A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 15 September 2016

អង្គការមួយក្រុមទាមទារឲ្យទម្លាក់ការចោទប្រកាន់លើ​បក្សប្រឆាំង


ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 


អង្គការមួយក្រុមដែលធ្វើការលើកិច្ចការបោះឆ្នោតនិងសិទ្ធិមនុស្ស ទទួចឲ្យ ទម្លាក់ចោលការចោទប្រកាន់ទៅលើមេដឹកនាំនិងមន្រ្តីគណបក្សប្រឆាំង។
ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃពុធនេះ អង្គការចំនួន៨នោះបានលើកឡើងពីការអនុវត្តសាលក្រមទៅលើលោក សម រង្ស៊ី ការកាត់ទោសលោក កឹម សុខា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សនយោបាយក្នុងរដ្ឋសភាកន្លងមកនេះ ថាមិនបានអនុវត្តទៅតាមនីតិវិធីដកហូតអភ័យឯកសិទ្ធិសភាជាមុន ដោយថាបានរំលោភទៅលើស្មារតីនៃមាត្រា៨០ក្នុងរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។
សេចក្តីថ្លែងការណ៍ដដែលនេះបានបន្តលើសពីនេះថា៖ “វាបានកំពុងបន្ទុចបង្អាក់នូវដំណើរការរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជានិងដំណើរការសន្ទនានយោបាយរវាងក្រុមមតិភាគតិចនិងក្រុមមតិភាគច្រើននៃគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា”។
ក្រុមអង្គការទាំងនោះបានចាត់ទុកចំណាត់ប្រឆាំងនឹងមេដឹកនាំគណបក្សសង្រ្គោះជាតិថាបានប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកួតប្រជែងរបស់គណបក្សនយោបាយសំខាន់ៗក្នុងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ដោយសារមេដឹកនាំគណបក្សប្រឆាំងមិនបានចូលរួមឃោសនានយោបាយសម្រាប់គណបក្សរបស់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថារដ្ឋាភិបាលមិនមានសិទ្ធិទម្លាក់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆំាងនោះទេ ដោយលោកថាអ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌត្រូវទទួលតាមចំពោះមុខច្បាប់។ លោកបន្តថា៖ “បើអ្នកល្មើសច្បាប់នោះមិនព្រមឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ហើយឲ្យមកលើកលែងទោស ជាបញ្ហាទៅមិនរួចទេ គេមិនតាមគាត់ទេ ក្នុងនាមគណបក្សកាន់អំណាចក៏ដូចជារាជរដ្ឋាភិបាលមិនឯកភាពទៅតាមសំណូមពរនេះទេ“។
នាយិកាអង្គការយ៉េនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា ជាអង្គការមួយក្នុងចំណោមអង្គការទំាង៨នោះ លោកស្រី រស់ សុភាព មានប្រសាសន៍ថាករណីចោទប្រកាន់លើមេដឹកនាំបក្សប្រឆំាង លោកស្រីថាជារឿងនយោបាយដែលត្រូវរកដំណោះស្រាយតាមនយោបាយផងដែរ៖យើងឃើញតំាងពីដើមមកការចោទប្រកាន់ ពេលណាទំនាក់ទំនងនយោបាយគណបក្សរាងធូរទៅទម្លាក់ទៅ យើងអត់ចង់មើលឃើញអ្នកនយោបាយអនុវត្តបែបហ្នឹងទេ និងធ្វើឲ្យប្រទេសជាតិកាន់តែទទួលនូវភាពបរាជ័យ នៅក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ បើតាមមើលបទពិសោធន៍កន្លងមកគឺអញ្ចឹង
លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៥ខែនិងពិន័យជាប្រាក់៨០០០០០រៀល ទាក់ទងនឹងអ្វីដែលមានការចោទថា លោកមានស្នេហាលួចលាក់ ហើយមិនព្រមចូលបំភ្លឺនៅតុលាការ។ ចំណែក លោក សម រង្ស៊ី ក៏ត្រូវបានតុលាការកាត់ទោស ទាក់ទងនឹងសំណុំរឿងដែលប្តឹងដោយអតីតរដ្ឋមន្រ្តីការបរទេស ចំពោះការថ្លែងរបស់លោក សម រង្ស៊ី ដែលថាលោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម៕

សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

No comments: