A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 September 2016


ចៅក្រម​សួរ​ចម្លើយ ជួប សម្លាប់ បន្ថែម​ទាក់ទង​នឹង​ភស្តុតាង​និង​ឯកសារ​មួយ​ចំនួន

ជួប សម្លាប់ អឿត អាង ២០១៦ ៨៥៥ដោយ ប្រាជ្ញ ចេវ
2016-09-16

ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ពេល​នាំ​ចេញ​ក្រោយ​សាកសួរ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នាំ​ខ្លួន​ជន​ត្រូវ​ចោទ ជួប សម្លាប់ មក​សាកសួរ​បន្ថែម នៅ​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា ជុំវិញ​ករណី​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។
អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​ក្រោយ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង បញ្ចប់​ការ​សាកសួរ​ថា ការ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ ជួប សម្លាប់ មក​ពេល​នេះ គឺ​ដើម្បី​សួរ​ចម្លើយ​បន្ថែម ចំពោះ​ភស្តុតាង និង​ឯកសារ​មួយ​ចំនួន​នៅ​ក្នុង​រឿង​ក្ដី​នេះ។
ជន​ត្រូវ​ចោទ ជួប សម្លាប់ ដែល​គេ​ស្គាល់​ឈ្មោះ​ពិត​ថា អឿត អាង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ ក្រោយ​មាន​ការ​បាញ់​ប្រហារ​លើ​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​ដ៏​ល្បី​មួយ​រូប កាល​ពី​ខែ​កក្កដា នៅ​ក្នុង​ហាង​កាហ្វេ ជាប់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្ដុក​បូកគោ រាជ​ធានី​ភ្នំពេញ។
យ៉ាងណាក៏ដោយ រហូត​មក​ដល់​ពេល​នេះ ជន​ត្រូវ​ចោទ​រូប​នេះ នៅ​មិន​ទាន់​មាន​មេធាវី​ការពារ​ឡើយ។ ខណៈ​ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី និង​សាធារណជន អំពាវនាវ​ឲ្យ​​រកមេ​ខ្លោង​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​នេះ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: