A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 1 August 2012

រ៉ុង ឈុន សុំឲ្យ អ៊ឹម សិទ្ឋី ផ្ដល់អាទិភាពដល់បុគ្គលិកជាគ្រូចេញថ្មីទាំងពីរភេទបានទៅបម្រើការងារ​នៅអង្គភាព​​ដើម

រាជធានីភ្នំពេញ ថ្ងៃទី០១ខែសីហា ឆ្នាំ២០១២

សូមគោរពជូន
ឯកឧត្តម អ៊ឹម សិទ្ធី
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា


កម្មវត្ថុ: សំណើសុំផ្ដល់អាទិភាពដល់បុគ្គលិកជាគ្រូចេញថ្មីទាំងពីរភេទបានទៅបម្រើការងារនៅអង្គ
             ភាព​​ដើមវិញ ឬសាលានៅជិតផ្ទះរបស់ពួកគាត់។
យោងៈ - សេចក្តីណែនាំលេខ២០ អយកសណន ចុះថ្ងៃទី ១២ ខែកក្ដដា ឆ្នាំ២០១២ ស្តីពីការបែង              ចែកប៉ុស្តិ៍បង្រៀនសម្រាប់គ្រូចេញថ្មី
             - សារអេឡិចត្រូនិច្យនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១២ របស់គ្រូចេញថ្មី។
             តបតាមកម្មវត្ថុខាងលើ ខ្ញុំមានកិត្តិយស សូមជម្រាបឯកឧត្តមជ្រាបថាៈ សមាគមបានទទួលសារអេឡិចត្រូនិចមួយច្បាប់ពីគ្រូចេញថ្មី ជាពិសេសបុគ្គលិកអប់រំ ដែលបានប្រឡងចូលរៀន គរុកោសល្យ និងវិទ្យាស្ថានជាតិអប់រំ ដើម្បីផ្លាស់ប្តូរក្របខ័ណ្ឌ ទៅ និងទៅក ហើយនៅឆ្នាំកន្លង មក ក្រសួងអប់រំបានទុកលទ្ធភាពសម្រាប់បុគ្គលិកបន្ទាប់ពីបញ្ចប់គរុកោសល្យ និងវិទ្យាស្ថានជាតិ អប់រំឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។ 
          តាមសេចក្តីណែនាំលេខ ២០ អយកសណន ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ក្រសួងអប់រំ មានគោលនយោបាយថ្មី ដែលតម្រូវឲ្យគ្រូចេញថ្មីទាំងពីរភេទ ជាបុគ្គលិកត្រូវចូលរួមជ្រើសរើសប៉ុស្តិ៍
ដូចគ្នា ចំណុចនេះហើយធ្វើឲ្យគ្រូថ្មីជាបុគ្គលិកសម្តែងការមិនពេញចិត្ត ទៅលើសេចក្តីណែនាំរបស់
ក្រសួងអប់រំ ពីព្រោះបង្កការលំបាកសម្រាប់ពួកគាត់ឃ្លាតឆ្ងាយពីផ្ទះ បែកគ្រួសារកូនចៅ និងឪពុកម្ដាយ​​ចាស់ជរា គ្មាននរណាមើលថែរក្សាពួកគេ។
         សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សូមក្រសួងអប់រំពិនិត្យមើលឡើងវិញចំពោះសេចក្តីណែ នាំនេះ ហើយទុកជាអាទិភាពជូនគ្រូចេញថ្មីជាបុគ្គលិកបានទៅបម្រើការងារ នៅអង្គភាពដើមវិញ
សាលាជិតផ្ទះរបស់គាត់។
        
            សេចក្ដីដូចបានគោរព និងជម្រាបជូនខាងលើ ខ្ញុំសង្ឃឹមថា ឯកឧត្តម នឹងពិនិត្យដោះស្រាយ ជូនគ្រូចេញថ្មីជាបុគ្គលិកទាំងពីរភេទ បានបម្រើការងារនៅអង្គភាពដើម ឬសាលាដែលនៅជិតផ្ទះ របស់ពួកគាត់ជាក់ជាមិនខាន។
             សូមឯកឧត្តម ទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ។

    ប្រធាន
រ៉ុង ឈុន 
ចម្លងជូនៈ                                                                                                        
   -ខុទ្ទកាល័យនាយករដ្ឋមន្រ្តី
   -ស្ថានទូតនានាប្រចាំនៅកម្ពុជា
   -អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា
   -ឯកសារ-កាលប្បវត្តិ

No comments: