A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 1 August 2012

Free Press Magazine reporter Phon Sophea escaped assassination by powerful land grabbers

បុគ្គលិក​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី​​ម្នាក់​​រួច​ផុត​ពី​ការ​ចោម​​សម្លាប់ ​បន្ទាប់​ពី​បាន​ថត​​ទិដ្ឋភាព​​បំ​ផ្លាញ​ព្រៃ​ឈើ​​និង​ទន្រ្ទាន​​ដីរដ្ឋ​  
ពុធ 01 សីហា 2012 |   Free Press Magazine
បុគ្គលិក​ទស្សនាវដ្ដី​សារព័ត៌មាន​ សេរី​ប្រចាំ​ខេត្ត បន្ទាយមាន​ជ័យ​​ម្នាក់​ មាន​វាសនា​រួច​ផុត​ពី​ការ​​ចោម​សម្លាប់​ ដោយ​ពួក​ឈ្មួញ​​ព្រៃ​ឈើ ខណៈ​​ដែល​លោក​​បាន​ព្យាយាម​​យ៉ាង​​ប្រថុយ​ប្រថាន​​ចូល​ទៅ​ផ្ដិត​យក​រូបភាព​ នៃ​ការ​កាប់​បំផ្លាញព្រៃឈើ​យ៉ាង​វិនាស​មួយ​ ដើម្បី​ទន្ទ្រាន​យក​​ដី​ ក្នុង​តំបន់​ដែល​ត្រូវ​បាន​ចាត់​ទុក​​ជា​របស់រដ្ឋ​ត្រង់​ចំណុច​ ភ្នំ​ព្រះ ក្នុង ឃុំ ថ្មពួក ស្រុក ថ្មពួក​ ខេត្ត បន្ទាយមានជ័យ​។

ត្រាក់ទ័រ ឈ្មួញ ដែលកំពុង បំផ្លាញ តំបន់ព្រៃ ត្រង់ចំណុច ភ្នំ ព្រះ
លោក ផុន សុភា បាន​​ឲ្យ​​ដឹងថា​ ​កាល​ពី​ចុង​ខែ​កន្លង​ទៅ​​លោក និង សមាជិក​នៃសហគមន៏ព្រៃឈើ​បាន​​ចុះ​​ទៅ​តាមដាន​សកម្មភាព​​របស់​ពួក​ឈ្មួញ​​ ព្រៃឈើ ដែល​កំពុង​ឈូសឆាយ​​ពង្រាប​​​ដីព្រៃ ទំ​២រយ​ហិក​តា ដែល​បាន​​កំណត់​ទុក​ជា​របស់​រដ្ឋ ​តែ​ត្រូវ​បាន​​ពួក​អ្នក​បំរើការ​ឲ្យ​ក្រុម​ឈ្មួញ​ជិៈម៉ូតូ​ប្រដេញ​ព័ទ្ធ​ សួរ​​ដេញដោល​លោក ។ ដោយ​ភ័យ​ខ្លាច​​លោក ​ផុន សុភា ​បានរត់​ចូលក្នុងព្រៃ  ពួក​គេ​ច្រើន​នាក់​ដែល​មាន​ដំបង​​បាន​ព័ទ្ធ​ចាំ​វាយ​ប្រហារលោ  តែ​សំណាង​ល្អ​ប៉ូលិស​​បាន​អន្តរាគមន៏ទាន់​ពេល​បន្ទាប់​ពី​លោក​​បាន​​ ទូរស័ព្ទ​សុំ​ជំនួយ​​​។

តំបន់​ព្រៃ​នៅ​ចំណុច​ ភ្នំ​ព្រះ ​ស្ថិត​ក្រោម​​ការ​ប្រទាញប្រទង់គ្នា​​យ៉ាងរ៉ាំរ៉ៃ រវាងអ្នកស្រុក​នៅទីនោះ​ដែល​​​ចង់​​ឲ្យ​មាន​ការ​រក្សាទុក​​តំបន់​ព្រៃ​ក្រាស​ ​នេះ ស្ថិត​ក្រោម​កិច្ច​​ការពារ​របស់រដ្ឋ​សម្រាប់​បំរើ​ផល​ប្រយោជន៏​សាធារណៈ​ និង ក្រុម​ឈ្មួញ​​ដែល​បាន​​ព្យា​យាម​​បំផ្លាញ​ដើម្បី​ឈាន​ទៅ​ច្បាម​យក​ដី​តំបន់​ នេះ ។
គួរ​បញ្ជាក់​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​​ដើម្បី​ទន្ទ្រាន​​យក​​ដី​​ក្នុង​ប្រទេស​កម្ពុជា ​ពេល​នេះ គឺជាសំណុំ​រឿង​​ដ៏​រសើប​​និង​ក្ដៅ​​គគុក​​ដែល​ក្រុម​អ្នក​ការពារ​បរិស្ថាន​​ ក៏​ដូច​​ជា​អ្នកកាសែត​​ពេល​ខ្លះ​ពិបាក​​នឹង​សម្រេច​ចិត្ត​​លើក​យក​ករណី​នេះ មក​ធ្វើ​ជា​ប្រធាន​បទ សម្រាប់​ភារកិច្ច​របស់ខ្លួន បន្ទាប់​ពី​មាន​​ការ​បាញ់​សម្លាប់​ដ៏​ចម្រូងចម្រាស ទៅ​លើ​​សកម្មជន​ព្រៃ​ឈើគឺ​លោក ឈុត វុទ្ធី កាល​ពី​ខែ​កុម្ភៈ​មក​​នោះ ៕ ​​

4 comments:

Anonymous said...

Wow! Hunsen lets thugs controlled khmers destiny,stealing land,robbing,killing is the norms in Sok khmers these days....

Anonymous said...

It's been like that ever since 1990's nothing new. I'm sick and tired of all this. It's hurts that it's our own people that is not taking the initiative to get rid of these cronies.

Anonymous said...

We need translation to English .

Anonymous said...

Yes, Cambodia is ruled by thugs and murderers like Hun Sen.