Ambassador William Todd (Photo: RFA/Den Ayuthyea)
PHNOM PENH, 1 August 2012 (Cambodia Herald) - Senior officials of the opposition Human Rights and Sam Rainsy parties had a two-hour meeting Tuesday with US Ambassador William Todd to discuss the current political situation and next year's elections, sources said.
The meeting involved lawmakers Mu Sochua and Kim Souphirith and spokesman Yim Sovan from the Sam Rainsy Party and lawmaker Ou Chanrith and spokesman Pol Horm from the Human Rights Party.
Yim Sovan quoted Todd as saying that he came to Cambodia to boost respect for democracy and human rights and that solving Sam Rainsy's problems was an international issue.
Sam Rainsy is believed to be living in exile in France, the country where he has lived for most of his life.
Pol Horm said the meeting briefed the ambassador on the establishment of the Democratic Movement for National Rescue by the two parties ahead of their proposed merger.
Ministry of Interior spokesman Khieu Sopheak noted that Sam Rainsy had been sentenced to prison by a court of law.
"We have never banned Sam Rainsy from returning to the country. He has rights," he added.
Im Suosdey, president of National Election Committee, dismissed the repeated demands of the two opposition parties to reform the election committee.
“Sam Rainsy can not stand in the election next year as he's a convict," he said.
Sam Rainsy and Human Rights Party leader Kem Sokha are currently visiting the United States, Europe and Japan to drum up support for the opposition.
មន្ត្រីចលនាប្រជាធិបតេយ្យសង្គ្រោះជាតិសុំឲ្យអាមេរិកជួយកែទម្រង់ គ.ជ.ប
ដោយ ដែន អយុធ្យា 2012-08-01 Radio Free Asia
ថ្នាក់ដឹកនាំគណបក្សប្រឆាំងចំនួនពីរ មានគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីថ្ងៃអង្គារ ទី៣១ ខែកក្កដា បានស្នើឲ្យសហរដ្ឋអាមេរិកជួយជំរុញឲ្យការបោះឆ្នោតជាតិ ឆ្នាំ២០១៣ មានលក្ខណៈសេរី និងយុត្តិធម៌។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យ និងជាសមាជិកសភាគណបក្ស សម រង្ស៊ី លោកបានឲ្យដឹងនៅថ្ងៃពុធ ទី១ ខែសីហា ថា ក្នុងជំនួបរវាងមន្ត្រីបក្សប្រឆាំងជាមួយលោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃអង្គារ បានផ្ដោតសំខាន់ជុំវិញស្ថានការណ៍នយោបាយកម្ពុជា។
លោកបន្តថា ការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០១៣ មន្ត្រីបក្សប្រឆាំងស្នើឲ្យសហរដ្ឋអាមេរិកជួយកែទម្រង់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជំរុញឲ្យការបោះឆ្នោតមានយុត្តិធម៌៖ «នៅក្នុងដំណោះស្រាយនៃ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺមានចំណុច២ គឺទី១ ការវិលត្រឡប់របស់លោកប្រធាន សម រង្ស៊ី ចូលមកចូលរួមការបោះឆ្នោតឆ្នាំ២០១៣ ប្រកបដោយសុវត្ថិភាព និងទី៣ ការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាឲ្យគណៈកម្មាធិការនេះមានអព្យាក្រិត ឯករាជ្យភាពពិតប្រាកដពីអ្នកមានអំណាចនយោបាយ ហើយនិងធានាឲ្យប្រជាពលរដ្ឋដែលបាត់ឈ្មោះ និងមិនបានទៅបោះឆ្នោត បានចូលរួមអនុវត្តសិទ្ធិរបស់គាត់នៅក្នុងការបោះឆ្នោត»។
បើទោះលោក យឹម សុវណ្ណ បដិសេធមិនផ្តល់អត្ថាធិប្បាយជុំវិញសំណើរកកិច្ចអន្តរាគមន៍ពី សហរដ្ឋអាមេរិក ឲ្យលោក សម រង្ស៊ី បានវិលចូលស្រុកក្តី ក៏ប៉ុន្តែលោកថា មន្ត្រីទូតអាមេរិកបានចាត់ទុកវត្តមានលោក សម រង្ស៊ី មានសារសំខាន់នៅក្នុងដំណើរការបោះឆ្នោតឆ្នាំ២០១៣។
លោក អ៊ូ ចន្ទឫទ្ធិ សមាជិកសភាគណបក្ស សិទ្ធិមនុស្ស ដែលបានចូលរួមទៅជួបជាមួយលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែរនោះ បានឲ្យដឹងថា មន្ត្រីទូតសហរដ្ឋអាមេរិក បានផ្ដោត និងយកចិត្តទុកដាក់ទៅលើស្ថានការណ៍នយោបាយកម្ពុជាបច្ចុប្បន្ន និងដំណើរការបោះឆ្នោតឆ្នាំ២០១៣។ ជាងនេះទៅទៀត សហរដ្ឋអាមេរិក បានយកចិត្តទុកដាក់ចំពោះការវិវឌ្ឍនៃចលនាប្រជាធិបតេយ្យសង្គ្រោះ ជាតិ រវាងគណបក្ស សិទ្ធិមនុស្ស និងបក្ស សម រង្ស៊ី៖ «គេចង់ដឹងពីភាព រីកចម្រើននៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ចង់ដឹងថារីកចម្រើនដល់ដំណាក់កាលណាហើយ។ គេជួយដំណើរការនៃការបោះឆ្នោត ដំណើរការនៃរបបប្រជាធិបតេយ្យនៅកម្ពុជា»។
ជំនួបរយៈពេល ២ម៉ោង រវាងមន្ត្រីគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស ជាមួយលោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតអាមេរិក ធ្វើឡើងនៅគេហដ្ឋានរបស់លោកឯកអគ្គរដ្ឋទូត នារាជធានីភ្នំពេញ។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងលោក វីល្លៀម ថត ជុំវិញជំនួបរវាងមន្ត្រីគណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស បានទេ នៅរសៀលថ្ងៃពុធ ទី១ ខែសីហា។
ប៉ុន្តែថ្មីៗនេះ លោក វីល្លៀម ថត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ក្នុងបេសកកម្មរបស់លោកមកកម្ពុជា នឹងជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
ទោះយ៉ាងណា លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិក (NICFEC) បានថ្លែងថា វត្តមានគណបក្សប្រឆាំងចូលរួមបោះឆ្នោត បានផ្តល់សារសំខាន់ក្នុងការជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។ ដូច្នេះ លោកយល់ថា វត្តមានលោក សម រង្ស៊ី ចាំបាច់ត្រូវមានវត្តមានក្នុងប្រទេសកម្ពុជា ឲ្យបានមុនការបោះឆ្នោត ឆ្នាំ២០១៣៖ «ការប្រកួតប្រជែងនេះ ជាការប្រកួតប្រជែងរវាងគណបក្សនិងគណបក្ស។ ដូច្នេះ ប្រសិនបើគណបក្ស សម រង្ស៊ី មានមេដឹកនាំចូលរួមក្នុងការប្រកួតប្រជែងនេះ ជាការល្អប្រសើរសម្រាប់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ»។
បច្ចុប្បន្ន តំណាងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គណបក្ស សម រង្ស៊ី និងសិទ្ធិមនុស្ស កំពុងស្វែងរកអន្តរាគមន៍ពីប្រទេសមហាអំណាច ឬម្ចាស់ជំនួយ មានសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី និងជប៉ុន ជាដើម ដើម្បីឲ្យដាក់សំពាធរដ្ឋាភិបាលកម្ពុជា ឲ្យផ្លាស់ប្ដូរសមាសភាព គ.ជ.ប និងជួយឲ្យលោក សម រង្ស៊ី បានវិលចូលស្រុកមុនការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣៕
3 comments:
Dear All,
NEC and the Cambodia courts are under Hun Sen's tight grips.
We must squeeze our grips on Hun Sen !!!
can't beat hun sen with the dummy ike kim sokha and samrangsy
7:50pm,
Can't beat Hun Sen, because Hun Sen is the dictator who controls every thing, in particular the outcome of the elections.
Post a Comment