By Khmerization
Source: DAP News
The bodyguard of an unnamed high-ranking military leader, who shot and wounded an American tourist while escorting his boss, had surrendered to authority after witnesses identified him after he had injured an American tourist early Saturday morning.
According to witnesses, 30 year-old Kheng Sarath, the bodyguard of an unnamed high-ranking military general, shot at the buttock of Carthur Richarduamefilbert, the 24 year-old American tourist, when the latter crossed Norodom Boulevard in Phnom Penh's Daun Penh district at 1:30am early Saturday morning after the said tourist had allegedly touched his boss's car while crossing the road.
However, Mr. Chuon Narin, head of Penal Office of Phnom Penh Police Directorate, said that a security guard working nearby said that Kheng Sarath did not shoot at the American tourist, but he fired the gun into the ground and the bullet bounced back and hit the American tourist at the buttock.
Mr. Chuon Narin added that the bodyguard will be sent to court, but it remains to be seen what sort of punishment his boss, the unnamed general, will receive.
Read article in Khmer below:
អង្គរក្សរបស់ មន្រ្តីយោធា ជាន់ខ្ពស់ ប្រគល់ខ្លួនឲ្យ សមត្ថកិច្ច បន្ទាប់ពីបាញ់ ជនបរទេសរងរបួស
Saturday, 21 January 2012 18:09 ដោយៈ ស៊ន សុភក្រ្ត-Posted: ID-009
E-mail Print PDF
ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងបញ្ជូនសំណុំរឿង រួមទាំងជនល្មើសឈ្មោះ ខេង សារ៉ាត់ អាយុជាង៣០ឆ្នាំ ដែលជាអង្គរក្ស មន្រ្តីយោធាជាន់ខ្ពស់ នៅកងទ័ពជើងគោកទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១២នេះហើយ បន្ទាប់ពីជននេះ បានដឹងកំហុសរបស់ខ្លួន ដែលបង្ករបួសស្នាមទៅលើជនជាតិបរទេស ត្រង់កំប៉េះគូទ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា។
ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែមករា នេះថា ជនល្មើស ខេង សារ៉ាត់ បានចូលប្រគល់ខ្លួន ឲ្យសមត្ថកិច្ច បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានកំណត់មុខសញ្ញា ហើយធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើសរូបនេះ ពីបទបង្កឲ្យមានរបួសស្នាមទៅលើជនបរទេស។
តែទោះជាយ៉ាងណា លោក ជួន ណារិន បានបញ្ជាក់ថា តាមពិតទៅជនល្មើសរូបនេះ មិនបានបាញ់សំដៅជនបរទេសនោះឡើយ គឺបាញ់ទៅដី តែវាប្លាតទៅត្រូវកំប៉េះគូទតែម្តង ខណៈជនបរទេសរូបនេះ បានដើរកាត់មុខរថយន្តចៅហ្វាយនាយរបស់ខ្លួន ហើយថែមទាំងវាយរថយន្តទៀតផង។ ដែលការបញ្ជាក់យ៉ាងដូច្នេះ គឺទទួលបានពីសន្តិសុខម្នាក់ នៅក្បែរកន្លែងកើតហេតុ បានឃើញព្រឹត្តិការណ៍នេះ ផ្ទាល់ភ្នែក។
បើទោះបីបង្ករបួសស្នាមក្នុងរូបភាពយ៉ាងនេះក៏ដោយ ប៉ុន្តែលោក ជួន ណារិន បានអះអាងថា កម្លាំងសមត្ថកិច្ចរបស់លោក នឹងបញ្ជូនសំណុំរឿង រួមទាំងជនល្មើសរូបនេះ ទៅកាន់តុលាការ នាថ្ងៃអាទិត្យ ទី២២ ខែមករា តាមបញ្ជារបស់លោកស្នងការ ទូច ណារ៉ុថ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១ និង៣០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ បុរសជនជាតិអាមេរិកាំងម្នាក់ អាយុ ២៤ឆ្នាំ រងគ្រាប់កាំភ្លើងត្រង់កំប៉េះគូទ នៅលើកំណាត់ ផ្លូវព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដែលសាក្សីខ្លះអះអាងថា ត្រូវបានអង្គរក្ស ដែលជិះម៉ូតូការពារមេរបស់ខ្លួន ពីក្រោយរថយន្តបានបាញ់ទៅលើជនរងគ្រោះ ខណៈដើរឆ្លងផ្លូវ ហើយទុចនឹងរថយន្ត ក៏យកដៃច្រត់លើរថយន្ត។
ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌដូនពេញដឹកនាំដោយ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តាមកំណត់មុខសញ្ញាអង្គរក្សរូបនេះ បានភ្លាមៗ។
យ៉ាងណាក៏ដោយមតិខ្លះលើកឡើងថា ស្ថាប័នតុលាការ នឹងផ្តន្ទាទោសជននេះ ទៅតាមច្បាប់កុំឲ្យអាងអំណាចជាអង្គរក្ស ធ្វើសកម្មភាពប្រាសចាកសង្គម និងមិនញញើតច្បាប់ ហើយម្យ៉ាងវិញទៀត ចៅហ្វាយនាយអង្គរក្សនេះ គួរប្រដៅកូនចៅរបស់ខ្លួន ឲ្យុធ្វើអ្វីដើរតាមគន្លងសង្គមផង កុំឲ្យប្រជាពលរដ្ឋទូទៅតែងតែនិយាយថា «មេមិនអីទេ ប៉ុន្តែខ្លាំងនោះ គឺអង្គរក្ស» ៕
----------------------------
(Koh Santepheap) អង្គរក្សអ្នកមានចំណាចទឹកប្រាក់ម្នាក់បាញ់បុរសជនជាតិអាមេរិកាំងរបួស ព្រមប្រគល់ខ្លួនឱ្យប៉ូលិស និងត្រូវបញ្ជូនទៅតុលាការព្រឹកនេះ
ដោយ ៖ ធីតាកោះ
ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១២ ម៉ោង ០៩:៣៧
ព្រឹត្ដិការណ៏សង្គម ជាច្រើនទៀត
បុរសព័រទុយហ្គាល់ស្លាប់សង្ស័យចរន្តអគ្គិសនីឆ្លងពីម៉ូទ័របូមទឹកឆក់
ឆេះផ្ទះមួយទៀតហើយនៅសង្កាត់ទួលសង្កែ ម្ចាស់ចាក់សោទុកចោល
នារីអ្នកចម្រៀងនៅបៀរហ្គាឌិនសប្បាយរាត្រីមិនចង់រស់ដោយសារសង្សារពូកែប្រចណ្ឌពេក
ភ្លើងធូបឆេះផ្ទះលោកព្រះរាជអាជ្ញារងមួយដង្ហើមចង្រិត ព្រោះអ្នកជិតខាងជួយទាន់
បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១១
ទំព័រ ព្រឹត្ដិការណ៏សង្គម
រាជធានីភ្នំពេញ ៖ អង្គរក្សអ្នកមានអំណាចទឹកប្រាក់ម្នាក់ដែលបាញ់បុរសជនជាតិអាមេរិកាំង បណ្តាលឱ្យរបួស ខណៈគាត់ស្រវឹងទៅវាយទ្វាររថយន្តទំនើបមេរបស់គេនោះបានចូលខ្លួនប្រគល់ឱ្យប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ហើយនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ មករា ២០១២ នេះសមត្ថកិច្ចបានបញ្ជូនអង្គរក្សដៃដល់ម្នាក់នោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យព្រះរាជអាជ្ញាសួរនាំដាក់បន្ទុកធ្វើការចោទប្រកាន់ទៅតាមនីតិវិធី ។
គួររំលឹកថា អំពើបាញ់ប្រហាររបស់អង្គរក្សអ្នកមានអំណាចទឹកប្រាក់ម្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ មករា ២០១២ នៅចំណុចមុខហាងសាន់ឌែន ផ្ទះលេខ៣ខ៦១AB ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ ជនរងគ្រោះឈ្មោះ Carthur Richarduamefilbert ភេទប្រុស អាយុ២៤ឆ្នាំ ជាភ្ញៀវទេសចរណ៍ ជនជាតិអាមេរិក ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាន់ប៉ាស្ព័រលេខ៥៥៣៥១៤៦៦ រងរបួសចំត្រចៀកឆ្វេង។ ចំណែកជនដៃដល់ឈ្មោះផេង សារ៉ាត់ អាយុ៤១ឆ្នាំ ជាអង្គរក្សរបស់អ្នកមានអំណាចទឹកប្រាក់ម្នាក់ដែលមនុស្សភាគច្រើនញញើត ។
កាលណោះបុរសជនជាតិអាមេរិកាំងម្នាក់នេះផឹកស្រាស្រវឹងទ្រេតទ្រោតបានដើរតាមផ្លូវ រួចទះទ្វារឡានគេមួយដៃត្រូវបានម្ចាស់រថយន្ត និងបក្សពួកតាមបាញ់២គ្រាប់ បណ្តាលឱ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ហើយជនបង្ករត់បាត់ ប៉ុន្តែបានបន្សល់ទុកភស្តុតាងមួយចំនួនសម្រាប់សមត្ថកិច្ចស្រាវជ្រាវ និងប៉ុន្មានម៉ោងក្រោយមកបានចូលសារភាពប្រគល់ខ្លួនឱ្យប៉ូលិស ។
មុនកើតហេតុជនរងគ្រោះចេញពីផឹកស៊ីម្តុំហាងបារាំងផ្លូវលេខ៥១ រួចដើរត្រឡប់ទៅផ្ទះវិញ តាមផ្លូវលេខ១៧២ ដល់ចំណុចខាងលើក៏ទះគូទរថយន្តម៉ាក Lexus LX570 ពណ៌ខ្មៅ មិនចាំស្លាកលេខ១ដៃ រួចក៏ដើរហួស ស្រាប់តែ ម្ចាស់រថយន្តខាងលើ និងរថយន្តមួយទៀតម៉ាក Land Rover ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1V-5555 ព្រមទាំងម្ចាស់ម៉ូតូធំមួយគ្រឿងទៀត បើកមកដល់បាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យរបួសធ្ងន់តែម្តង ៕
9 comments:
This is the thing that I hate about cambodia...The(rich/powerful people) use their power to threat another people, the(LAW)need to get rid of these kind of people in cambodia...I meant the law need to punish this kind of people!! This kind of people will destroy the society and the country....
I think the LAW is still weak in cambodia and has no effect toward these kind of people at all, usually these people get off the hook, got away when they commited crimes...So, the country will get nowhere?? They need to clean up these junky-contaminate for good.!!
I am a khmer-american. I considered invest in cambodia but i realized that i will just support these corrupt these corrupt officials. This is another reasons why U.S.A. invest only $4 million in cambodia. Say NO to investment in cambodia
They should bring that stupid Ek O'dumbass who sitting in the car to question too...His body guard may taken an order from that ek o'dumbass motherfucker...
Remembered these richest people got rich from robbing and stealing from the country>>>>>....illegally logging, land grabbing, drugss trafficking, human trafficking too! They showing off their luxury car today in phnom penh...Range Rover, Lexus, BMW, Bentley, Jaq? My God!
Yes, I believe the police should publicly say who the military leader is and bring him into question. Maybe he was the one who ordered his bodyguard to shoot the American tourist. These powerful people sit on the law, they have no respect for the law so how can Cambodia become a state of law?
Trafic in Cambodia is so bad. One can see moto riders, collegue student moto riders, and Luxus and other luxurous car drivers do not respect the law.
In this cas where this Ek Udom is comming from in the very early morrning and he should treat his personal body gard not to shoot the tourist or even to fire into the ground.
My deepest regards to the victim and his family. I am Khmer living in Cambodia and this is such an embarrassment to the country and it's people. That just shows the ignorance, stupidity, and uneducated power trip of officials here. Wow, what a way to set an example for the future generation. Laws are created here to be obeyed, but laws are not being followed because officials think that they are above the law. All I have to say is wait until the American embassy gets involve, who is tougher now.
I totally agree with post 3:17PM!It is embarrassment to the country and the people of cambodia...Acting stupidity from Ek O'dumbass stupidity...He must said or told the body guard to do something!!
Post a Comment