A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 21 July 2012

Prince Ranariddh sacked Sao Rany as party secretary general

Prince Norodom Ranariddh (pictured), president of the Norodom Ranariddh Party, has sacked his party's secretary general after and 6 other deputies secretary-generals asked him to step down from his position as party president and retires from politics.

On Monday 16th, Sao Rany, secretary general of the Funcinpec Party and Prince Ranariddh's closest confidant, and 6 other deputy secretary-generals wrote a letter to King Father Sihanouk requesting him to persuade Prince Ranariddh to step down temporarily or retire from politics altogether.

The other sacked deputy secretary-generals are Pheng Heng, Khim Seila, Thav Kimlong. Long Lim and Yos Soly.
សម្ដេចក្រុមព្រះ បញ្ចប់​តួនាទី​លោក សៅ រ៉ានី ជា​អគ្គលេខាធិការ​បក្ស

​ ថ្ងៃទី 20 កក្កដា 2012, | ដោយ: លីនណា CEN
 ភ្នំពេញ: ​ទីបំផុត​ទៅ លោក សៅ រ៉ានី ដែលជា​អគ្គលេខាធិការ​គណបក្ស និង​សហជីវិន ៥ នាក់​ផ្សេងៗ​ទៀត ដែល​ចង់​ឲ្យ​សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ យាង​ចេញពី​ជិវិត​នយោបាយ​នោះ ត្រូវបាន​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រេច​បញ្ចប់​តួនាទី​ពី​គណបក្ស នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១២ ព្រមទាំង​បដិសេធ និង​មិន​ទទួលស្គាល់​នូវ​ការចុះហត្ថលេខា​របស់លោក សៅ រ៉ានី នៅក្នុង​កំណត់ហេតុ​ប្រជុំ ស្ដីពី​ការរួបរួម​គ្នា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ​។

​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ក្រោយពី​បានឃើញ​កំណត់ហេតុ​ប្រជុំ ស្ដីពី​ការរួបរួម​គ្នា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ​២០១២ រវាង​លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ ហើយ​ដែល​ត្រូវបាន​ផ្សាយ​តាម​បណ្ដាញសារព័ត៌មាន នា​ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០១២ គណបក្ស​នរោត្តម រណឫទ្ធិ សូម​ប្រកាស​បដិសេធ និង​មិន​ទទួលស្គាល់​ជាដាច់ខាត នូវ​ការចុះហត្ថលេខា​របស់លោក សៅ រ៉ានី នោះឡើយ​។


​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា “​គណបក្ស​នរោត្តម រណឫទ្ធិ មិនដែល​បាន​ចាត់តាំង លោក សៅ រ៉ានី ទៅធ្វើ​ការចរចា​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្ដីពី​ការរួបរួម​គ្នា​នោះទេ​។ ដូច្នេះ​ការចុះហត្ថលេខា​របស់លោក សៅ រ៉ានី នោះ មិន​តំណាង​ឲ្យ​គណបក្ស​នរោត្តម រណឫទ្ធិ​ឡើយ​”​។​

​សេចក្ដីប្រកាស​ បានបញ្ជាក់​បន្តថា “​គណបក្ស​នរោត្តម រណឫទ្ធិ គ្មាន​គម្រោង​អញ្ជើញ​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​សមាជិក​-​សមាជិកា មក​ប្រជុំ​នៅ​ទីស្នាក់ការ​កណ្ដាល​រាជធានី​ភ្នំពេញ​ទ​”​។​

​ ជាមួយគ្នានេះ នៅ​ថ្ងៃទី​២០​កក្កដា​នេះដែរ សម្ដេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ក៏​បានចេញ​សេចក្ដីសម្រេច បញ្ចប់​តួនាទី​អគ្គលេខាធិការ អគ្គលេខាធិការរង និង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស នរោត្តម រណឫទ្ធិ ដូច​មាន​រាយ​នាម​ខាងក្រោម​៖

១. សហជីវិន សៅ រ៉ានី អគ្គលេខាធិការ ជំនួយ​ដោយ សហជីវិន ឈឹម សៀ​ល​ឡេង​
២. សហជីវិន ផែង ហេង អគ្គលេខាធិការរង​
៣. សហជីវិន ឃឹម សិលា អគ្គលេខាធិការរង​
៤. សហជីវិន ថាវ គីម​ឡុង អគ្គលេខាធិការរង
៥. សហជីវិន ឡុង លីម អគ្គលេខាធិការរង
៦. សហជីវិន យស់ សូលី សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​។​

​ សូមជម្រាបថា លោក ញឹក ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស​នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ បាន​ចុះហត្ថលេខា​ក្នុង​កំណត់ហេតុ​ប្រជុំ ស្ដីពី ការរួបរួម​គ្នា នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​នរោត្តម រណឫទ្ធិ ដើម្បី​ពិភាក្សា​ដំណើរការ​បង្រួបបង្រួម​គណបក្ស​ទាំងពីរ​ឡើ​វិញ ស្របតាម​សេចក្ដីប្រកាស​រួម​កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២​។​

​ក្រោយពី​ពិភាក្សាគ្នា​ល្អិតល្អន់​រួចមក ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ដូចខាងក្រោម​៖

I. គណបក្ស​ទាំងពីរ​នឹង​រួបរួមគ្នា​ជា​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​តែមួយ ដើម្បី​ចូលរួម​បោះឆ្នោត​សាកល​ឆ្នាំ​២០១៣ ខាងមុខនេះ​។​

II. ធ្វើការ​តែងតាំង​បន្ថែម​សមាសភាព​មកពី​គណបក្ស នរោត្តម រណឫទ្ធិ ឲ្យ​ទទួល​ដឹកនាំ​រចនាសម្ព័ន្ធ​ដែលមាន​ស្រាប់ នៅក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដូចជា ៖
​    ​១. អនុប្រធាន​ប្រតិបត្តិ​គណបក្ស ចំនួន ១​រូប (​អនុប្រធាន​ប្រតិបត្តិ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មានតែ​មួយរូប​)
​    ​២. អគ្គលេខាធិការរង​ទី​១ ចំនួន ១​រូប​
​    ​៣. អគ្គលេខាធិការរង ចំនួន ៣​រូប​
​    ​៤. គណៈកម្មាធិការ​អចិន្ត្រៃយ៍​ចំនួន ៧​រូប​
​    ​៥. គណៈកម្មាធិការ​នាយក និង​ក្រុម​ប្រឹក្សាជាតិ មួយចំនួន​តាម​ការចាំបាច់ និង​សមស្រប​។​
​     ​៦. គណៈកម្មការ​ប្រតិបត្តិ​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ឃុំ​-​សង្កាត់ និង​រចនាសម្ព័ន្ធ​ដឹកនាំ​ដទៃ​ផ្សេងទៀត តាម​ករណី​នីមួយៗ ផ្អែក​តាម​លទ្ធផល​បោះឆ្នោត​ឆ្នាំ​២០១២​។​

III. បេក្ខភាព​អគ្គលេខាធិការ​នឹងត្រូវ​ពិភាក្សា​នៅពេល​ក្រោយ ដោយ​ផ្អែកលើ​សមត្ថកិច្ច លទ្ធភាព និង​សកម្មភាព​។​

IV. ការកែប្រែ​រចនាសម្ព័ន្ធ​ផ្សេងទៀត ដែល​ប៉ះពាល់​ដល់​លក្ខន្តិកៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​ទុក​ឲ្យ​អង្គសមាជ ដែលមាន​សមាសភាព​ម​ក​ពី​គណបក្ស​ទាំងពីរ ពិនិត្យ និង​សម្រេច​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។​

​សូម​រម្លឹកថា អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក សៅ រ៉ានី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងនាម​លោក​ជា​អគ្គលេខាធិការ​គណបក្ស រួមទាំង​អគ្គលេខាធិការរង​ចំនួន ៦​រូប ផ្សេងទៀត បានធ្វើ​លិខិត​ទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ អំពី​សម្តេចក្រុមព្រះ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ សុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើជា​ចៅ​មហា ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ត្រូវបាន​បរាជ័យ​វិញ​។​

​លោក សៅ រ៉ានី បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​សុំ​អនុញ្ញាត​ពី​លោក ដើម្បី​ឲ្យ​លោក​យាង​សម្រាក​ពី​នយោបាយ​សិន​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ខ្ញុំ ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ​។ បន្ទាប់មក កាលណា​យើង​បាន​បង្រួបបង្រួម​គ្នា​ហើយ ឯកភាពគ្នា​ហើយ នឹង​យាង​លោក មក​ធ្វើជា​ប្រធាន​ទៅ​។ អាហ្នឹង​វាច​ប់ កុំ​ឲ្យ​វា​មាន​ឧបសគ្គ​”​។​

​ជាមួយគ្នា​នោះ លោក សៅ រ៉ានី បាន​អះអាងថា ក្នុងនាម​លោក​ផ្ទាល់ លោក​ក៏បាន​ធ្វើលិខិត​ទូលថ្វាយ​សម្តេចក្រុមព្រះ​ដែរ អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក សៅ រ៉ានី បាន​បន្តថា លោក​ចង់​ឲ្យ​គណបក្ស​ទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ) បង្រួបបង្រួម​គ្នា មានដំណើរ​ការដើរ​ដោយ​រលូន ដើម្បី​ជៀសវាង កុំ​ឲ្យ​កើតមាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង​។​

​លោក សៅ រ៉ានី ក៏បាន​សុំ​ការអនុញ្ញាត​ពី​សម្តេចឪ សម្តេចម៉ែ ឲ្យ​សម្តេចក្រុមព្រះ យាង​សម្រាក​ពី​នយោបាយ ហើយ​លោក​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​លោក​ទៅ​បំពេញ​កិច្ចការ​សង្គមកិច្ច ជាមួយ​ព្រះ​ហា​ក្សត្រ សិន​ទៅ​។​

​ លោក សៅ រ៉ានី បាន​ព្យ​ល់​ថា "​បើសិនជា​មិន​ធ្វើ​ចឹ​ង​ទេ វា​អត់​ចេញរួច​។ អត់​មាន​ច្រក​ណា​ដែល​អាច​ដំណើរការ​ទៅមុខ​បាន​។ លោក​ធ្វើ​នេះ គឺ​ចង់​សម្របសម្រួល​ទេ ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ទាំងពីរ​កុំ​មានការ​បែកបាក់​គ្នា ហើយ​សម្របសម្រួល​គ្នា​ទៅ​។ លោក​មើលទៅ​យន្តការ​មាន​មួយ អត់​មួយ វា​អត់​ទៅរួច​ទេ​។ លោក​មិន​ចង់​ឲ្យ​គណបក្ស​ទាំងពីរ​សាបសូន្យ​នៅ​ឆ្នាំ​២០១៣​ទេ​។ បើកាលណា​វា​រួមគ្នា វា​មាន​សំឡេង បើ​បែក​គ្នា វា​អត់​សំឡេង​"​។​

​ចំពោះ​លិខិត​របស់លោក សៅ រ៉ានី ទូលថ្វាយ​សម្តេចក្រុមព្រះ និង​សម្តេចឪ សម្តេចម៉ែ នៅ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​នៅឡើយ​ទេ​៕​

2 comments:

Anonymous said...

Does these people that got sacked or fired were paid officials? Or just an officials in the party with no money (don't get pay) fire all the whole party,no need too many parties for little country like Cambodia. Just two parties is enough,Cypp=Communist Yuon people party and Opposition party.

Anonymous said...

This guy look like he is high on Motar/ Opium/Crystal meth.He has a curse from being born into royal family of Sdach komrook.