Prince Norodom Ranariddh (pictured), president of the Norodom Ranariddh Party, has sacked his party's secretary general after and 6 other deputies secretary-generals asked him to step down from his position as party president and retires from politics.
On Monday 16th, Sao Rany, secretary general of the Funcinpec Party and Prince Ranariddh's closest confidant, and 6 other deputy secretary-generals wrote a letter to King Father Sihanouk requesting him to persuade Prince
Ranariddh to step down temporarily or retire from politics altogether.
The other sacked deputy secretary-generals are Pheng Heng, Khim Seila, Thav Kimlong. Long Lim and Yos Soly.
សម្ដេចក្រុមព្រះ បញ្ចប់តួនាទីលោក សៅ រ៉ានី ជាអគ្គលេខាធិការបក្ស
ថ្ងៃទី 20 កក្កដា 2012, | ដោយ: លីនណា CEN
ភ្នំពេញ:
ទីបំផុតទៅ លោក សៅ រ៉ានី ដែលជាអគ្គលេខាធិការគណបក្ស
និងសហជីវិន ៥ នាក់ផ្សេងៗទៀត ដែលចង់ឲ្យសម្ដេចក្រុមព្រះនរោត្តម
រណឫទ្ធិ យាងចេញពីជិវិតនយោបាយនោះ ត្រូវបានសម្ដេចក្រុមព្រះ នរោត្តម
រណឫទ្ធិ សម្រេចបញ្ចប់តួនាទីពីគណបក្ស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២
ព្រមទាំងបដិសេធ និងមិនទទួលស្គាល់នូវការចុះហត្ថលេខារបស់លោក សៅ រ៉ានី
នៅក្នុងកំណត់ហេតុប្រជុំ ស្ដីពីការរួបរួមគ្នា នៃគណបក្សហ្វ៊ុនស៊ិនប៉ិច
និងគណបក្សនរោត្តម រណឫទ្ធិ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រោយពីបានឃើញកំណត់ហេតុប្រជុំ ស្ដីពីការរួបរួមគ្នា នៃគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ ដែលចុះហត្ថលេខានៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១២ រវាងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ ហើយដែលត្រូវបានផ្សាយតាមបណ្ដាញសារព័ត៌មាន នាថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១២ គណបក្សនរោត្តម រណឫទ្ធិ សូមប្រកាសបដិសេធ និងមិនទទួលស្គាល់ជាដាច់ខាត នូវការចុះហត្ថលេខារបស់លោក សៅ រ៉ានី នោះឡើយ។
សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្រោយពីបានឃើញកំណត់ហេតុប្រជុំ ស្ដីពីការរួបរួមគ្នា នៃគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ ដែលចុះហត្ថលេខានៅថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០១២ រវាងលោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ ហើយដែលត្រូវបានផ្សាយតាមបណ្ដាញសារព័ត៌មាន នាថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០១២ គណបក្សនរោត្តម រណឫទ្ធិ សូមប្រកាសបដិសេធ និងមិនទទួលស្គាល់ជាដាច់ខាត នូវការចុះហត្ថលេខារបស់លោក សៅ រ៉ានី នោះឡើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា “គណបក្សនរោត្តម រណឫទ្ធិ មិនដែលបានចាត់តាំង លោក សៅ រ៉ានី ទៅធ្វើការចរចាជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ស្ដីពីការរួបរួមគ្នានោះទេ។ ដូច្នេះការចុះហត្ថលេខារបស់លោក សៅ រ៉ានី នោះ មិនតំណាងឲ្យគណបក្សនរោត្តម រណឫទ្ធិឡើយ”។
សេចក្ដីប្រកាស បានបញ្ជាក់បន្តថា “គណបក្សនរោត្តម រណឫទ្ធិ គ្មានគម្រោងអញ្ជើញថ្នាក់ដឹកនាំមូលដ្ឋាន និងសមាជិក-សមាជិកា មកប្រជុំនៅទីស្នាក់ការកណ្ដាលរាជធានីភ្នំពេញទ”។
ជាមួយគ្នានេះ នៅថ្ងៃទី២០កក្កដានេះដែរ សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ក៏បានចេញសេចក្ដីសម្រេច បញ្ចប់តួនាទីអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្ស នរោត្តម រណឫទ្ធិ ដូចមានរាយនាមខាងក្រោម៖
១. សហជីវិន សៅ រ៉ានី អគ្គលេខាធិការ ជំនួយដោយ សហជីវិន ឈឹម សៀលឡេង
២. សហជីវិន ផែង ហេង អគ្គលេខាធិការរង
៣. សហជីវិន ឃឹម សិលា អគ្គលេខាធិការរង
៤. សហជីវិន ថាវ គីមឡុង អគ្គលេខាធិការរង
៥. សហជីវិន ឡុង លីម អគ្គលេខាធិការរង
៦. សហជីវិន យស់ សូលី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍។
សូមជម្រាបថា លោក ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច និងលោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ បានចុះហត្ថលេខាក្នុងកំណត់ហេតុប្រជុំ ស្ដីពី ការរួបរួមគ្នា នៃគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តម រណឫទ្ធិ ដើម្បីពិភាក្សាដំណើរការបង្រួបបង្រួមគណបក្សទាំងពីរឡើវិញ ស្របតាមសេចក្ដីប្រកាសរួមកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២។
ក្រោយពីពិភាក្សាគ្នាល្អិតល្អន់រួចមក ភាគីទាំងពីរបានឯកភាពគ្នាដូចខាងក្រោម៖
I. គណបក្សទាំងពីរនឹងរួបរួមគ្នាជាគណបក្សហ្វ៊ុនស៊ិនប៉ិចតែមួយ ដើម្បីចូលរួមបោះឆ្នោតសាកលឆ្នាំ២០១៣ ខាងមុខនេះ។
II. ធ្វើការតែងតាំងបន្ថែមសមាសភាពមកពីគណបក្ស នរោត្តម រណឫទ្ធិ ឲ្យទទួលដឹកនាំរចនាសម្ព័ន្ធដែលមានស្រាប់ នៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដូចជា ៖
១. អនុប្រធានប្រតិបត្តិគណបក្ស ចំនួន ១រូប (អនុប្រធានប្រតិបត្តិគណបក្សហ្វ៊ុនស៊ិនប៉ិច មានតែមួយរូប)
២. អគ្គលេខាធិការរងទី១ ចំនួន ១រូប
៣. អគ្គលេខាធិការរង ចំនួន ៣រូប
៤. គណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៧រូប
៥. គណៈកម្មាធិការនាយក និងក្រុមប្រឹក្សាជាតិ មួយចំនួនតាមការចាំបាច់ និងសមស្រប។
៦. គណៈកម្មការប្រតិបត្តិរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ-សង្កាត់ និងរចនាសម្ព័ន្ធដឹកនាំដទៃផ្សេងទៀត តាមករណីនីមួយៗ ផ្អែកតាមលទ្ធផលបោះឆ្នោតឆ្នាំ២០១២។
III. បេក្ខភាពអគ្គលេខាធិការនឹងត្រូវពិភាក្សានៅពេលក្រោយ ដោយផ្អែកលើសមត្ថកិច្ច លទ្ធភាព និងសកម្មភាព។
IV. ការកែប្រែរចនាសម្ព័ន្ធផ្សេងទៀត ដែលប៉ះពាល់ដល់លក្ខន្តិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងទុកឲ្យអង្គសមាជ ដែលមានសមាសភាពមកពីគណបក្សទាំងពីរ ពិនិត្យ និងសម្រេចក្នុងពេលវេលាសមស្របណាមួយ។
សូមរម្លឹកថា អគ្គលេខាធិការគណបក្ស នរោត្តម រណឫទ្ធិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង លោក សៅ រ៉ានី បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមលោកជាអគ្គលេខាធិការគណបក្ស រួមទាំងអគ្គលេខាធិការរងចំនួន ៦រូប ផ្សេងទៀត បានធ្វើលិខិតទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២ អំពីសម្តេចក្រុមព្រះ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ សុំសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្វើជាចៅមហា ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយត្រូវបានបរាជ័យវិញ។
លោក សៅ រ៉ានី បានបញ្ជាក់ថា “ខ្ញុំចង់សុំអនុញ្ញាតពីលោក ដើម្បីឲ្យលោកយាងសម្រាកពីនយោបាយសិនទៅ ដើម្បីទុកលទ្ធភាពឲ្យខ្ញុំ ធ្វើការសម្របសម្រួលជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច ដើម្បីឈានទៅរកការបង្រួបបង្រួមគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ។ បន្ទាប់មក កាលណាយើងបានបង្រួបបង្រួមគ្នាហើយ ឯកភាពគ្នាហើយ នឹងយាងលោក មកធ្វើជាប្រធានទៅ។ អាហ្នឹងវាចប់ កុំឲ្យវាមានឧបសគ្គ”។
ជាមួយគ្នានោះ លោក សៅ រ៉ានី បានអះអាងថា ក្នុងនាមលោកផ្ទាល់ លោកក៏បានធ្វើលិខិតទូលថ្វាយសម្តេចក្រុមព្រះដែរ អំពីបញ្ហានេះកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២។
លោក សៅ រ៉ានី បានបន្តថា លោកចង់ឲ្យគណបក្សទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និងនរោត្តម រណឫទ្ធិ ) បង្រួបបង្រួមគ្នា មានដំណើរការដើរដោយរលូន ដើម្បីជៀសវាង កុំឲ្យកើតមានបញ្ហាបែកបាក់ផ្ទៃក្នុង។
លោក សៅ រ៉ានី ក៏បានសុំការអនុញ្ញាតពីសម្តេចឪ សម្តេចម៉ែ ឲ្យសម្តេចក្រុមព្រះ យាងសម្រាកពីនយោបាយ ហើយលោកជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដោយលោកទៅបំពេញកិច្ចការសង្គមកិច្ច ជាមួយព្រះហាក្សត្រ សិនទៅ។
លោក សៅ រ៉ានី បានព្យល់ថា "បើសិនជាមិនធ្វើចឹងទេ វាអត់ចេញរួច។ អត់មានច្រកណាដែលអាចដំណើរការទៅមុខបាន។ លោកធ្វើនេះ គឺចង់សម្របសម្រួលទេ ធ្វើម៉េចឲ្យគណបក្សទាំងពីរកុំមានការបែកបាក់គ្នា ហើយសម្របសម្រួលគ្នាទៅ។ លោកមើលទៅយន្តការមានមួយ អត់មួយ វាអត់ទៅរួចទេ។ លោកមិនចង់ឲ្យគណបក្សទាំងពីរសាបសូន្យនៅឆ្នាំ២០១៣ទេ។ បើកាលណាវារួមគ្នា វាមានសំឡេង បើបែកគ្នា វាអត់សំឡេង"។
ចំពោះលិខិតរបស់លោក សៅ រ៉ានី ទូលថ្វាយសម្តេចក្រុមព្រះ និងសម្តេចឪ សម្តេចម៉ែ នៅមិនទាន់មានការឆ្លើយតបមកវិញនៅឡើយទេ៕
2 comments:
Does these people that got sacked or fired were paid officials? Or just an officials in the party with no money (don't get pay) fire all the whole party,no need too many parties for little country like Cambodia. Just two parties is enough,Cypp=Communist Yuon people party and Opposition party.
This guy look like he is high on Motar/ Opium/Crystal meth.He has a curse from being born into royal family of Sdach komrook.
Post a Comment