A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 23 June 2012

Soy Sopheap and Chum Kosal attacked by Facebook users because of their unprofessionalism


                                                          Soy Sopheap (R) and Hun Sen.


Cambodian social media users have attacked well-known Cambodian political analysts with connections to the ruling Cambodian People's Party for their unprofessionalism. Soy Sopheap, publisher of the popular DAP News website and a well known TV commentator, Chum Kosal, commentator on the Hun Sen family-owned Bayon TV and advisor to PM Hun Sen, Chhim Phalvirun and Som Chhaya have received scathing reviews by Facebook users for "lying" and for their "sycophantic analysis" of the political situations in Cambodia. The reason for the attacks are because they are unhappy that these so-called political analysts did not comment about the hot topic of the cession of Heng Samrin's birth village to Vietnam, but instead they have tried to divert the attention to attack Thailand for its encroachments on Cambodian borders. កំពូលអ្នកវិភាគនយោបាយ ត្រូវបានវាយប្រហារតាមហ្វេសប៊ុក

22 ខែមិថុនា 2012

កំពូងលអ្នកវិភាគនយោបាយខ្មែរមួយចំនួន ដែលក្នុងនោះ មានលោក សយ សុភាព លោកជុំ កុសល លោកឈឹមផលវរុណ និងលោកសោមឆាយ៉ា កាលពីម្សិលមិញ ត្រូវ ក្រុមអ្នកនិយមហ្វេសប៊ុក ធ្វើការវាយប្រហារចំៗថា ជាអ្នកនយោបាយអែបអប ឡេមឡឺម និង និយាយភូតកុហក គ្មានការពិតច្រើន។


ការលើកឡើងនេះ បានកើតឡើង បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយចំនួ ចុះផ្សាយពីការកាត់ដី(ភូមិសម្តេចហេងសំរិន)ចំនួនពីរភូមិទៅឲ្យវៀតណាម ដែលអះអាង ដោយលោកវ៉ា គឹមហុង។ ពួកគេនិយាយថា ហេតុអ្វី ក៏អ្នកនយោបាយបោកប្រាសទាំងនេះ មិននាំគ្នានិយាយផង ពីបញ្ហាព្រំដែនខាងកើត? តែបើខាងលិចវិញ ឮអីបន្តិច មិនបានទេ តាំបង្កើតមូលនិធិបោកប្រាសគេ ប្រមូលលុយភ្លាម។ តែចំពោះព្រំដែនខាងកើត ទោះបីជាប្រជាពលរដ្ឋ ទូទាំងប្រទេស មានការខឹងសម្បារ ឬមិនគាំទ្រ សកម្មភាពប្តូរភូមិគ្នានេះក្តី ក៏អ្នកនយោបាយ បោកប្រាស់ដើម្បីលាភសក្ការៈនេះ មិនអើពើដែរ។ ពួកគេសួរថា តើពួកគេវិភាគនយោបាយ ដើម្បីបោកប្រាស់ ឬដើម្បី ជាតិប្រជាជនដែរ?។ ពួកគេ គួរតែលើកមកនិយាយដោយស្មោះត្រង់ពីមូលហេតុនៃការដោះដួរភូមិខ្មែរនេះ។ ហេតុអី ចាំបាច់ លាក់មុខដូចអណ្តើកក្នុងស្នូកធ្វើអី? ចេញក្បាល មកនិយាយខ្លះទៅ តែមិនត្រូវនិយាយការពារយួន ឬគណបក្សកាន់អំណាចទេ។

ក្រៅពីអ្នកនយោបាយ ដ៏ងប់ងុលទាំងបួនប្រាំនាក់នេះ អ្នករិះគន់នៅហ្វេសប៊ុក ក៏បានរិះគន់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត ដូចជាកាសែតរស្មីកម្ពុជា កាសែតកោះ សន្តិភាព និង កាសែតកម្ពុជាថ្មី រួមទាំង ទូរទស្សន៍ជាតិ ទូរទស្សន៍បាយ័ន ទូរទស្សន៍ស៊ីធីអ៊ិន និយាយរួម ស្ថានីយ៍ទូរទស្សន៍ទាំង៩ក្នុងប្រទេស មិនមាន ការផ្សព្វ ផ្សាយបញ្ហាដោះដូរភូមិ ឬកាត់ដីឲ្យយួននេះទេ។ វិទ្យុទាំងអស់ ក្រៅពីអាស៊ីសេរី វីអូអេ ១០៥មេហ្គាហឺត កាសែតឌឺខេមបូឌាដេលី និង ភ្នំពេញប៉ុស្ត ក៏ពួកគេមិនបាន ផ្សព្វផ្សាយរឿងនេះដែរ។

មើលទៅ វាជារឿងដ៏គួរឲ្យអស់សំណើច ដែលអ្នកនយោបាយខ្មែរ វិភាគងាកទៅតែម្ខាង មិនប្រកាន់ជំហរឯករាជ្យ។ ប៉ុន្តែ កត្តាទាំងនេះ ក៏ពិបាកបន្ទោសពួកគាត់ដែរ ព្រោះពួកគាត់ធ្វើទៅតាមទឹកលុយដែលគេទិញឧត្តមគតិ និង អាចមានការគំរាមកំហែងខ្លះផងដែរមើលទៅ។ ឱខ្មែរអើយ ថ្ងៃណា ទើបខ្មែរនាំគ្នាភ្ញាក់ខ្លួន? ស្រលាញ់ ជាតិខ្លួន ជាជាងស្រលាញ់លុយ និង លាភសក្ការៈនោះ?។

4 comments:

Anonymous said...

ប៉ុន្មានខែមុនេះ ខ្ញុំបានមើល​​ "ឯកឧត្តម​" មុខ៤ជ្រុង
ជាកុសលនិយាយតាមទូរទសសន៏។​គាត់ថា បើកុំ​ស្តេចនរោត្តមហៅបារាំងមក​​ កុំអីកម្ពុជាត្រូវ​ " ថៃលេបបាត់ទោហោះយ "។ប៉ុនែ្តជុំកុសលមិនហាន
និយាយឲ្យអស់ទេ។គាត់មិននិយាយថា "​ថៃនិងវៀត​ណាម" ទេ។​គាត់និយាយតែពីថៃម្ខាង។
ចាំមើលរឿងភូមិហេងសំរិនវិញ​ តើ"ឯកឧត្តម​" មុខ៤ជ្រុង តើថ្នាក់កំពូលCPPនិយាយយា់ណា។

តែប្រជារា្រស្តជាម្ចាស់ប្រទេស។មិនត្រូវចាំពួកក្បត់ជាតិប៉ុន្មានក្បាលនោះទេ។ក្រោកឡើងដេញក្បាល
ពួកវា កុំឲ្យវាកាត់ដីឲ្យយួន។

Anonymous said...

Analyzer must not be bias,and he /she must be professionalism,if you are bias find yourself another career,Analyzer or journalism is not a job for you. If you are a ASS-kisse,you can't do this job either...Sorry to hear that this Dap guy is bias...

Anonymous said...

Soy Sopheap and Chum Kosal are not political analysts, they are CPP's sycophants, always praise the CPP and Hun Sen and saying all the bad things about the oppositions.

In the case of Cambodian territorial integrity, these two always condemn Thailand for encroachments on Cambodian borders, but never utter never single word about Vietnam's encroachments of Cambodian border. Shame on them!

Anonymous said...

Shame on you ass kisser Soy Sopheap or chum Kosal,from now on your integrity as journalism is ruined due to your un-
professionalism,bias double standard.Lets Cpp pulling your nose like a cows.Shame on you both.