A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 September 2016


ស្រូវ​ក្រអូប​ធ្លាក់​ថ្លៃ ១០០​ដុល្លារ ដោយសារ​ថមថយ​ការបញ្ជាទិញ​ពី​ប្រទេស​ចិន
និពន្ធដោយ : ញ៉ុង​ ហេង  /Thmey Thmey     September-15-2016, 6:19 am


ភ្នំពេញ​៖ ទីផ្សារ​ស្រូវ​ក្រអូប​ដែលមាន​តម្លៃ​ប្រមាណ ៣០០​ដុល្លារ បាន​ធ្លាក់​ចុះមក​នៅត្រឹម​ក្នុង​រង្វង់ ២០០​​ដុល្លារ ក្នុង​មួយ​តោន ។ លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​(CRF) ថ្លែងថា ការធ្លាក់​តម្លៃ​ស្រូវ​នេះ គឺ​ដោយសារ​ការ​ថមថយ​នៃ​ការបញ្ជាទិញ​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ី ។ ជាពិសេស​ទីផ្សារ​ប្រទេស​ចិន និង​ការប្រកួតប្រជែង​ពី​ប្រទេសជិតខាង​។

​អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ នៅ​ថ្ងៃទី​១៤​ខែកញ្ញា បាន​សាកសួរ​អ្នកស្រី ណុប សាវឿន កសិករ​នៅ​ខេត្តបន្ទាយមានជ័យ តាម​ទូរ​សព្ទ​អំពី​តម្លៃ​ស្រូវ​ក្រអូប​។ អ្នកស្រី ណុប សាវឿន អះអាងថា ស្រូវ​ក្រអូប​(​សើម​)​ដែល​អ្នកស្រី​បាន​លក់​ឲ្យ​ឈ្មួញ​នោះ មានតម្លៃ​តែ ៦៥០០​បាត​(​ជិត​២០០​ដុល្លារ​) ក្នុង​១​តោន ដែល​តម្លៃ​នេះ​បាន​ធ្លាក់ចុះ​ពី​១​ម៉ឺន​បាត​(​ជិត​៣០០​ដុល្លារ​) ក្នុង​១​តោន ក្នុង​រយៈពេល​តែ​១៥​ថ្ងៃ​។ កសិករ​ដែលមាន​ដីស្រែ​៩​ហិកតា​រូបនេះ អះអាងថា តម្លៃ​ស្រូវ​ក្រអូប​បាន​បន្ត​ធ្លាក់​ជា​រៀងរាល់ថ្ងៃ​។
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ កសិករ​ខេត្តបន្ទាយមានជ័យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ធ្លាក់ចុះ​រាល់ថ្ងៃ ឥឡូវនេះ​អត់​ទាំង​មាន​អ្នកទិញ​ទៅទៀត កុំ​ថា​តែ​ធ្លាក់ចុះ​។ អ្នក​ដែល​ដឹក​ដល់​រោង​ម៉ាស៊ីន​ហើយ​បានតែ ៦០០០​បាត​ទៀត​នៅ​ព្រឹក​មិញ គេ​អត់​ចុះ​ទិញ​»​។
​លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) មានប្រសាសន៍ថា ស្រូវ​ក្រអូប​បាន​ធ្លាក់​ថ្លៃ​ពី​ជាង​៣០០​ដុល្លារ មក​ត្រឹម​ជាង​២០០​ដុល្លារ ដោយសារ​កត្តា​ទីផ្សារ​ខាងក្រៅ​។ លោក​ប្រាប់​យ៉ាង​ដូច្នេះ​ថា​៖«​ជាទូទៅ​ស្រូវ​ក្រអូប យើង​នាំទៅ​ទីផ្សារ​ប្រទេស​ចិន តែមួយ​រយៈ​នេះ​ទីផ្សារ​ចិន​ស្ងាត់ ដោយសារ​គេ​ជាប់​ពិធីបុណ្យ​របស់គេ​ផង ហើយ​កៀក​នឹង​បំណាច់​ឆ្នាំ ដែល​គេ​រៀបចំ​កញ្ចប់​កូតា​ថ្មី  អ៊ីចឹងទៅ​ទីផ្សារ​វា​នៅ​ទ្រឹង ហើយ​វា​ធ្វើ​ឲ្យ​ចាល់​»​។
​ទន្ទឹមនឹងនេះ ការប្រកួតប្រជែង​ពី​ប្រទេសជិតខាង ក៏​ធ្វើ​ឲ្យ​កម្ពុជា​ជួប​បញ្ហា​នាំ​ចេញទៅ​ទីផ្សារ​ចិន​ផងដែរ​។ លោក ហ៊ុន ឡាក់ ប្រាប់​ដូច្នេះ​ថា​៖«​ដោយសារ​តម្លៃ​អង្ករ​នៅ​ថៃ និង​វៀតណាម គេ​ទម្លាក់​ថ្លៃ ដូច្នេះ​ទៅ​គាត់​(​ចិន​)​បែ​ទៅយក​ខាង​ថោក​។ កម្ពុជា​អត់​ទាន់​ទម្លាក់​តម្លៃ​បានទេ ដោយសារ​ថ្លៃដើម​យើង​នៅ​ខ្ពស់​នៅឡើយ​»​។​
​បើតាម​អនុប្រធាន CRF រូបនេះ ការ​ថមថយ​បញ្ជា​ទិញ​ពី​ទីផ្សារ​ប្រទេស​ចិន គឺ​ចាប់ផ្ដើម​ពី​ខែឧសភា​មក ខណៈ​ការនាំចេញ​អង្ករ​ទៅ​ប្រទេស​នេះ ក្នុង​រយៈពេល​៨​ខែ​ឆ្នាំនេះ​មាន​ចំនួន​ជាង ៥​ម៉ឺន​តោន ដែល​ធ្លាក់​ចុះបើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ ។
​លោក ហ៊ុន ឡាក់ អះអាងថា ការបញ្ជាទិញ​អង្ករ​ពី​ទីផ្សារ​អន្តរជាតិ នឹងមាន​ភាពល្អប្រសើរ នៅ​រដូវ​ប្រមូល​ផល​ស្រូវ​រដូវវស្សា ដែល​ចាប់ផ្ដើម​ពី​ខែវិច្ឆិកា​។ «​ជាទូទៅ រៀងរាល់ឆ្នាំ​នៅ​ខែ​ប្រមូល​ធំ ការបញ្ជាទិញ​តែងតែមាន ហើយ​វា​មិនតូច​ទេ មកពី​គ្រប់កន្លែង​ទាំងអស់ នៅពេលណា​ដែល​តម្លៃ​យើង​កុំ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​ពេក​ពី​ប្រទេសជិតខាង​»​។ នេះ​ជាការ​បញ្ជាក់​របស់​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដើមទុន​បន្ថែម​ដល់​សហគ្រាស​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវស្ដុកទុក ដែលនឹងរួមចំណែកជួយឲ្យតម្លៃ​ស្រូវ​បាន​ប្រសើឡើងផងដែរ៕


1 comment:

Anonymous said...

I recommend the Cambodian farmers to grow something else until the price of rice improves in the near future.