A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 23 June 2012

Human rights groups urge court to speed up the case of Hun Sen's deputy assistant who brutally attacked 4 people

Human rights groups have called on the Koh Kong Court to expedite the court case of Maj-Gen. Bun Sokha, Hun Sen's assistant and deputy chief of the general staff of Hun Sen's bodyguard unit, who was accused of savagely beating 4 people in Koh Kong on 22nd April 2012. The beating caused an outrage after a video clip of the beating went viral on the internet and Bun Sokha and his 3 assistants, who joined in the beating, were arrested and detained awaiting trial. Watch a video clip of the beating here.
មន្ត្រី​សិទ្ធិ​មនុស្ស​​ជំរុញ​ឲ្យ​តុលាការ​កាត់​ក្ដី​សំណុំ​រឿង​អង្គរក្ស​លោក ហ៊ុន សែន  
ដោយ ទេព សុរ៉ាវី
Radio Free Asia 
21 June 2012 
ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស ទទូច​សុំ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ពន្លឿន​នីតិវិធី​ជំនុំ​ជំរះ​ក្តី​លើ​ករណី​ហិង្សា​ដោយ​ចេតនា ដែល​ប្រព្រឹត្ត​ដោយ​ជំនួយ​ការ​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ខែ​មេសា កន្លង​ទៅ លើ​ប្រជាពលរដ្ឋ ដោយ​កំហឹង​យ៉ាង​កម្រោល។

RFA/Khe Sonorng
សាលាដំបូង​ខេត្ត​កោះកុង
លោក នាង បូរ៉ាទីណូ មន្រ្តី​សម្រប​សម្រួល​អង្គការ អាដហុក (Adhoc) ខេត្ត​កោះកុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ចៅក្រម​ស៊ើប​សួរ​តុលាការ​ខេត្ត លោក ខាំ សុផារី បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា សម្រេច​បិទ​សំណុំ​រឿង​ស៊ើប​អង្កេត​លើ​ករណី​លោក ប៊ុន សុខា មាន​ឋានន្តរស័ក្តិ​ផ្កាយ​ពីរ ជា​ជំនួយ​ការ​ផ្ទាល់​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន និង​ជា​នាយរង​សេនាធិការ​ចម្រុះ និង​បក្ខ​ពួក​អង្គរក្ស​៣​នាក់​ទៀត មុន​នឹង​បញ្ជូន​ទៅ​ព្រះរាជ​អាជ្ញា​ពិនិត្យ និង​សម្រេច​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី ក្រោម​បទ​ចោទ​ប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា ប្រើ​អាវុធ​ដោយ​ព្រួត​គ្នា​វាយ​ជន​រង​គ្រោះ ដែល​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១២។

លោក​បន្ត​ថា រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​មិថុនា នេះ ខាង​តុលាការ​នៅ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​ច្បាស់​លាស់ ក្នុង​ការ​បើក​ជំនុំ​ជម្រះ​ក្តី​នេះ​នៅ​ឡើយ​ទេ។
លោក នាង បូរ៉ាទីណូ ស្នើ​សុំ​ឲ្យ​តុលាការ​ប្រញាប់​បើក​សវនាការ​នេះ​ឲ្យ​បាន​លឿន ដើម្បី​ផ្ដន្ទាទោស​ដល់​ជន​ប្រព្រឹត្ត និង​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ៖ «វា​ជា​រឿង​កម្រ​មួយ​ដែរ ដែល​យើង​ឃើញ​ថា វា​មាន​ការ​ផ្ដន្ទាទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​ជា​អ្នក​មាន​អំណាច។ ឃើញ​ថា វីដេអូ ឃ្លិប (Video Clip) នេះ​ជា​បញ្ហា​មួយ​ដែល​អាច​ដាក់​ទម្ងន់​លើ​ការ​អនុវត្តន៍​លើ​ដំណើរ​ការ​ផ្លូវ ​ច្បាប់»
លោក អ៊ិន គង់ជិត មន្ត្រី​សម្រប​សម្រួល​សិទ្ធិ​មនុស្ស លីកាដូ (Licadho) ខេត្ត​កោះកុង ឲ្យ​ដឹង​ថា វា​ជា​ករណី​កម្រ​មួយ ដែល​តុលាការ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​អ្នក​មាន​លុយ និង​អំណាច ដោយ​ពន្យល់​ថា ករណី​នេះ​មិន​អាច​សម្រប​សម្រួល​បាន ដោយ​មាន​លេច​ធ្លាយ វីដេអូ ឃ្លិប ឬ​វីដេអូ​ថត​រូប ដោយ​ម៉ាស៊ីន​កាមេរ៉ា​ដាក់​ប្រចាំ​សណ្ឋាគារ អំពី​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ដ៏​ឃោរឃៅ របស់​ជន​ប្រព្រឹត្ត​ទៅ​លើ​ជន​រង​គ្រោះ ដែល​ជា​ភស្តុតាង​សំខាន់​សម្រាប់​ដាក់​បន្ទុក​នៃ​បទ​ល្មើស។
លោក​បន្ត​ថា ករណី​នេះ តុលាការ​ខេត្ត​កោះកុង មិន​គួរ​អូស​បន្ទាយ​ពេល​យូរ ក្នុង​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​នោះ​ឡើយ៖ «ប្រហែល ​ជា​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់ អត់​មាន​ភស្តុតាង​ដោះ​បន្ទុក​ណា​មួយ មាន​ជន​រង​គ្រោះ​បំភ្លឺ​អី​ហ្នឹង វា​មូល​ជុំ​ហើយ។ តាម​ពិត វា​អត់​បញ្ជូន​ទៅ​ស៊ើប​ទៀត​ទេ វា​ត្រូវ​ជម្រះ​ផ្ទាល់ បើក​សវនាការ​តែ​ម្តង ពីព្រោះ​តាម​មាត្រា​៤៧ នៃ​ក្រម​នីតិវិធី​នៃ​ក្រម​ព្រហ្មទណ្ឌ កាល​ណា​សំណុំ​រឿង​ហ្នឹង បាន​មូល​ជុំ​ហើយ បទ​ល្មើស​មជ្ឈិម​ជាក់​ស្ដែង ហើយ​កម្រិត​ទោស​នៃ​ការ​ផ្ដន្ទាទោស​ពី ២​ឆ្នាំ​ទៅ ៥​ឆ្នាំ គឺ​អាច​បើក​សវនាការ​ភ្លាម​តែ​ម្តង»
លោក ប៊ុន សុខា ជំនួយ​ការ​នាយក​រដ្ឋមន្ត្រី និង​អង្គរក្ស​៣​នាក់ រួម​មាន​ឈ្មោះ ស៊ុង វាសនា ម៉េង ឈាងលី និង​ស៊ុម ឆៃយ៉ា ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា។
ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ ដែល​សម្រេច​ដក​ពាក្យ​បណ្ដឹង​វិញ​ភ្លាមៗ បន្ទាប់​ពី​ទទួល​ប្រាក់​សំណង​សរុប​ជាង ១​ម៉ឺន​ដុល្លារ ឈ្មោះ សាំង ផៃរ៉ាត់ ឲ្យ​ដឹង​ថា លោក​គ្មាន​បំណង​ចង់​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ទៀត​ទេ ព្រោះ​គាត់​បាន​ទទួល​ប្រាក់ ៣​ពាន់​ដុល្លារ ថ្លៃ​ជំងឺ​ចិត្ត និង​លិខិត​សុំ​ទោស​ពី​ឈ្មោះ ប៊ុន សុខា រួច​ហើយ កាល​ពី​ខែ​មេសា កន្លង​ទៅ៖ «គេ​មក​សុំ​ទោស គេ​ស្រវឹង​អី​អញ្ចឹង ហើយ​គេ​បាន​ឲ្យ​សំណង​យើង ដោះ​ស្រាយ​អស់​អី​អញ្ចឹង»
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទំនាក់​ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក​ចៅក្រម ខាំ សុផារី និង​លោក លឹម លាងសែ នាយ​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទេ នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា។
តាម​ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​២១៨ បាន​ចែង​ថា អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​បាន​ផ្ដន្ទាទោស​ពី ២ ទៅ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​ទៅ ៦​លាន​រៀល កាល​ពី​អំពើ​ហិង្សា​នោះ ប្រព្រឹត្ត​ដោយ​មាន​ការ​គិត​ទុក​ជា​មុន និង​ប្រើ​អាវុធ ឬ​ក៏​គម្រាម​កំហែង​ដោយ​អាវុធ ដោយ​មាន​មនុស្ស​ច្រើន៕

1 comment:

Anonymous said...

LAW must has affect on these gangster's people! Why bother has LAW? If you allow them to get away from the It?