A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 24 December 2011

Three Hun Sen's bodyguards seriously injured after hit by a car





By Khmerization
Source: DAP News

Three of Prime Minister Hun Sen's bodyguards were seriously injured after a vehicle hit them while guarding the prime ministerial office, The Peace Palace, at around 8:45 pm last night.

The report said that the vehicle belong to the Cambodian-Japanese Language Centre and after it hit the three bodyguards the driver attempted to drive away to escape the scene of the accident and tried to hide the vehicle at the Cambodian-Japanese Language Centre located in Phnom Penh's Pram Pi Makara district, but the police followed it to the address and arrested the driver and impounded the vehicle.

The three bodyguards are 22 year-old Keo Veasna, 27 year-old Kong Sarin and 22 year-old Leng Pisith. The trio were sent to a private clinic at the vicinity Depot Market for emergency treatment.

អង្គរក្ស សម្តេច ហ៊ុន សែន ៣នាក់ រងរបួសជាទំងន់ ដោយសាររថយន្តបុក នៅក្បែរវិមានសន្តិភាព
Friday, 23 December 2011 21:38 ដោយ៖ ជួន សុជាតិ-​Posted:ID-002
E-mail Print PDF

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានបណ្តាលឲ្យអង្គរក្ស សម្តេច ហ៊ុន សែន ៣នាក់ រងរបួសជាទម្ងន់ ដោយសាររថយន្ត សាលាឯកជនមួយបានបុក នៅវេលាម៉ោង ២០ និង៤៥នាទីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១១ នៅក្បែរវិមានសន្តិភាព ។

តាមសេចក្តីរាយការណ៌ បានឲ្យដឹងថា រថយន្តបង្កហេតុនោះ ជារបស់សាលាឯកជនមួយ ឈ្មោះថា មជ្ឈមណ្ឌលភាសា កម្ពុជា-ជប៉ុន បានជិះបុកនៅចំណុចផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ ៧មករា ទល់មុខអតីតហាងខារ៉ាអូខេ គឹម ស៊ុនឡាយ ក្បែរវិមានរដ្ឋាភិបាល ហើយអ្នកបើកបរព្យាយាមបើករថយន្តរត់គេច ទៅលាក់ទុកនៅទីតាំង មជ្ឈមណ្ឌលភាសាកម្ពុជា-ជប៉ុន ដែលមានទីតាំង ផ្ទះលេខ២២ ផ្លូវ១៤៩ សង្កាត់វាលវង់ ខណ្ឌ៧មករា ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមទាន់ ហើយបញ្ជូនយកមកដោះស្រាយ នៅអធិការខណ្ឌ៧មករា ។

អង្គរក្ស៣នាក់ដែលរងរបួសនោះ ត្រូវបានស្គាល់ថា ទី១ ឈ្មោះ កែវ វាសនា ២២ឆ្នាំ, ២. គង់ សារិន ២៧ឆ្នាំ, ៣. ឡេង ពិសិដ្ឋ ២២ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជនមួយម្តុំផ្សារដេប៉ូ ។

ដោយឡែកបុរសម្នាក់ត្រូវបានគេដឹងថា ជាអ្នកទទួលខុសត្រូវនៅសាលា ភាសាកម្ពុជា-ជប៉ុននោះ បានគំរាម និងព្យាយាមបិទបាំងព័ត៌មានមិនឲ្យអ្នកកាសែតថតរូប រថយន្តបង្ក និងរូបភាពផ្សេងៗឡើយ៕

No comments: