A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 21 July 2012

Border experts: The 2005 Supplemental Treaty with Vietnam can cause Cambodia to lose more villages to Vietnam អ្នក​ជំនាញ​ព្រំដែន៖ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ អាច​កម្ពុជា​បាត់​ភូមិ​ច្រើន

Border experts said the 2005 Supplemental Treaty with Vietnam can cause Cambodia to lose more villages to Vietnam  after there are claims that National Assembly President Heng Samrin's birth village has been ceded to Vietnam due to the 2005 supplemental treaty.

ដោយ តាំង សារ៉ាដា
2012-07-20

RFA: http://www.rfa.org/khmer/indepth/controversy_cambodian_vietnam_village-07202012014743.html
ទោះ ​បី​មាន​ភស្តុតាង និង​ការ​ចោទ​ប្រកាន់​ជាច្រើន​ពី​មហាជន​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ជួយ​សម្រួល ឬ​បាន​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ប្រទេស​វៀតណាម នោះ​ក៏​ដោយ ក៏​មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ខ្មែរ នៅ​តែ​មាន​គំនិត​សុទ្ធិ​និយម។

RFA/Uon Chhin
នាយករដ្ឋមន្ត្រី ​ប្រទេស​វៀតណាម លោក ង្វ្រៀន តាន់យ៉ុង (Nguyen Tan Dung) [ឆ្វេង] ចាប់​ដៃ​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ក្នុង​ឱកាស​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​២៤ មិថុនា ឆ្នាំ​២០១២។
ហើយ ​មន្ត្រី​ទាំង​នោះ​ថ្លែង​ការពារ​ថា កម្ពុជា​កំពុង​បោះ​ជំហាន​ដ៏​ត្រឹមត្រូវ និង​ធ្វើ​កិច្ចការ​ដោយ​ស្រប​ច្បាប់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ ​ញាតិ​ជិត​ខាង​របស់​ខ្លួន។
មន្ត្រី​ជាន់​ខ្ពស់​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​ នៃ​រដ្ឋាភិបាល នៅ​តែ​ប្រកាន់​ជំហរ​ ប្រកប​ដោយ មោទនភាព​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​នៅ ​ភាគ​ខាង​កើត​ថា កំពុង​ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ឆន្ទ​ជាតិ​ពិត​ប្រាកដ។
ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​សឹង​គ្រប់​ជំនាន់​តែង​ប្រកាន់​ខ្ជាប់​នូវ​ផែនទី​ខ្នាត ១​លើ​១រយ​ពាន់ ដែល​ដាក់​តម្កល់​ក្នុង​អង្គការ​សហប្រជាជាតិ យក​មក​ដោះស្រាយ​ជាមួយ​ប្រទេស​ជិត​ខាង​ជានិច្ច។
ផ្ទុយ ​ទៅ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០០៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ផាំ វ៉ាន់ខៃ នាយក​រដ្ឋមន្ត្រី​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ ជា​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ ស្ដីពី​ការ​កំណត់​ព្រំដែន​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​នោះ ឲ្យ​មាន​ភាព​ស្រប​ច្បាប់។ សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ នេះ ធ្វើ​ឡើង​ដោយ​លោក ហ៊ុន សែន រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ខណៈ​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម។
សន្ធិសញ្ញា ​ឆ្នាំ​១៩៨៥ នេះ បាន​ភ្ជាប់​នូវ​ផែនទី​ចំនួន ៤០ផ្ទាំង ជា​ផែនទី​ប្រភេទ UTM ខ្នាត ១​លើ​៥០ពាន់ គូស​ដោយ​រដ្ឋាភិបាល​វៀតណាម និង​សហរដ្ឋអាមេរិក។
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ មាន​ប្រសាសន៍​ថា ផែនទី ​របស់​អាមេរិកាំង និង​ផែនទី​ដែល​គូស​ដោយ​រដ្ឋាភិបាល​វៀតណាម​នេះ គឺ​ផែនទី​ខុស ពីព្រោះ​ផែនទី​ទាំង​នេះ បាន​ធ្វើ​ឲ្យ​បាត់​ព្រំដែន​ខ្មែរ​យ៉ាង​ច្រើន​ចូល​ក្នុង​ទឹក​ដី​វៀតណាម
ផែនទី ​ដែល​សម្ដេច​ព្រះបាទ នរោត្តម ស៊ីហនុ ដាក់​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ជា​ផែនទី​គូស​ដោយ​បារាំង ខ្នាត ១​លើ​១រយ​ពាន់ បាន​ន័យ​ថា មួយ​សង់ទីម៉ែត្រ​នៅ​លើ​ក្រដាស ស្មើ​នឹង ១​គីឡូម៉ែត្រ​នៅ​លើ​ដី។ ចំណែក​ផែនទី​ដែល​គូស​ដោយ​វៀតណាម និង​សហរដ្ឋអាមេរិក មាន​ខ្នាត ១​លើ​៥០ពាន់​វិញ បាន​ន័យ​ថា ១​សង់ទីម៉ែត្រ​នៅ​លើ​ក្រដាស ស្មើ​នឹង​២​គីឡូម៉ែត្រ​នៅ​លើ​ដី។
ក្រុម​អ្នក​ជំនាញ​ ខាង​កិច្ចការ​ព្រំដែន​ខ្លះ​និយាយ​ថា តាម​រយៈ​ផែនទី​ខ្នាត ១​លើ​៥០ពាន់​នេះ អាច​ឲ្យ​កម្ពុជា​បាត់​ភូមិ​របស់​ខ្លួន​មួយ​ចំនួន​នៅ​តាម​តំបន់​ព្រំដែន​ចូល​ ក្នុង​ទឹក​ដី​វៀតណាម។
ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ រដ្ឋាភិបាល​វៀតណាម ប្រកាស​ទាម​ទារ​យក​ភូមិ​របស់​ខ្មែរ​ចំនួន​ពីរ គឺ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ផ្លុកត្រាច ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម ថា ភូមិ​ទាំង​ពីរ​នេះ​ស្ថិត​ក្នុង​បន្ទាត់​ព្រំដែន​របស់​វៀតណាម។
ប៉ុន្តែ​លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ផ្លុកត្រាច នេះ ស្ថិត​ក្នុង​ទឹក​ដី​វៀតណាម តាម​រយៈ​ផែនទី​ខ្នាត ១​លើ​១រយ​ពាន់ ដែល​គូស​ដោយ​បារាំង
លោក ​បន្ត​ថា ក្រៅ​ពី​ភូមិ​ទាំង​ពីរ​នេះ ក៏​នៅ​មាន​ភូមិ​ជាច្រើន​ទៀត​ក្នុង​ទឹក​ដី​ខ្មែរ ជា​របស់​វៀតណាម ហើយ​ក៏​មាន​ភូមិ​ជាច្រើន​ទៀត​ជា​របស់​ខ្មែរ​ក្នុង​ទឹក​ដី​វៀតណាម។ លោក​ថា ហេតុ​ដូច្នេះ កម្ពុជា និង​វៀតណាម នឹង​ត្រូវ​ធ្វើ​ការ​ដោះដូរ​ភូមិ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ត​កិច្ច​សហប្រតិបត្តិការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ឲ្យ​បាន​ច្បាស់​ថែម​ទៀត។
ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ស៊ាន ប៉េងសែ អះអាង​ថា ភូមិ​អង្លង់ជ្រៃ ដែល​ជា​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ជាតិ​កម្ពុជា នោះ ស្ថិត​ក្នុង​ទឹក​ដី​ខ្មែរ ផ្អែក​តាម​ផែនទី​ដែល​បារាំង​បាន​គូស​នៅ​ឆ្នាំ​១៨៧៣
លោក ​បញ្ជាក់​ថា ប្រសិន​បើ​ភូមិ​ទាំង​នោះ​ជា​របស់​វៀតណាម មែន វៀតណាម ប្រាកដ​ជា​មិន​បាន​ទុក​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​រហូត​មក​ទល់​សព្វថ្ងៃ​នេះ​ ឡើយ។
ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ដោយ​សារ​តែ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​ធ្វើ​ឲ្យ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ មាន​ភាព​ស្រប​ច្បាប់ ផ្អែក​លើ​ផែនទី​ដែល​គូស​ជា​ឯកតោ​ភាគី​ដោយ​វៀតណាម នោះ​ហើយ ទើប​វៀតណាម អាច​ឆ្លៀត​ឱកាស​ទាមទារ​យក​ភូមិ​របស់​ខ្មែរ​បន្ថែម។
ព្រឹត្តិបត្រ ​ឯកសារ​ប្រចាំខែ​ឈ្មោះ BMD របស់​សម្ដេច​ព្រះបាទ នរោត្តម ស៊ីហនុ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០០៤ បាន​សរសេរ​ថា លោក វ៉ា គឹមហុង ហ៊ាន​យក​ផែនទី​ក្លែងក្លាយ​នៃ​ប្រទេស​កម្ពុជា មក​ទូល​ភូត​កុហក​ព្រះអង្គ​ថា ជា​ផែនទី​ភូមិសាស្ត្រ​នៃ​សង្គម​រាស្ត្រ​និយម។
ទាក់​ទិន​នឹង​បញ្ហា​នេះ លោក ប៉ាង សុខឿន ដែល​ជា​អតីត​ប្រធាន​ចលនា​និស្សិត ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ជា​អ្នក​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​អំពី​ស្ថានភាព​ព្រំដែន​ កម្ពុជា-វៀតណាម មាន​ប្រសាសន៍​ពី​ប្រទេស Finland {Sweden, not Finland} មក​ថា ផែនការ ​បោះ​បង្គោល​ព្រំដែន​ថ្មី ដែល​កម្ពុជា​បាន​ព្រមព្រៀង​ធ្វើ​ឡើង​ជាមួយ​វៀតណាម ស្រប​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ នោះ កំពុង​ធ្វើ​ឡើង​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស
លោក ​បន្ត​ថា កិច្ចការ​ដោះដូរ​ភូមិ​របស់​ខ្មែរ​ជាមួយ​វៀតណាម ឬ​ផែនការ​បោះ​បង្គោល​ព្រំដែន​ថ្មី ជា​រឿង​សំខាន់​សម្រាប់​ប្រទេស​ជាតិ​ទាំង​មូល ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ដាក់​រឿង​នេះ ឲ្យ​ជជែក​សួរ​ដេញដោល​ក្នុង​សភាជាតិ ឬ​មាន​ការ​ព្រមព្រៀង​ពី​ព្រះមហាក្សត្រ​នោះ​ឡើយ។
គណៈកម្មាធិការ ​ព្រំដែន​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង ឲ្យ​ដឹង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​២០០៥ ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ដែល​ធ្វើ​ឲ្យ​បាត់​ព្រំដែន​គោក​របស់​កម្ពុជា​ប្រមាណ​ពី ៤ពាន់​ទៅ​៦ពាន់​គីឡូម៉ែត្រ​ក្រឡា ហើយ​ថា សន្ធិសញ្ញា​ទាំង​ពីរ​នេះ​ប្រាសចាក​ពី​ផែនទី​របស់​ខ្មែរ ដែល​កំពុង​តម្កល់​ក្នុង​អង្គការ​សហប្រជាជាតិ​ឆ្នាំ​១៩៦៤ ខ្នាត ១​លើ​១រយ​ពាន់ ដែល​ទទួល​ស្គាល់​ជា​អន្តរជាតិ។
ក្រុម ​អ្នក​វិភាគ​ខ្លះ​និយាយ​ថា សន្ធិសញ្ញា​ដែល​ធ្វើ​ឡើង​រវាង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​១៩៨៥ នោះ គឺ​ជា​ការ​ឆ្លៀត​ឱកាស​របស់​វៀតណាម នៅ​គ្រា​ដែល​ខ្លួន​កំពុង​ត្រួតត្រា​កម្ពុជា ហើយ​នៅ​ខណៈ​ដែល​កម្ពុជា​ខ្លួន​ឯង មិន​មាន​អ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន​នា​សម័យ​នោះ ដោយ​សារ​អ្នក​ចេះ​ដឹង​ភាគ​ច្រើន ត្រូវ​បាន​សម្លាប់​ក្នុង​របប​ខ្មែរ​ក្រហម​អស់​ស្ទើរ​គ្មាន​សល់៕

5 comments:

Anonymous said...

Who is the expert on this border issues? Why Hun cent signed the treaty? Don't Hun cent know what is right and what is wrong,to gives land/villages that belong to Khmer eversince Annam was just Chinese bandits,run away from China to steal Champa's land,to called Annam which is Srok Yuon today in the north.Hun cent should not signed anything if he too dumb to read.

Let put the so called "treaty 2005" in here for all of us to read,would you khmerization? Who is our expert on border,I hope he/she not Yuon.

Anonymous said...

To3:09am,

We agree with you.
Khmerization, please put up the " 2005 Treaty "
We all thank you !!!

Khmerization said...

Dear All,

I do not have the 2005 treaty with me. If anyone can get a hold of it, please let me know.

Anonymous said...

please translate the article in English...

Anonymous said...

Youn was controlling our land, sea and air, therefore Hun Cent had no choice or rather die. He's too selfish to take his own life for the sake of our nation. The only way to win it all back is by way to eliminating the signer and take Vietnam to international court to reclaim our islands, land, sea, and air...vote for the opposition party next year, if you want to reclaim it all back. This can be done in a peaceful manner, but they will need our supports...