A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 September 2016

គ.ជ.ប ថា​លោក ​កឹម សុខា អាច​ចុះ​ឈ្មោះ​បាន​ តែ​ត្រូវបង្ហាញ​ខ្លួន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៦​ 1 នាទីមុន | បោះឆ្នោត | 0 | 18
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងថា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អាចចុះឈ្មោះបោះឆ្នោតបាន តែត្រូវបង្ហាញខ្លួនមុខភ្នាក់ងារចុះឈ្មោះបោះឆ្នោត។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅទីស្តីការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីម្សិលមិញ សមាជិក គ.ជ.ប លោក មាន សទិ មានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបរាប់ទាំងលោក កឹម សុខា ផងដែរដែលមានឯកសារបញ្ជាក់អត្តសញ្ញាណគ្រប់គ្រាន់ គឺអាចចុះឈ្មោះបោះឆ្នោតបាន តែថាលោកត្រូវទៅចុះឈ្មោះដោយបង្ហាញមុខដោយផ្ទាល់នៅចំពោះមុខភ្នាក់ងារចុះឈ្មោះបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ ត្រូវទៅបង្ហាញខ្លួន ទីមួយត្រូវបង្ហាញ អខ(អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ) បើមាន អខ តែខ្វះទីលំនៅ ត្រូវយកទៅបន្ថែមទៀត គឺសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ។ បើគ្មាន អខ គឺត្រូវធ្វើ ឯអ (ឯកសារបញ្ជាក់អត្តសញ្ញាណ) ប្រជាពលរដ្ឋបំពេញបានគេតម្រូវ គេថាត្រូវចុះឈ្មោះជូន សុំជម្រាបជូនប៉ុណ្ណឹងសម្រាប់សំណួរឯកឧត្តម កឹម សុខា និងប្រជាពលរដ្ឋទូទៅ”។ 
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានឲ្យវីអូឌីដឹងថារហូតមកដល់ពេលនេះមិនទាន់មានព័ត៌មានដែលលោក កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅឡើយទេ ដោយលោកថានឹងជូនដំណឹងនៅពេលក្រោយ។
បើតាម គ.ជ.ប រហូតមកដល់ថ្ងៃ១៤កញ្ញានេះចំនួនអ្នកមកចុះឈ្មោះបោះឆ្នោតបានជិត២០% ដែលស្នើនឹងជិត២លាននាក់ ដែលក្នុងនោះស្ត្រីមាន៥៣% នៃអ្នកបានចុះឈ្មោះ។ ចំពោះឧបសគ្គដែលបង្កក្នុងពេលចុះឈ្មោះបោះឆ្នោតវិញមានដូចជា ភ្លៀង ទឹកជំនន់ ពេលវេលា និងធនធានមនុស្ស។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះគឺមានរយៈពេលជាង៤ខែហើយដែលប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានស្នាក់នៅស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ចទាក់ទងទៅនឹងសំណុំរឿងអាស្រូវស្នេហារបស់ខ្លួន។
កាលពីថ្ងៃទី៩កញ្ញាកន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើសំណុំរឿងបដិសេធមិនចូលខ្លួនទៅតុលាការរបស់លោក កឹម សុខា ដោយសម្រេចឲ្យលោកជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀល។ ក្រោយពីតុលាការបានសម្រេចនេះគណបក្សសង្គ្រោះជាតិបានប្រកាសពីគម្រោងធ្វើបាតុកម្មរបស់ខ្លួន បើមានការចាប់ខ្លួនលោកកឹម សុខា ខណៈដែលលោក ហ៊ុន សែន បានបញ្ជាឲ្យកងទ័ពត្រៀមបង្ក្រាបទៅលើបាតុកម្មនេះ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

2 comments:

Anonymous said...

Where is Mikey?

Anonymous said...

He switched to Khmer Circle !!!!!!!