A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 January 2012

The bodyguard of a military leader arrested for shooting an American tourist

24 year-old Carthur Richarduamefilbert being treated at the hospital.

By Khmerization
Source: DAP News

The bodyguard of an unnamed high-ranking military leader, who shot and wounded an American tourist while escorting his boss, had surrendered to authority after witnesses identified him after he had injured an American tourist early Saturday morning.

According to witnesses, 30 year-old Kheng Sarath, the bodyguard of an unnamed high-ranking military general, shot at the buttock of Carthur Richarduamefilbert, the 24 year-old American tourist, when the latter crossed Norodom Boulevard in Phnom Penh's Daun Penh district at 1:30am early Saturday morning after the said tourist had allegedly touched his boss's car while crossing the road.

However, Mr. Chuon Narin, head of Penal Office of Phnom Penh Police Directorate, said that a security guard working nearby said that Kheng Sarath did not shoot at the American tourist, but he fired the gun into the ground and the bullet bounced back and hit the American tourist at the buttock.

Mr. Chuon Narin added that the bodyguard will be sent to court, but it remains to be seen what sort of punishment his boss, the unnamed general, will receive.

Read article in Khmer below:

អង្គរក្សរបស់​ មន្រ្តីយោធា ជាន់ខ្ពស់ ប្រគល់ខ្លួនឲ្យ សមត្ថកិច្ច បន្ទាប់ពីបាញ់​ ជនបរទេសរងរបួស
Saturday, 21 January 2012 18:09 ដោយៈ ស៊ន សុភក្រ្ត-Posted: ID-009
E-mail Print PDF

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នឹងបញ្ជូនសំណុំរឿង រួមទាំងជនល្មើសឈ្មោះ ខេង សារ៉ាត់ អាយុជាង៣០ឆ្នាំ ដែលជាអង្គរក្ស មន្រ្តីយោធាជាន់ខ្ពស់ នៅកងទ័ពជើងគោកទៅសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១២នេះហើយ បន្ទាប់ពីជននេះ បានដឹងកំហុសរបស់ខ្លួន ដែលបង្ករបួសស្នាមទៅលើជនជាតិបរទេស ត្រង់កំប៉េះគូទ កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅល្ងាចថ្ងៃទី២១ ខែមករា នេះថា ជនល្មើស ខេង សារ៉ាត់ បានចូលប្រគល់ខ្លួន ឲ្យសមត្ថកិច្ច បន្ទាប់ពីកម្លាំងសមត្ថកិច្ច បានកំណត់មុខសញ្ញា ហើយធ្វើការស្រាវជ្រាវ តាមចាប់ជនល្មើសរូបនេះ ពីបទបង្កឲ្យមានរបួសស្នាមទៅលើជនបរទេស។

តែទោះជាយ៉ាងណា លោក ជួន ណារិន បានបញ្ជាក់ថា តាមពិតទៅជនល្មើសរូបនេះ មិនបានបាញ់សំដៅជនបរទេសនោះឡើយ គឺបាញ់ទៅដី តែវាប្លាតទៅត្រូវកំប៉េះគូទតែម្តង ខណៈជនបរទេសរូបនេះ បានដើរកាត់មុខរថយន្តចៅហ្វាយនាយរបស់ខ្លួន ហើយថែមទាំងវាយរថយន្តទៀតផង។ ដែលការបញ្ជាក់យ៉ាងដូច្នេះ គឺទទួលបានពីសន្តិសុខម្នាក់ នៅក្បែរកន្លែងកើតហេតុ បានឃើញព្រឹត្តិការណ៍នេះ ផ្ទាល់ភ្នែក។

បើទោះបីបង្ករបួសស្នាមក្នុងរូបភាពយ៉ាងនេះក៏ដោយ ប៉ុន្តែលោក ជួន ណារិន បានអះអាងថា កម្លាំងសមត្ថកិច្ចរបស់លោក នឹងបញ្ជូនសំណុំរឿង រួមទាំងជនល្មើសរូបនេះ ទៅកាន់តុលាការ នាថ្ងៃអាទិត្យ ទី២២ ខែមករា តាមបញ្ជារបស់លោកស្នងការ ទូច ណារ៉ុថ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ១ និង៣០នាទីយប់រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ បុរសជនជាតិអាមេរិកាំងម្នាក់ អាយុ ២៤ឆ្នាំ រងគ្រាប់កាំភ្លើងត្រង់កំប៉េះគូទ នៅលើកំណាត់ ផ្លូវព្រះនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ដែលសាក្សីខ្លះអះអាងថា ត្រូវបានអង្គរក្ស ដែលជិះម៉ូតូការពារមេរបស់ខ្លួន ពីក្រោយរថយន្តបានបាញ់ទៅលើជនរងគ្រោះ ខណៈដើរឆ្លងផ្លូវ ហើយទុចនឹងរថយន្ត ក៏យកដៃច្រត់លើរថយន្ត។

ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌដូនពេញដឹកនាំដោយ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តាមកំណត់មុខសញ្ញាអង្គរក្សរូបនេះ បានភ្លាមៗ។

យ៉ាងណាក៏ដោយមតិខ្លះលើកឡើងថា ស្ថាប័នតុលាការ នឹងផ្តន្ទាទោសជននេះ ទៅតាមច្បាប់កុំឲ្យអាងអំណាចជាអង្គរក្ស ធ្វើសកម្មភាពប្រាសចាកសង្គម និងមិនញញើតច្បាប់ ហើយម្យ៉ាងវិញទៀត ចៅហ្វាយនាយអង្គរក្សនេះ គួរប្រដៅកូនចៅរបស់ខ្លួន ឲ្យុធ្វើអ្វីដើរតាមគន្លងសង្គមផង កុំឲ្យប្រជាពលរដ្ឋទូទៅតែងតែនិយាយថា «មេមិនអីទេ ប៉ុន្តែខ្លាំងនោះ គឺអង្គរក្ស» ៕

----------------------------
(Koh Santepheap) អង្គរក្ស​​អ្នក​មាន​ចំណាច​​ទឹក​ប្រាក់​ម្នាក់​បាញ់​បុរស​ជន​ជាតិ​​អាមេរិកាំង​របួស​​ ព្រម​ប្រគល់​ខ្លួន​​ឱ្យ​ប៉ូលិស​ និង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​​ព្រឹក​នេះ​

ដោយ ៖ ធីតាកោះ

ថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១២ ម៉ោង ០៩:៣៧
ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

បុរស​ព័រ​ទុយ​ហ្គាល់​ស្លាប់​សង្ស័យ​ចរន្ត​អគ្គិ​សនី​​ឆ្លង​ពី​ម៉ូ​ទ័រ​បូម​ទឹក​ឆក់​
ឆេះផ្ទះ​​មួយ​ទៀត​ហើយ​នៅ​សង្កាត់​ទួល​សង្កែ ​ម្ចាស់​ចាក់​សោ​ទុក​ចោល​
នារី​អ្នក​ចម្រៀង​​នៅ​បៀរ​ហ្គា​ឌិន​សប្បាយ​​រាត្រី​មិន​ចង់​រស់​ដោយ​សារ​សង្សារ​ពូកែ​​ប្រចណ្ឌ​​​ពេក
ភ្លើង​​ធូប​ឆេះ​ផ្ទះ​លោក​ព្រះ​រាជ​អាជ្ញា​រង​មួយ​ដង្ហើម​ចង្រិត​ ព្រោះអ្នក​ជិត​ខាង​ជួយ​ទាន់​
បញ្ជាការដ្ឋាន​កង​រាជអាវុធ​ហត្ថ​​រាជ​ធានី​ភ្នំពេញ ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ឆ្នាំ ២០១១

ទំព័រ ព្រឹត្ដិការ​ណ៏​សង្គម

រាជធានីភ្នំពេញ ៖ ​អង្គ​រក្ស​​អ្នក​មាន​អំណាច​​ទឹក​ប្រាក់​ម្នាក់​​ដែល​បាញ់​បុរស​ជន​ជាតិ​អាមេរិ​កាំង​​​ បណ្តាល​ឱ្យ​របួស ខណៈ​​គាត់​ស្រវឹង​​ទៅ​វាយ​ទ្វារ​​រថយន្ត​ទំនើប​​មេ​រប​ស់​គេ​នោះ​​បាន​ចូល​ខ្លួន​ប្រគល់​​ឱ្យ​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​​រាជ​ធានី​ភ្នំពេញ ចាត់​ការ​តាម​ច្បាប់​ ​ហើយ​នៅ​​វេលា​ម៉ោង​​៨​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​២២ មករា ២០១២ ​នេះ​សមត្ថ​កិច្ច​​បាន​បញ្ជូន​​អង្គ​រក្ស​ដៃ​ដល់​ម្នាក់​នោះ​​ទៅ​កាន់​​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ដើម្បី​ឱ្យ​​ព្រះ​រាជ​អាជ្ញា​​សួរ​នាំ​ដាក់​បន្ទុក​ធ្វើ​ការ​​ចោទ​ប្រកាន់​​ទៅ​តាម​នីតិ​វិធី ។

​គួរ​រំលឹក​ថា ​អំពើ​បាញ់​​ប្រហារ​រប​ស់​​​អង្គ​រក្ស​​អ្នក​​មាន​អំណាច​​ទឹក​ប្រាក់​​​ម្នាក់​នេះ​បាន​​កើត​ឡើង​​​កាល​ពីវេលា​ម៉ោង​​១​និង​៣០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី ២១ មករា ២០១២ នៅ​ចំណុច​​មុខ​ហាង​សាន់​ឌែន ផ្ទះ​លេខ​៣ខ៦១AB ​ផ្លូវ​លេខ​​១៧២ ​សង្កាត់​​ជ័យជំនះ ​ខណ្ឌ​ដូន​ពេញ។ ជន​រងគ្រោះ​ឈ្មោះ Carthur Richarduamefilbert ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ ​ជា​ភ្ញៀវ​ទេស​ចរណ៍​​ ជន​ជាតិ​​អាមេរិក​ ស្នាក់​នៅ​ផ្ទះ​​លេខ​៣៣ ផ្លូវ​លេខ​១៧៨ សង្កាត់​ជ័យ​ជំនះ ​ខណ្ឌ​ដូន​ពេញ ​កាន់​ប៉ាស្ព័រ​​លេខ​៥៥៣៥១៤៦៦ ​រង​របួស​ចំ​ត្រចៀក​ឆ្វេង។ ចំណែក​ជន​ដៃ​ដល់​ឈ្មោះ​ផេង សារ៉ាត់ ​អាយុ​៤១​ឆ្នាំ ​ជា​អង្គ​រក្ស​​របស់​​អ្នក​មា​ន​អំណាច​ទឹក​ប្រាក់​ម្នាក់​ដែល​​មនុស្ស​ភាគច្រើន​ញញើត ។ ​

​កាលណោះ​​បុរស​ជន​ជាតិ​អាមេរិកាំង​​ម្នាក់​នេះ​ផឹក​ស្រា​ស្រវឹង​ទ្រេត​ទ្រោត​​បាន​ដើរ​តាម​ផ្លូវ​ រួច​ទះ​ទ្វារ​ឡាន​គេ​មួយ​ដៃ​ត្រូវ​បាន​ម្ចាស់​រថយន្ត និង​បក្ស​ពួក​តាម​បាញ់​​២​គ្រាប់ ​បណ្តាល​​ឱ្យ​របួស​ធ្ងន់​ ត្រូវ​បាន​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ហើយ​​ជន​បង្ក​រត់​បាត់ ប៉ុន្តែ​បាន​​បន្សល់​​​​ទុក​ភស្តុ​​តាង​មួយ​ចំនួន​សម្រាប់​សមត្ថ​កិច្ច​ស្រាវជ្រាវ និង​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បាន​ចូល​សារភាព​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ ។

មុន​កើត​ហេតុ​​ជន​រងគ្រោះ​​ចេញពី​ផឹក​​ស៊ី​ម្តុំ​​ហាង​បារាំង​​ផ្លូវ​​លេខ​៥១ ​រួច​ដើរ​ត្រឡប់​​ទៅ​ផ្ទះ​វិញ តាម​ផ្លូវ​លេខ​១៧២ ដល់​ចំណុច​ខាង​លើ​ក៏​ទះ​​គូទ​រថយន្ត​​ម៉ាក Lexus LX570 ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ​១​ដៃ​ រួច​ក៏​ដើរ​ហួស ស្រាប់តែ ម្ចាស់​រថយន្ត​ខាង​លើ និង​រថយន្ត​មួយ​ទៀត​ម៉ាក Land Rover ពណ៌ខ្មៅ ​ស្លាក​លេខ​ភ្នំពេញ 1V-5555 ​ព្រម​ទាំង​ម្ចាស់​​ម៉ូតូធំ​​​​មួយ​គ្រឿង​ទៀត ​បើក​មក​ដល់​បាញ់​ប្រហារ​២​គ្រាប់​ បណ្តាល​​ឱ្យ​របួស​ធ្ងន់​តែ​ម្តង ៕

9 comments:

Anonymous said...

This is the thing that I hate about cambodia...The(rich/powerful people) use their power to threat another people, the(LAW)need to get rid of these kind of people in cambodia...I meant the law need to punish this kind of people!! This kind of people will destroy the society and the country....

Anonymous said...

I think the LAW is still weak in cambodia and has no effect toward these kind of people at all, usually these people get off the hook, got away when they commited crimes...So, the country will get nowhere?? They need to clean up these junky-contaminate for good.!!

Anonymous said...

I am a khmer-american. I considered invest in cambodia but i realized that i will just support these corrupt these corrupt officials. This is another reasons why U.S.A. invest only $4 million in cambodia. Say NO to investment in cambodia

Anonymous said...

They should bring that stupid Ek O'dumbass who sitting in the car to question too...His body guard may taken an order from that ek o'dumbass motherfucker...

Anonymous said...

Remembered these richest people got rich from robbing and stealing from the country>>>>>....illegally logging, land grabbing, drugss trafficking, human trafficking too! They showing off their luxury car today in phnom penh...Range Rover, Lexus, BMW, Bentley, Jaq? My God!

Anonymous said...

Yes, I believe the police should publicly say who the military leader is and bring him into question. Maybe he was the one who ordered his bodyguard to shoot the American tourist. These powerful people sit on the law, they have no respect for the law so how can Cambodia become a state of law?

Anonymous said...

Trafic in Cambodia is so bad. One can see moto riders, collegue student moto riders, and Luxus and other luxurous car drivers do not respect the law.
In this cas where this Ek Udom is comming from in the very early morrning and he should treat his personal body gard not to shoot the tourist or even to fire into the ground.

Anonymous said...

My deepest regards to the victim and his family. I am Khmer living in Cambodia and this is such an embarrassment to the country and it's people. That just shows the ignorance, stupidity, and uneducated power trip of officials here. Wow, what a way to set an example for the future generation. Laws are created here to be obeyed, but laws are not being followed because officials think that they are above the law. All I have to say is wait until the American embassy gets involve, who is tougher now.

Anonymous said...

I totally agree with post 3:17PM!It is embarrassment to the country and the people of cambodia...Acting stupidity from Ek O'dumbass stupidity...He must said or told the body guard to do something!!