"We have never banned Sam Rainsy from returning to the country. He has rights," he added.

Im Suosdey, president of National Election Committee, dismissed the repeated demands of the two opposition parties to reform the election committee.

“Sam Rainsy can not stand in the election next year as he's a convict," he said.

Sam Rainsy and Human Rights Party leader Kem Sokha are currently visiting the United States, Europe and Japan to drum up support for the opposition.

មន្ត្រី​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​សុំ​ឲ្យ​អាមេរិក​ជួយ​កែ​ទម្រង់ គ.ជ.ប
ដោយ ដែន អយុធ្យា 2012-08-01 Radio Free Asia

ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ចំនួន​ពីរ មាន​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​អង្គារ ទី​៣១ ខែ​កក្កដា បាន​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​ជាតិ ឆ្នាំ​២០១៣ មាន​លក្ខណៈ​សេរី និង​យុត្តិធម៌។

RFA/Den Ayuthyea
ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) [ឆ្វេង] ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត នា​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ឆ្នាំ​២០១២។

លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​សមាជិក​សភា​គណបក្ស សម រង្ស៊ី លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​១ ខែ​សីហា ថា ក្នុង​ជំនួប​រវាង​មន្ត្រី​បក្ស​ប្រឆាំង​ជាមួយ​លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​អង្គារ បាន​ផ្ដោត​សំខាន់​ជុំវិញ​ស្ថានការណ៍​នយោបាយ​កម្ពុជា។
លោក​បន្ត​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​កែ​ទម្រង់​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ជំរុញ​ឲ្យ​ការ​បោះ​ឆ្នោត​មាន​យុត្តិធម៌៖ «នៅ​ក្នុង​ដំណោះស្រាយ​នៃ ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គឺ​មាន​ចំណុច​២ គឺ​ទី​១ ការ​វិល​ត្រឡប់​របស់​លោក​ប្រធាន សម រង្ស៊ី ចូល​មក​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រកប​ដោយ​សុវត្ថិភាព និង​ទី​៣ ការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​គណៈកម្មាធិការ​នេះ​មាន​អព្យាក្រិត ឯករាជ្យ​ភាព​ពិត​ប្រាកដ​ពី​អ្នក​មាន​អំណាច​នយោបាយ ហើយ​និង​ធានា​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាត់​ឈ្មោះ និង​មិន​បាន​ទៅ​បោះ​ឆ្នោត បាន​ចូល​រួម​អនុវត្ត​សិទ្ធិ​របស់​គាត់​នៅ​ក្នុង​ការ​បោះ​ឆ្នោត»
បើ​ទោះ​លោក យឹម សុវណ្ណ បដិសេធ​មិន​ផ្តល់​អត្ថាធិប្បាយ​ជុំវិញ​សំណើ​រក​កិច្ច​អន្តរាគមន៍​ពី​ សហរដ្ឋអាមេរិក ឲ្យ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​ក្តី ក៏​ប៉ុន្តែ​លោក​ថា មន្ត្រី​ទូត​អាមេរិក​បាន​ចាត់​ទុក​វត្តមាន​លោក សម រង្ស៊ី មាន​សារសំខាន់​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។
លោក អ៊ូ ចន្ទឫទ្ធិ សមាជិក​សភា​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ចូល​រួម​ទៅ​ជួប​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទូត​សហរដ្ឋអាមេរិក បាន​ផ្ដោត និង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានការណ៍​នយោបាយ​កម្ពុជា​បច្ចុប្បន្ន និង​ដំណើរ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ជាង​នេះ​ទៅ​ទៀត សហរដ្ឋអាមេរិក បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​វិវឌ្ឍ​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ ជាតិ រវាង​គណបក្ស សិទ្ធិ​មនុស្ស និង​បក្ស សម រង្ស៊ី៖ «គេ​ចង់​ដឹង​ពី​ភាព ​រីក​ចម្រើន​នៃ​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ ចង់​ដឹង​ថា​រីក​ចម្រើន​ដល់​ដំណាក់​កាល​ណា​ហើយ។ គេ​ជួយ​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត ដំណើរ​ការ​នៃ​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»
ជំនួប​រយៈពេល ២ម៉ោង រវាង​មន្ត្រី​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស ជាមួយ​លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​អាមេរិក ធ្វើ​ឡើង​នៅ​គេហដ្ឋាន​របស់​លោក​ឯកអគ្គរដ្ឋទូត នា​រាជធានី​ភ្នំពេញ។
វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់​ទង​លោក វីល្លៀម ថត ជុំវិញ​ជំនួប​រវាង​មន្ត្រី​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស បាន​ទេ នៅ​រសៀល​ថ្ងៃ​ពុធ ទី​១ ខែ​សីហា។
ប៉ុន្តែ​ថ្មីៗ​នេះ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្នុង​បេសកកម្ម​របស់​លោក​មក​កម្ពុជា នឹង​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។
ទោះ​យ៉ាង​ណា លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) បាន​ថ្លែង​ថា វត្តមាន​គណបក្ស​ប្រឆាំង​ចូល​រួម​បោះ​ឆ្នោត បាន​ផ្តល់​សារសំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា។ ដូច្នេះ លោក​យល់​ថា វត្តមាន​លោក សម រង្ស៊ី ចាំ​បាច់​ត្រូវ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត ឆ្នាំ​២០១៣៖ «ការ​ប្រកួត​ប្រជែង​នេះ ជា​ការ​ប្រកួត​ប្រជែង​រវាង​គណបក្ស​និង​គណបក្ស។ ដូច្នេះ ប្រសិន​បើ​គណបក្ស សម រង្ស៊ី មាន​មេ​ដឹកនាំ​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ ជា​ការ​ល្អ​ប្រសើរ​សម្រាប់​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ»
បច្ចុប្បន្ន តំណាង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស កំពុង​ស្វែងរក​អន្តរាគមន៍​ពី​ប្រទេស​មហា​អំណាច ឬ​ម្ចាស់​ជំនួយ មាន​សហរដ្ឋអាមេរិក អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី និង​ជប៉ុន ជាដើម ដើម្បី​ឲ្យ​ដាក់​សំពាធ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប និង​ជួយ​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ចូល​ស្រុក​មុន​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣៕

3 comments:

Anonymous said...

Dear All,

NEC and the Cambodia courts are under Hun Sen's tight grips.
We must squeeze our grips on Hun Sen !!!

Anonymous said...

can't beat hun sen with the dummy ike kim sokha and samrangsy

Anonymous said...

7:50pm,
Can't beat Hun Sen, because Hun Sen is the dictator who controls every thing, in particular the outcome of the elections.