A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 16 July 2016

មាន​ការ​រិះគន់​អ្នក​រាយការណ៍ UN ​ថា​មិន​បាន​បំពេញ​តាម​តួនាទី ​ខណៈ​​មាន​ការ​សម្លាប់​ កែម ឡី



លោកស្រី Rhona Smith អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កន្លង​មក។ ផា លីណា


មាន​ការ​រិះគន់​អ្នក​រាយការណ៍ UN ​ថា​មិន​បាន​បំពេញ​តាម​តួនាទី ​ខណៈ​​មាន​ការ​សម្លាប់​ កែម ឡី
Fri, 15 July 2016 ppp
Jack Davies


ភ្នំពេញៈ ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​កាន់​តែ​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើត​មាន​ឡើង​​នៅ​ពេល​ដែល​មាន​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ល្បី​ឈ្មោះ​ហើយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​​ប្រចាំ​កម្ពុជា​លោកស្រី Rhona Smith មិន​បាន​បំពេញ​អាណត្តិ​របស់​គាត់​ឲ្យ​បាន​ល្អ​ទៅ​​តាម​វិជ្ជាជីវៈ​ជា​អ្នក​សង្កេត​ការណ៍​ពិសេស​បើ​ទោះបី​ជា​អ្នក​រាយការណ៍​រូប​នេះ​បាន​ចូលរួម​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ចំពោះ​អំពើ​ឃាតកម្ម​ដ៏ព្រៃផ្សៃ​នេះ​ក៏ដោយ។

អ្នក​សង្កេត​ការណ៍​លោក John Coughlan ពី​មុន​ជា​បុគ្គលិក​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​​មនុស្ស​ដែល​មាន​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​អ្នក​រាយការណ៍​នេះ​ហើយ​ឥឡូវ​​បាន​ធ្វើ​ជា​អ្នក​ឃ្លាំ​មើល​​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ​បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​កាលពី​ម្សិលមិញ​ថា៖ «​អ្នក​រាយការណ៍​ពិសេស​ដែល​មិន​សកម្ម​គឺជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ហ​យ៉ាង​ខ្លាំង​។ អាណត្តិ​របស់​អ្នក​រាយការណ៍​ពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​មាន​សម្រាប់​ករណី​​ចាំបាច់​ប៉ុន្តែ​ការងារ​របស់​ពួកគេ​ធ្វើ​មិន​បាន​សម្រេច​នៅ​ពេល​ដែល​មាន​រឿងរ៉ាវ​ចាំបាច់​កើតឡើង​គឺ​អ្នក​រាយការណ៍​​រូប​​នោះ​គ្មាន​សកម្មភាព​អ្វី​ទាល់​តែ​សោះ។ វា​មិន​គ្រប់គ្រាន់​ទេ​ដែល​គ្រាន់​តែ​លាក់​ខ្លួន​នៅ​ពី​ក្រោយ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​មួយ​នោះ»។



អ្នក​រាយការណ៍​ពិសេស​ចំនួន​ ៥ នាក់​របស់​អង្គការ​សហប្រជាជាតិ​ហើយ​លោកស្រី Smith ​ជា​អ្នក​រាយការណ៍​ម្នាក់​ក្នុង​ចំណោម​ពួកគេ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​កាលពី​ម្សិលមិញ​ដើម្បី​សម្តែង​នូវ​ [ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង] ទៅ​លើ​ឃាតកម្ម​សម្លាប់​លោក​ កែម ​ឡី​ ដែល​ជា​អ្នក​វិភាគ​នយោបាយ​មួយ​រូប​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ឯករាជ្យ​ដែល​មិន​ជាប់​ទាក់ទង​ជាមួយ​នឹង​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏​ដោយ​បុគ្គលិក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អន្ដរជាតិ​ម្នាក់​ដែល​បាន​ស្នើសុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ផ្តល់​នូវ​ប្រធានបទ​ដ៏​រសើប​មួយ​ដោយ​​ថា៖ «​ពួកគាត់​ដឹង​ថា​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ត្រូវ​កែ​តម្រូវ​ពាក្យ​ពេចន៍​មួយ​ចំនួន​របស់​លោកស្រី Smith ដែល​បុគ្គលិក​សិទ្ធិ​មនុស្ស​ជាច្រើន​យល់​ឃើញ​ថា​អត្ថន័យ​នៅ​ក្នុង​សេចក្តី​ព្រាង​លើក​ដំបូង​គឺ​មាន​លក្ខណៈ​ខ្លាំងក្លា​ជាង»។

លោក​ Rupert Abbott ឥឡូវ​លោក​ធ្វើការ​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​សិទ្ធិ​មនុស្ស​ប៉ុន្តែ​ពី​អតីតកាល​លោក​ជា​នាយក​រង​ប្រចាំ​ទ្វីប​អាស៊ី​របស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ថ្លែង​ថា​លោក​មាន​ការ​ឈឺចាប់​ណាស់​នៅ​ពេល​បញ្ជាក់​ពី​សារៈសំខាន់​នៃ​លិខិត​របស់​អ្នក​រាយការណ៍​ពិសេស​កាលពី​ម្សិលមិញ​ដោយ​បាន​និយាយ​ថា​រដ្ឋាភិបាល​បរទេស​គ្រាន់​តែ​វាយតម្លៃ​ស្មានៗ​អំពី​អ្វី​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​តែ​អ្នក​រាយការណ៍​ពិសេស​រាយការណ៍​ប្រាប់​ប៉ុណ្ណោះ។

លោក​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា​សហគមន៍​សិទ្ធិ​មនុស្ស​ពិតជា​មិន​អស់​ចិត្ត​នឹង​អ្វី​ដែល​លោកស្រី Smith បាន​ចេញ​ផ្សាយ​នោះ​ទេ​ហើយ​លោក​បាន​និយាយ​ថា​ការងារ​បាន​អនុវត្ត​អស់​រយៈពេល​ជាច្រើន​ខែ​មក​ហើយ​គឺ​សារៈ​សំខាន់​មិនមែន​នៅ​ជាមួយ​នឹង​អាណត្តិ​នោះ​ទេ​ប៉ុន្តែ​សំខាន់​គឺ​អ្នក​ដែល​កាន់​អាណត្តិ​នោះ។​ លោក​បន្ត​ទៀត​ថា​វា​ក៏​សំខាន់​ផង​ដែរ​ក្នុង​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​សង្គម​ស៊ីវិល​ដើម្បី​ឲ្យ​គេ​មាន​អារម្មណ៍​ថា​យើង​ជា​អ្នក​រាយការណ៍​ដែល​ហ៊ាន​និយាយ​បើ​អ្នក​រាយការណ៍​​មិន​ហ៊ាន​និយាយ​នោះ​គួរ​ហៅ​ពួកគេ​ថា​ម៉េច​វិញ? បុគ្គលិក​នៃ​អង្គការ​សិទ្ធិ​មនុស្ស​កម្ពុជា​ម្នាក់​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​មាន​ក្នុង​អ៊ីមែល​កាលពី​ម្សិលមិញ។

ពួកគេ​បាន​សរសេរ​ថា៖ «​សាស្រ្តាចារ្យ Rhona Smith ត្រូវ​តែ​បំបែក​ភាព​ស្ងៀមស្ងាត់​របស់​គាត់​ដើម្បី​បំពេញ​អាណត្តិ​របស់​គាត់​ជា​អ្នក​រាយការណ៍​ពិសេស​ប្រចាំ​ប្រទេស​ជាក់លាក់​មួយ​ហើយ​ត្រូវ​តែ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ខ្លួន​»។

នៅ​ក្នុង​អ៊ីមែល​ដែល​ផ្ញើ​ឲ្យ​អ្នក​រាយការណ៍​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​លោកស្រី ចក់ សុភាព ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា៖ «​តាម​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាលពី​ឆ្នាំ​មុន​គឺ​នៅ​ពេល​នេះ​យើង​ត្រូវ​ការ​អ្នក​ជំនាញ​ឯករាជ្យ​ជាង​ពេល​ណាៗ​ទាំងអស់​ដើម្បី​បង្ហាញ​ពី​ការ​ព្រួយ​បារម្ហ​របស់​ពួកគេ​ និង​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ដែល​កាន់​តែ​អាក្រក់​ទៅៗ​នេះ»។ «យើង​រីករាយ​ដោយ​ឃើញ​ពី​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​រាយការណ៍​ពិសេស​ដែល​បាន​ថ្កោល​ទោស​ចំពោះ​ការ​សម្លាប់​លោក កែម ឡី ហើយ​យើង​សង្ឃឹម​ថា​អ្នក​រាយការណ៍​ពិសេស​នឹង​និយាយ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​កំពុង​ពិនិត្យ​តាមដាន​ស្ថានការណ៍​នេះ​ហើយ​សង្ឃឹម​ថា​គាត់​នឹង​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រំលោភ​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​កំពុង​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ»។

កាលពី​ម្សិលមិញ​វេទិកា​អាស៊ី​សម្រាប់​សិទ្ធិ​មនុស្ស​ និង​ការ​អភិវឌ្ឍ ១ ក្នុង​ចំណោម​ ២១ ​បាន​ចុះ​ហត្ថលេខា​រួម​លើ​សេចក្តី​ថ្លែងការណ៍​​ថ្កោលទោស​ទៅ​លើ​ការ​សម្លាប់​លោក​ កែម​ ឡី។

ក្នុង​សេចក្តី​ថ្លែងការណ៍​អង្គការ​នេះ​បាន​ឱ្យ​ដឹង​ថា​ក្នុង​អាណត្តិ​របស់​លោកស្រី Smith គឺ​កិច្ចការ​របស់​សង្គម​ស៊ីវិល​ និង​​ការ​ខ្វែង​គំនិត​គ្នា [នៅ​កម្ពុជា​] បាន​ធ្លាក់​ចុះ​ជា​លំដាប់​ហើយ​ករណី​សម្លាប់​លោក​ កែម​ ឡី ​គឺ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។

«យើង​សង្ឃឹម​ថា​លោកស្រី Smith នឹង​ដាក់​ចេញ​នូវ​គោលការណ៍​ជា​សាធារណៈ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​ដែល​ពួកគេ​នឹង​ជួប​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​ខែ​កញ្ញា​ជា​ទីកន្លែង​ដែល​គាត់​ត្រូវ​តែ​បង្ហាញ​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​បាន​បន្ត​ថា​គោលការណ៍​ទាំង​នោះ​គួរ​តែ​រួម​បញ្ចូល​ការ​ចាប់​ឃុំ​ខ្លួន​សមាជិក​អង្គការ​ សង្គម​ស៊ីវិល​នឹង​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ករណី​ធ្វើ​ឃាត​លោក កែម ឡី ជាដើម។ គាត់​ត្រូវ​លើក​ឡើង​ពី​ការ​រឹតបន្តឹង​លើ​សេរីភាព​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី និង​បញ្ជាក់​ឲ្យ​​បាន​ច្បាស់​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ធានា​ពី​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ និង​ការ​បញ្ចេញ​មតិ​នេះ»។ «អវត្ដមាន​នៃ​ការ​បង្ហាញ​បញ្ជាក់​នូវ​ចំណុច​ទាំង​នេះ អង្គការ​សហប្រជាជាតិ​នឹង​បាត់បង់​នូវ​ឱកាស​ដ៏​សំខាន់​ក្នុង​ការ​ប្រើ​ការ​គាប​សង្កត់​របស់​ខ្លួន​ដើម្បី​ស្តារ​ស្ថានការណ៍​ដែល​កំពុង​ធ្លាក់​ចុះ​នេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ»។

ទោះបី​ជា​មាន​ការ​ព្យាយាម​ទាក់ទង​ទៅ​លោកស្រី Rhona Smith តាមរយៈ​វិធី​ផ្សេងៗ​ជាច្រើន​ដង​ក្តី​ក៏​មិន​អាច​ទាក់ទង​បាន​ដើម្បី​សុំ​ឲ្យ​គាត់​ពន្យល់​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ឡើយ​៕ NS

No comments: